Category: One-Minute

  • កត្តាសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រទេសជាតិនីមួយៗ

    កត្តាសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រទេសជាតិនីមួយៗ
  • ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០

    ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០

    ដែលមានប្រាក់ឈ្នួលអប្បបរមាទាបបំផុត។ ជាក់ស្ដែង ហ្វីលីពីនផ្ដល់ប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារ/ខែឥណ្ឌូណេស៊ី ១៣០ដុល្លារ/ខែ និងវៀតណាម ១៤០ដុល្លារ/ខែ។ អត្រាប្រាក់ឈ្នួលទាបបង្ហាញពីបញ្ហាប្រឈមសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាជនក្នុងប្រទេស – Seasia #ams1minute

  • ឥណ្ឌូណេស៊ីរារាំង Apple មិនឱ្យលក់ iPhone 16

    ឥណ្ឌូណេស៊ីរារាំង Apple មិនឱ្យលក់ iPhone 16

    បរទេស៖ ប្រទេសឥណ្ឌូនេស៊ីបានរារាំងក្រុមហ៊ុន Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេស ប៉ុន្តែនៅតែអនុញ្ញាតឱ្យអ្នកធ្វើដំណើរ នាំចូលយក iPhone 16 មកប្រើប្រាស់ ផ្ទាល់ខ្លួនបាន។ ក្រសួងឧស្សាហកម្មបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២៥ ខែតុលាថា iPhone 16 ដែលត្រូវចេញលក់ ក្នុងខែកញ្ញា មិនត្រូវបានអនុញ្ញាតសម្រាប់លក់ក្នុងស្រុកទេ ដោយសារតែក្រុមហ៊ុន PT Apple Indonesia មិនទាន់បានបំពេញតម្រូវការរបស់ប្រទេស ជុំវិញប៉ាតង់ ក្នុងស្រុក ៤០% សម្រាប់ ស្មាតហ្វូន និងថេប្លេត។ យោងតាមគេហទំព័រ Jakarta Globe បានឲ្យដឹងថា អ្នកធ្វើដំណើរម្នាក់ៗ អាចនាំយក iPhone 16 ចំនួនពីរគ្រឿង ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ទិន្នន័យពីក្រសួងបង្ហាញថា នៅចន្លោះខែសីហា និងខែតុលា ទូរស័ព្ទ iPhone 16 ប្រហែល ៩,០០០ គ្រឿង ត្រូវបាននាំយកទៅប្រទេសឥណ្ឌូនេស៊ី ជារបស់ផ្ទាល់ខ្លួន…

  • ជម្រេីសនៃការសម្រាកលំហែ​ ខេត្តកំពត​

    ជម្រេីសនៃការសម្រាកលំហែ​ ខេត្តកំពត​

    🎥 MLMUPC #ams1minute

  • សង្ស័យ Elon Musk ធ្លាប់ជាជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់

    សង្ស័យ Elon Musk ធ្លាប់ជាជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់

    បរទេស ៖ ជារឿងកម្រនឹងឮ លោក Elon Musk ពិភាក្សាអំពីព័ត៌មានលម្អិត នៃការធ្វើអន្តោប្រវេសន៍ផ្ទាល់ខ្លួន របស់លោក ប៉ុន្តែ កាលពីចុងសប្តាហ៍ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហាញខ្លះៗ ក្រោយមានការសង្ស័យថា លោកធ្លាប់ធ្វើការខុសច្បាប់ ក្នុងនាមជាជនអន្តោប្រវេសន៍ នេះបើតាម CNN។ នៅក្នុងការប្រកាស ជាបន្តបន្ទាប់ នៅលើវេទិកា X បន្ទាប់ពីកាសែត Washington Post បានរាយការណ៍ថា លោក Musk បានចាប់ផ្តើមអាជីពរបស់ខ្លួន ធ្វើការដោយខុសច្បាប់ នៅសហរដ្ឋអាមេរិក នៅពេលដែលលោកមានវត្តមាន នៅតំបន់ Silicon Valley ជាការចាប់ផ្តើម នៅទសវត្សរ៍ ឆ្នាំ១៩៩០។ កាសែតនេះ បានលើកឡើងអំពីកំណត់ត្រារបស់តុលាការ ឯកសារក្រុមហ៊ុន និងអតីតសហការីអាជីវកម្ម រួមទាំង អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយអះអាងថា អ្នកវិនិយោគមានការព្រួយបារម្ភថា Musk អាច​ត្រូវនិរទេស។ Musk មិនបានឆ្លើយតប ទៅនឹងសំណើរបស់ CNN សម្រាប់ការធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ។ លោកក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់…

  • អ៊ីរ៉ង់ងាកទៅបង្កើនថវិកាយោធាបីដង ចំពេលមានភាពតានតឹង

    អ៊ីរ៉ង់ងាកទៅបង្កើនថវិកាយោធាបីដង ចំពេលមានភាពតានតឹង

    បរទេស៖ មន្ត្រីមួយរូបបាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានស្នើឱ្យបង្កើនការចំណាយយោធា របស់ខ្លួនបីដង ខណៈដែលភាពតានតឹង ជាមួយប្រទេសអ៊ីស្រាអែល ដែលជាគូប្រជែងបានកើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅវិញទៅមក នាពេលថ្មីៗនេះ។ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Fatemeh Mohajerani បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះ នឹងឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺជាង២០០ភាគរយ នៅក្នុងថវិកាយោធារបស់ប្រទេស។ ជាការថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង Tehran ដោយមិនបានបញ្ជាក់លម្អិត។ លោកស្រី Mohajerani គ្រាន់តែនិយាយថា «កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានធ្វើឡើង ដើម្បីបំពេញតម្រូវការការពារជាតិរបស់ប្រទេស»។ ទីក្រុងតេអេរ៉ង់ មិនបានបង្ហាញតួលេខ ជាក់លាក់ណាមួយឡើយ ប៉ុន្តែ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ SIPRI បានឲ្យដឹងថា ការចំណាយលើផ្នែកយោធារបស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០២៣ មានប្រហែល ១០.៣ ពាន់លានដុល្លារ។ គម្រោងថវិកាដែលបានស្នើ នឹងត្រូវពិភាក្សា ដោយសមាជិកសភា ហើយត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់ នៅខែមីនា។ ផែនការនេះត្រូវបានបង្ហើបឲ្យដឹង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស លើទីតាំងយោធា…

  • សង្គ្រាមអាចឆេះបានយ៉ាងលឿន ប៉ុន្តែការបញ្ចប់សង្គ្រាម​ និងកសាងសន្តិភាពទៅវិញទេដែលត្រូវការពេលវេលា

    សង្គ្រាមអាចឆេះបានយ៉ាងលឿន ប៉ុន្តែការបញ្ចប់សង្គ្រាម​ និងកសាងសន្តិភាពទៅវិញទេដែលត្រូវការពេលវេលា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ តុលា ២០២៤

    ១. ទេសចរអន្តរជាតិជាង ១ពាន់នាក់សម្រុកចូលខេត្តព្រះសីហនុ ក្នុងថ្ងៃតែមួយ – AMS Economy ២. ៩ខែ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ៣,៥លានតោន កើនជិត ១៤% – AMS Economy ៣. ក្រុងបាត់ដំបង ត្រូវបានប្រកាសជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី – FN ៤. ឥណ្ឌូណេស៉ី នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយរុស្ស៉ី ជាលើកដំបូងនៅខែក្រោយ – AFP ៥. អាមេរិក ព្រមានអ៉ីរ៉ង់ នៅចំពោះមុខ UN ពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានសងសឹកអ៉ីស្រាអែល – Reuters #ams1minute

  • ថៃចុះត្រជាក់ខ្លាំងអាចដល់១អង្សាសេ

    ថៃចុះត្រជាក់ខ្លាំងអាចដល់១អង្សាសេ

    បាងកក៖ កាសែត Bangkok Post បានចុះផ្សាយថា នៅថ្ងៃអង្គារនេះ រដូវរងាបានចាប់ផ្តើមមាន នៅក្នុងប្រទេសថៃ ជាមួយនឹងការមកដល់ នៃប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ហើយរដូវត្រជាក់ ទំនងជានឹងបន្ត រយៈពេលប្រហែល ៤ខែ រហូតដល់ខែកុម្ភៈ ដោយតំបន់ខ្លះ អាចចុះដល់ ១អង្សាសេ ក៏មាន នេះបើយោងតាមនាយកដ្ឋានឧតុនិយម។ ប្រភពថា សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចន្លោះពី ២ ដល់ ៤អង្សាសេ នៅភាគឦសាន និង តំបន់ខ្ពស់រាប ចន្លោះពី១ ដល់៣អង្សាសេ នៅតំបន់ទំនាបកណ្តាល និងភាគខាងត្បូងផ្នែកខាងលើ ចាប់ពីសប្តាហ៍នេះ រហូតដល់ថ្ងៃអាទិត្យ។ ព្យុះ ផ្គរ រន្ទះ និងខ្យល់បក់ខ្លាំង អាចកើតមាន នៅផ្នែកខ្លះ នៃតំបន់ទាំងនេះ។ ទឹកភ្លៀងត្រូវបានព្យាករណ៍ថា នឹងកើនឡើងនៅតាមឆ្នេរសមុទ្រ ដែលនាំមកដោយខ្យល់ត្រជាក់ នៅលើឈូងសមុទ្រ៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

  • កាសែតល្បីអាមេរិក ៖ លោក Musk និង Putin ទាក់ទងគ្នាទៀងទាត់ តាំងពីឆ្នាំមានសង្គ្រាម​

    កាសែតល្បីអាមេរិក ៖ លោក Musk និង Putin ទាក់ទងគ្នាទៀងទាត់ តាំងពីឆ្នាំមានសង្គ្រាម​

    បរទេស៖ អ្នកនយោបាយ និងជាអ្នកគ្រប់គ្រង ទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើរបាយការណ៍របស់កាសែតល្បីអាមេរិក Wall Street Journal ដែលបង្ហាញថា ស្ថាបនិក ក្រុមហ៊ុន SpaceX លោក Elon Musk និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មាន «ទំនាក់ទំនងជាទៀងទាត់» ជាមួយគ្នា ចាប់តាំងពីចុងឆ្នាំ២០២២ ដែលជាឆ្នាំផ្ទុះសង្គ្រាមនៅប្រទេស អ៊ុយក្រែន។ របាយការណ៍និយាយថា លោក នាយកប្រតិបត្តិ ក្រុមហ៊ុនឡានអគ្គិសនី Tesla រូបនេះ បានពិភាក្សាលើ ប្រធានបទផ្ទាល់ខ្លួន, ធុរកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ ជាមួយមេដឹកនាំរុស្សី ធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ខណៈដែលទំនាក់ទំនងរបស់ SpaceX ជាមួយ NASA និង យោធាអាមេរិក ប្រហែលជាបានផ្តល់សិទ្ធិ ឱ្យ លោក Musk អាចចូលទៅកាន់ ព័ត៌មានរសើប របស់រដ្ឋាភិបាល…