-
ចំណុចទាំង១១ដែលត្រូវមាន ដើម្បីក្លាយជាមេដឹកនាំល្អ

-
ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

-
រដ្ឋមន្រ្តីសុខាភិបាល ៖ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ។សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ឯកឧត្តមបន្តថា តាមរយៈសកម្មភាពនេះក៏បង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្ដោស អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ មានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចម្រើនថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន៕ដោយ៖ ហេង សម្បត្តិ
-
ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់(Nakharin Mektrairat)ប្រធាន តុលាការធម្មនុញ្ញថៃបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរថៃ កម្ពុជា ព្រមទាំង បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់ ប្រធាន តុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាមួយការ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេស ទាំងពីរ និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើន របស់កម្ពុជា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។សម្ដេចធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃ ព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណង មិត្តភាព…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ តុលា ២០២៤

១. ការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់នៅកម្ពុជា តម្លៃ ១ ៣៥០លានដុល្លារ បានបើកជាផ្លូវការ ដែលគម្រោងនេះមានអានុភាព ៩០០មេហ្គាវ៉ាត់ – AMS Economy ២. ៨ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជា-អាស៊ាន មានទឹកប្រាក់ប្រមាណ ១០,៤៩ ពាន់លានដុល្លារ – AMS Economy ៣. ៩ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ២៣% – FN ៤. តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស ចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina – Reuters ៥. ហេសបូឡា ប្រកាសពង្រីកសង្រ្គាមជាមួយអ៉ីស្រាអែល ក្រោយការសម្លាប់មេដឹកនាំហាម៉ាស – AFP #ams1minute
-
ទូតគុយបាប្រចាំកម្ពុជាបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជាបានបានបញ្ជាក់ពីការប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាមួយកម្ពុជា។ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួបលោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។លោកជំទាវបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា ដែលរួមមាន វិស័យអប់រំ, សុខាភិបាល, កសិកម្មនិងកីឡា។ លោកជំទាវបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងសវនាការដដែលសម្ដេចធិបតី បានថ្លែងអំណរគុណសាធារណរដ្ឋគុយបាដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា នាពេលកន្លងមក រួមទាំងក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តលោកជំទាវឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។សម្តេចធិបតីនិងលោកជំទាវឯកអគ្គរដ្ឋទូត…
-
ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើ វិស័យអប់រំ សុខាភិបាល កសិកម្ម និងកីឡា

-
ទូតអូស្ត្រាលីថ្មី Derek Yip ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

-
ប្រធានតុលាការធម្មនុញ្ញថៃ Nakharin Mektrairat កោតសរសើរការអភិវឌ្ឍ

-
ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ជាដៃគូដែលមិនអាចខ្វះបាន

ភ្នំពេញ៖ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដៃគូដែលមិនអាចខ្លះបាន ជាពិសេស លើការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ការពិភាក្សាគ្នានាពេលនេះ ជាកិច្ចពិភាក្សាក្នុងស្មារតីភាពជាដៃគូ ដែលមិនអាចខ្វះបាន រវាងក្រសួងទាំងពីរ ទៅលើកិច្ចការ កែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក។ ការកែទម្រង់ទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបាននោះទេ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ជោគជ័យ នៃការកែទម្រង់រដ្ឋបាលសាធារណៈ នឹងជួយគាំទ្រដល់ការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការប្រើប្រាស់ធនធានសាធារណៈ ឱ្យឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ។ ក្នុងនាមជាសហប្រធានក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានបន្ថែមថា កិច្ចប្រជុំពិតជាទទួលបានលទ្ធផលលើសពីការគ្រោងទុក។ ក្រៅពីការបានការពង្រឹង…