Category: One-Minute

  • កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាជាកម្មវិធីបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

    កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាជាកម្មវិធីបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

    (ភ្នំពេញ)÷ គ្រូជំនាញបច្ចេកទេស នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលត្រូវ​បាន​រៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅកាន់បណ្តា​ក្រុម​ហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេស​កម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលកំពុង​ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានកៀរគរយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេសនៅទូទាំងប្រទេសជិត១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យ លើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនារាប់ពាន់អ្នក​ដែល​សុទ្ធសឹងតែចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស។ លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលធ្វើឡើង​រៀងរាល់២ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់ ពីព្រោះសិស្ស ក៏ដូចជាយុវជន ដែល​សិក្សាជំនាញ គឺមានទីផ្សារការងារខ្ពស់ តាមរយៈការបង្ហាញសមត្ថភាព​នៅ​ថ្នាក់ជាតិ និងអន្តរជាតិបែបនេះ។ លោក ​ប៊ិន ចាន់ថា ជាគ្រូបង្រៀននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ​បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះបាន​ដើរតួរនាទី​យ៉ាងសំខាន់ក្នុងការប្រមូល កៀរគរ ប្អូនៗសិស្សានុសិស្ស យុវជន ដែល​សិក្សាជំនាញ ក្នុងការបង្ហាញសមត្ថភាព ពង្រឹងសមត្ថភាពជំនាញរបស់ពួកគេ ជាពិ​សេសការប្រកួតប្រជែងនេះក៏ជាមេរៀន និងបទពិសោធន៍មួយសម្រាប់យុវជន បើ​ទោះ​បីទទួលបានលទ្ធផលបែបណាក៏ដោយ។ លោកគ្រូបានបន្ថែមថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិដែលត្រូវបានធ្វើឡើង​រៀងរាល់២ឆ្នាំម្តងនេះបានក្លាយទៅជាកាតាលីករមួយយ៉ាងសំខាន់ជំរុញទឹកចិត្តយុវជនដែលសិក្សាជំនាញឱ្យពុះកញ្ជ្រោលក្នុងបង្ហាញសមត្ថភាព និងមានឆន្ទះខ្ពស់ក្នុង​ការ​ប្រឡងប្រជែងដើម្បីបានជ័យលាភី…

  • ផែកោះទន្សាយ ក្រុងកែប ខេត្តកែប

    ផែកោះទន្សាយ ក្រុងកែប ខេត្តកែប

    🎥 Gazetteប្រជាជន #ams1minute

  • ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា Tibor Baloghdi

    ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា Tibor Baloghdi

    បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើនក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute

  • គោលដៅ ៣ធំៗនៃការរៀបចំកម្មវិធីប្រកួតកីឡាគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី គឺ៖

    គោលដៅ ៣ធំៗនៃការរៀបចំកម្មវិធីប្រកួតកីឡាគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី គឺ៖

    ១. ប្រមូលប្រភេទក្បាច់គុនទាំងអស់ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ២. ផ្សព្វផ្សាយ ដើម្បីបំផុសស្មារតីស្រលាញ់ក្បាច់គុនខ្មែរ៣. ជួយដល់ការចងក្រងជាឯកសារក្បាច់គុន #ams1minute

  • គិតត្រឹមខែសីហា ២០២៤ នេះ សិង្ហបុរីមានល្បឿនអ៊ីនធើណិតចល័តក្នុងប្រទេសរហូតដល់ ១១៤Mbps

    គិតត្រឹមខែសីហា ២០២៤ នេះ សិង្ហបុរីមានល្បឿនអ៊ីនធើណិតចល័តក្នុងប្រទេសរហូតដល់ ១១៤Mbps

    ជាល្បឿនដែលលឿនបំផុតក្នុងអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់ទី ១១នៅទូទាំងពិភពលោក។ ប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេ តាមពីក្រោយ ដោយជាប់ចំណាត់ថ្នាក់ទី ១៤ និងទី ១៦ ជាមួយនឹងល្បឿនលើសពី ១០០ Mbps – SEA Infographics #ams1minute

  • មេធំ Apple ហោះទៅចិនជាលើកទីពីរ ចំពេលការលក់ iPhone ធ្លាក់ចុះខ្លាំង

    មេធំ Apple ហោះទៅចិនជាលើកទីពីរ ចំពេលការលក់ iPhone ធ្លាក់ចុះខ្លាំង

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីឧស្សាហកម្មចិន លោក Jin Zhuanglong ប្រាប់នាយកប្រតិបត្តិ Apple លោក Tim Cook ក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធនេះថា លោកសង្ឃឹមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ នឹងបន្តរក្សាវត្តមានកាន់តែរឹងមាំនៅក្នុងប្រទេសចិន។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកលោក។ លោក Jin បានប្រាប់លោក Cook ទៀតថា គាត់ជឿជាក់ថា Apple នឹងបង្កើនការវិនិយោគលើការច្នៃប្រឌិត ដើម្បីចាប់ដៃរីកចម្រើនជាមួយក្រុមហ៊ុនចិន ហើយចែករំលែកភាគលាភនៃការវិនិយោគប្រកបដោយគុណភាពខ្ពស់។លោក Jin បន្ថែមថា ចិននឹងបន្តពង្រីកការបើកចំហរកម្រិតខ្ពស់ ហើយខិតខំផ្តល់បរិយាកាសកាន់តែប្រសើរ សម្រាប់វិនិយោគិនពិភពលោក។ មេធំ Apple កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិនជាលើកទីពីរនៅឆ្នាំនេះ។ ចិនគឺជាទីផ្សារដ៏សំខាន់របស់ Apple ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ បានជួបប្រទះការលក់ធ្លាក់ចុះយ៉ាងគំហុក ចំពេលប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងវិស័យស្មាតហ្វូនពីគូប្រជែងក្នុងស្រុករបស់ចិន។ ទោះបីជាយ៉ាងណា ទូរស័ព្ទ iPhone នៅតែមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រើប្រាស់ចិន ប៉ុន្តែការលក់របស់វាបានទទួលរងសម្ពាធនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ពីដៃគូប្រកួតប្រជែងក្នុងស្រុក រួមទាំងក្រុមហ៊ុន Huawei។ តួយ៉ាង Apple បានធ្លាក់មកលេខ៦ នៅក្នុងចំណាត់ថ្នាក់អ្នកលក់ស្មាតហ្វូនកំពូលនៅក្នុងទីផ្សារប្រទេសចិន ក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំនេះ…

  • មេធំកូរ៉េខាងជើងត្រួតពិនិត្យមូលដ្ឋានអាវុធបាញ់ឆ្លងទ្វីប

    មេធំកូរ៉េខាងជើងត្រួតពិនិត្យមូលដ្ឋានអាវុធបាញ់ឆ្លងទ្វីប

    បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ ដោយបានមើលការដឹកជញ្ជូន និងការបាញ់បង្ហោះយានសម្រាប់អាវុធអន្តរទ្វីបដ៏ធំ និងមានឥទ្ធិពលបំផុត របស់កូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ថា លោក គីម បានពាក់អាវស្បែកពណ៌ខ្មៅ តាមទម្លាប់ ហើយឈរនៅពីមុខកាំជ្រួចមីស៊ីលអន្តរទ្វីប Hwasong-18 ដ៏ធំសម្បើម។លោកត្រូវបានថតជាប់នឹងកាំជ្រួច រយៈចម្ងាយមធ្យម និង រយៈចម្ងាយឆ្ងាយ ផងដែរ។ ទីភ្នាក់ងារ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យ «មុខងារ និងសមត្ថភាពសំខាន់ៗ នៃគ្រឿងបរិក្ខារទាក់ទងនឹងការបាញ់បង្ហោះ នៅក្នុងមូលដ្ឋានមីស៊ីល»។ លោក Kim បានសាទរចំពោះកម្លាំងមីស៊ីលសម្រាប់ «តួនាទីសំខាន់» របស់ខ្លួន ក្នុងការទប់ស្កាត់សង្គ្រាម ដោយនិយាយថា ​ជាកិច្ចការអាទិភាពកំពូល។ ដំណើរទស្សនកិច្ចរបស់លោក Kim នៅទីនោះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព «ទ្រង់ទ្រាយធំ»…

  • ថៃគ្រោងចុះកម្មសិទ្ធិបញ្ញាបុណ្យសង្ក្រាន្ត

    ថៃគ្រោងចុះកម្មសិទ្ធិបញ្ញាបុណ្យសង្ក្រាន្ត

    បាងកក៖ កាសែតថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃអង្គារថា គណៈកម្មាធិការជំនាញកំពុងពិចារណាលើការចុះបញ្ជី ពិធីបុណ្យសង្ក្រាន្ត ជាកម្មសិទ្ធិបញ្ញា ឬ IP ដើម្បីការពារការប្រើប្រាស់ នៅក្នុងប្រទេសផ្សេងៗ។ ប្រភពថា សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយ ក្នុងការធ្វើប្រព័ន្ធបេតិកភណ្ឌវប្បធម៌អរូបី របស់ប្រទេសថៃ និងលើកកម្ពស់ថាមពលទន់ របស់ខ្លួនជាសកល។ លោកស្រី Chadatip Chutrakul នាយកប្រតិបត្តិនៃក្រុមហ៊ុន Siam Piwat Group និងជាសមាជិក គណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះ នៅក្នុងវេទិកា Daily News Talk 2024 កាលពីថ្ងៃចន្ទ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ប្រពៃណីរបស់ថៃ និងកំណត់ទីតាំងប្រទេសថៃ ជាទិសដៅពិធីបុណ្យពិភពលោក ឈានមុខគេ។ លោកស្រីបញ្ជាក់ថា «តាមរយៈការចុះឈ្មោះ Songkran ជា IP យើងអាចធានាថា អត្តសញ្ញាណតែមួយគត់ និងសារៈសំខាន់វប្បធម៌របស់ Songkran ត្រូវបានការពារ។ នេះក៏នឹងអនុញ្ញាតឱ្យប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ពីប្រជាប្រិយភាពនៃពិធីបុណ្យនេះ ផងដែរ»។ គណៈកម្មាធិការមួយនេះក៏កំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធអេកូ…

  • សហគមន៍​នេសាទ​ព្រែកត្នោត​ ស្រុកទឹកឈូ ខេត្តកំពត​

    សហគមន៍​នេសាទ​ព្រែកត្នោត​ ស្រុកទឹកឈូ ខេត្តកំពត​

    🎥 MLMUPC #ams1minute

  • ចាប់ខ្លួន​អតីត CEO ហាងខោវអាវ Abercrombie And Fitch ​ចោទប្រកាន់ពីបទជួញដូរផ្លូវភេទតារាម៉ូដែល

    ចាប់ខ្លួន​អតីត CEO ហាងខោវអាវ Abercrombie And Fitch ​ចោទប្រកាន់ពីបទជួញដូរផ្លូវភេទតារាម៉ូដែល

    បរទេស ៖ មេធាវីអាមេរិក លោក Breon Peace បាននិយាយ កាលពីថ្ងៃអង្គារថា អតីតនាយកប្រតិបត្តិនៃចក្រភពសម្លៀកបំពាក់ Abercrombie And Fitch ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរតារាម៉ូដែលប្រុស សម្រាប់ពិធីជប់លៀងផ្លូវភេទ ជុំវិញពិភពលោក។ ក្នុងនាមជានាយកប្រតិបត្តិ អស់រយៈពេលជាង ២ទសវត្សរ៍ លោក Jeffries បានផ្លាស់ប្តូរ Abercrombie And Fitch ទៅជាម៉ាកយីហោល្បីជាលក្ខណៈសកល សម្រាប់ម៉ូដយុវវ័យ។ អតីត CEO លោក Mike Jeffries ព្រមទាំង ដៃគូរបស់លោក ឈ្មោះ Matthew Smith និង James Jacobson ត្រូវបានគេចោទប្រកាន់ថា បានប្រើ “មុខតំណែង” ដើម្បីល្បួងបុរសៗ ដែលប្រាថ្នាចង់ធ្វើជាតារាម៉ូដែល ត្រូវចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដែលជនរងគ្រោះត្រូវ​ប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំញៀន។ មេធាវីសហរដ្ឋអាមេរិក Breon Peace បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះ យើងមកទីនេះ ដើម្បីប្រកាសពីការចាប់ខ្លួន…