Category: One-Minute

  • ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

    ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

    🎥 នាំផ្លូវ #ams1minute

  • ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បាននិងកំពុងពិនិត្យការវិភាគមុខងារ​​ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួងដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត។ កិច្ចប្រជុំផ្ទៃក្នុងស្ដីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ២២ តុលា ២០២៤ 📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី២១ តុលា

    របាយការណ៍នៅថ្ងៃទី២១ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៨នាក់ និងរបួស ៦នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២២ តុលា ២០២៤ #ams1minute

  • កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រកួតប្រជែង

    កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រកួតប្រជែង

    ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណាឡើយ។ កម្ពុជាចូលរួមតែជាមួយប្លុក ឬយន្តការណាដែលបង្កើតឡើងក្នុងគោលដៅរួម ដើម្បីថែក្សាសុខដុមនីយកម្ម វិបុលភាព សន្ដិភាពក្នុងតំបន់ និងសកលលោក។ #ams1minute

  • ប្រទេសដែលមានមាសជាទុនបម្រុងច្រើន​ មានឥទ្ធិពលក្នុងវិស័យហិរញ្ញវត្ថុ

    ប្រទេសដែលមានមាសជាទុនបម្រុងច្រើន​ មានឥទ្ធិពលក្នុងវិស័យហិរញ្ញវត្ថុ

    និងសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង អូស្ត្រាលី មានទុនបម្រុងមាសច្រើនជាងគេ រហូតដល់ ១២ ០០០តោន ដែលស្មើនឹង ១៩%នៃទុនបម្រុងមាសសរុបរបស់ពិភពលោក។ រុស្ស៊ីកាន់កាប់មាសបម្រុងធំជាងគេទី២ ក្នុងពិភពលោក ដោយមានរហូតដល់ ១១ ០០០តោន។ មហាអំណាចអាមេរិក និងចិន ស្ថិតក្នុងលំដាប់ទី៤ស្ទួន ដោយកាន់មាសបម្រុង ៣ ០០០តោន –Seasia #ams1minute

  • Paetongtarn មិនបារម្ភពីការស៊ើបអង្កេតលើបក្សភឿថៃ

    Paetongtarn មិនបារម្ភពីការស៊ើបអង្កេតលើបក្សភឿថៃ

    បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីមិនព្រួយបារម្ភអំពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ EC ស៊ើបអង្កេតគណបក្សភឿថៃ និងដៃគូចម្រុះ ចំនួន៦ របស់ខ្លួន ជុំវិញការចោទប្រកាន់ដែលថា ឪពុករបស់លោកស្រី «គ្រប់គ្រង» រដ្ឋាភិបាល នេះបើតាមកាសែត The Nation កាលពីថ្ងៃចន្ទ។ លោកស្រី ​Paetongtarn គឺជាមេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកស្រីបានបាននិយាយ ពេលដែលមានការសួរសំណួរ អំពីការស៊ើបអង្កេតដែលមិនទាន់សម្រេចថា «នាងខ្ញុំមិនបារម្ភទេ» នេះបើតាមប្រភពពី The Nation ដដែល។ កាលពីថ្ងៃសុក្រ ស្ថាប័ន EC បានសម្រេចចិត្ត បង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ បន្ទាប់ពីខ្លួនបានពិនិត្យញត្តិចំនួន ៦ ដែលស្វែងរកការរំលាយគណបក្សភឿថៃ និង ដៃគូចម្រុះរបស់ភឿថៃ ជុំវិញការចោទប្រកាន់ ដែលលើកឡើងថា មានការអនុញ្ញាតឱ្យលោក ថាក់ស៊ីន ណែនាំ និងមានឥទ្ធិពល លើការសម្រេចចិត្ត របស់ពួកគេ…

  • អ៊ីស្រាអែលចេញមុខសុំទោសភ្លាមៗ ក្រោយជ្រុលដៃសម្លាប់ទាហានលីបង់ ៣នាក់

    អ៊ីស្រាអែលចេញមុខសុំទោសភ្លាមៗ ក្រោយជ្រុលដៃសម្លាប់ទាហានលីបង់ ៣នាក់

    ហ៊្សេរុយសាឡឹម៖ យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ បានទទួលស្គាល់កំហុស និងប្រកាសសុំទោសភ្លាមៗ បន្ទាប់ពីការវាយប្រហារជ្រុលដៃសម្លាប់ទាហានបីនាក់នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារឡានដឹកទំនិញមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបើកចូលក្នុងតំបន់ ដែលពីមុន ខ្លួនធ្លាប់បានកំណត់គោលដៅវាយប្រហារលើឡានដឹកទំនិញក្រុមហេសបូឡា ដែលដឹកជញ្ជូនគ្រាប់ផ្លោង និងមីស៊ីល។ យោធាអ៊ីស្រាអែលបន្ថែមថា ការវាយប្រហារនៅពេលនោះ ពួកគេពិតជាមិន បាន ដឹង ថា ឡានដឹក ទំនិញ ទី២ ជា របស់ កងទ័ព លីបង់ ទេ ហើយអ៊ីស្រាអែលក៏មិនមានបំណងប្រឆាំងនឹងកងទ័ពលីបង់ដែរ ដូច្នេះហើយអ៊ីស្រាអែលសុំការអភ័យទោសចំពោះកំហុសបង្កឡើងដោយអចេតនានេះ។ គិតមកទល់ពេលនេះ ខាងភាគីលីបង់នៅពុំទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយ។ កងកម្លាំងអ៊ីស្រាអែលបានលុកលុយភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីដើមខែតុលាកន្លងមកនេះ។ ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ធំៗនៃប្រទេសលីបង់ ដោយផ្តោតលើអ្វីដែលអ៊ីស្រាអែលនិយាយថា ជាទីតាំងឈរជើងរបស់ក្រុមហេសបូឡា។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់រ៉ុក្កែត និងមីស៊ីល រួមទាំងប្រើយន្តហោះដ្រូនពិឃាតរាប់ពាន់គ្រឿង វាយលុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាសព្វថ្ងៃនេះ៕ ប្រភព ៖ AP ប្រែសម្រួលដោយ…

  • របកគំឃើញថ្មី អ្នកវិទ្យាសាស្ត្រជោគជ័យធ្វើឱ្យមនុស្សអាចទាក់ទងគ្នាក្នុងសុបិន

    របកគំឃើញថ្មី អ្នកវិទ្យាសាស្ត្រជោគជ័យធ្វើឱ្យមនុស្សអាចទាក់ទងគ្នាក្នុងសុបិន

    បរទេស៖ ក្រុមហ៊ុន REMspace ប្រកាសទទួលជោគជ័យការពិសោធន៍ថ្មីមួយ នោះគឺការធ្វើឱ្យមនុស្សពីរនាក់អាចទាក់ទងគ្នា តាមរយៈសុបិនរបស់ពួកគេ កាលពីថ្ងៃទី២៤ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន indiatoday។ សារព័ត៌មាន Daily Mail បានរាយការណ៍ថា REMspace ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីឯកទេសខាងបច្ចេកវិទ្យាជំនួយការគេង និងការស្រមើស្រមៃ បានផ្លាស់ប្តូរសារក្នុងសុបិន្តរវាងមនុស្សពីរនាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ការពិសោធន៍ នៅពេលពួកគេកំពុងដេកលក់។ នៅពេលអ្នកចូលរួមដេកនៅលើគ្រែ ពួកគេត្រូវបានបំពាក់ដោយឧបករណ៍រចនាឡើងយ៉ាងពិសេស ដែលអាចតាមដានរលកខួរក្បាលរបស់ពួកគេ និងទិន្នន័យ polysomnographic ផ្សេងទៀតពីចម្ងាយ។ ឧបករណ៍ទាំងនេះត្រូវបានភ្ជាប់ទៅម៉ាស៊ីនមេកណ្តាល ដែលជាបេះដូងនៃប្រព័ន្ធ REMspace ដែលប្រើត្រួតពិនិត្យលំនាំនៃការគេងរបស់អ្នកចូលរួម។ការពិសោធន៍បានចាប់ផ្តើម នៅពេលដែលបុគ្គលម្នាក់បានរសាត់ចូលទៅក្នុងសុបិន។ បន្ទាប់ពីបញ្ចប់ការពិសោធន៍ អ្នកចូលរួមទាំងពីរនាក់អះអាងថា ពួកគេពិតជាអាចទាក់ទងគ្នាបាននៅក្នុងសុបិន្តរបស់ពួកគេ។ យោងតាមសារព័ត៌មាន The Sun ក្រុមហ៊ុន REMspace និយាយថា ខ្លួនបានប្រើប្រាស់ឧបករណ៍រចនាឡើងជាពិសេស មានដូចជាម៉ាស៊ីនមេ ឧបករណ៍ Wi-Fi និងឧបករណ៍ចាប់សញ្ញា ប៉ុន្តែមិនបានបញ្ជាក់លំអិតពីបច្ចេកវិទ្យាអ្វីដែលខ្លួនប្រើនោះទេ។ហើយបច្ចេកវិទ្យានេះ ក៏មិនទាន់ត្រូវបានទទួលស្គាល់ ឬចម្លងដោយអ្នកវិទ្យាសាស្ត្រផ្សេងទៀតដែរ។ ប៉ុន្តែប្រសិនបើការពិសោធន៍នេះ ត្រូវបានទទួលស្គាល់ពីអ្នកវិទ្យាសាស្រ្តអន្តរជាតិ នោះវានឹងក្លាយជាពិសោធន៍សំខាន់មួយ សម្រាប់ការស្រាវជ្រាវអំពីការគេងរបស់មនុស្ស ដែលនឹងមានប្រយោជន៍សម្រាប់វិស័យសុខាភិបាល មានដូចជាការព្យាបាលសុខភាពផ្លូវចិត្ត, ការបណ្តុះបណ្តាលជំនាញ…

  • ផ្ទះខ្មែរ​ ក្រុងកំពង់សោម​ ខេត្តព្រះសីហនុ

    ផ្ទះខ្មែរ​ ក្រុងកំពង់សោម​ ខេត្តព្រះសីហនុ

    🎥 MLMUPC #ams1minute

  • បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ

    បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ

    បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ ២១ តុលា ២០២៤ 📷 MLMUPC #ams1minute