Category: One-Minute

  • កម្ពុជា មានផ្ទៃដីដុះស្វាយចន្ទីជាផ្លូវការជាង៥៨ម៉ឺនហិកតា ជាប់លេខ៣ និងគ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់គ្រាប់ធំ ស្ថិតនៅក្នុងលំដាប់លើគេ

    កម្ពុជា មានផ្ទៃដីដុះស្វាយចន្ទីជាផ្លូវការជាង៥៨ម៉ឺនហិកតា ជាប់លេខ៣ និងគ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់គ្រាប់ធំ ស្ថិតនៅក្នុងលំដាប់លើគេ

    (ភ្នំពេញ)៖បើយើងប្រៀបធៀបប្រទេសដែលមានស្វាយចន្ទីច្រើនជាងគេ​គឺប្រទេ​ស​កូឌីវ័រ ដែលមានផ្ទៃដីដាំដុះជាង១លានហិកតា លេខ២ឥណ្ឌា និងកម្ពុជាស្ថិតនៅលើ​លំដាប់​លេខ៣ ប៉ុន្តែបើនិយាយពីរស់ជាតិគ្រាប់ និងពិសេសសម្រស់គឺគ្រាប់​ស្វាយ​ចន្ទីរបស់យើងល្អលើសគេ ឬអាចនិយាយបានថាល្អឯកលើសគេតែម្តង។នេះជាការ​ថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋានគារហ៊ីម៉ាវ៉ារី រាជធានីភ្នំ​ពេញ ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានឱ្យដឹងថា៖ដើម្បីក្លាយជាប្រទេសអធិរាជស្វាយចន្ទីយើងអាចប្រើរយៈ​ពេល៥ឆ្នាំ​ទៀត ហើយបើតាមរយៈលក្ខណៈពិសេសរបស់ស្វាយចន្ទីកម្ពុជានេះយើង​នឹងអាច​ជោគជ័យនាថ្ងៃខាងមុខ។ ឯកឧត្តមបានថ្លែងបញ្ជាក់ដែរថាបើក្រឡេកមើលសន្ទុះនៃការដាំ និងការវិនិយោគ​នៃការ​ដាំ​ស្វាយចន្ទីឃើញថាខ្លាំងក្លា និងបើពុំមានអ្វី​ប្រែប្រួលទេ​រយៈពេល២ទៅ៣ឆ្នាំ​ខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទី​ឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយ​និងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច ។ សម្រាប់គ្រាប់​ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និង​ស្ងួត ។​ ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើ​ទោះបី​ឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន​កសិកម្មបានឱ្យដឹងថា៖ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំ​ស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតាហើយមានប្រភេទពួជដែលផ្តល់​ទិន្នផល​ខ្ពស់ និង មានទំហំគ្រាប់ធំ (23) សមស្របតាមតម្រូវការទីផ្សារអន្តរជាតិ។ ឯកឧត្តមថ្លែងឱ្យដឹងដែរថា”តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមាន​អាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះ​ត្រូវបានធ្វើឡើង​ក្នុង​កម្រិត​ខេត្ត…

  • អ្នកវិទ្យាសាស្ត្របង្កើត AI ជួយមនុស្សយល់ពីភាសាសត្វជ្រូក

    អ្នកវិទ្យាសាស្ត្របង្កើត AI ជួយមនុស្សយល់ពីភាសាសត្វជ្រូក

    កូប៉ិនហាក ៖ អ្នកវិទ្យាសាស្ត្រអឺរ៉ុបបង្កើតក្បួនដោះស្រាយដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដែលមានសមត្ថភាពបកប្រែសំឡេងសត្វជ្រូក។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ។ មូលហេតុដែលអ្នកវិទ្យាសាស្ត្របង្កើតក្បួនដោះស្រាយដែលប្រើ AI នេះ គឺស្ថិតក្នុងគោលបំណងបង្កើតឧបករណ៍ថ្មីមួយ ដែលអាចជួយកសិករកែលម្អសុខុមាលភាពសត្វចិញ្ចឹមរបស់ពួកគេ។ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Sky News បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យនានាក្នុងប្រទេសដាណឺម៉ាក អាល្លឺម៉ង់ ស្វីស បារាំង ន័រវែស និងសាធារណរដ្ឋឆេក បានប្រើសំឡេងសត្វជ្រូករាប់ពាន់ក្បាល ដែលថតទុកក្នុងសេណារីយ៉ូផ្សេងៗគ្នា មានដូចជាការលេង ភាពឯកោ និងការដណ្តើមចំណី ដើម្បីសិក្សាថាតើការស្រែករបស់ពួកវា បង្ហាញពីអារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន។ សំឡេងដែលមានប្រេកង់ខ្ពស់ ដូចជាការស្រែក ជាធម្មតាមានន័យថា ជ្រូកមិនស្រួលខ្លួន ឧទាហរណ៍នៅពេលដែលពួកវាឈឺចាប់ ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា។ អ្នកវិទ្យាសាស្ត្របានប្រើការរកឃើញទាំងនេះ ដើម្បីបង្កើតក្បួនដោះស្រាយដែលប្រើ AI។ អ្នកស្រី Mandel-Briefer អ្នកជីវវិទូខាងអាកប្បកិរិយានៅសាកលវិទ្យាល័យ កូប៉ិនហាក ប្រទេសដាណាម៉ាក ដែលជាសហដឹកនាំការសិក្សាស្រាវជ្រាវនេះនិយាយថា ក្បួនដោះស្រាយដែលប្រើ AI នេះ អាចមានសក្តានុពលដាស់តឿនកសិករ អាចដឹងពីអារម្មណ៍អវិជ្ជមាននៅក្នុងខ្លួនសត្វជ្រូក ដូច្នេះបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឱ្យសុខុមាលភាពសត្វចិញ្ចឹមរបស់ពួកគេកាន់តែប្រសើរឡើង៕ ប្រភព៖ រ៉យទ័រ និង…

  • ផ្លូវជាតិលេខ១១ឃុំពាមជាំង ស្រុកអូរាំងឪ ខេត្តកំពង់ចាម

    ផ្លូវជាតិលេខ១១ឃុំពាមជាំង ស្រុកអូរាំងឪ ខេត្តកំពង់ចាម

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • របាយការណ៍នៅថ្ងៃទី២៤ តុលា

    របាយការណ៍នៅថ្ងៃទី២៤ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៥ តុលា ២០២៤ #ams1minute

  • ពាក្យ “សន្ដិភាព” នឹងត្រូវលើកមកនិយាយជារៀងដរាប​ ព្រោះមានតែសន្ដិភាពទេ

    ពាក្យ “សន្ដិភាព” នឹងត្រូវលើកមកនិយាយជារៀងដរាប​ ព្រោះមានតែសន្ដិភាពទេ

    ទើបបញ្ជៀសនូវសុបិន្តអាក្រក់​មិនឱ្យមកក្បែរយើង មិនថាចំពោះបុគ្គលរូបណាក៏ដោយ។ #ams1minute

  • គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៥ទៀត

    គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៥ទៀត

    មានទុនវិនិយោគសរុប៩១៧ លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២ គម្រោងថ្មី ចំនួន ១២ និងការពង្រីកគម្រោង ចំនួន១ ដែលមានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន រោងចក្រផលិតកាបូប រោងចក្រផលិតសម្ភារពីក្រដាស អគារពហុមុខងារ អគារស្នាក់នៅរួម សណ្ឋាគារ ភោជនីយដ្ឋាន និងរមណីយដ្ឋាន។ #ams1minute

  • លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

    លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

    និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី២៥ តុលា ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ 📷 FN #ams1minute

  • ជប៉ុនមានទីក្រុងជាច្រើនដែលជាប់ចំណាត់ថ្នាក់ជាជម្រើសគោលដៅទេសចរណ៍របស់គូស្វាមីភរិយាថ្មីថ្មោង

    ជប៉ុនមានទីក្រុងជាច្រើនដែលជាប់ចំណាត់ថ្នាក់ជាជម្រើសគោលដៅទេសចរណ៍របស់គូស្វាមីភរិយាថ្មីថ្មោង

    ក្នុងនោះរួមមាន ទីក្រុងតូក្យូ អូសាកា និងហ្វូកូអូកាជាដើម។ ក្រៅពីនេះ ក៏មានទីក្រុងផ្សេងៗទៀតក្នុងអាស៊ី ដូចជា បាងកក​ សេអ៊ូល បាលី និងហុងកុង ដែលទាក់ទាញអ្នកទេសចរណ៍ច្រើនសន្ធឹកដែរ – SEA Infographics #ams1minute

  • ព្រះសង្ឃថៃពាក់ព័ន្ធនឹងគម្រោងភាគហ៊ុនក្លែងក្លាយ

    ព្រះសង្ឃថៃពាក់ព័ន្ធនឹងគម្រោងភាគហ៊ុនក្លែងក្លាយ

    បរទេស៖ ការិយាល័យព្រះពុទ្ធសាសនាជាតិថៃ ហៅកាត់ NOB ត្រូវបានបញ្ជាឱ្យស៊ើបអង្កេត គម្រោង «សាជីជ្រុង» ដែលត្រូវបានរាយការណ៍ថា ព្រះសង្ឃត្រូវបានគេបោកប្រាស់ បណ្តាលឱ្យមានការខាតបង់ ប្រមាណជាង១ពាន់លានបាត ឬ ២៩.៦លានដុល្លារអាមេរិក។ យោងតាម កាសែតបាងកកប៉ុស្តិ៍ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក Chousak Sirinil បានបញ្ជាក់ថា លោកមិនទាន់ទទួលបាន របាយការណ៍លម្អិតនៅឡើយ អំពីគម្រោងដែលគេស្គាល់ថា «Ban Share Nong Carrot» ពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំនោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍។ លោកថា ប្រតិបត្តិការក្លែងបន្លំ គឺជាការសន្យាថា នឹងទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈការវិនិយោគ លើភាគហ៊ុនក្លែងក្លាយ។ ប្រភពបានសង្កត់ធ្ងន់ថា NOB កំពុងស៊ើបអង្កេតករណីនេះ យ៉ាងសកម្ម តាមការណែនាំ ពីការិយាល័យនាយករដ្ឋមន្ត្រី។ លោកបានកត់សម្គាល់ថា បញ្ហាពាក់ព័ន្ធនឹងព្រះសង្ឃ និងវិន័យសង្ឃ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់បុព្វជិត ប៉ុន្តែ បញ្ហាផ្លូវច្បាប់ នឹងត្រូវដោះស្រាយ ដោយប៉ូលិស។ គេហទំព័រ E-Sor Crushing News បានរាយការណ៍អំពីក្រុមហ៊ុន នៅពីក្រោយគម្រោងនេះ…

  • ពូទីនមិនបដិសេធ ករណីកងទ័ពកូរ៉េខាងជើងក្នុងប្រទេសរុស្ស៊ី

    ពូទីនមិនបដិសេធ ករណីកងទ័ពកូរ៉េខាងជើងក្នុងប្រទេសរុស្ស៊ី

    បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបដិសេធនឹងសេចក្តីរាយការណ៍ដែលថា ទាហានកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយ នៅប្រទេសរុស្ស៊ីនោះទេ ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានភស្តុតាងច្បាស់ដែលថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន ទៅជួយដល់កងទ័ពរុស្ស៊ី ប្រយុទ្ធជាមួយប្រទេសអ៊ុយក្រែន។ ការអត្ថាធិប្បាយនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ដែលបញ្ចប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង្គការណាតូ និងទីក្រុង Kyiv សុទ្ធតែបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនកងទ័ព ទៅកាន់ប្រទេសរុស្ស៊ី។ អាមេរិកបញ្ជាក់ចុងក្រោយថា មានទាហានកូរ៉េខាងជើង ៣,០០០នាក់ នៅរុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ី ពូទីន មិនបញ្ជាក់ពីការបដិសេធលើរបាយការណ៍នេះ ហើយជំនួសមកវិញ លោកគ្រាន់តែចោទប្រកាន់អ៊ុយក្រែន និងលោកខាងលិចថា ធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ លោក ពូទីន បានទទូចដែរថា ទំនាក់ទំនងរបស់លោក ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី នឹងអាស្រ័យលើអាកប្បកិរិយា របស់ក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលថ្មី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត