-
ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា គោរពជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត នៃពិធីចម្រើនជន្មាយុគម្រប់៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ

ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជា សូមគោរពជូនសារលិខិតជូនពរ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លា ជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមមេត្តាជួយថែរក្សា ការពារ និងប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ…
-
តម្លៃមាសហក់ឡើងថ្លៃ បំបែកកំណត់ត្រាថ្មី

បរទេស៖ នៅថ្ងៃសុក្រនេះ តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺមានតម្លៃ លើសពី ២៧,០០ដុល្លារអាមេរិក ក្នុង១អោន រង្វាល់អន្តរជាតិ ឬ ស្មើនឹងជិតមួយតម្លឹងមាស។ ពាណិជ្ជករបានសម្រុកទៅរកទិញមាសស្តុកទុក ចំពេលដែលមានភាពមិនច្បាស់លាស់ ខាងភូមិសាស្ត្រនយោបាយ ដែលកើនឡើង រួមទាំងនៅមជ្ឈិមបូព៌ា ពោលគឺបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនទើបបានសម្លាប់មេធំហាម៉ាស់ ឈ្មោះ Yahya Sinwar ដែលជាអ្នកធ្លាប់ដឹកនាំការវាយប្រហារ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល។ មាសដុំបានឡើងដល់កម្រិតខ្ពស់បំផុត ជាងពេលណាទាំងអស់ គឺជាង២,៧០៤ដុល្លារអាមេរិក នៅក្នុងការជួញដូរនៅអាស៊ីដំបូង ដែលបានកើនឡើងពីកំណត់ត្រាមុនរបស់ខ្លួន ដែលមានតម្លៃ ជាង ២,៦៦០ដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ទីផ្សារមាសបានឈានមុខគេ ជុំវិញវិបត្តិនៅមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែលប្រយុទ្ធនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយ ថ្មីៗនេះ បន្តប្រយុទ្ធជាមួយក្រុមហេសបូឡា នៅភាគខាងត្បូង ប្រទេសលីបង់ ជាមួយនឹងការព្រួយបារម្ភអំពីសង្គ្រាមទូទាំងតំបន់ ដែលអាចកើតមានឡើងថែមទៀត នៅក្នុងប្រទេសអ៊ីរ៉ង់។ មាសបានឡើងថ្លៃប្រហែល ៣០% រួចមកហើយ ចាប់តាំងដើមឆ្នាំ២០២៤មក។ ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនៃបណ្តាប្រទសនានា ជាពិសេស ធនាគារកណ្តាលអាមេរិក ក៏ជាហេតុផលនាំឲ្យគិតថា មាសបានក្លាយជាទ្រព្យសម្បត្តិដ៏គួរឱ្យទាក់ទាញ សម្រាប់អ្នកវិនិយោគ។ក្តីបារម្ភអំពីសង្គ្រាម…
-
កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤បន្តល្បាតពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទ បទល្មើសប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់។ ក្នុងសកម្មភាពនេះសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយ សហគមន៍នេសាទភូមិព្រែកគន្លង ដឹកនាំដោយ លោក អ៊ូ ចាន់ធា កម្លាំងចូលរួម៨នាក់និងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន២គ្រឿង បានចុះប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទដោយប្រើឧបករណ៍លូរួមផ្សំ របាំងស្បៃមុងស្ថិតនៅចំណុច ក្រោយ ភូមិស្ទឹងស្ងួត ភូមិឪម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្ដីពីជលផល។ សមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្លែង នូវវត្ថុតាងរួមមានរបាំងស្បៃមុងចំនួន១ករណី ស្មើនឹង ១៤កន្លែង ប្រវែង ៤២០ម៉ែត្រ, លូចំនួន ១៤ គ្រឿង, បង្គោលចំនួន ៥៥០ដើមនិងចាក់លែងត្រីចម្រុះចូលបឹងនេសាទវិញចំនួន ៥០គីឡូក្រាម។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសំណូមពរដល់បងប្អូនប្រជានេសាទដាក់របាំងស្បៃមុងនិងរបាំងសាច់អួនវែងដែលច្បាប់ស្ដីពីជលផលហាមឃាត់៕ដោយ៖សុខ គឹមសៀន
-
ជាងមួយលាននាក់ បានមកលេងបុណ្យអុំទូក២ថ្ងៃ នៅខេត្តបាត់ដំបង

បាត់ដំបង៖ពិធីបុណ្យអុំទូកនិងបណ្ដែតប្រទីបខេត្តបាត់ដំបង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤បានបិទបញ្ចប់ ប្រកបទៅដោយភាពដ៏អស្ចារ្យនិងជោគជ័យក្រោមបរិយាកាសសប្បាយរីករាយ។តាមរយៈព្រឹត្តិការណ៍ជាទំនៀមទម្លាប់ប្រពៃណី ប្រចាំឆ្នាំនេះ ខេត្តបាត់ដំបងទាក់ទាញទេសចរជាតិ អន្តរជាតិបានជាងមួយលាននាក់មកទស្សនា និងដើរកម្សាន្ត។ បន្ទាប់ពីបិទបញ្ចប់ពិធីបុណ្យអុំទូកដ៏សែនសប្បាយរីករាយ លោក ហម អរុណ អនុប្រធានមន្ទីរនិងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ពិធីបុណ្យអុំទូកពីរថ្ងៃឆ្នាំនេះ ខេត្តបាត់ដំបង ទាក់ទាញប្រជាពលរដ្ឋជិតឆ្ងាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១លាន ១៧ម៉ឺននាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជិត៥០០នាក់។ ប្រជាពលរដ្ឋដែលបានមកចូលរួមមកទស្សនា និងកម្សាន្តក្នុងបុណ្យអុំទូកបានសរសើរ អុំទូកឆ្នាំខេត្តបាត់ដំបងធ្វើបានល្អ។ បរិយាកាស សប្បាយរីករាយនិងប្លែកភ្នែកគួរឱ្យគយគន់។ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ដែលរៀបចំឱ្យមានពិធីបុណ្យអុំទូកពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អ កាន់តែសប្បាយរីករាយ។ សូមបញ្ជាក់ថាឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខ្នាតធំ ប្រទីបដូនតា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ខែតុលានៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង។ពេលរាត្រីមានកម្មវិធីមួយចំនួន ដូចជាការដាក់តាំងបណ្ដែតប្រទីប ការបង្ហោះគោម បាញ់កាំជ្រួច ការតាំងពិព័រណ៍ផលិតផលនិងការប្រគំតន្ត្រីជាដើមនៅរាត្រីថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក ក៏មានក្បួនដង្ហែប្រទីបដូនតា ធ្វើពីដើមចេក ស្លឹកចេក និងកន្ទោងប្រទីប ដើម្បីជាការបង្ហាញនិងបង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដែលមកកម្សាន្ត៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)
-
ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

-
របាយការណ៍នៅថ្ងៃទី១៧ តុលា

-
នៅឆ្នាំ២០២៤ កម្ពុជាមានថ្ងៃឈប់សម្រាកសាធារណៈចំនួន ២២ថ្ងៃ

-
Zelensky៖ កូរ៉េខាងជើងបណ្តុះទ័ព១០,០០០នាក់ជួយរុស្ស៊ី

បរទេស៖ មានព័ត៌មានសម្ងាត់បានចង្អុលបង្ហាញថា កូរ៉េខាងជើងកំពុងបណ្តុះបណ្តាលទាហាន ១០,០០០នាក់ ដើម្បីគាំទ្ររុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងទីក្រុងគៀវ នេះបើតាមប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍។ លោក Zelensky បាននិយាយ នៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីជួបជាមួយប្រធានសម្ព័ន្ធយោធា ណាតូ ថា «ពួកគេកំពុងរៀបចំនៅលើដី របស់ពួកគេ នូវទាហាន ១០,០០០នាក់ ប៉ុន្តែពួកគេមិនបានផ្លាស់ទី ទៅអ៊ុយក្រែន ឬ ទៅកាន់ប្រទេសរុស្ស៊ីទេ» ។ ប្រធានអង្គការណាតូ លោក Mark Rutte បានប្រាប់សន្និសីទសារព័ត៌មាន នាពេលនោះដែរថា សម្ព័ន្ធភាពណាតូ មិនមានភស្តុតាងដែលថា ទាហានកូរ៉េខាងជើងចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែ «យើងដឹងថាកូរ៉េខាងជើងកំពុងគាំទ្ររុស្ស៊ី»។ មន្ត្រីលោកខាងលិចម្នាក់បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងតាមដានលទ្ធភាពនៃការដាក់ពង្រាយទាហានកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី»។ កូរ៉េខាងជើង មួយរយៈចុងក្រោយនេះ បានផ្តល់អាវុធកាំភ្លើងធំសំខាន់ៗដល់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាម។ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្ត ចាប់តាំងពីការបង្កើតឡើងនូវ កូរ៉េខាងជើង ក្រោយសង្គ្រាមលោក លើកទីពីរ ហើយបានកាន់តែជិតស្និទ្ធ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន…
-
ប្រាសាទព្រះបាលិលេយ្យ ក្រុងសៀមរាប ខេត្តសៀមរាប

-
ខេត្តពោធិ៍សាត់ បិទបញ្ចប់មហោស្រពសិល្បៈចម្លាក់ព្រះពុទ្ធបដិមាខ្មែរក្នុងឥរិយាបថសមាធិ

ពោធិ៍សាត់៖ បន្ទាប់ពីដំណើររយៈពេលពីរថ្ងៃមហោស្រពសិល្បៈចម្លាក់ក្រោមប្រធានបទ”ព្រះពុទ្ធបដិមាខ្មែរក្នុងឥរិយាបថសមាធិ”បានប្រារព្ធពិធីបិទកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ក្នុងពិធីដែលបានរៀបចំឡើងនៅសារៈមន្ទីរខេត្ត ក៏បានប្រគល់បណ្ណសរសើរ និងរកឃើញបេក្ខជនជាងចម្លាក់ជាប់ចំណាត់ថ្នាក់បីរូបផងដែរ។បេក្ខជនចូលរួមប្រកួតប្រជែងមានចំនួន២០នាក់មកពីក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង និងស្រុកភ្នំក្រវាញ និងគណៈមេប្រយោគពោរពេញដោយចំណេះជំនាញចំនួនប្រាំរូប។ ការប្រឡងផ្អែកលើមូលដ្ឋានលក្ខណៈបច្ចេកទេស ក្បួន ខ្នាត និងលក្ខណៈសិល្បៈ។ ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ផ្ចិតផ្ចង់ វាស់វែង ចាក់ខ្នាត សម្រង់ទឹកដៃ សោភណភាព ការច្នៃប្រឌិត និងការបញ្ចូលព្រលឹងនៃរូបចម្លាក់ព្រះពុទ្ធបដិមារបស់បេក្ខជនទាំង២០នាក់រួចមក គណៈមេប្រយោគសម្រេចជ្រើសរើសបានរូបព្រះពុទ្ធបដិមាដែលបានពិន្ទុខ្ពស់បំផុតចំនួនបីរូប គឺបេក្ខជនឈ្មោះ ម៉ក់ ជាង ទទួលបានចំណាត់ថ្នាក់លេខ១, បេក្ខជនឈ្មោះ ចាន់ វ៉ូលីម ចំណាត់ថ្នាក់លេខ២ និងបេក្ខជនឈ្មោះ ម៉ក់ ចៀន ចំណាត់ថ្នាក់លេខ៣។ សូមជម្រាបគោលបំណងនៃការរៀបចំមហោស្រពសិល្បៈចម្លាក់ខេត្តពោធិ៍សាត់ឆ្នាំ២០២៤នេះ គឺដើម្បីផ្ដល់ឱកាសសិក្សាលើផ្នែកធនធានមនុស្ស បច្ចេកទេសនៃការបង្ហាញស្នាដៃចម្លាក់និងទេពកោសល្យសិល្បៈសំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់សិល្បៈស្នាដៃចម្លាក់ខ្មែរ ដើម្បីបន្តការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះឱ្យគង់វង្ស។ ក្នុងឱកាសអញ្ជើញចូលរួមលោកស្រី ប៉ុក ណាឌី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់…