-
អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

-
ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល គេអនុគ្រោះយើង យើងអនុគ្រោះគេ

-
របាយការណ៍នៅថ្ងៃទី២២ តុលា

-
កសិករដែលរងគ្រោះដោយរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅស្រុកជើងព្រៃ បានទទួលពូជស្រូវ

កំពង់ចាម៖ឯកឧត្ដម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤បាននាំយកពូជស្រូវចំនួនជាង៨ តោនរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងទៅផ្តល់ជូនប្រជាកសិករចំនួន ៨៣គ្រួសារ ដែលរងគ្រោះដោយភាពរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គនៅឃុំចំនួនបីនៃស្រុកជើងព្រៃ។ លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃបានឱ្យដឹងថា ឃុំចំនួនបី ក្នុងនេះមាន ឃុំចំនួនពីរជួបគ្រោះរាំងស្ងួត និងឃុំមួយទៀតជួបជំនន់ទឹកទន្លេមេគង្គ។ ឃុំរាំងស្ងួត មានចំនួនពីរឃុំ គឺឃុំព្រីងជ្រុំមានផ្ទៃដីខូចខាតចំនួន ៥ហិកតានិងឃុំត្រពាំងគរផ្ទៃដីខូចខាតចំនួន ៣៥ ហិកតា ។ចំណែកឃុំរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គគឺឃុំព្រៃចារផ្ទៃដីខូចខាតចំនួន ១៦ហិកតា។ សរុបទាំងបីឃុំ មានចំនួនប្រាំភូមិ ស្មើនឹង ៨៣គ្រួសារ និងមានផ្ទៃដីខូចខាតចំនួន ៥៦ ហិកតា។ ពូជស្រូវដែលចែកជូនកសិកររងគ្រោះមានចំនួន ៨.៣០០គីឡូក្រាម។ប្រជាកសិករ ៨៣គ្រួសារ ក្នុងមួយគ្រួសារទទួល ១០០គីឡូក្រាមដើម្បីធ្វើការដាំដុះស្តារឡើងវិញ។ពូជស្រូវទាំងនេះត្រូវបានសម្រិតសម្រាំងដោយក្រសួងកសិកម្ម។ គឺពូជOM5451 ជាពូជដែលមិនប្រកាន់រដូវ។រយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ។ ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ តុលា ២០២៤

១. អគ្គិសនីកម្ពុជាត្រូវបានអភិវឌ្ឍកើនឡើងដល់ ៤ ៨១៤មេហ្គាវ៉ាត់ និងអាចបន្តកើនលើស ១ម៉ឺនមេហ្គាវ៉ាត់នៅមុនឆ្នាំ ២០៣០ – AMS Economy ២. កម្ពុជាចុះហត្ថលេខាជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប – FN ៣. កម្ពុជាបន្តពង្រឹងការងារប្រឆាំងការសម្អាតប្រាក់ ទោះលែងជាប់ក្នុងបញ្ជីប្រផេះ – កម្ពុជាថ្មី ៤. អូស្ត្រាលី ចំណាយ ៤,៧ពាន់លានដុល្លារ ដើម្បីទិញមីស៊ីលទំនើបពីអាមេរិក – AFP ៥. ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរកោះតៃវ៉ាន់ ក្រោយលោក Xi Jinping ប្រាប់ឱ្យកងទ័ពត្រៀមលក្ខណៈ – AFP #ams1minute
-
វៀតណាម ៖ អាប់ដេត iPhone ចុងក្រោយបង្អស់រាល់ឆ្នាំ ចំណាយតិចជាងការទិញតែទឹកដោះគោប្រចាំថ្ងៃ

បរទេស៖ នៅថ្ងៃអង្គារនេះ កាសែត VNexpress បានចេញផ្សាយ ដោយបានដកស្រង់ ប្រភពពីជនជាតិវៀតណាម ដែលមានលទ្ធភាពតាមទិញ iPhone អាប់ដេតចុងក្រោយបង្អស់ ជារៀងរាល់ឆ្នាំ តែការចំណាយវិញ គឺតិចជាងការទិញ តែទឹកដោះគោ ប្រចាំថ្ងៃ។ ប្រភពបានរៀបរាប់ថា ការអាប់ដេតទៅរក iPhone 16 Pro Max ចុងក្រោយបំផុត ចំណាយត្រឹមតែ២៥,០០០ដុង ឬ ប្រហែល ១ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តិចជាងអ្វីដែលមនុស្សមួយចំនួន ចំណាយលើកាហ្វេ ឬ តែទឹកដោះគោ។ ប្រភពបានលើកឡើងថា នៅឆ្នាំ២០១៨ គេបានទិញ iPhone 8 Plus ក្នុងតម្លៃ ១៨ លានដុង ឬ ជាង៧០០ដុល្លារ ហើយជូនម្តាយរបស់គេ នៅតែប្រើវា។ ក្នុងរយៈពេល ៦ឆ្នាំនេះ បើគិតជាលុយ គឺត្រឹមតែ ៨,០០០ ដុង ឬ ០.៣២សេនដុល្លារ ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។ មួយវិញទៀត…
-
អ៊ីស្រាអែលផ្តើមវាយលុកជិតមន្ទីរពេទ្យលីបង់ នឹកដល់មហន្តរាយសុខាភិបាលនៅហ្គាហ្សា

បរទេស៖ ទីភ្នាក់ងារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលបានវាយលុកក្បែរមន្ទីរពេទ្យដ៏ធំបំផុត របស់ប្រទេសលីបង់ នាំឲ្យមានការនឹកឃើញដល់ការវាយប្រហារ លើពេទ្យនៅហ្គាហ្សា ដែលវិនាស ដល់សព្វថ្ងៃ។ ប្រភពបានឲ្យដឹងថា នៅរដ្ឋធានី Beirut បានរងការវាយប្រហាររបស់អ៊ីស្រាអែល នៅខាងក្រៅមន្ទីរពេទ្យសាធារណៈដ៏ធំបំផុតរបស់ប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ រួមទាំងកុមារម្នាក់ផងដែរ នេះបើតាមក្រសួងសុខាភិបាល។ ការវិភាគរបស់ CNN បានរកឃើញថា ការវាយប្រហារនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri មិនស្ថិតនៅក្នុងតំបន់ដែលអ៊ីស្រាអែលប្រាប់ឲ្យពលរដ្ឋលីបង់ជម្លៀសចេញ នោះទេ។ យោធារបស់អ៊ីស្រាអែលបានចោទប្រកាន់ថា លេនដ្ឋានរបស់ ពួក ហេសបូឡាហ៍ លាក់នៅក្រោមមន្ទីរពេទ្យក្នុងទីក្រុង Beirut ប៉ុន្តែ មន្ត្រីនៅទីនោះ បាននិយាយថា ការអះអាងនេះគឺ «គ្មានមូលដ្ឋាន» ហើយថា អ៊ីស្រាអែលបានធ្វើការចោទប្រកាន់ស្រដៀងគ្នា នៅហ្គាហ្សា។ ដោយពេលនោះ ដំបូងឡើយ ចោទថា ពួកហាម៉ាស់លាក់ខ្លួន រួចយកលេស កំណត់គោលដៅ វាយប្រហារលើកន្លែងព្យាបាល នាំឲ្យសុខាភិបាលនៅហ្គាហ្សា ធ្លាក់ក្នុងមហន្តរាយធ្ងន់ធ្ងរ ដល់សព្វថ្ងៃ។ គួររម្លឹកថា កាលពីថ្ងៃទី…
-
ការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ គឺដើម្បីឆ្លើយតប តម្រូវការក្នុងយុគសម័យសន្តិភាព

បាត់ដំបង៖វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ ទី១៨លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង បានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ក្រោម អធិបតីភាពឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។វគ្គបណ្តុះបណ្តាលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៩នាក់។ បញ្ជាក់ទៅលើអ្វីដែលលោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយក សាលានគរបាលជាតិភូមិភាគ៥បាត់ដំបងបានលើកឡើង ឧត្តម សេនីយ៍ឯក មាស ច័ន្ទសុផលអនុប្រធានបណ្ឌិត្យសភានគរ បាល កម្ពុជាបានថ្លែងនូវកោតសរសើរចំពោះវឌ្ឍនភាព យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់របស់សាលានគរបាលជាតិភូមិភាគ៥ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគសម័យនៃសន្តិភាព និងក្នុងពេលប្រទេសកំពុងតែមានការអភិវឌ្ឍ។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃបានយកចិត្ត ទុកដាក់ និងបានផ្តល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកង កម្លាំងនគរបាល ជាប់ជាប្រចាំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ។ ឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល បានផ្តាំផ្ញើដល់សិស្ស ទើប បញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងនិងជំនាញទាំងនេះ យកទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និង សង្គមជាតិ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន…
-
មេបញ្ជាការកងទ័ពជើងគោក ព្រមានដល់កងទ័ពទាំងអស់កុំពាក់ព័ន្ធនឹងបទល្មើសដីព្រៃរបស់រដ្ឋ

កំពង់ស្ពឺ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានដាក់បទបញ្ជាទៅដល់កងទ័ពចំណុះឱ្យជៀសចេញឆ្ងាយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសដីព្រៃរបស់រដ្ឋ ។ក្នុងករណីរកឃើញថាមានកងកម្លាំងណាជាប់ពាក់ព័ន្ធនឹងត្រូវបណ្តេញចេញពីអង្គភាពហើយចាប់ខ្លួនប្រគល់ឱ្យជំនាញបន្តនីតិវីធីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ។ បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការយោធភូមិភាគទី៣ ជំនួសឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនាទីថ្មីនៅក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នៅខេត្តកំពង់ស្ពឺ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា កងទ័ពក្រៅពីកិច្ចការពារបូរណភាពទឹកដី គឺមានភារកិច្ចបន្ថែមការពារធនធានធម្មជាតិ ពិសេសព្រៃឈើដែលជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន។ត្រូវរួមគ្នាការពារ ។ ជាងនេះហាមការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ ព្រោះវាជាអំពើខុសច្បាប់ ។ដូច្នេះត្រូវតែជៀសវាងនិងកុំចូលខ្លួនពាក់ព័ន្ធឱ្យសោះ។រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅលើអ្នកពាក់ព័ន្ធនិងការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ នាយឧត្តមសេនីយ៍បន្ថែមថា ជាក់ស្តែងនាពេលថ្មីៗនេះក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបបានជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។ គួរជម្រាបថា រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការបានដាក់យុទ្ធនាការបណ្ដុះកូនឈើមួយលានដើមយ៉ាងតិចក្នុងមួយឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្តកំពុងជំរុញឱ្យមានការដាំឈើឡើងវិញនៅតាមតំបន់មួយចំនួនដែលរងការកាប់រានទន្ទ្រាន។នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវត្រៀមខ្លួនដើម្បីចូលរួមដាំឈើតាមការស្នើសុំរបស់មន្ត្រីជំនាញ ៕ដោយ៖ម៉ុន សំអាន
-
អភិបាលខេត្តកំពង់ធំនាំយកស្រូវពូជអំណោយសម្តេចធិបតី ទៅចែកជូនកសិករចំនួន ៥៨០គ្រួសារ

កំពង់ធំ៖កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាននាំយកស្រូវពូជអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិតចំនួន៥៨តោន ទៅចែកជូនកសិករចំនួន ៥៨០គ្រួសារ នៅស្រុកស្ទោង ។ ក្នុងពិធីដែលប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការជូនពូជស្រូវនេះគឺសម្រាប់ គ្រួសារអាទិភាពដែលផ្ទៃដីស្រែមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពី ទទួលរងគ្រោះដោយទឹកជំនន់ នៅក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ណាស់លើ ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ឯកឧត្តមបានរំលឹកដល់ប្រជាកសិករដែលទទួលបានពូជស្រូវ ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញឱ្យបានទាន់រដូវ៕ដោយ៖ប៊ុនរដ្ឋា