Category: One-Minute

  • ឱកាសការងារជាង ៣ ម៉ឺនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត

    ឱកាសការងារជាង ៣ ម៉ឺនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត

    អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ #ams1minute

  • អង្គការសុខភាពពិភពលោក ៖ អេហ្ស៊ីបលែងមានជំងឺគ្រុនចាញ់ទៀតហើយ

    អង្គការសុខភាពពិភពលោក ៖ អេហ្ស៊ីបលែងមានជំងឺគ្រុនចាញ់ទៀតហើយ

    គែរ៖ ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ថា អេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងហើយ។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរ និងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីអេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុង។ អាជ្ញាធរអេហ្ស៊ីបបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាលើកដំបូងរបស់ពួកគេ ដើម្បីកំចាត់ជំងឺគ្រុនចាញ់ ដែលចម្លងដោយសត្វមូសដ៏សាហាវចាយពេលជិត ១០០ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក (WHO) បានសរសើររដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីប ដែលខិតខំប្រឹងប្រែងបញ្ចប់ជំងឺដែលមានវត្តមាននៅក្នុងប្រទេសតាំងពីបុរាណកាលមក។ WHO និយាយថា អេហ្ស៊ីបគឺជាប្រទេសទីបីហើយ នៅក្នុងតំបន់មេឌីទែរ៉ាណេខាងកើត ដែលទទួលបានវិញ្ញាបនប័ត្រលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក។ ប៉ុន្តែ WHO និយាយថា វិញ្ញាបនប័ត្រនេះ គឺគ្រាន់តែជាការចាប់ផ្តើមដំណាក់កាលថ្មីមួយប៉ុណ្ណោះ ដោយអង្គការនេះ បានជំរុញឱ្យអេហ្ស៊ីប ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីរក្សាស្ថានភាពគ្មានជំងឺគ្រុនចាញ់។ ដើម្បីទទួលបានវិញ្ញាបនបត្ររបស់អង្គការសុខភាពពិភពលោកនេះ ប្រទេសមួយត្រូវតែបង្ហាញពីសមត្ថភាពទប់ស្កាត់ការកើតឡើងវិញនៃការឆ្លងជំងឺ ដែលយ៉ាងហោចណាស់ ៣ឆ្នាំជាប់ៗគ្នា។ នៅទូទាំងពិភពលោក ប្រទេសចំនួន៤៤ និងដែនដីមួយទៀតបានឈានដល់ការលុបបំបាត់ជំងឺគ្រុងចាញ់ទាំងស្រុង។ ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០០,០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្ទើរតែទាំងអស់នៃពួកគេនៅទ្វីបអាហ្វ្រិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ការបើកច្រកជាការលំបាកមួយ តែការរក្សាច្រកនេះ កាន់តែលំបាក។ ដូច្នេះ យើងត្រូវរក្សាស្ដង់ដាផលិតផលយើងឱ្យបានល្អបំផុត។

    ការបើកច្រកជាការលំបាកមួយ តែការរក្សាច្រកនេះ កាន់តែលំបាក។ ដូច្នេះ យើងត្រូវរក្សាស្ដង់ដាផលិតផលយើងឱ្យបានល្អបំផុត។
  • ប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកសង្កែ និងស្រុក​រតនៈមណ្ឌល ស្វែងយល់បន្ថែមពីតម្រូវការរបស់​ប្រជា​ពលរដ្ឋ

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកសង្កែ និងស្រុក​រតនៈមណ្ឌល ស្វែងយល់បន្ថែមពីតម្រូវការរបស់​ប្រជា​ពលរដ្ឋ

    បាត់ដំបង៖ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រី​ក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ​វត្តន៍ និងជា ប្រធាន​ក្រុមការងារចុះជួយស្រុកសង្កែ និងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលនិង​បើកវេទិកាពិភាក្សាការងារជាមួយក្រុម​ការងា​រចុះមូល​ដ្ឋាន ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធនៅមូលដ្ឋាននៃស្រុកទាំង២​ខាងលើដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។ ក្នុងជំនួបការពីចុងសប្ដាហ៍កន្លងទៅរបស់ឯកឧត្តម ហែម វណ្ឌីគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាដែលកំពុងកើតមានចំពោះមុខនៅក្នងមូលដ្ឋាន ដើម្បីរួមគ្នាគិត រួមគ្នា​ធ្វើ រួមគ្នាដោះ ស្រាយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឆ្លើយតប​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា។ តាមការលើកឡើងរបស់អាជ្ញាធរក្នុងមូលដ្ឋានក្នុងស្រុកទាំង២ខាងលើនិងមន្ទ្រីជំនាញពាក់ព័ន្ធមូលដ្ឋានផ្ទាល់ ឯកឧត្តម ហែម វណ្ឌី បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធ​គ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានផ្ទាល់ ត្រូវធ្វើផែនការពី​តម្រូវការជាក់ស្តែងទៅក្នុងផែនការ សកម្មភាពក្នុង​​មូលដ្ឋានខ្លួនឱ្យបានត្រឹមត្រូវជាក់លាក់ដើម្បីស្នើសុំទៅថ្នាក់ឃុំ ស្រុក ខេត្តផ្ទាល់របស់ខ្លួន។ ឯកឧត្តម ហែម វណ្ឌី បានបញ្ជាក់ថា រាល់សំណូមពរ​និងកង្វល់របស់បងប្អូនដែលបានលើកឡើងក្នុងវេទិកាពិភាក្សាថ្ងៃនេះ ក្រុមការងារនឹងពិនិត្យ,ដើម្បីរួម​គ្នា​គិត,រួម​គ្នាធ្វើនិងរួមគ្នាដោះស្រាយជូនបងប្អូនតាមជំហានលទ្ធភាពដែលក្រុមការងារអាចជួយបាន។ចំពោះបញ្ហាមួយ​ចំនួន​ទៀតដែលបានលើកឡើងក្នុងវេទិកា លើសពី​លទ្ធភាព​​ក្រុមការងារ ក៏ក្រុមការងារទទួលយក នឹងខិតខំ​រិះរក​លទ្ធភាពជួយប្រជាពលរដ្ឋជាជំហានៗជាបន្តបន្ទាប់៕( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )

  • មកស្តាប់ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយ និយាយពី​សិល្បៈ​ល្ខោន បាសាក់ខ្មែរ

    មកស្តាប់ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយ និយាយពី​សិល្បៈ​ល្ខោន បាសាក់ខ្មែរ

    បន្ទាយមានជ័យ៖នៅខេត្តភាគខាងលិចជាប់ព្រំដែន​ជាមួយប្រទេសថៃ ខេត្តបន្ទាយ មានជ័យមានល្ខោន​បាសាក់មួយក្រុម​ឈ្មោះ ​”រស្មីអង្គរ”ស្រុកមង្គលបូរី ។ក្រុមល្ខោនបាសាក់មួយនេះល្បីឈ្មោះគួរសមប្រចាំខេត្ត ។ “រស្មីអង្គរ ” នឹងធ្វើដំណើរ​ទៅចូលរួមប្រលង​ល្ខោន​បាសាក់ថ្នាក់ជាតិ​នៅថ្ងៃទី២៤ ខែតុលា​ឆ្នាំ២០២៤​ ខាងមុខនៅរាជធានីភ្នំពេញ។ បើនិយាយអំពីសិល្បៈបុរាណខ្មែរ ទម្រង់សិល្បៈ​ល្ខោន​បាសាក់ បើទោះបីជាយើងទទួលស្គាល់ថា ជាសម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​របស់​ជាតិក៏ដោយ ក៏បច្ចុប្បន្នទម្រង់​សិល្បៈ​មួយនេះអាចឈរជើងបាន​ដោយ​សារតែមាន​ការលើកទឹកចិត្ត ការគាំទ្រ ការអភិរក្ស​ពីថ្នាក់ដឹកនាំ​ពិសេស​ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​​ជាសេនាធិការ ។យុគសម័យ​ទំនើប​បានរុញឱ្យទម្រង់សិល្បៈបុរាណ​ស្ថិតក្នុងស្ថានភាព​មួយដែលទាមទារការរួមគ្នាថែរក្សា។ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈខេត្តបន្ទាយ​មានជ័យកាលពីព្រឹកថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០២៤បាន​អធិប្បាយ​សង្ខេប​ពីដើមទង​នៃកំណើតល្ខោនបាសាក់ ។ លោកបានបញ្ជាក់ថា ល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់​​ខេត្តឃ្លាំង កម្ពុជា​ក្រោម ដោយលោកគ្រូ សួ អតីត​ចៅអធិការវត្តខ្សាច់កណ្ដាល​ប្រាសាទព្រះត្រពាំងហើយ​ត្រូវបានបន្តពង្រីក​និង​យកមក​ផ្សព្វផ្សាយ​​នូវសិល្បៈ​ល្ខោននេះមកដល់ភ្នំពេញនាឆ្នាំ១៩៣៧ ពីសំណាក់​លោក លី សួន ជាថៅកែល្ខោនឆាក្រួន​រហូតមក។ ល្ខោន​បាសាក់ជាសិល្បៈ​ចំណាស់មួយក្នុងចំណោម​សិល្បៈ​ល្ខោន​ជាច្រើនក្នុងនោះមានដូចជា ល្ខោនខោល ល្ខោន​យីកេ ល្ខោនមហោរី ជាដើម ។ល្ខោនបាសាក់​បានបាត់​បង់សាបសូន្យសម័យខ្មែរក្រហម ។លុះក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ វិស័យនានាបានរស់ឡើងវិញក្នុងនោះ​មាន សិល្បៈល្ខោនបាសាក់ ផងដែរ។ ដោយសំដៅរកស្ថានភាពបច្ចុប្បន្ន លោកប្រធានមន្ទីរ​វប្បធម៌​បាន​ទាញអារម្មណ៍ថា ក្នុងសម័យបច្ចេក​វិទ្យា​ទំនើប ឬឌីជីថលបាន​ធ្វើ​ឱ្យវិស័យសិល្បៈបុរាណ​មាន​ល្ខោនបាសាក់ ជាតួយ៉ាងកំពុង​ស្រុត​ចុះជាបណ្ដើរៗ​ដោយសារទីផ្សារសិល្បៈបុរាណថយ​ចុះចំនួន​អ្នកមើល…

  • កសិករនៅស្រុកបារាយ​​ណ៍ និងស្រុកសន្ទុករងគ្រោះ​ទឹកជំនន់ បានទទួលស្រូវពូជដើម្បីស្តារឡើងវិញ

    កសិករនៅស្រុកបារាយ​​ណ៍ និងស្រុកសន្ទុករងគ្រោះ​ទឹកជំនន់ បានទទួលស្រូវពូជដើម្បីស្តារឡើងវិញ

    កំពង់ធំ៖ជំនន់ទឹកភ្លៀងចាប់តាំងពីចុងខែកក្កដាកន្លង​ទៅបានបង្កឱ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ នៅ​ខេត្តកំពង់ធំ គឺ ស្រុកបារាយណ៍ និងស្រុកសន្ទុក។ប្រជាកសិករចំនួនជាង៧០០ គ្រួសារបានរងការប៉ះពាល់​ខ្លាំងលើដំណាំស្រូវ ដែលត្រូវធ្វើការស្តារឡើងវិញបន្ទាប់​ពីទឹកស្រកទៅវិញ។រដ្ឋាភិបាលកម្ពុជាបានជួយដោះ​ស្រាយ​ជាបន្ទាន់ជូនកសិករតាមរយៈការផ្តល់ស្រូវពូជ។ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញចែកស្រូវ​ពូជ​ចំនួន១០៩ ,៥០០គីឡូក្រាមជូនប្រជាកសិករចំនួន ៧១៥​គ្រួសារដែលរងគ្រោះដោយគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក។ការផ្ដល់ស្រូវ​ពូជនេះ មានគោលបំណងក្នុងការជួយស្តារការ​ដាំ​ដុះឡើងវិញក្រោយរដូវទឹកស្រក។ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថាការផ្ដល់ពូជស្រូវជូន​ប្រជាកសិករនាពេលនេះ គឺដោយសារមើលឃើញពី​លំបាកដែលបងប្អូន រងគ្រោះដោយទឹកជំនន់។គ្រួសារ​កសិករទទួលអំណោយត្រូវបានជ្រើសរើសដោយអនុវត្តតាមការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន។ គួររំលឹកថាទឹកជំនន់ភ្លៀងចាប់តាំងពីចុងខែកក្កដា បង្កឱ្យ​មានការប៉ះពាល់ដល់ស្រុកចំនួនគឺស្រុកបារាយណ៍និងស្រុកសន្ទុក ។ស្រុកបារាយណ៍មានប្រជាពលរដ្ឋរងគ្រោះ​ចំនួន ៣១៥ នាក់ បានទទួលស្រូវពូជចំនួន ៣១,៥០០ គីឡូក្រាម និងស្រុកសន្ទុក មានប្រជាពលរដ្ឋ៤០០នាក់​ទទួល​បានស្រូវពូជ៧៨,០០០គីឡូក្រាម។គ្រោះទឹកជំនន់​នេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវជន​បទ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយ​ចំនួនផងដែរ៕ដោយ៖​ប៊ុន​រដ្ឋា

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ តុលា ២០២៤

    ១. ៧០% នៃរោងចក្រនៅកម្ពុជា បើកប្រាក់ខែជូនកម្មករដោយប្រព័ន្ធសុវត្ថិភាព – AMS Economy ២. ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ៣ មុខ មានអង្ករ ស្វាយចន្ទី និង ដំណាប់ស្វាយកែវរមៀត នឹងនាំចូលទៅទីផ្សារអឺរ៉ុប នៅដើមសប្តាហ៍ក្រោយ – ខ្មែរថាមស៍ ៣. ៩ខែ ឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានជាង១១ ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. គ្រោះទឹកជំនន់ បំផ្លាញដំណាំស្រូវជាង ១លានតោន នៅបង់ក្លាដែស – Reuters ៥. រុស្ស៉ី គ្រោងបញ្ចុះបញ្ចូលក្រុមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារ សម្រាប់ការទូទាត់ជាសកល – Reuters #ams1minute

  • សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ពិនិត្យទីតាំង​វត្តស្វាយសៀមថ្មី​(វត្តខ្មែរនៅកម្ពុជាក្រោម) ដែលនឹងត្រូវដង្ហែអង្គកឋិនទៅនាដើមខែវិច្ឆិកាខាងមុខនេះ

    សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ពិនិត្យទីតាំង​វត្តស្វាយសៀមថ្មី​(វត្តខ្មែរនៅកម្ពុជាក្រោម) ដែលនឹងត្រូវដង្ហែអង្គកឋិនទៅនាដើមខែវិច្ឆិកាខាងមុខនេះ

    សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈកម្មការ រៀបចំអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរនៅកម្ពុជាក្រោមចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ដែលនឹងត្រូវដង្ហែអង្គកឋិនមកកាន់នាដើមខែវិច្ឆិកាខាងមុខនេះ ។ គួររំលឹកផងដែរថា អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្តនៅក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹង ដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕ ដោយ ៖ ថេត វិចិត្រ

  • ក្រសួងអប់រំ រំលឹកពីការកំណត់ពិន្ទុបេក្ខជនប្រឡង សញ្ញាបត្របាក់ឌុប ខណៈការប្រកាសលទ្ធផលកាន់តែខិតជិតមកដល់

    ក្រសួងអប់រំ រំលឹកពីការកំណត់ពិន្ទុបេក្ខជនប្រឡង សញ្ញាបត្របាក់ឌុប ខណៈការប្រកាសលទ្ធផលកាន់តែខិតជិតមកដល់

    (ភ្នំពេញ)៖ ខណៈពេលដែលកំណែកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបបានបញ្ចប់ និងការប្រកាសលទ្ធផលថាជាប់ឬធ្លាក់ កាន់តែខិតជិតមកដល់នោះក្រសួងអប់រំយុវជន និង កីឡាបានបង្ហាញសារជាថ្មីពីពិន្ទុ ប្រឡង របស់ បេក្ខជន កម្រិតខ្ពស់បំផុត និងកម្រិតពិន្ទុដែលអាចជាប់ផងដែរ។ បើតាមការបង្ហាញរបស់ក្រសួងអប់រំបញ្ជាក់ថារបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជា វិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើ នឹង២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។ គួររំលឹកថាបើតាមគម្រោងក្រសួងអប់រំនឹងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤…

  • ឯកឧត្តម សុខ ចិន្តាសោភា ជួបជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបទទួលបានការតែងតាំងថ្មី

    ឯកឧត្តម សុខ ចិន្តាសោភា ជួបជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបទទួលបានការតែងតាំងថ្មី

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន បានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ នេះបើលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្ការវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបទទួលបានការតែងតាំងថ្មី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ។ នៅក្នុងជំនួបតាមទូរស័ព្ទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរជាថ្មីចំពោះការតែងតាំងរបស់ ឯកឧត្តម IWAYA Takeshi។ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុភាគី។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនក្នុងដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ឯកឧត្តម IWAYA Takeshi បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ក្នុងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សុខាភិបាល ការពារជាតិ និងសន្តិសុខ ការសម្អាតមីន និងការតភ្ជាប់។ រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ៕…