-
នាំពូជស្រូវជិត២០០តោន ទៅចែកជូនកសិករជាងមួយពាន់គ្រួសារនៅខេត្តកំពង់ធំ ដើម្បីស្តារដំណាំស្រូវឡើងវិញ

កំពង់ធំ៖ជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ បានបណ្ដាលឱ្យដំណាំស្រូវរបស់កសិករជាងមួយពាន់គ្រួសារ នៅស្រុកចំនួនបួន នៃខេត្តកំពង់ធំរងការខូចខាត ហើយត្រូវស្តារឡើងវិញឱ្យបានទាន់ពេល។ រួមចំណែកជួយដល់កសិករចំនួន ១ ៤៨៨គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី២១ ខែតុលា បាននាំយកស្រូវពូជជិត ២០០តោន ជាជំនួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនកសិករអាទិភាពដែលមានដីស្រែអាចស្ដារឡើងវិញបានក្នុងស្រុកចំនួន ៤គឺ ស្រុកបារាយណ៍ សន្ទុក សណ្តាន់ និងស្រុកប្រាសាទសំបូរ ដើម្បីស្តារការដាំដុះឡើងវិញ ក្រោយពេលទឹកសម្រក ។ សូមជម្រាបថា ចាប់ផ្តើមមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដា មកបានធ្វើឱ្យភូមសាស្រ្តមួយចំនួននៃខេត្តកំពង់ធំ បានរងគ្រោះដោយជំនន់ទឹកភ្លៀង។ជំនន់នេះបានប៉ះពាល់ចំនួន៨ ក្រុង ស្រុក។បញ្ជាក់លើជំនួយពូជស្រូវ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាការផ្តល់ស្រូវពូជពេលនេះសម្រាប់ស្រុកចំនួនបួនសិន ហើយស្រុកដែលនៅសល់ នឹងបន្តចែកនៅថ្ងៃបន្ទាប់។ ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ទឹកជំនន់នេះមិនមែនប៉ះពាល់តែលើដំណាំត្រូវប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទ សាលារៀន…
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកស្ទោង

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្ទោងដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ថ្លែងក្នុងវេទិកាដែលបានប្រារព្ធកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាសាធារណៈនឹងជួយជំរុញដល់ការអនុវត្តតួនាទីភារកិច្ចនៃស្ថាប័នមានការពាក់ព័ន្ធ ,អាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនេះក៏ចូលរួមស្វែងយល់នូវតម្រូវការ,ចូលរួមដោះស្រាយសំណួរនិងសំណូមពរបស់ប្រជាពលរដ្ឋ សំដៅដោះស្រាយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តបានបន្ថែមថា វេទិកាសាធារណៈនេះ ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ ដឹកនាំជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។ សូមជម្រាបថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នា ពេលនេះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន៧សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន ២៥សំណួរ…
-
រដ្ឋបាលស្រុកស្ទោង នាំយកស្រូវពូជអំណោយសម្ដេចធិបតី ជាង១១តោន ចែកជូនកសិករ

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ និងសហការីកាលពីរសៀលថ្ងៃទី២២ ខែតុលា បាននាំស្រូវពូជចំនួនជាង១១តោនដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅចែកជូនកសិករចំនួន១១៣គ្រួសារ នៅឃុំម្សាក្រង និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដើម្បីស្ដារដំណាំស្រូវឡើងវិញបន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ។ កសិករទាំង១១៣គ្រួសារទទួលបាន ក្នុងមួយគ្រួសារ១០០គីឡូក្រាម។ថ្លែងក្នុងឱកាសនោះ លោកអភិបាលស្រុកលោកបាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។លោកបន្តថា ស្រូវពូជដែលផ្តល់ជូននាពេលនេះ ជាពូជមិនប្រកាន់រដូវ ដែលសមស្របសម្រាប់ការស្តារឡើងវិញបានទាន់ពេលវេលា៕ដោយ៖ប៊ុន រដ្ឋា
-
អាចម៍ផ្កាយប៉ុនអគារ Eiffel Tower ហោះបោះពួយមកជិតផែនដីនៅឆ្នាំ ២០២៩

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) កំពុងរៀបចំផែនការទប់ទល់នឹងអាចម៍ផ្កាយដ៏ធំមួយ មានឈ្មោះថា Apophis ដែលកំពុងហោះបោះពួយសំដៅមកជិតផែនដីនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space។ ដើម្បីត្រៀមខ្លួនទុកមុន ថ្មីៗនេះទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ទើបបានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ ៦៨លានដុល្លារជាមួយ OHB Italia ដែលជាក្រុមហ៊ុនអវកាសអន្តរជាតិ ហៅកាត់ថា (IAC) ក្នុងគោលបំណងបង្កើតបេសកកម្មការពារភពផែនដីមួយ មានឈ្មោះថា Ramses។ បេសកកម្ម Ramses ដែលនឹងរត់ប្រណាំងពេលវេលានេះ នឹងត្រូវបើកដំណើរការនៅដើមឆ្នាំ២០២៨ ដើម្បីសិក្សាពីអាចម៍ផ្កាយ Apophis ឱ្យបានដិតដល់បំផុត នៅពេលដែលវាឆ្លងកាត់ផែនដីនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩។ សារព័ត៌មាន The Economic Times បានឱ្យដឹងថា Apophis គឺជាថ្មអវកាសរាងដូចសណ្តែកដី ដែលលាតសន្ធឹងប្រវែង ៣៧៥ម៉ែត្រ ឬអាចប្រៀបធៀបទៅនឹងអគារ Eiffel Tower ដ៏ល្បីរបស់ប្រទេសបារាំង។ ទោះបីជាអាចម៍ផ្កាយនេះ មិនត្រូវបានគេចាត់ទុកថា ជា “ឃាតករភពផែនដី” ក៏ដោយ តែវាមានទំហំធំល្មមអាចបំផ្លាញទីក្រុងធំមួយ និងបង្កផលប៉ះពាល់ដល់អាកាសធាតុទូទាំងភពផែនដី ប្រសិនបើការវាយប្រហារវាកើតឡើង។…
-
ប្រទេសធំ ៣ រួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ជំនួសF-2 និងEurofighter Typhoons

តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី ព្រមព្រៀងពន្លឿនការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយរួមគ្នា ហើយបានប្រកាសថា អង្គភាពរដ្ឋាភិបាលត្រីភាគី នឹងត្រូវបង្កើតឡើងនៅចុងឆ្នាំ២០២៤ ដើម្បីធ្វើការជាមួយភាគីផលិតយន្តហោះជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យន្តហោះចម្បាំងបំបាំងកាយជំនាន់ក្រោយនេះ នឹងចូលខ្លួនមកជំនួសយន្តហោះចូលនិវត្តន៍ F-2 របស់ជប៉ុន ដែលខ្លួនបានបង្កើតរួមគ្នាជាមួយសហរដ្ឋអាមេរិក និងយន្តហោះចម្បាំង Eurofighter Typhoons ដែលចាប់ដៃផលិតជាមួយអង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់។ ប្រទេសយក្សទាំងបីបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២២ ដើម្បីរួមគ្នាផលិតយន្តហោះចម្បាំងថ្មី ដែលនឹងត្រៀមដាក់ពង្រាយនៅឆ្នាំ២០៣៥ ស្ថិតក្រោមកម្មវិធី Global Combat Air Program ឬ GCAP សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលប្រឈមមុខនឹងការគំរាមកំហែងខ្លាំងឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។ ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង និងចិន ប្រទេសជប៉ុនកំពុងពង្រីកភាពជាដៃគូការពារជាតិជាមួយបណ្តាប្រទេសនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអូស្ត្រាលីផងដែរ។បន្ថែមលើនេះ ជប៉ុនក៏បានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិកាលពីខែធ្នូឆ្នាំមុន ដែលនឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល ៥ឆ្នាំ ដែលនេះជាការបំបែកខ្លួនចេញពីគោលការណ៍ស្វ័យការពារក្រោយសង្គ្រាមរបស់ខ្លួន៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មន្រ្តីសាលាខេត្ត និងមន្ត្រីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចូលរួមពិនិត្យរកសារធាតុញៀន

កំពង់ឆ្នាំង៖ មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកាលពីព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ ២០២៤ បានចូលរួមអនុវត្តការរកសារធាតុញៀន ដែលអនុវត្តដោយមន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថាមន្ត្រីការិយាល័យជំនាញបានអនុវត្តត្រួតពិនិត្យ រកសារធាតុញៀនលើមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងមន្ត្រីសាលាខេត្តចំនួន ២០០នាក់ ។លោកបន្តថា ពេញមួយព្រឹកនៃការពិនិត្យពុំរកឃើញមានសារធាតុញៀនលើមន្រ្តីរាជការទាំង២០០នាក់នេះឡើយ៕ដោយ៖សុខ គឹមសៀន
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួម និងឈានទៅបញ្ចប់លើករណីវិវាទដីធ្លី

-
នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្វាគមន៍ និងសម្តែងក្តីសោមនស្សរីករាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចនៃគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន មកកម្ពុជាជាលើកដំបូង

(ភ្នំពេញ)៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយ ។ ជំនួបនេះ បានធ្វើឡើងនានៅទី២១ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន ខណៈដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីក រាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា ស្របពេលដែលទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ កំពុងមានការរីកចម្រើន។ ឧត្តមសេនីយ៍ឯក ជូ គួរពីវ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយផងដែរ ចំពោះដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកម្ពុជា ។ តាមរយៈទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក បានមានជឿជាក់ថា នឹងទទួលបានជោគជ័យផ្លែផ្កាថ្មីៗបន្ថែមទៀត នៅក្នុងទំនាក់ទំនងមិត្តភាពរវៀងកម្ពុជា-ចិន។ នៅក្នុងឱកាសនោះទៀត ឧត្តមសេនីយ៍ឯក ជូ គួរពីវ បានលើកឡើងពីចំណងមិត្តភាពកម្ពុជា-ចិន ដែលជាចំ ណងយូរអង្វែង បង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូត តម្កល់ទុកគ្នាក្នុងឋានៈអាទិភាព…
-
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។ សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមជាសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ សិក្ខាសាលាដែលកំពុងដំណើរការនារសៀលនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំ ដែលជាប្រធានស្ថាប័ន និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣គឺ៖ (១)បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង (៣)ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់…
-
វិស័យព្រះពុទ្ធសាសនា ចូលរួមចំណែក និងដើរតួនាទីសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសត្រូវ បញ្ចៀសបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ នៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា ការចូលរួម អនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើន ដែលបន្តរីកលូតលាស់នៅក្នុងវត្តច័ន្ទបុរីវង្ស កើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ឱ្យបានឋិតថេរគង់វង្ស ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា…