-
ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

ប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រី ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា លើវិស័យសំខាន់ៗរួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ កសិកម្ម អភិបាលកិច្ចល្អ សន្ដិសុខ និងការអនុវត្តច្បាប់។ #ams1minute
-
ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស 🕊

-
សម្ដេចធិបតី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Anutin Charnvirakul ពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើន

-
ចាយពេលត្រឹម១នាទី បញ្ចប់នីតិវិធីចូលនៅព្រលាន្តយន្តហោះ Changi របស់សិង្ហបុរី

បរទេស៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នាពេលថ្មីៗនេះ ដោយបានដកស្រង់សម្តី របស់ជនជាតិវៀតណាម ដែលបាននិយាយថា នៅទីក្រុងហូជីមិញ គេបានចំណាយពេលជាង១ម៉ោង ដើម្បីបំពេញនីតិវិធីចូលចំណតអាកាសយានដ្ឋាន ប៉ុន្តែ នៅព្រលាន្តយន្ហហោះ Changi របស់សិង្ហបុរីវិញ ចាយពេលត្រឹម ១នាទី ជាការស្រេច។ ផ្អែកតាមប្រភព អ្នករស់នៅទីក្រុងហូជីមិញ មិនបញ្ចេញឈ្មោះ រូបនេះ បានរៀបរាប់ថា កាលពីដើមតុលា ខ្លួនបានទៅដល់ព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុងហូជីមិញ បានរង់ចាំជាងមួយម៉ោង ដើម្បីបញ្ចប់ដំណើរការចេញដំណើរ និងការត្រួតពិនិត្យសុវត្ថិភាព មុនពេលបានជិះយន្តហោះទៅសិង្ហបុរី។ ផ្ទុយមកវិញ ពេលយន្តហោះ ចុះចតនៅអាកាសយានដ្ឋាន Changi រូបគេថា មានការភ្ញាក់ផ្អើល ចំពោះបញ្ជរឆែកឆេរចូលដោយស្វ័យប្រវត្តិ។ បន្ទាប់ពីស្កែនលិខិតឆ្លងដែន ធ្វើតាមការណែនាំរបស់ប្រព័ន្ធ បញ្ចប់ដំណើរការចូល ដែលចំណាយពេលតិចជាង ១នាទី។ បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន រង់ចាំជួយ ចំពោះអ្នកជួបការលំបាកជាមួយប្រព័ន្ធស្វ័យប្រវត្តិ ហើយចំណាយពេលត្រឹមតែ ៣០វិនាទី ដើម្បីប្រមូលអីវ៉ាន់របស់គេ។ ព្រលាន្តយន្តហោះ Changi ថ្មីៗនេះ ត្រូវបានបោះឆ្នោតជ្រើសរើស…
-
Elon Musk ចាប់អារម្មណ៍លើឡានឈើ Cybertruck

បរទេស៖ ថ្មីៗនេះ មហាសេដ្ឋីពិភព លោក Elon Musk មេធំក្រុមហ៊ុនឡានអគ្គិសនី Tesla បានឆ្លើយតបទៅនឹងអ្នកចូលចិត្តរថយន្តម្នាក់ ដែលបានផលិតរថយន្ត Cybertruck មានមុខងារពេញលេញ ធ្វើពីឈើ ដោយលោកបានឆ្លើយតបជាមួយនឹងអត្ថន័យកោតសរសើរខ្លាំង នេះបើតាម The Truth International កាលពីថ្ងៃពុធ។ កាលពីដើមឆ្នាំនេះ អ្នកបង្កើតមាតិកា YouTube ឈ្មោះ ND-WoodArt បានបង្ហោះវីដេអូអំពីស្នាដៃផលិតរថយន្ត Cybertruck ធ្វើពីឈើ ដោយបានចំណាយ១៥,០០០ដុល្លារអាមេរិក ចាយពេល ១០០ថ្ងៃ លើសិល្បៈហត្ថកម្ម ដ៏ប្រណិតនេះ។ ក្រោយមក ND-WoodArt តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្ញើលិខិតចំហមួយទៅកាន់លោក Musk នៅលើវេទិកា X ។ ក្នុងសារ បានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេ ចំពោះរថយន្តឈើ និងការកោតសរសើររបស់ពួកគេ ចំពោះលោក Musk និង Tesla ។ គេបានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា យានជំនិះដ៏អស្ចារ្យនេះនឹងទទួលបានជោគជ័យ នៅទីបំផុត»។ ជាការឆ្លើយតបនឹងសារនេះ លោក…
-
ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Lin Baifeng ៖

-
មុនថ្ងៃបោះឆ្នោតមកដល់ លោក Trump កើនទ្រព្យ ហក់ចូលក្នុងក្រុមអ្នកមានបំផុតលើលោក

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិលត្រឡប់មកក្នុងបញ្ជីអ្នកមានបំផុតចំនួន៥០០នាក់ នៅលើពិភពលោក ឡើងវិញ ខណៈដែលភាគហ៊ុន ក្រុមហ៊ុនរបស់លោក បានកើនឡើង ពីរសប្តាហ៍ ពោលគឺមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក មកដល់នៅខែវិច្ឆិកា។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានកើនឡើង ១១២% នៅឆ្នាំនេះ ពោលគឺរហូតដល់ ៦.៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ដែលធ្វើអោយគាត់ក្លាយជាអ្នកមានបំផុតទី៤៨១ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ឬ Bloomberg Billionaires Index ។ លើកចុងក្រោយ ដែលលោកស្ថិតនៅក្នុងបញ្ជីនេះ គឺ ១១សប្តាហ៍មុន។ ទ្រព្យសម្បត្តិរបស់លោក Trump គឺបានមកពីភាពជាម្ចាស់ លើអង្គភាព Trump ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ និង អាជីវកម្ម ផ្តល់អាជ្ញាប័ណ្ណ។ ជាការកត់សម្គាល់ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង នៅពេលដែលក្រុមហ៊ុន Trump Media & Technology Group Corp មានតម្លៃហ៊ុនកើនជិតបីដង ចាប់តាំងពីចុងខែមុន។ ថ្មីៗនេះ…
-
រដ្ឋមន្រ្តីសង្គមកិច្ចអញ្ជើញចូលរួមប្រកាសទទួលស្គាល់សមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែប

កែប៖មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តកែបបានរៀបចំពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែបក្រោមការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ។ ក្នុងពិធីដែលផ្សាភ្ជាប់ជាមួយការជួបសំណេះសំណាលផងកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលខេត្តកែបសម្រេចបាននាពេលកន្លងមក ។សមិទ្ធិទាំងនេះធ្វើឱ្យខេត្តកែបប្រែប្រួលមុខមាត់ថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមអបអរសាទរជាមួយ លោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែប ។សាខាមូលនិធិជាតិមួយនេះ ជាសេនាធិការឱ្យក្រសួង និង មូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានរំលឹកថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋទាមទារ ឱ្យមានក្រមសីលធម៌ល្អ ,ប្រើពាក្យពេចន៍សមរម្យ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធការផ្ដល់បណ្ណសមធម៌ ក៏ដូចជាកម្មវិធីជំនួយសង្គមនានា ដែលផ្ដល់ដោយរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់មណ្ឌលកុមារកំព្រារមានដូចជាអង្ករមួយតោន, មី៤០កេះ, ប្រេងឆា ៤០ដប, ត្រីខ៣កេស, មុង៤០, ភួយ៤០, ប៊ីចេង៤០កញ្ចប់, ចានដែកបោកខោអាវ១៥ និងថវិកាមួយលានរៀល៕ដោយ៖ សិលា…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖…
-
តម្រូវការរបស់ពលរដ្ឋសង្កាត់បឹងកុក៣០ករណី ត្រូវបានដោះស្រាយដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ពិធីដែលបានប្រព្រឹត្តទៅក្នុងបរិវេណវត្តជោតរាមបឹងកុក ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំការឆ្លើយតបចំពោះសំណើរ សំណូមពរ និងកង្វល់ចំនួន៣០ករណី ដែលប្រជាពលរដ្ឋចូលរួមបានលើកឡើង ។ក្នុងនោះមាន ការសុំបណ្ណកម្មសិទ្ធិដីធ្លី សុំជួសជុលផ្លូវកៅស៊ូ សុំផ្លូវបេតុង សុំបើកផ្លូវឱ្យបានធំទូលាយ សុំដោះស្រាយបញ្ហាផ្លូវដក់ទឹក សុំស្លាកសញ្ញាចរាចរណ៍ សុំបង្គោលភ្លើង និងអំពូលសូឡាបំភ្លឺផ្លូវ សុំពង្រីកខ្លោងទ្វារវត្តបឹងកុក សាមណសិស្ស និស្សិតសុំបណ្ណសមធម៌ និងសុំជញ្ជីងថ្លឹងយុត្តិធម៌ដាក់នៅផ្សារបឹងកុក ។ល។ សំណើទាំងនេះត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្តង ។ ក្នុងពិធីនេះដែរឯកឧត្តម អ៊ុន ចាន់ដា បានគូសរំលេច រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំមកនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងនូវគោលនយោបាយអាទិភាព៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្តបន្តថា…