Category: One-Minute

  • របាយការណ៍នៅថ្ងៃទី២០ តុលា

    របាយការណ៍នៅថ្ងៃទី២០ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ តុលា ២០២៤ #ams1minute

  • លទ្ធផលដែលកម្ពុជាមាននៅថ្ងៃនេះ កើតចេញពីការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់

    លទ្ធផលដែលកម្ពុជាមាននៅថ្ងៃនេះ កើតចេញពីការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់
  • ឥណ្ឌូណេស៊ី ជាប្រទេសទី២ នៅអាស៊ី និងទី៤ ក្នុងពិភពលោក

    ឥណ្ឌូណេស៊ី ជាប្រទេសទី២ នៅអាស៊ី និងទី៤ ក្នុងពិភពលោក

    ជាប្រទេសដែលមានកម្លាំងកងទ័ពជើងទឹកខ្លាំងបំផុត ដោយផ្អែកទៅលើទំនើបកម្មយោធា គ្រឿងសព្វាវុធ និងសមត្ថភាពក្នុងការការពារ និងប្រយុទ្ធជាដើម។ ក្រៅពីឥណ្ឌូណេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី ក៏ជាប់ចំណាត់ថ្នាក់ក្នុងតារាងដែរ – Seasia #ams1minute

  • ពូទីនអរគុណ អេមីរ៉ាត់ អារ៉ាប់រួម ដែលជួយសម្រួលជាមួយអ៊ុយក្រែន

    ពូទីនអរគុណ អេមីរ៉ាត់ អារ៉ាប់រួម ដែលជួយសម្រួលជាមួយអ៊ុយក្រែន

    បរទេស៖ មេដឹកនាំរុស្ស៊ី លោក ពូទីន បានអរគុណប្រធានាធិបតី ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម សម្រាប់ការសម្របសម្រួលរបស់ប្រទេសអារ៉ាប់ មួយនេះ ជាមួយនឹងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអរគុណប្រធានាធិបតី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម លោក Mohamed bin Zayed bin Sultan al-Nahyan សម្រាប់តួនាទី ជាអ្នកសម្រុះសម្រួល ក្នុងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ជាមួយប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃសុក្រថា ពួកគេបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ៩៥នាក់ ពីភាគីនីមួយៗ សរុប១៩០នាក់ បន្ទាប់ពីមានការចរចារដែលធ្វើឡើង ក្រោមការសម្របសម្រួល របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ នៅលើបណ្តាញ Telegram ថា «ប្រជាជនរបស់យើងចំនួន ៩៥នាក់បានត្រលប់មកផ្ទះវិញ។ ជាក្រុមទាហានដែលបានការពារ Mariupol Azovstal, Donetsk,…

  • វៀតណាមចាប់ផ្តើមជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃនេះ

    វៀតណាមចាប់ផ្តើមជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃនេះ

    បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា សភាជាតិរបស់ប្រទេសវៀតណាមចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីការផ្លាស់ប្តូរអ្នកដឹកនាំ ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យរដ្ឋកុម្មុយនិស្ត មួយនេះ ធ្លាក់ចូលទៅក្នុងរយៈពេលមិនធម្មតា នៃចលាចលនយោបាយ។ អស់ជាច្រើនទស្សវត្សរ៍ នៅវៀតណាម ការផ្លាស់ប្តូរទាំងអស់ ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់លើស្ថិរភាព។ ប៉ុន្តែ ការបោសសម្អាត ប្រឆាំងអំពើពុករលួយដ៏សំខាន់ ចាប់តាំងពីឆ្នាំ២០២១ បានធ្វើឱ្យប៉ះពាល់តំណែងឥស្សរជនកម្រិតខ្ពស់មួយចំនួន រួមទាំង ប្រធានាធិបតី ពីររូប និងឧបនាយករដ្ឋមន្ត្រីបីរូប ផងដែរ។ ប្រធានាធិបតីបច្ចុប្បន្ន លោក To Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលជាមេដឹកនាំកំពូលរបស់វៀតណាម កាលពីខែសីហា បន្ទាប់ពីមរណភាព លោក Nguyen Phu Trong។ លោក Trong បានកាន់តំណែងទាំងពីរ ក្នុងពេលតែមួយ ចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ ២០២១។ ចំពោះ លោក To Lam នៅមិនទាន់ដឹងថា នឹងកាន់តំណែងកំពូលនេះ ទាំងពីរ…

  • ថៃ ៖ iCon Group ជាប់សង្ស័យបន្ថែម «លាងលុយ និងពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម»

    ថៃ ៖ iCon Group ជាប់សង្ស័យបន្ថែម «លាងលុយ និងពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម»

    បាងកក៖ ប៉ូលីសកំពុងរៀបចំការចោទប្រកាន់ធ្ងន់ធ្ងរបន្ថែមទៀត រួមទាំង «ការលាងលុយកខ្វក់, ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការជាប់ពាក់ព័ន្ធ ក្នុងអង្គការឧក្រិដ្ឋកម្ម» ប្រឆាំងនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន The iCon Group នេះបើតាមការចេញផ្សាយរបស់ កាសែតថៃ The Nation។ សេចក្តីរាយការណ៍របស់ប៉ូលីសបានប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ ពោលគឺអនុលោមតាមការណែនាំ របស់ការិយាល័យស៊ើបអង្កេតកណ្តាល សម្រាប់ផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច ហៅកាត់ ECD ទាក់ទងនឹងការចោទប្រកាន់ លើបុគ្គលសំខាន់ៗ ចំនួន១៨រូប របស់ The iCon ។ បើតាម The Nation ដដែល បានឲ្យដឹងថា ការចោទប្រកាន់បន្ថែមថ្មីៗ លើជនសង្ស័យទាំងអស់ដែលកំពុងឃុំខ្លួននោះ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់រួចរាល់ នៅចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា ថ្នាកដឹកនាំ Icon Group រួមមានទាំងតារាសិល្បៈល្បីៗរបស់ថៃ ត្រូវបានចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការឆបោក ដោយយកភាពល្បីល្បាញរបស់តារាល្បីៗទាំងនោះ បោកប្រាស់សាធារណជន។ មនុស្សប្រហែល ៥,៦០០នាក់បានអះអាងថា បានខាតបង់​ តាមរយៈអាជីវកម្មលក់ផ្ទាល់របស់ iCon Group និងដាក់ពាក្យប្តឹង…

  • ភ្នំអណ្តូងស្នេហ៍ ខេត្តមណ្ឌលគិរី

    ភ្នំអណ្តូងស្នេហ៍ ខេត្តមណ្ឌលគិរី

    🎥 MLMUPC #ams1minute

  • រថភ្លើង “Zombie” នៅជប៉ុន ធ្វើឱ្យអ្នកដំណើរភ័យស្លន់ស្លោ

    រថភ្លើង “Zombie” នៅជប៉ុន ធ្វើឱ្យអ្នកដំណើរភ័យស្លន់ស្លោ

    តូក្យូ៖ ប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺការសម្តែងជាខ្មោចឆៅ ឬ Zombies នៅលើរថភ្លើង។ តិចជាងពីរសប្តាហ៍មុនថ្ងៃបុណ្យ Halloween មកដល់ ប្រទេសជប៉ុនបានបង្កើតរឿងដ៏ព្រឺព្រួចមួយ សម្រាប់អ្នកដំណើរនៅលើរថភ្លើង ដោយហៅវាថា ជា “បទពិសោធន៍ផ្ទះខ្មោចដំបូងបង្អស់របស់ពិភពលោកនៅលើរថភ្លើង shinkansen”។ ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ មានតួអង្គតុបតែងខ្លួនធ្វើជាខ្មោចឆៅ ឬ Zombies ដើរលងបន្លាចអ្នកដំណើរនៅលើរថភ្លើង មានគោលដៅធ្វើដំណើរនៅចន្លោះទីក្រុងតូក្យូ និងទីក្រុងភាគខាងលិចនៃទីក្រុងអូសាកា។ បទពិសោធន៍ដ៏គួរឱ្យរន្ធត់នេះ ត្រូវបានបំផុសគំនិតចេញពីខ្សែភាពយន្តបែបរន្ធត់ឆ្នាំ ២០១៦ របស់កូរ៉េខាងត្បូង មានចំណងជើងថា “Train to Busan” ដែលក្នុងសាច់រឿងនោះ ឪពុក និងកូនស្រីបានជាប់នៅលើរថភ្លើង ដែលកំពុងតែប្រយុទ្ធនឹងខ្មោចឆៅដែលស្រេកឃ្លានសាច់មនុស្ស។ ដើម្បីបន្ថូរបន្ថយភាពភ័យរន្ធត់របស់ភ្ញៀវ ដំណើរកម្សាន្តតាមរថភ្លើងរយៈពេលពីរម៉ោងកន្លះនេះ ក៏មានទាំងការសម្តែងដ៏រីករាយ ពីក្រុមរាំខ្មោច Zombies អ្នកលេងសៀក និងអ្នកកំប្លែង រួមទាំងការបញ្ចេញក្បាច់រាំរបស់កំពូលតារាចម្រៀង POP របស់លោក Michael Jackson ផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីតម្រូវការសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ប្រតិបត្តិករផ្លូវដែកបានចាប់ផ្តើមជួលបន្ទប់រថភ្លើង សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសដើម្បីធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន។ ភោជនីយដ្ឋានស៊ូស៊ី បារ និងសូម្បីតែការប្រកួតកីឡាចំបាប់ត្រូវបានរៀបចំឡើងនៅលើរថភ្លើងល្បឿនលឿន…

  • អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នករកឃើញព័ត៌មានរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោត

    អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នករកឃើញព័ត៌មានរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោត

    វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណាដែលអាចរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក។ សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណា ដែលដឹងថា រុស្ស៊ីជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក ដែលគ្រោងនឹងដំណើរការនៅខែវិច្ឆិកាខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់អង្គភាពសារព័ត៌មានរុស្ស៊ី Rybar LLC ថា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កើតភាពមិនចុះសម្រុងគ្នា, លើកកម្ពស់ការបែកបាក់សង្គម, បង្កជម្លោះបក្សពួក និងការរើសអើងពូជសាសន៍ ក៏ដូចជាលើកទឹកចិត្តឱ្យមានការស្អប់ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា Rybar បានបង្កើតប៉ុស្តិ៍មួយនៅលើវេទិកា X ដែលមានឈ្មោះថា “TexasvsUSA” ហើយបានប្រើវាមុនពេលការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដើម្បីកេងប្រវ័ញ្ចលើបញ្ហាជនអន្តោប្រវេសន៍ ដែលគ្មានឯកសារឆ្លងកាត់ព្រំដែនរដ្ឋតិចសាស់។ ក្រសួងការបរទេសអាមេរិកបន្ថែមថា Rybar ក៏បានប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម #HOLDTHELINE និង #STANDWTHTEXAS ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្ររុស្ស៊ីផងដែរ។ Rybar ត្រូវបានគេរាយការណ៍ថា ទទួលបានមូលនិធិពីអង្គការឧស្សាហកម្មការពារជាតិរុស្ស៊ី Rostec ដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនៅពុំទាន់មានប្រតិកម្មពី Rybar ឬអាជ្ញាធររុស្ស៊ីនៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • ព្យុះកំបុតត្បូង Oscar វាយលុកគុយបា ចំពេលដាច់ភ្លើងទូទាំងប្រទេស

    ព្យុះកំបុតត្បូង Oscar វាយលុកគុយបា ចំពេលដាច់ភ្លើងទូទាំងប្រទេស

    ឡាហាវ៉ាន៖ ខ្យល់ព្យុះកំបុតត្បូងមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ កំពុងធ្វើដំណើរទៅវាយប្រហារគុយបា ចំពេលដែលប្រជាជាតិដីកោះនេះ កំពុងដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ ខ្យល់ព្យុះកំបុតត្បូងថ្មីមួយ មានឈ្មោះថា Oscar កំពុងហោះបោះពួយសំដៅទៅវាយប្រហារប្រទេសគុយបា។ ការមកដល់របស់ព្យុះកំបុតត្បូងនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរោងចក្រថាមពលដ៏ធំបំផុតរបស់គុយបាគាំងដំណើរការ។ បញ្ហានេះធ្វើឱ្យខូចបណ្តាញអគ្គិសនីជាតិ ដាក់សម្ពាធបន្ថែមលើប្រទេសដីកោះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាដ៏ខ្ពស់ កង្វះស្បៀងអាហារអាហារ ឱសថ ប្រេងឥន្ធនៈ និងទឹក។ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរនៅភាគខាងកើតនៃកោះនេះ កំពុងធ្វើការយ៉ាងលំបាកដើម្បីការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដោយសារការមកដល់នៃខ្យល់ព្យុះ Oscar។ យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក បានឱ្យដឹងថា ជាមួយនឹងកម្លាំងខ្យល់បោកបក់ក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Oscar ត្រូវបានព្យាករណ៍ថា បានទៅដល់ភាគខាងកើតប្រទេសគុយបា កាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយពាំនាំភ្លៀងធ្លាក់ខ្លាំង។ ប្រទេសគុយបាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសម្ព័ន្ធមិត្តសំខាន់ គឺសហភាពសូវៀតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា ប្រជាជនគុយបាជាង ៧០០,០០០នាក់បានធ្វើចំណាកស្រុកចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក នៅចន្លោះខែមករា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៤។ នៅឆ្នាំ…