Category: One-Minute

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនត្រូវមានគំនិតវិជ្ជមាន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនត្រូវមានគំនិតវិជ្ជមាន

    ​ភ្នំពេញ៖ក្នុងឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទ ក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងទៅកាន់យុវជន យុវនារីទាំងនោះថា យុវជន​ត្រូវមានគំនិតវិជ្ជមាន ​។ប្រសិនបើយើងចង់ប្រកួតប្រជែងជា មួយគេ កុំទៅរិះរកវិធី​វាយប្រហារគេ​ ឬរកចំណុចខ្សោយ​គេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព ។ ពីលើវេទិកាដោយមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមផងនោះសម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញ និងលើកទឹកចិត្តដល់យុវជន​កម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមាននោះទើបជាតិ យើងទទួលបានជោគជ័យ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា ហេតុអី​បានជាយើងត្រូវមានគំនិតវិជ្ជមាន? បន្តមកសម្ដេច​បានបក​ស្រាយប្រាប់ទៅអ្នកចូលរួមថា “ផ្នត់គំនិត គឺជាកត្តាកំណត់​ពីសកម្មភាព”។ ការគិត ឬការឆ្លើយតបបែបវិជ្ជមាន និង​អវិជ្ជមាន គឺខុសគ្នា និងទទួលបានផលខុសគ្នា ។ សម្តេចធិបតីបានលើកឧទាហរណ៍ពាក់ព័ន្ធនឹងរឿងវប្បធម៌ ។សម្ដេចថា ប្រសិនបើអ្នកមានផ្នត់គំនិតអវិជ្ជមាននឹង​មិនធ្វើអ្វី​នោះ ទេ ហើយចាំតែស្រែកយំ និងបន្ទោសគេថាចង់បាន​តែរបស់យើង ក៏ដូចជាបន្ទោសជាតិសាសន៍ខ្លួនឯង ថា​មិនចេះ​ថែរក្សា។​ដោយឡែកអ្នកដែលមានផ្នត់គំនិត​បែប​វិជ្ជមាន គេនឹងមិនយំស្រែក តែគេធ្វើសកម្មភាពផ្សេងៗរួមគ្នា​លើកតម្កើងវប្បធម៌ ធ្វើឱ្យរឹងមាំ…

  • សម្ដេចធិបតី ៖ យុវជនកាកបាទក្រហមត្រូវបន្តការ យកចិត្ត ទុកដាក់សិក្សាមុខជំនាញ និងចូលរួមលើក កម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ

    សម្ដេចធិបតី ៖ យុវជនកាកបាទក្រហមត្រូវបន្តការ យកចិត្ត ទុកដាក់សិក្សាមុខជំនាញ និងចូលរួមលើក កម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ

    ភ្នំពេញ៖យុវជនកាកបាទក្រហម ត្រូវបន្តការយកចិត្តទុកដាក់ សិក្សាមុខជំនាញ ឱ្យបានច្បាស់លាស់និងចូលរួមលើកកម្ពស់ វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ។នេះជាការអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូមបន្តការ យកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យ បានច្បាស់ លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវ បច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្រប តាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ។ ដោយសំដៅទៅពាក្យស្លោក” វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” សម្តេចធិបតីនាយករដ្ឋ មន្រ្តីកម្ពុជា ក៏បានអំពាវនាវយុវជនកាកបាទក្រហម ត្រូវបន្ត រួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិកា និងឆន្ទៈ ក្នុងការ ការពារបុព្វហេតុដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលស្របច្បាប់។…

  • គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ធ្វើបទឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣ អាណត្តិទី២០ របស់បក្សកុម្មុយនីស្តចិន“

    គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ធ្វើបទឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣ អាណត្តិទី២០ របស់បក្សកុម្មុយនីស្តចិន“

    ភ្នំពេញ ៖គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំ​ដោយឯកឧត្តមឈី ឈីងសាន (Qi Qingshan)​សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រនិងអក្សរសាស្រ្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើ បទ​ឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការ​មជ្ឈិមលើកទី៣អាណត្តិទី២០របស់បក្សកុម្មុយនីស្ត ចិន“​ដល់មន្រ្តី គណបក្សប្រជាជនកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា ។ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១នៃគណៈទាក់ទងការ​បរទេស​គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា វត្តមាន គណៈប្រតិភូមកធ្វើបទឧទ្ទេសនាមដល់មន្រ្តីនៃរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះគឺបានបញ្ជាក់ពីការទុកចិត្តខ្ពស់ពីថ្នាក់ ដឹកនាំគណបក្សកុម្មុយនីសចិន ក្នុងការចំណែក​រំលែកព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អៗស្របពេល​ដែល​ប្រទេសទាំង២ កំពុងប្រារព្ធឆ្នាំនៃការផ្លាស់ប្តូររវាង​ប្រជាជន​និងប្រជាជនឆ្នាំ២០២៤ ពិសេសកម្ពុជា-ចិន ក៏ដូចជាចិន និងអាស៊ានផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តម ឈី ឈីងសាន (Qi Qingshan) មានប្រសាសន៍ថាលទ្ធផលសំខាន់ៗនិងការប្រជុំពេញអង្គបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តម​ស៊ី ជីនភីង( Xi Jinping) ជាអ្នកដឹកនាំស្នូលបានប្រកាន់​ខ្ជាប់នូវកំណែទម្រង់ និងបើកចំហរ ដែលមានសារៈសំខាន់​ធំចម្បងក្នុងការបន្តជំរុញកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយដើម្បីកសាងអនាគត យ៉ាងទូលំទូលាយ សម្រាប់ការធ្វើ​ទំនើបកម្មតាមបែបចិន សម្រេចបាននូវគោលដៅសតវត្សរ៍​ទីពីរនិងសម្រេចបាននូវ សុបិនចិននៃ ការស្តារឡើងវិញដ៏​អស្ចារ្យនៃប្រជាជាតិចិន ៕ដោយ៖ គ្រី សម្បត្តិ

  • អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន កូកា-កូឡាកម្ពុជាពួត​ដៃជាមួយសហគមន៍ លើកកម្ពស់ការសម្អាតទីក្រុង និងការ​ការពារបរិស្ថាន

    អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន កូកា-កូឡាកម្ពុជាពួត​ដៃជាមួយសហគមន៍ លើកកម្ពស់ការសម្អាតទីក្រុង និងការ​ការពារបរិស្ថាន

    ភ្នំពេញ៖ស្ថិតក្នុងគោលដៅរួមគ្នា កាលពីព្រឹកថ្ងៃសៅរ៍ទី១៩​ខែតុលា ឆ្នាំ២០២៤ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត កូកា-កូឡាកម្ពុជា​សហការជាមួយយុវជន និងប្រជាសហគមន៍ជាង​៤០០​នាក់បានធ្វើសកម្មភាព សម្អាតបរិស្ថាន នៅក្នុងសង្កាត់ ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សកម្មភាពនេះជាការលើកទឹកចិត្តឱ្យយុវជន និងប្រជាពល​រដ្ឋមានស្មារតីស្រលាញ់បរិស្ថានដោយឈប់ចោលសំរាមនៅទីសាធារណៈ និងយល់ដឹងអំពីវិធីទុកដាក់សំរាមឱ្យបាន​ត្រឹមត្រូវ។ យុវតីអេម រចនា សិស្សមកពីអង្គការផ្កាយសមុទ្រ ដែលបាន​ចូលរួមក្នុងគម្រោងនេះបានបង្ហាញនូវកង្វល់របស់ខ្លួន ថា “សម្រាប់បរិស្ថានបច្ចុប្បន្នហ្នឹងខ្ញុំមានការព្រួយបារម្ភមែនទែនព្រោះឃើញយុវជនឬក៏ចាស់ៗភាគច្រើនគាត់បោះចោលថង់ប្លាស្ទិក នៅទីប្រជុំជនទីសាធារណៈ។ដូចជាពេលខ្លះ​ពួកគាត់ផឹកឬញ៉ាំអ្វីមួយហើយគឺគាត់បោះចោលនៅកន្លែងហ្នឹងតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានមកចូល​រួមការសំអាតបរិស្ថានថ្ងៃនេះព្រោះសំរាមអាចប៉ះពាល់ដល់សុខភាព ក្មេងៗនិងមនុស្សចាស់ដែលអាចធ្វើឱ្យយើង​ផ្តាសាយ​ឬក៏មានជំងឺគ្រុនចាញ់បង្កដោយមូសខ្លា មូសដែកគោល​ផ្សេងៗ”។ ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ផ្ដល់​ផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋក្នុងសហគមន៍​ជា​ពិសេស ចំពោះសុខភាពសាធារណៈ។ គំនរសំរាម គឺជា​កន្លែង​បង្កកំណើតនៃពពួកសត្វល្អិត ដែលជាប្រភព​ជំងឺផ្សេងៗ និង ធ្វើឱ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង​ទៀតផង។ អ្នកស្រី សឿន ចារ៉ា ប្រធានប្រតិបត្តិអង្គការផ្កាយសមុទ្រ បាននិយាយថា៖ “បរិស្ថានស្អាតគឺជាសសរស្តម្ភដ៏​សំខាន់សម្រាប់ ការអភិវឌ្ឍទូទៅនៃកុមារគ្រប់រូប។ ប្រសិនបើទីកន្លែងដែលពួកគេរស់នៅ និងលេងកំសាន្ត ហ៊ុំព័ទ្ធជុំវិញដោយសំរាម នោះកុមារប្រាកដជាត្រូវ​ទទួលរងនូវបញ្ហាសុខភាព ដែលនាំឱ្យប៉ះពាល់ដល់ការ​សិក្សារបស់ពួកគេ។ វាគឺជាការទទួលខុសត្រូវរួមគ្នារបស់​យើងទាំងអស់គ្នាក្នុងការលើកស្ទួយការអនុវត្តប្រកបដោយចីរភាពទាំងនៅក្នុងសាលារៀន និងសហគមន៍គោលដៅដែល​យើងផ្តល់សេវាគាំទ្រ ដើម្បីបង្កើតសហគមន៍ស្អាតនិងរីក​ចម្រើន​សម្រាប់កុមារគ្រប់រូប”។ លោក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចូលកាន់​តំណែងរបស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចូលកាន់​តំណែងរបស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម​ពិធី​ចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូ​ណេស៊ី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម​ពិធីចូល​កាន់តំណែង របស់ឯកឧត្តម Prabowo Subianto ជា​ប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានៅរដ្ឋធានីហ្សា​ការតា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ។ អញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី​រួមមាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីការពារ ជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនា​យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តមបណ្ឌិត…

  • ផ្ទះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រូវយន្តហោះដ្រូនវាយប្រហារ

    ផ្ទះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រូវយន្តហោះដ្រូនវាយប្រហារ

    ហ៊្សេរុយសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូនមួយគ្រឿងបានបាញ់សំដៅទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នៅទីក្រុង Caesarea ក្នុងថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា យន្តហោះដ្រូនមួយគ្រឿង បានវាយប្រហារទៅលើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅទីក្រុង Caesarea ភាគខាងជើងប្រទេសអ៊ីស្រាអែល នៅក្នុងថ្ងៃសៅរ៍ ប៉ុន្តែជាសំណាងល្អ លោកនាយករដ្ឋមន្ត្រីមិនស្ថិតនៅក្បែរនោះទេ ហើយក៏មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះដែរ។ យោងតាមសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល និងប៉ូលីស បានឱ្យដឹងថា ការផ្ទុះត្រូវបានគេលឺនៅក្នុងទីក្រុង Caesarea ជាក្រុងឆ្នេរសមុទ្រ ដែលលោក ណេតាន់យ៉ាហ៊ូ មានផ្ទះវិស្សមកាលនៅទីនោះ។ ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូននេះ ភ្លាមៗនៅពុំទាន់មានការអះអាងទទួលខុសត្រូវ ពីសំណាក់ក្រុមហេសបូឡានៅប្រទេសលីបង់ ឬក្រុមសកម្មប្រយុទ្ធណាមួយផ្សេងទៀតនៅឡើយទេ។ មុននេះ យោធាអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះដ្រូនមួយគ្រឿងត្រូវបានហោះចេញពីប្រទេសលីបង់ ប៉ុន្តែវាបានហោះបុកអគារមួយកន្លែង។ យោធាអ៊ីស្រាអែលបន្ថែមថា យន្តហោះដ្រូនពីរគ្រឿងទៀត ដែលបានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែល ក៏ត្រូវបានស្ទាក់ចាប់ផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ សន្យាថា នឹងបន្តសង្រ្គាមនៅហ្គាហ្សា និងលីបង់ ទោះបីជាមានក្តីសង្ឃឹមថា ការស្លាប់របស់មេដឹកនាំហាម៉ាស់ លោក Yahya Sinwar អាចនាំមកនូវសន្តិភាពក៏ដោយ…

  • របាយការណ៍នៅថ្ងៃទី១៨ តុលា

    របាយការណ៍នៅថ្ងៃទី១៨ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៩ តុលា ២០២៤ #ams1minute

  • ក្រុមហាម៉ាស់ថា សង្គ្រាមបញ្ចប់សិន ទើបដោះលែងចំណាប់ខ្មាំងក្រោយ

    ក្រុមហាម៉ាស់ថា សង្គ្រាមបញ្ចប់សិន ទើបដោះលែងចំណាប់ខ្មាំងក្រោយ

    ហ្ស៊េរុយសាឡឹម៖ ក្រុមហាម៉ាស់បានប្តេជ្ញាកាលពីថ្ងៃសុក្រថា ពួកគេនឹងមិនដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់ ក្នុងអំឡុងពេលវាយប្រហារថ្ងៃទី៧ ខែតុលាទៅលើអ៊ីស្រាអែលទេ រហូតដល់សង្រ្គាមហ្គាហ្សាបញ្ចប់។ Read. អំឡុងពេលកាន់ទុក្ខមេដឹកនាំរបស់ខ្លួន លោក Yahya Sinwar ក្រុមហាម៉ាស់បានប្តេជ្ញាថា នឹងមិនដោះលែងចំណាប់ខ្មាំងឡើយ បើសិនភ្លើងសង្គ្រាមក្នុងតំបន់ហ្គាហ្សានៅតែមិនរលត់។ ការសម្លាប់លោក Sinwar ដែលជាមេដឹកនាំក្រុមហាម៉ាស់ បានផ្តល់ក្តីសង្ឃឹមឈានដល់ចំណុចរបត់មួយនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមទាំងគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រជាជនហ្គាហ្សាដែលស៊ូទ្រាំនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែអ្វីៗផ្ទុយស្រឡះ មន្ត្រីក្រុមហាម៉ាស់មានមូលដ្ឋាននៅកាតា លោក Khalil al-Hayya បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយបានរំលឹកឡើងវិញពីគោលជំហររបស់ក្រុមខ្លួនថា គ្មានឡើយការដោះលែងចំណាប់ខ្មាំង លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សាបញ្ចប់ជាមុនសិន។ ការអះអាងបែបនេះរបស់លោក មន្រ្តីហាម៉ាស់ កើតឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាពេញមួយថ្ងៃ ជាមួយនឹងការវាយប្រហារនៅជិតទីក្រុង Jabalia កាលពីយប់ថ្ងៃសុក្រ ដែលបណ្តាលឱ្យមនុស្ស ៣៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមអ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សា លោក Mahmud Bassal។ ទីភ្នាក់ងារនេះបន្ថែមថា នៅព្រឹកថ្ងៃសុក្រដដែល ក្រុមជួយសង្គ្រោះបានស្រង់សាកសពកុមារប៉ាឡេស្ទីនចំនួនបីនាក់ ចេញពីគំនរបាក់បែកក្នុងផ្ទះរបស់ពួកគេ នៅភាគខាងជើងនៃតំបន់ហ្គាហ្សា។ អ្នកនាំពាក្យទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF លោក James Elder និយាយថា…

  • បុរសម្នាក់គប់គ្រាប់បែកសាំងនៅមុខទីស្នាក់ការគណបក្សកាន់អំណាចនៅជប៉ុន

    បុរសម្នាក់គប់គ្រាប់បែកសាំងនៅមុខទីស្នាក់ការគណបក្សកាន់អំណាចនៅជប៉ុន

    តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា បុរសម្នាក់ត្រូវចាប់ខ្លួននៅក្នុងទីក្រុងតូក្យូ ក្រោយគប់គ្រាប់បែកសាំងជាច្រើនគ្រាប់នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាច នៅព្រឹកថ្ងៃសៅរ៍នេះ ពោលគឺជាងមួយសប្តាហ៍មុនការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មីមកដល់។ Read. ទូរទស្សន៍រដ្ឋជប៉ុន NHK ចេញផ្សាយថា ប៉ូលីសនៅទីក្រុងតូក្យូនិយាយថា បុរសម្នាក់បានគប់អ្វីម្យ៉ាង ដែលមើលទៅដូចជាស្រាក្រឡុក Molotov នៅមុខទីស្នាក់ការកណ្តាលនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃសៅរ៍នេះ។ ប៉ូលិសជប៉ុននិយាយថា មុនពេលកើតហេតុ បុរសជាជនសង្ស័យបានបើកឡានឈប់នៅមុខទីស្នាក់ការកណ្តាលរបស់គណបក្ស LDP នៅម៉ោងប្រហែល ៦ព្រឹកថ្ងៃសៅរ៍នេះ ហើយបានគប់គ្រាប់បែកសាំងពី ៥ ទៅ ៦គ្រាប់ ប៉ុន្តែជាសំណាងល្អ ភ្លើងត្រូវបានពន្លត់ភ្លាមៗ។ សមត្ថកិច្ចជប៉ុនបានធ្វើការចាប់ខ្លួនជនសង្ស័យអាយុ ៤៩ឆ្នាំនៅនឹងកន្លែងកើតហេតុ ដោយចោទប្រកាន់ពីបទធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ហើយហេតុការណ៍នេះ មិនបានបណ្តាលឱ្យនរណាម្នាក់រងរបួសទេ។គិតមកទល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុដែលនាំឱ្យជនសង្ស័យសម្រេចចិត្តធ្វើបែបនេះនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ។ ឧក្រិដ្ឋកម្មហិង្សា គឺជារឿងកម្រកើតមាននៅជប៉ុន ដែលជាប្រទេសមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង។ ប៉ុន្តែប្រទេសអាស៊ីនេះបានជួបភាពចលាចលនៅឆ្នាំ ២០២២ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត។ គួរបញ្ជាក់ថា ករណីគប់គ្រាប់បែកសាំងខាងលើនេះ កើតឡើងតែជាងមួយសប្តាហ៍មុនពេលប្រទេសជប៉ុនរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា ដែលនេះជាការសាកល្បងមួយ សម្រាប់នាយករដ្ឋមន្ត្រីថ្មី លោក Shigeru…

  • ភូមិកំពង់ឃ្លាំង​ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​

    ភូមិកំពង់ឃ្លាំង​ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​