Category: One-Minute

  • ឯកឧត្តម ហួត ហាក់ ដឹកនាំ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣

    ឯកឧត្តម ហួត ហាក់ ដឹកនាំ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣

    (ចិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ទីក្រុងតឹងហ្វឹង ខេត្តហឺណាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី ៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ…

  • មន្រ្តីយោធាកម្ពុជា -ថៃ ទិសប្រាសាទព្រះវិហារជួបគ្នា ខណៈភាគីថៃបង្ហាញសមាសភាពថ្មី

    មន្រ្តីយោធាកម្ពុជា -ថៃ ទិសប្រាសាទព្រះវិហារជួបគ្នា ខណៈភាគីថៃបង្ហាញសមាសភាពថ្មី

    ព្រះវិហារ៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកង​ទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានជួបគ្នាជាមួយមន្រ្តីយោធាថៃគឺ​ឧត្តមសេនីយ៍ត្រីស៊ុមផុប ផារ៉ាវេត មេបញ្ជាការកងកម្លាំង​ស៊ុរៈណារីដែលទើបឡើងកាន់មុខតំណែងថ្មីនិងមេបញ្ជាការមេបញ្ជាការរងនិងទាហានកងកម្លាំងស៊ុរៈណារី ជាច្រើនរូបទៀត ។ ជំនួបដែលប្រព្រឹត្តទៅក្នុងភូមិសាស្ត្រភ្នំតាថាវ ត្រង់ចំណុច​រោងណាត់ជួប (ដើមធ្នង់)ទិសប្រាសាទព្រះវិហារ ភាគីថៃ​បានបង្ហាញ ជូនភាគីកម្ពុជានូវសមាសភាពមេបញ្ជាការ​បណ្តាអង្គភាពរបស់ថៃមួយចំនួនដែលទើបឡើងកាន់មុខតំណែងថ្មី។ជំនួបនេះក៏រំលេចឡើងវិញនូវ លទ្ធផលនៃស្តី​ជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកម្ពុជា-ថៃ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ខែតុលា​កន្លងទៅថ្មីៗនេះស្តីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ទាំងភាគីថៃនិងកម្ពុជាដែលមានកម្លាំងកំពុងឈរជើងតាមបណ្តាគោលដៅជួរមុខចាប់ពីភូមិសាស្ត្រអូរ៥០ដល់មុំបីនឹងបន្តជួបគ្នាដើម្បីបានស្គាល់គ្នាជិតស្និទ្ធ។ជាពិសេស​ជាមួយមេបញ្ជាការ បណ្តាអង្គភាពថៃ ដែលទើបឡើង​កាន់​មុខតំណែងថ្មី។ មន្រ្តីយោធាកម្ពុជា ថៃ បានបញ្ជាក់ជូនគ្នាទៅវិញទៅមក​អំពីការបន្តរួមគ្នាដោះស្រាយបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដោយសន្តិវិធីនិងបន្តបង្កើនទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរវាងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរជាពិសេសកម្លាំងកំពុងឈរជើងទល់មុខនៅទិសទី១ប្រាសាទព្រះវិហារតាមរយ:ការជួបគ្នាជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ជួប ដើម្បីដោះ​ស្រាយបានភ្លាមៗរាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ៕ដោយ៖សួន លីណា

  • របាយការណ៍នៅថ្ងៃទី១៩ តុលា

    របាយការណ៍នៅថ្ងៃទី១៩ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី គ្មានអ្នកស្លាប់ និងរបួស ១២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ តុលា ២០២៤ #ams1minute

  • ប្រជាការពារឃុំរុងរឿង បានទទួលឯកសណ្ឋាន​ចំនួន៨១កំប្លេរ

    ប្រជាការពារឃុំរុងរឿង បានទទួលឯកសណ្ឋាន​ចំនួន៨១កំប្លេរ

    កំពង់ធំ៖ប្រជាការពារនៅឃុំរុងរឿង ស្រុកស្ទោង ខេត្ត​កំពង់ធំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤បានទទួល​ឯកសណ្ឋានចំនួន៨១កំប្លេរពីឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងធនធានទឹកនិងឧតុនិយម តំណាងឯកឧត្តម ជួន ប៊ិតថុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង ។ ក្នុងឱកាសនេះឯកឧត្តម ម៉េង ប៉ូគន្ធ បានលើកសរសើរ​ថាប្រជាការពារ គឺជាអ្នកដែលនៅជិតស្និទ្ធផ្ទាល់ជាមួយ​មូលដ្ឋាន ហើយអាចជួយដោះស្រាយរាល់ស្ថានភាព​ជាក់ស្ដែងបានទាន់ពេលវេលា ប្រសិនបើមានភាពមិន​ប្រក្រតីណាមួយកើតឡើង ។ហេតុនេះសូមគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខទុក្ខសុខុមាលភាពពួកគាត់ព្រមទាំងមានការលើកទឹកចិត្តខ្ពស់ផងដែរ។ក្នុងនាមជាម្ចាស់មូលដ្ឋាន លោក សាយ គឹមឡម អភិបាល​ស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមព្រមទាំងសហការី ដែលបានយកចិត្ត​ទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនិងសុខទុក្ខ​ប្រជា​ពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា។ ក្នុងឱកាសនេះឯកឧត្តម ម៉េង ប៉ូគន្ធ បានប្រគេន​បច្ច័យ២៥០ដុល្លារចូលបុណ្យកឋិនវត្តក្តីត្នោតផងដែរ៕ដោយ៖​ប៊ុន​រដ្ឋា

  • អង្គការ WHO ព្រមានថា ស្តុកវ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់អស់ហើយ

    អង្គការ WHO ព្រមានថា ស្តុកវ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់អស់ហើយ

    ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ប្រកាសថា វ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់ ដែលនៅសេសសល់ក្នុងស្តុកសកល នៅពេលនេះបានអស់ហើយ។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា វ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់ ដែលនៅសេសសល់ក្នុងស្តុកសកល បានអស់ហើយ ដូច្នេះវានឹងរាំងស្ទះដល់ការងារបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ស្ថានភាពប្រចាំខែរបស់ខ្លួនថា ការផលិតវ៉ាក់សាំងបង្ការជំងឺអាសន្នរោគសកល កំពុងដំណើរការពេញសមត្ថភាព ប៉ុន្តែតម្រូវការ គឺលើសពីការផ្គត់ផ្គង់។ បើតាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ ស្តុកជាសកលនៃវ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់បានប្រើប្រាស់អស់ហើយ មិនមាននៅសេសសល់ទៀតទេ។ បញ្ហាកង្វះវ៉ាក់សាំងនេះ ត្រូវបានរំពឹងថា នឹងបង្កបញ្ហាប្រឈមដ៏ធំដល់ការឆ្លើយតប និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងការរីករាលដាលជំងឺអាសន្នរោគ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) មានករណីជំងឺអាសន្នរោគចំនួន ៤៣៩,៧២៤ករណី និងករណីស្លាប់ចំនួន ៣,៤៣២នាក់ ត្រូវបានរាយការណ៍នៅឆ្នាំ ២០២៤នេះ គិតមកទល់ថ្ងៃទី ២៩ ខែកញ្ញា។ កាលពីខែមេសា សម្ព័ន្ធវ៉ាក់សាំង Gavi និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូង EuBiologics បច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់តែមួយគត់ទៅកាន់ស្តុកសកល ទោះបីជាក្រុមហ៊ុនផលិតផ្សេងទៀតត្រូវបានរំពឹងថា នឹងផលិតវ៉ាក់សាំងប្រភេទនេះក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • លោក ត្រាំ ថា ប្រធានាធិបតីអ៊ុយក្រែនចាញ់សង្គ្រាមរួចហើយ

    លោក ត្រាំ ថា ប្រធានាធិបតីអ៊ុយក្រែនចាញ់សង្គ្រាមរួចហើយ

    វ៉ាស៊ីនតោន៖ បេក្ខជនគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ប្រកាសថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចទៅហើយ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចទៅហើយ។ បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ ក៏បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា បានបង្កការប្រយុទ្ធគ្នានេះតាំងពីដំបូងមកម្ល៉េះ។ លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ PBD Podcast កាលពីថ្ងៃព្រហស្បតិ៍ ដោយរិះគន់លោក ហ្សេលេនស្គី ថា ជា “អ្នកជួញដូរដ៏អស្ចារ្យ” ដែលបានធានាម្តងហើយម្តងទៀត ក្នុងការទទួលបានជំនួយរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ទាំងដែលមិនអាចទទួលបានជ័យជំនះ។ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមនេះអាចជៀសវាងបាន ប្រសិនបើលោកបន្តកាន់តំណែងប្រធានាធិបតីអាមេរិក បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០២០។ លោក ត្រាំ ក៏បានបង្ហាញការជឿជាក់ដែរថា លោកអាចដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សប្រសិនបើលោកត្រឡប់ទៅកាន់តំណែងនៅសេតវិមានវិញ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។ បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ…

  • INT. ចិនប្តឹងអាមេរិករឿងដាក់ក្រុមហ៊ុនផលិតយន្តហោះដ្រូនខ្លួនក្នុងបញ្ជីខ្មៅ

    INT. ចិនប្តឹងអាមេរិករឿងដាក់ក្រុមហ៊ុនផលិតយន្តហោះដ្រូនខ្លួនក្នុងបញ្ជីខ្មៅ

    ប៉េកាំង៖ ក្រុមហ៊ុនចិន DJI ថ្មីៗនេះ ប្រកាសប្តឹងក្រសួងការពារជាតិអាមេរិកនៅតុលាការសហព័ន្ធ ឆ្លើយតបការដាក់បញ្ចូលក្រុមហ៊ុនខ្លួនទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធា។ ក្រុមហ៊ុនបច្ចេកវិទ្យាចិន DJI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី១៨ ខែតុលា ក្រុមហ៊ុន DJI បានដាក់ពាក្យប្តឹងក្រសួងការពារជាតិអាមេរិក (DoD) ជុំវិញការសម្រេចចិត្តខុស ដែលដាក់ DJI ទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធាចិន។ សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា DJI របស់ចិន ទៅក្នុងបញ្ជីក្រុមហ៊ុនយោធាដំបូងនៅក្នុងឆ្នាំ២០២២ ហើយបន្តស្ថិតក្នុងបញ្ជីនេះរហូតដល់ខែមករា ឆ្នាំ២០២៤។ ក្រុមហ៊ុន DJI និយាយថា ខ្លួនបានព្យាយាមផ្សះផ្សារជាមួយក្រសួងការពារជាតិអាមេរិក អស់រយៈពេលជាង១៦ខែ ហើយឥឡូវនេះ បានកំណត់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីស្វែងរកការសង្គ្រោះនៅក្នុងតុលាការសហព័ន្ធ។ យោងតាមចម្លើយការពារខ្លួន ក្រុមហ៊ុន DJI និយាយថា ក្រុមហ៊ុនខ្លួនមិនមានម្ចាស់ ឬគ្រប់គ្រងដោយយោធាចិនឡើយ ពោលគឺក្រុមហ៊ុន DJI ផលិតយន្តហោះដ្រូនពាណិជ្ជកម្ម និងស៊ីវិលតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន DJI បានប្រឈមមុខនឹងការឃ្លាំមើលពីទីក្រុងវ៉ាស៊ីនតោនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសយន្តហោះដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់យ៉ាងទូលំទូលាយដោយភាគីទាំងពីរនៅក្នុងសង្គ្រាមអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • លោក ណេតាន់យ៉ាហ៊ូ អះអាថា ក្រុមហេសបូឡាប៉ន់ប៉ងធ្វើឃាតលោក

    លោក ណេតាន់យ៉ាហ៊ូ អះអាថា ក្រុមហេសបូឡាប៉ន់ប៉ងធ្វើឃាតលោក

    ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ចោទប្រកាន់ក្រុមហេសបូឡា មានអ៊ីរ៉ង់ជាខ្នងបង្អែកថា បានព្យាយាមសម្លាប់គាត់ ខណៈដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល បន្ទាប់ពីអ៊ីស្រាអែលប្តេជ្ញាសងសឹកអ៊ីរ៉ង់វិញ។ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា យន្តហោះដ្រូនមួយគ្រឿងបានបាញ់សំដៅទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នៅកណ្តាលទីក្រុង កាសារៀ ប៉ុន្តែគាត់ និងប្រពន្ធរបស់គាត់មិននៅផ្ទះនោះទេ ហើយក៏មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះដែរ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងរបស់ក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដើម្បីធ្វើឃាតខ្ញុំ និងប្រពន្ធរបស់ខ្ញុំនៅថ្ងៃនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៀតថា អ្នកណាក៏ដោយ ដែលព្យាយាមធ្វើបាបពលរដ្ឋអ៊ីស្រាអែល នឹងត្រូវបង់ខាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា ក្រុមហេសបូឡានៅលីបង់ ដែលទទួលបានទាំងអាវុធ និងផ្តល់ហិរញ្ញប្បទានពីអ៊ីរ៉ង់ មិនបានប្រកាសទទួលស្គាល់ការវាយប្រហារនេះទេ ប៉ុន្តែកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក្រុមហេសបូឡា គឺជាអ្នកពីក្រោយការវាយប្រហារដោយយន្តហោះដ្រូនលើផ្ទះរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកញ្ញាមក យ៉ាងហោចណាស់មនុស្ស ១,៤៥៤នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលលីបង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • យោធិនចូលសោធននិវត្តន៍ និងពិការចំណុះកងពលធំ​អន្តរា​គមន៍លេខ៣ត្រូវបានបំពាក់ឋានន្តរសក្តិ និងគ្រឿង​ឥស្សរិយយស

    យោធិនចូលសោធននិវត្តន៍ និងពិការចំណុះកងពលធំ​អន្តរា​គមន៍លេខ៣ត្រូវបានបំពាក់ឋានន្តរសក្តិ និងគ្រឿង​ឥស្សរិយយស

    ព្រះវិហា៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង​កងទ័ព​ជើងគោក តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ នៅចុងសប្ដាហ៍នេះ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២៤​ចំនួន៤០៨រូប ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។ យោងតាមរបាយការណ៍ការិយាល័យទី១ កងពលធំលេខ​៣ បានបញ្ជាក់ថា ចំពោះយោធិនដែលត្រូវបានដាក់ឱ្យ​ចូល សោធននិវត្តន៍ និងពិការឆ្នាំ២០២៤ ចំណុះកង​ពលធំអន្តរាគមន៍លេខ៣ ចំនួន៤០៨រូប ក្នុងនោះទី​បញ្ជាការ កងពលធំលេខ៣ ចំនួន ៥០រូប(ពិការ២រូប), កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ៦៩រូប ,កងពល​តូច​អន្តរាគមន៍លេខ៨ ចំនួន ១៣១រូប និងកងពល​តូចអន្តរាគមន៍លេខ៩ចំនួន ១៥៨រូប ចាប់ពីថ្នាក់​ព្រិន្ទបាលឯក ដល់ថ្នាក់ឧត្តមសេនីយ៍ទោ ។ បន្ទាប់ពីបញ្ចប់ការបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្ស​រិយយសឧត្តមសេនីយ៍ឯក ស្រី ឌឹកក៏បានប្រគល់ថវិកា ជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

  • បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានទទួល រថយន្តមួយគ្រឿងពីអភិបាលខេត្តស្ទឹងត្រែង

    បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានទទួល រថយន្តមួយគ្រឿងពីអភិបាលខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹង ត្រែង បានផ្តល់រថយន្តមួយគ្រឿងជូនដល់បញ្ជា ការដ្ឋានកងរាជ អាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ។ ក្នុងពិធីប្រគល់នៅចុងសប្ដាហ៍នេះ នាបរិវេណសាលា ខេត្តឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ ថារថយន្តនេះនឹងជូន សម្រាប់ប្រើប្រាស់ក្នុងល្បាតរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ដើម្បីរួម ចំណែកក្នុងការពង្រឹង លើការអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានថ្លែងអំណរ គុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់មធ្យោយបាយ ដ៏មានតម្លៃសម្រាប់ការអនុវត្តគោលនយោ បាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។ ជាការកត់សម្គាល់កន្លងមកអាវុធហត្ថខេត្តបានចូលរួមយ៉ាងសកម្មក្នុងបង្ក្រាបក្រុមក្មេងទំនើង ពិសេសបង្ក្រាប ក្រុមរក្សាទុក ប្រើប្រាស់និងជួយដូរគ្រឿងញៀនខុស ច្បាប់បានជាច្រើនករណីដោយបានចាប់ខ្លួនជនល្មើសបញ្ជូនទៅតុលាការខេត្តជាបន្តបន្ទាប់៕ដោយ៖ឡុង សំបូរ