Category: One-Minute

  • សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋវៀតណាម

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជា ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងសារលិខិតបានបញ្ជាក់ថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដោយក្តី សោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជា ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។ ជោគជ័យរបស់ ឯកឧត្តម ក្នុងការបោះឆ្នោត គឺដោយសារការដឹកនាំឆ្នើមនៅថ្នាក់ជាតិ, សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ចំពោះជាតិមាតុភូមិ និងប្រជាជន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាមនឹង បន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងក្លាយជាប្រទេសប្រាក់ ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់ ឯកឧត្តម មួយភាគធំ។ លើសពីនេះ សាមគ្គីភាព ទំនាក់ទង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និងការ ប្តេជ្ញាចិត្តទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ក្នុងនាមជាបងប្អូនល្អ…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ​បទបញ្ជា​របស់សម្ដេច ហ៊ុន ម៉ាណែត និងពង្រឹងតួនាទី​ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ​បទបញ្ជា​របស់សម្ដេច ហ៊ុន ម៉ាណែត និងពង្រឹងតួនាទី​ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

    កំពង់ធំ៖បទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីខួប អនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកង​ពលតូចលេខ៧០កាលពីពេលថ្មីៗនេះត្រូវបានយកផ្សព្វផ្សាយនៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សំដៅដើម្បីពង្រឹងតួនាទី ភារកិច្ចរបស់កង​យោធពលខេមរភូមិន្ទក្នុងសភាពការណ៍ថ្មីៗ ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជា​ការ​រងនិងទទួលបន្ទុកអប់រំចិត្តសាស្ត្រនិងជាអ្នកនាំពាក្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំបាន​រាយការណ៍អំពីការគ្រប់គ្រងវិន័យយោធិន ស្របតាម​ច្បាប់និងនីតិវិធីទូទៅរបស់កងយោធពល ខេមរភូមិន្ទ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរ​យោធិនទាំងអស់ ពីការបំពេញតួនាទីភារកិច្ចដោយ​មានវិន័យនិងរួម ចំណែកក្នុងការការពារប្រទេសជាតិ​ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ។គ្រប់យោធិនត្រូវ​បន្តគោរពតាមបទបញ្ជា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតលើចំណុចកងកម្លាំងប្រដាប់អាវុធទាំងបីនិងអាជ្ញាធរដែនដីដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ៕ដោយ៖ ប៊ុន រដ្ឋា

  • លោក Donald Trump ក្លាយជាអ្នកលក់អាហារតាមហាង

    លោក Donald Trump ក្លាយជាអ្នកលក់អាហារតាមហាង

    បរទេស៖ លោក Trump បានរុញច្រាន អាហារដ្ឋាន McDonald’s ចូលទៅក្នុងឆាកនយោបាយ អំឡុងរដូវកាលចុងក្រោយ នៃយុទ្ធនាការរបស់ខ្លួន តាមរយៈធ្វើជាអ្នកលក់នំ ក៏ដូចជា បម្រើភេសជ្ជៈ នៅក្នុងហាងល្បីមួយនេះ។ កាលពីថ្ងៃអាទិត្យ អតីតប្រធានាធិបតីរូបនេះ បានទៅហាងអាហាររហ័ស ឬ Fast Food នៅហាងMcDonald’s ស្ថិតក្នុងរដ្ឋ Pennsylvania ហើយលោកបានប្តូរអាវធំចេញ ពាក់អាវផាយ ដើម្បីធ្វើការ ជាអ្នកបម្រើអាហារ។ លោកបានផ្តល់អាហារដល់អតិថិជនតាមបង្អួច នៅភោជនីយដ្ឋាន ហើយបានប្រាប់ថា លោកជាអ្នកធ្វើ ដោយផ្ទាល់ដៃ។ បុរសដែលត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយថា មានលុយជាង៥ពាន់លានដុល្លាររូបនេះ បាននិយាយ ទៅកាន់ម្ចាស់ហាង McDonald’s ថា «ខ្ញុំកំពុងស្វែងរកការងារធ្វើ..ហើយខ្ញុំតែងតែចង់ធ្វើការនៅ McDonald’s ប៉ុន្តែ ខ្ញុំមិនដែលធ្វើនោះទេ»។ បេក្ខភាពប្រធានាធិបតីនៃបក្សសាធារណរដ្ឋ រូបនេះ ថែមទាំងបានចោទប្រកាន់ លោកស្រី Harris ដែលជាគូប្រជែងថា បង្កើតព័ត៌មានមិនពិតដែលថា ធ្លាប់ធ្វើការ នៅភោជនីយដ្ឋាន ដោយលោកអះអាងថា «គ្មានភស្តុតាង»។ មន្ត្រីយុទ្ធនាការម្នាក់បានប្រាប់…

  • វៀតណាម ៖ អ្នកលោតឆ័ត្រយោងម្នាក់ទើរជាប់ខ្សែភ្លើង ដាច់អគ្គិសនី១ឃុំ

    វៀតណាម ៖ អ្នកលោតឆ័ត្រយោងម្នាក់ទើរជាប់ខ្សែភ្លើង ដាច់អគ្គិសនី១ឃុំ

    បរទេស៖ អ្នកលោតឆ័ត្រយោងម្នាក់បានធ្លាក់ជាប់ទើរនឹងខ្សែភ្លើង បង្ខំឲ្យមានការកាត់ផ្តាច់ ចរន្តអគ្គិសនី នៅឃុំ Quang Tien នៃខេត្ត Hoa Binh ភាគខាងជើង ប្រទេសវៀតណាម។ កាសែត VNepxress បានចេញផ្សាយថា អ្នកលោតឆ័ត្រយោងម្នាក់ បានប៉ុនប៉ងលោត ដោយគ្មានការអនុញ្ញាត ហើយបានជាប់ទើរលើខ្សែភ្លើង កាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ឃុំទាំងមូល ដើម្បីជួយសង្គ្រោះបុរសរូបនេះ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ពោលគឺក្នុងពេលដែលបុរសនោះ បានលោតពីលើភ្នំ ដែលមានកំពស់ ៦៥០ម៉ែត្រ។ ក្នុងពេលរៀបចំ ចុះចត លោកបានជាប់ទើរនឹងខ្សែភ្លើង កម្លាំង ៣៥គីឡូវ៉ុល នៅកម្ពស់ប្រហែល ២០ម៉ែត្រ ពីលើដី។ អ្នកស្រុកបានជូនដំណឹងភ្លាមៗ ដល់អាជ្ញាធរ ដោយជំរុញឱ្យមានការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងឃុំ ដើម្បីធានាបាននូវការសង្គ្រោះ។ ប៉ុន្មានម៉ោងក្រោយមក បុរសនេះត្រូវបានគេនាំចុះមកក្រោម ដោយសុវត្ថិភាព ហើយចរន្តអគ្គិសនីត្រូវបានប្រើប្រាស់ឡើងវិញ។ យោងតាមមន្ត្រីនាយកដ្ឋានវប្បធម៌ និងព័ត៌មានខេត្ត Hoa Binh បានឲ្យដឹងថា បុរសនោះមិនបានទទួលការយល់ព្រមជាផ្លូវការ សម្រាប់ការលោតនេះទេ។ ក៏ប៉ុន្តែ…

  • អូស្ត្រាលីបង្កើតកែវភ្នែកឲ្យអ្នកពិការដំបូងគេលើលោក

    អូស្ត្រាលីបង្កើតកែវភ្នែកឲ្យអ្នកពិការដំបូងគេលើលោក

    បរទេស៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី បានបង្កើតកែវភ្នែក បំពាក់ឲ្យអ្នកពិការដំបូងគេបង្អស់ នៅក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ថា «Gennaris Bionic Vision System» នេះបើតាមគេហទំព័រ Times of India បានចេញផ្សាយ ថ្មីៗនេះ។ ប្រភពបានឲ្យដឹងថា ច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ ផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់លាននាក់ ដែលទទួលរងគ្រោះ ពីភាពពិការភ្នែក តាមរយៈការឆ្លងកាត់សរសៃប្រសាទដែលខូច និងបញ្ជូនសញ្ញាដែលមើលឃើញ ដោយផ្ទាល់ទៅកាន់បណ្តុំចក្ខុ របស់ខួរក្បាល ជាមួយកាមេរ៉ាខ្នាតតូចៗវិភាគទិន្នន័យដែលមើលឃើញ។ ប្រភពបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សាលើសត្វ ការសាកល្បងលើមនុស្ស ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅទីក្រុងមែលប៊ន ដែលជាជំហានដ៏សំខាន់មួយ។ ជាមួយគ្នានេះ ផេក Tech Explorers បានចេញផ្សាយ កាលពីចុងសប្តាហ៍ផងដែរថា ការផ្សាំទាំងនេះជំរុញកោសិកាខួរក្បាល ដែលអាចឱ្យអ្នកប្រើប្រាស់ យល់ដឹងទិដ្ឋភាព ១០០ដឺក្រេ ដែលផ្តល់នូវបទពិសោធន៍មើលឃើញ ច្រើនជាងបច្ចេកវិទ្យាមុនៗ។ បើតាមគេហទំព័ររបស់សកវិទ្យាល័យ Monash បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ Monash Vision Group…

  • ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សហគមន៍តំបន់ការពារធម្មជាតិ”

    ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សហគមន៍តំបន់ការពារធម្មជាតិ”

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សហគមន៍តំបន់ការពារធម្មជាតិ” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសិក្ខាកាមជាង ៣០០នាក់ ។ គោលបំណងនៃសិក្ខាសាលានេះផ្តោតលើ ៖ ១-ពង្រឹងសមត្ថភាព និងបណ្តុះភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋាន ,២-ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ជាជំហានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ៣-យល់ដឹងអំពីនីតិវិធីនៃដំណើរការរៀបចំនិងការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិ គឺជាការពារដល់ផលប្រយោជន៍សហគមន៍មូលដ្ឋាន និងទី៤-ការផ្តល់ភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋានគឺជាការផ្តល់សិទ្ធិអំណាចដល់សហគមន៍ ដើម្បីការអភិវឌ្ឍដោយចីរភាព ។ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបញ្ជាក់ថា សិក្ខាសាលារយៈពេល ២ថ្ងៃនេះ គឺជាឱកាសមួយដែលសហគមន៍បង្ហាញអំពី សិទ្ធសេរីភាព នៅក្នុងការបញ្ចេញមតិរបស់គាត់ ដើម្បីលើកយកនូវបញ្ហាដែលជាឧត្តមមានុវត្តន៍មួយចំនួន ដោយគាត់ទទួលបានជាបទពិសោធន៍ល្អៗ ដែលបានអនុវត្តន៍នៅទីវាលយកមកចែករំលែក ។ ប្រជាសហគមន៍មូលដ្ឋានក៏នឹងមានឱកាសលើកឡើងនូវបញ្ហាប្រឈមមួយចំនួន យកមកចែករំលែក ដែលបានអនុវត្តន៍កន្លងមកនៅតាមសហគមន៍របស់គាត់ ។ ឯកឧត្តម អគ្គនាយកគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន មានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងរៀបចំជាវេទិការមួយសម្រាប់ចេញនូវមតិរបស់គាត់ ដើម្បីសម្តែងនូវសិទ្ធរបស់គាត់ ដើម្បីជាក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យ និងការផ្តល់ឱកាសនូវការសំណូមពរ ថាតើត្រូវធ្វើយ៉ាងណាដើម្បីឱការអនុវត្តន៍ការងាររបស់ប្រជាសហគមន៍មូលដ្ឋានប្រកទៅដោយប្រសិទ្ធផល…

  • យោធិន ៤៥រូប ដែលនឹងត្រូវដាក់ឱ្យចូលសោធននិវត្តន៍ ទទួលបានការលើកទឹកចិត្តតាមរយៈការផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

    យោធិន ៤៥រូប ដែលនឹងត្រូវដាក់ឱ្យចូលសោធននិវត្តន៍ ទទួលបានការលើកទឹកចិត្តតាមរយៈការផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

    (ខេត្តព្រះវិហារ)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកទំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ជូនដល់យោធិន ៤៥រូប ដែលនឹងត្រូវដាក់ឱ្យចូលសោធននិវត្តន៍ តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ ។ នាថ្ងៃទី២០ តុលា លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជួបសំណេះសំណាល សួរសុខទុក្ខ និងបានបង្ហាញពីភាពស្និទ្ធស្នាលបំផុត ជាមួយយោធិនដែលត្រៀមចូលនិវត្តន៍ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកទំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកចែកជូនយោធិនទាំង ៤៥នាក ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខកំប៉ុង…

  • ឧត្តមសេនីយ៍ឯក សួន ផល្លា ៖ បណ្តុះបណ្តាលបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព វិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើ គ្មានទីបញ្ចប់នោះទេ

    ឧត្តមសេនីយ៍ឯក សួន ផល្លា ៖ បណ្តុះបណ្តាលបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព វិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើ គ្មានទីបញ្ចប់នោះទេ

    (កំពង់ស្ពឺ)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យ លាភីសរុបចំនួន១៧៩នាក់ នារី ៤៤នាក់នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព វិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើ គ្មានទីបញ្ចប់នោះទេ ។ លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភគ៣ ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការបណ្តុះបណ្តាល គឺដើម្បីចូលរួមចំណែកកសាងធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ ស្របតាមផែនការអភិវឌ្ឍ ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន សាលាធ្វើការបណ្តុះបណ្តាលមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល សិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តនិង តាកែវ បានចំនួន ៧,៧១៨នាក់ នារី…

  • ស្រុកចំការលើ ខេត្តកំពង់ចាម

    ស្រុកចំការលើ ខេត្តកំពង់ចាម

    🎥 មន្ទីរព័ត៌មានខេត្តកំពង់ចាម #ams1minute

  • ដោយសារកែប ជាទីក្រុងទេសចរណ៍ យើងត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណ

    ដោយសារកែប ជាទីក្រុងទេសចរណ៍ យើងត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណ

    ដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ២១ តុលា ២០២៤ 📷 MLMUPC #ams1minute