-
និស្សិតជ័យលាភី នៃសកលវិទ្យាល័យ អង្គខេមរាខេត្តកំពតចំនួន២៥០នាក់ទទួលបាន សញ្ញាបត្រ

កំពត៖ និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតចំនួន២៥០នាក់ (ស្រី១៧៩នាក់) កាលពីថ្ងៃទី១៩ ខែតុលា បានទទួលសញ្ញាបត្រដែលចែកជូនពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នអ្នកតំណាង រាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ ព្រះរាជាណាចក្រកម្ពជា ដោយមានការចូលរួមពី ឯក ឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ផង។ សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតចូលមកសិក្សានៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតចំនួន៦៨៥នាក់ (ស្រី៤៩៧នាក់) គិតត្រឹមជំនាន់ទី១៦ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងទៅ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៦៨២នាក់ (ស្រី៤៩៧នាក់)។ បច្ចុប្បន្ន សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត មាននិស្សិតកំពុងសិក្សាចំនួន១ ០២៨នាក់ (ស្រី៦៨៩នាក់)។ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៩នាក់, បរិញ្ញាបត្រចំនួន៩៨០នាក់ (ស្រី៦៦៧នាក់) និងបរិញ្ញាបត្ររងចំនួន៣៩នាក់ (ស្រី២២នាក់)។ មានសាស្ត្រាចារ្យចំនួន៨៩នាក់( ស្រី៩នាក់) និងបុគ្គលិកចំនួន២៤នាក់ (ស្រី១៣នាក់)៕ដោយ៖សិលាសារិន
-
គុយបាដាច់ភ្លើងទូទាំងប្រទេស ប្រជាជនជិត ១១លាននាក់រស់ក្នុងភាពងងឹត

ឡាហាវ៉ាន៖ គុយបាជួបប្រទះការដាច់ភ្លើងដ៏ធំ កាលពីថ្ងៃសុក្រ ដោយប្រទេសដីកោះទាំងមូលនេះ បានធ្លាក់ចូលទៅក្នុងភាពងងឹតពាសពេញប្រទេសតែម្តង។ Read. ប្រជាជនគុយបាទូទាំងប្រទេសតែម្តង គ្មានអគ្គិសនីប្រើប្រាស់ឡើយ ដោយសារតែការដាច់ភ្លើងដ៏ធំមិនធ្លាប់មាន ដែលធ្វើឱ្យប្រទេសដីកោះមួយនេះទាំងមូល ធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យសុង បន្ទាប់ពីរោងចក្រថាមពលមួយកន្លែងរបស់ខ្លួនផ្អាកដំណើរការ។ វីដេអូ និងរូបថតជាច្រើនដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីជីវិតរស់នៅរបស់ប្រជាជន និងសកម្មភាពប្រកបអាជីវកម្មតូច-ធំទូទាំងប្រទេសគុយបា ត្រូវជួបប្រទះការលំបាក និងផ្អាកដំណើរការជាបណ្តោះអាន្ន ដោយសារតែការដាច់ភ្លើងដ៏ធំ។ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល និយាយថា ការផ្គត់ផ្គង់បណ្តាញអ៊ីនធឺណេតឡើងវិញ គឺជាអាទិភាពកំពូលសម្រាប់អាជ្ញាធរនាពេលនេះ ហើយថា រដ្ឋាភិបាលរបស់លោកនឹងមិនសម្រាកទេ ដរាបណាអគ្គិសនីត្រូវបានស្តារឡើងវិញ។ ការដាច់ចរន្តអគ្គិសនីបានចាប់ផ្តើមនៅទូទាំងប្រទេស ចាប់តាំងល្ងាចថ្ងៃព្រហស្បតិ៍ ដោយនាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ បានស្តីបន្ទោសវិបត្តិថាមពល ដែលបង្កឡើងពីសង្រ្គាមសេដ្ឋកិច្ច និងការបៀតបៀនហិរញ្ញវត្ថុ និងថាមពលដោយសហរដ្ឋអាមេរិក។ ការអះអាងរបស់លោក ម៉ារ៉េរ៉ូ ចង់សំដៅដល់ការរឹតបន្តឹងរបស់អាមេរិក ដែលរារាំងការនាំចូលឥន្ធនៈ និងរំខានដល់លំហូរនៃធនធានផ្សេងទៀត ដើម្បីរក្សាដំណើរការឧស្សាហកម្មអគ្គិសនី។ ប្រជាជនគុយបាបានស៊ូទ្រាំនឹងបញ្ហាផ្គត់ផ្គង់ថាមពលអស់រយៈពេលជាយូរមកហើយ ដោយសារតែការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសដីកោះនេះ អស់ពេលជាច្រើនខែ។ បញ្ហាទាំងនេះបណ្តាលមកពីហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានវ័យចំណាស់ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីខាងក្រៅធ្លាក់ចុះ។ បន្ថែមលើនេះ ភ្លើងឆេះកាលពីឆ្នាំ ២០២២…
-
ម៉ិកស៊ិករឹបអូសគ្រឿងញៀនបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

ម៉ិកស៊ិក៖ អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃសុក្រនិយាយថា ខ្លួនបានរឹបអូសថ្នាំញៀនមានទម្ងន់ជាង ៨,៣តោននៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ កងទ័ពជើងទឹកម៉ិកស៊ិកប្រកាសរឹបអូសបានថ្នាំញៀនមានទម្ងន់ជាង ៨,៣តោននៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដែលនេះជាកំណត់ត្រាសម្រាប់ប្រតិបត្តិការប្រមាញ់គ្រឿងញៀនតាមដែនសមុទ្រ។ សេចក្តីថ្លែងការណ៍របស់ក្រសួងកងទ័ពជើងទឹកម៉ិកស៊ិក បានបញ្ជាក់ថា មន្រ្តីរឹបអូសបានគ្រឿងញៀនខុសច្បាប់មានទម្ងន់ ៨,៣៦១គីឡូក្រាម។ តួលេខនេះ តំណាងឱ្យការរឹបអូសថ្នាំញៀនដ៏ធំបំផុត នៅក្នុងប្រតិបត្តិការដែនសមុទ្រ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ អាជ្ញាធរម៉ិកស៊ិកមិនបានបញ្ជាក់លំអិតថាតើវាជាថ្នាំញៀនប្រភេទអ្វីនោះទេ ប៉ុន្តែពួកគេបាននិយាយថា វាមានតម្លៃដល់ទៅ ១០៥ លានដុល្លារឯណោះ។ ដោយឡែកមនុស្ស ២៣នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនតាមដែនសមុទ្រ ស្ថិតនៅភាគនិរតីនៃកំពង់ផែ ឡាហ្សារ៉ូ កាដេណា។ ការរឹបអូសគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ិកលើកដំបូង គឺជាគ្រឿងញៀនប្រភេទកូកាអ៊ីនមានទម្ងន់ចំនួន ២៣តោនក្នុងខែវិច្ឆិកា ឆ្នាំ ២០០៧។ ម៉ិកស៊ិក អស់រយៈពេលជាច្រើនទស្សវត្សមកហើយ គឺជាមជ្ឈមណ្ឌលនៃការជួញដូរគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក ដោយសារតែក្រុមជួញដូរគ្រឿងញៀនមួយចំនួនធំ កំពុងគ្រប់គ្រងពាណិជ្ជកម្មខុសច្បាប់នេះ។ នៅទូទាំងប្រទេសម៉ិកស៊ិក មនុស្សជាង ៤៥០,០០០នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ទៀតបាត់ខ្លួន នៅក្នុងអំពើហិង្សាជាបន្តបន្ទាប់ចាប់តាំងពីរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនក្នុងឆ្នាំ ២០០៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
តំណាងរាស្រ្តមណ្ឌកំពត៖ បញ្ញវន្តត្រូវយកចំណេះដឹងទៅប្រើប្រាស់ប្រកបដោយប្រយោជន៍ដល់ប្រជាជន

កំពត៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតនាសាលប្រជុំសាលាខេត្តកំពតកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមនតំណាង រាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាបានរំលឹកដល់និស្សិតជ័យលាភីទាំងអស់ សូមយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិ ។ពិសេសត្រូវធ្វើខ្លួនជាធនធានជាតិ មានមនសិការខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមនក៏បានរំលឹកពីអតីតកាលរបស់កម្ពុជាក្រោយប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ដើម្បីធ្វើការឆ្លុះបញ្ចាំងសមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ។ បន្ថែមលើអ្វីដែលឯកឧត្តម ប៉ែន ស៊ីម៉ន បានលើកឡើង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ក្មួយជាបញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមទាំងអស់ សូមចូលលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងថែរក្សាការពារសុខ សន្តិភាពឱ្យបានគង់វង្ស៕ ដោយ៖ សិលា សារិន
-
ស្រុកក្រគរ ខេត្តពោធិ៍សាត់

-
ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

-
ក្រសួងមុខងារសាធារណៈកំពុងគិតគូរលើផែនការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ

ភ្នំពេញ៖ ស្របពេលដែលឯកសារបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនពាក់ព័ន្ធជាមួយការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារខិតជិតដល់ការសម្រេចជាស្ថាពរ ក្រសួងមុខងារសាធារណៈ ក៏បានគិតគូរស្របពេលជាមួយគ្នាលើការងារនេះ ជាពិសេសការកំណត់វិធីសាស្ត្រ និងនីតិវិធីមួយចំនួនសំដៅដល់ការអនុវត្តការជ្រើសរើសមន្ត្រី ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ» ហើយឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ផែនការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធ។ ជាស្មារតី អង្គប្រជុំបានពិភាក្សាលើការកំណត់នីតិវិធីមួយចំនួន ជាពិសេសការពិនិត្យបន្ថែមលើ យន្តការការងារ និងការបន្ស៊ីទិន្នន័យនៃតម្រូវការមន្ត្រី ស្របតាមតម្រូវការ និងបរិបទចំពោះមុខ ក៏ដូចជាគោលដៅរយៈពេលមធ្យម និងវែង។ គួររម្លឹកថា ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាសកម្មភាពការងារមួយនៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ៕ដោយ ង៉ាន់ ទិត្យ
-
“យុវជនត្រូវមានផ្នត់គំនិតវិជ្ជមាន ហើយជៀសអំពីគំនិតទាំងឡាយណាដែលមានលក្ខណៈជ្រុលនិយម ដែលបង្កឱ្យបែកបាក់សាមគ្គីឯកភាពជាតិ”

សម្តេចធិបតី៖ ដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា អាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកពីឆ្នាំ១៩៧៥-១៩៩៤។ ហើយដោយសារនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ ក៏បានផ្តល់ដល់កាកបាទក្រហមកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ មកជាសមាគមជាតិមួយ ដែលមានភាពចាស់ទុំ និងម្ចាស់ការបានស្ទើរតែទាំងស្រុង។ នេះជាសក្ខីកម្មថា សន្តិភាព ជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សជាតិ ហើយយុវជនជំនាន់ក្រោយ ត្រូវយល់ដឹងឱ្យច្បាស់ពីតម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ឱ្យបានឋិតថេរ គង់វង្សយូរអង្វែង។ #ams1minute
-
សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួបសវនាការជាមួយប្រធាន រដ្ឋសភា ឡាវដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥

ភ្នំពេញ៖ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ មុនពិធីបើកមហាសន្និបាតអាយប៉ា(AIPA)លើកទី៤៥ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈ ប្រតិភូសភា សមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវនិងជា ប្រធាន អាយប៉ាលើកទី៤៥។ សេចក្តីរាយការណ៍ពីទីក្រុងវៀងចន្ទន៍បានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ឡាវជាម្ចាស់ផ្ទះនេះ ឯកឧត្តមប្រធានរដ្ឋសភាឡាវបានស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម ។នេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ានក្នុងការចូលរួមចំណែក កសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់នូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទទួលបដិសណ្ឋារ កិច្ចនិងការរៀបចំ មហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវ ជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងសម្រេចបានលទ្ធផល ជាផ្លែផ្កា តាមការរំពឹងទុក៕ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
សម្តេចប្រធានរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ

ភ្នំពេញ៖មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែល រដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជា ផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នៅសាល សន្និសីទជាតិ នារដ្ឋធានីវៀងចន្ទន៍ ក្រោមអធិបតីភាព ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើក ទី៤៥។ អញ្ជើញចូលរួមក្នុមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹក នាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា និងគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវ កិត្តិយសម្ចាស់ផ្ទះ ។ មហាសន្និបាតអាយប៉ាលើកទី៤៥ នៅពេលនេះក្រោម មូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកប ដោយបរិយាបន្នរបស់អាស៊ាន” ។ ក្នុងពិធីបើក ថ្នាក់ដឹកនាំប្រទេសឡាវ បានថ្លែងអំណរ គុណដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជុំគ្នា នៅក្នុងទីក្រុងវៀងចន្ទន៍ ដោយបង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា ,លើកកម្ពស់កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនង…