-
នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍជាតិ

តាកែវ៖នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍជាតិ ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ដូច្នេះក្នុងឱកាសរួមជាមួយលោកជំទាវ ប៉ែន ចាន្នី និងបុត្រ ព្រមទាំងនាយទាហាន ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋចំណុះជើងវត្តដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណា រក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែង តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែម នូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ ។ សូមជម្រាបថានៅឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានមានសទ្ធាជ្រះថ្លា ធដង្ហែអង្គកឋិនទាន ទៅវេរប្រគេន ព្រះភិក្ខុសង្ឃចំនួន ៨វត្ត…
-
Ferrari បញ្ចេញឡានស្ព័រទំនើបបំផុត តម្លៃជិត ៤លានដុល្លារ ផលិតតែ ៧៩៩គ្រឿងប៉ុណ្ណោះ

រ៉ូម៖ ក្រុមហ៊ុនផលិតឡានទំនើបអ៊ីតាលី Ferrari បានបញ្ចេញកំពូលឡានស្ព័រជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ មានឈ្មោះថា F80 limited-edition ជាប្រភេទឡានស្ព័រ Hypercar ដំបូងបំផុតក្នុងរយៈពេល ១១ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ បន្ទាប់ពីការប្រកាសបង្ហាញរូបរាងជាផ្លូវការ ភាគហ៊ុនរបស់ Ferrari បានហក់ឡើងខ្ពស់ជាងមុនភ្លាមៗដល់ ២,១៩ភាគរយ។ ឡានស្ព័រជំនាន់ថ្មីរបស់ Ferrari នេះ បង្កើតឡើងបំពាក់ម៉ាស៊ីនកូនកាត់ Hybrid V6 អាចបើកបរក្នុងល្បឿនប្រហែល ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងរចនារូបរាងយកលំនាំតាមឡានស្ព័រម៉ូដែលមុនៗដែរ គឺ LaFerrari ឆ្នាំ២០២៣, Enzo, F50 និងF40។ ក្រុមហ៊ុន Ferrari និយាយថា ឡានស្ព័រ F80 នឹងផលិតឡើងតែ ៧៩៩គ្រឿងប៉ុណ្ណោះ មួយគ្រឿងមានតម្លៃ ៣.៩លានដុល្លារ ហើយគិតមកទល់ពេលនេះ វាបានទទួលការបញ្ជាទិញអស់ហើយពីអតិថិជន។ ការចែកចាយឡានស្ព័រ F80 ជាបន្តបន្ទាប់ទៅកាន់អ្នកកម្ម៉ង់ទុកមុន នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ហើយការផលិតរំពឹងថា នឹងដំណើរការរហូតដល់ចុងឆ្នាំ២០២៧ ដែលជាឆ្នាំគម្រប់ខួប ៨០ឆ្នាំរបស់ Ferrari។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣…
-
ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ កោតសរសើរសម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានកោតសរសើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ការលើកឡើងបែបនេះក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងសវនាការដដែលឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សម្ដេចធិបតី នឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ជាការឆ្លើយតបសម្ដេចធិបតីបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ។សម្ដេចធិបតីថា នេះ ក៏ជាការចូលរួមចំណែក នៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចធិបតី និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗមានជាអាទិ៍…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាត លើកទី៤៥

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៥ និងសកម្មភាពការងារមួយចំនួនទៀតរបស់អាយប៉ា នៅពេលអនាគត។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី ថៃ វៀតណាម និងឡាវ។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិកាដ្ឋានអាយប៉ាប្រចំាឆ្នាំ២០២៣-ឆ្នាំ២០២៤។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តជូនសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ និងហ្វីលីពីន នៅឆ្នាំ២០២៦។ ចំណែកសភាកម្ពុជាបានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៦ របស់ក្រុមអ្នកនយោបាយអាយប៉ា(AIPA Caucus) នៅឆ្នាំ២០២៥ ផងដែរ។ សម្តេចរដ្ឋសភាធិបតី បានប្រកាសគោរពអញ្ជើញសមាជិកអាយប៉ាចូលរួមកិច្ចប្រជុំ AIPA Caucus ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើង ពីការគំាទ្រដល់មហាសន្និបាតអាយប៉ា ដែលជាវេទិកាសភាក្នុងតំបន់ដ៏សំខាន់…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម នៅទីក្រុងវៀងចន្ទន៍

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាពជាមួយឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងឱកាសនេះសម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយសំផន ភុមវិហាន ដែលបានចំណាយពេលវេលាដ៏មមាញឹក អំឡុងពេលរៀបចំមហាសន្និបាតអន្ដរសភាអាស៊ានលើកទី៤៥ មករៀបចំជំនួបត្រីភាគីក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំងបី ក្នុងគោលដៅពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងជាមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនទាំងបី និងក្នុងតំបន់។ ថ្នាក់ដឹកនាំនៃរដ្ឋសភា នៃប្រទេសទាំងបីបានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។…
-
សិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួងស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែមនិងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីររូបគឺ៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ៕ដោយ៖ ង៉ាន់…
-
ក្រុមហ៊ុនជប៉ុនចំនួន១១ ចាប់អារម្មណ៍មកពិនិត្យផ្ទាល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា បន្ទាប់ពីបទបង្ហាញដោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមន្ត្រីពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំសហការីចូលរួមធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលា ស្តីអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា” ដែលប្រព្រឹត្តទៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Overseas Investment Expo ក្នុងទីក្រុងតូក្យូ ។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន ប្រមាណ ៤០នាក់ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ដោយឡែកព្រឹត្តិការណ៍ពិព័រណ៍ Overseas Investment Expo ត្រូវបានគេរាយការណ៍ថា មានស្តង់ចំនួន ១០៥ ចូលរួមពីបណ្តាក្រុមហ៊ុន និងសហគ្រាសធំៗ មកពីប្រទេសចំនួន ១៦ ក្នុងនោះមាន ៧ប្រទេស រួមទាំងកម្ពុជាផងដែរ មកពីតំបន់អាស៊ាន ។ ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលរហូតមកដល់បច្ចុប្បន្ន ចំណងមិត្តភាពទ្វេភាគីកម្ពុជា និងជប៉ុន ត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ ឯកឧត្តម ទុយ រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នជប៉ុន អង្គការ ជេត្រូ (JETRO) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងសមិទ្ធផល និងសកម្មភាពនានារបស់ស្ថានទូត ដែលបានរៀបចំកន្លងមក…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ នៅទីក្រុងចឹងចូវ ប្រទេសចិន

ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ វត្តមានរបស់ឯកឧត្តម ហួត ហាក់ គឺតបតាមការអញ្ជើញរបស់រដ្ឋបាលប្រជាជនខេត្តហឺណាន និងសមាគមក្បាច់គុនវូស៊ូ (Wushu) នៃទីក្រុងចឹងចូវ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករ ក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin) មកពីប្រទេសចិន ប្រទេសក្នុងតំបន់ និង ពិភពលោក សរុបប្រមាណជាង ១២០០នាក់។ ក្នុងនាមជាភ្ញៀវកិត្តិយស ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន…
-
គ្រូបង្រៀនវៀតណាមបានចំណូលដល់១,២០០ដុល្លារក្នុង១ខែ បន្ទាប់ពីដំឡើង

ហាណូយ៖ ប្រាក់បៀវត្សរ៍មូលដ្ឋានរបស់គ្រូបង្រៀនវៀតណាម បានកើនឡើង ៣០% ចាប់ពីខែកក្កដា ឆ្នាំ២០២៤ នាំឲ្យមានកំណើន ប្រាក់ចំណូលរបស់គ្រូជាប្រចាំខែ កើនដល់៣០លានដុង ឬ ១,២០៣ ដុល្លារអាមេរិក កើនឡើង៧លានដុង ធៀបនឹងកម្រិតប្រាក់ខែ កាលពីមុន នេះបើតាមកាសែត VNexpress។ លោក Vu Minh Duc ប្រធាននាយកដ្ឋានគ្រូបង្រៀន នៃក្រសួងអប់រំ កាលពីថ្ងៃទី ១១ ខែតុលា បាននិយាយថា ការកែសម្រួលប្រាក់បៀវត្សរ៍ បានជួយលើកកម្ពស់ជីវភាពរបស់គ្រូបង្រៀន ហើយនឹងបង្កើនថែមទៀត ដើម្បីទាក់ទាញអ្នកមានទេពកោសល្យកាន់តែច្រើន ចូលមកក្នុងវិស័យអប់រំ។ យ៉ាងណាមិញ VNexpress មិនបានបញ្ជាក់លម្អិតថាតើចំណូលប្រចាំខែរបស់គ្រូកម្រិត១,២០០ដុល្លារនេះ សម្រាប់គ្រូកម្រិតណា ឬ មានព័ត៌មានពិស្តារបន្ថែមផ្សេងទៀត នោះទេ។ ប៉ុន្តែ ប្រភពបានចុះផ្សាយថា គ្រូអនុវិទ្យាល័យ, គ្រូបឋម, មតេយ្យសិក្សា ជាដើម សុទ្ធតែទទួលបានប្រាក់ខែ នៅក្រោម ៤០០ដុល្លារ។ ការណ៍នេះ នាំឲ្យមានការត្អូញត្អែរពីសំណាក់គ្រូបង្រៀនថា មិនអាចដោះស្រាយជីវភាពល្អ នៅឡើយទេ៕ ប្រភពពី VNexpress ប្រែសម្រួល៖…
-
រាជរដ្ឋាភិបាលផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួនជាង ៦ម៉ឺនកន្លែងសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦ ៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ សំដៅទភការផ្តល់អាហារូបករណ៍នេះឯកឧត្តមរដ្ឋលេខាធិការបានអធិប្បាយនៅថ្ងៃទី១៨ ខែតុលានេះថា អាហារូបករណ៍ចែកចេញជាពីរប្រភេទ ទី១. កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងទី២. អាហារូបករណ៍ក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលជាប្រភេទអាហារូបករណ៍មូលនិធិជាតិបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០២៤ នេះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល…