-
រដ្ឋមន្រ្តីសុខាភិបាល អំពាវនាវ ដល់អាណាព្យាបាលទាំងអស់ នាំកូនដែលមានអាយុ ចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច មួយដូសបន្ថែមឱ្យបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានអញ្ជើញ ប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។ យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាប ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលយុទ្ធនាការនេះ ដែលមាននៅតាមសាលារៀន មណ្ឌលសុខភាព ឬ តាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខាន។ ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រឹងប្រែងសហការរួមគ្នា ដើម្បីធានាបានថាអត្រាការគ្របដណ្តប់វ៉ាក់សាំងឱ្យបានខ្ពស់ ដើម្បីការពារកុមារទាំងអស់ទូទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។ យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែមនេះ នឹងប្រើប្រាស់វ៉ាក់សាំង…
-
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ព្រឹកនេះ បានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន៧

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹ កថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងរយៈពេលកន្លង ទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបាន ប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជាតិ។ រដ្ឋសភាបំពេញការងារយ៉ាងសកម្មដោយបានធ្វើការពិនិត្យ សិក្សា និងស្វែងយល់អំពីការអនុ វត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅ តាមវិស័យយ៉ាងសស្រាក់សស្រាំព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅ តាមនីតិវិធីរបស់រដ្ឋសភាផងដែរ។ ក្នុងព្រះរាជសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពសា្ថប័ន ដើម្បីឆ្លើយត បឱ្យបានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ចំណែករាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយ មគ្គទេសក៍ថាមវន្ត…
-
វៀតណាម៖ តម្លៃ iPhone 16 ធ្លាក់ថ្លៃលើកដំបូង តាំងពីថ្ងៃដាក់លក់

បរទេស៖ កាសែត Vnexpress បានចេញផ្សាយពីការចុះថ្លៃ iPhone 16 ជាលើកដំបូងចាប់តាំងពីការដាក់លក់ បួនសប្តាហ៍មកនេះ ក្នុងនោះ ១គ្រឿង នៅសល់តម្លៃ មិនដល់៨៧០ដុល្លារអាមេរិក។ លោក Nguyen Lac Huy អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយរបស់ CellphoneS ដែលទទួលការអនុញ្ញាតជាអ្នកលក់បន្តពី Apple បាននិយាយថា ការបញ្ចុះតម្លៃលើ iPhone 16 ដូច្នេះ គឺចង់បង្កើនតម្រូវការ អ្នកប្រើប្រាស់។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ក៏មានការកែតម្លៃស្តង់ដារ iPhone 15 នៅ៤សប្តាហ៍ បន្ទាប់ពីចេញលក់ដែរ ហើយការលក់ ពេលនោះ បានកើនឡើង២៥%វិញ ។ ហាងលក់រាយ Di Dong Viet ឃើញមានការកើនឡើងបន្តិច នៃតម្រូវការសម្រាប់ iPhone 16 បន្ទាប់ពីបានប្រកាស ពីការបញ្ចុះតម្លៃ។ អ្នកលក់ចែកចាយ របស់ Apple នៅក្នុងប្រទេសវៀតណាម បានទម្លាក់តម្លៃ iPhone 16…
-
សាធារណរដ្ឋកូរ៉េ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ។ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោក Kim Han-Gil បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះ លោក Kim Han-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ…
-
ឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

-
រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រទេសតាមយន្តការខុសៗគ្នា តាមរយៈការបង្តើតប៉ូលសេដ្ឋកិច្ចនានា

-
ត្រឹម ៩ខែ ជប៉ុននាំចេញរថយន្តទៅរុស្ស៊ីស្ទុះឡើងជាង ១៣២ភាគរយ

តូក្យូ ៖ ជប៉ុននាំចេញរថយន្តដឹកអ្នកដំណើរច្រើនជាង ១៣២.២% ទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាទីក្រុងតូក្យូសន្យាថា នឹងរឹតត្បិតលើការលក់រថយន្តទៅឱ្យប្រទេសដែលរងទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ នេះបើតាមទិន្នន័យចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី។ ទន្ទឹមគ្នា ជប៉ុនក៏បានជំរុញការនាំចេញសមាសធាតុ និងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសរុស្ស៊ីចំនួន ២១.៣% ផងដែរ នៅក្នុងខែកញ្ញា នេះបើយោងតាមតួលេខចុងក្រោយ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីជប៉ុនបានកាត់បន្ថយការនាំចេញរថយន្តដឹកអ្នកដំណើរទៅកាន់រុស្ស៊ីចំនួន ១១.៣% ក្នុងខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ចំណូលពាណិជ្ជកម្មសរុបរវាងរុស្ស៊ី និងជប៉ុន ក៏កំពុងមើលឃើញពីការកើនឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២។ ជាក់ស្តែង ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានបង្ហាញថា នៅក្នុងខែសីហា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរបានកើនឡើង ២៣.៨% ដល់ ៧៤៣លានដុល្លារ ហើយនៅក្នុងខែកញ្ញា ទំហំពាណិជ្ជកម្មទៅវិញទៅមកបានកើនឡើង ២២.៧% ដល់ ៦៥៩លានដុល្លារ។ លើសពីនេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏បានកើនឡើងផងដែរ ខណៈចរាចរណ៍ទេសចរណ៍ពីរុស្ស៊ីទៅកាន់ជប៉ុន បានកើនឡើងជាងពីរដងកាលពីឆ្នាំមុន។ តួយ៉ាង ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ភ្ញៀវទេសចររុស្ស៊ីចំនួន ៦៣,៩០០នាក់បានទៅទស្សនាប្រទេសជប៉ុន កើនឡើងដល់ ១៣៦.១% ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមអង្គការទេសចរណ៍ជាតិជប៉ុន៕…
-
នៅឆ្នាំ២០២៤ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងបច្ចេកវិទ្យាអវកាស

-
អត្រាគ្មានការងារធ្វើនៅរុស្ស៊ី ស្ថិតក្នុងកម្រិតទាបបំផុត

ម៉ូស្គូ : ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ច នាពេលថ្មីៗនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ី នៅតែស្ថិតក្នុងកម្រិតទាបបំផុត ពោលគឺចំនួន ២.៤% ក្នុងរយៈពេល៣ខែជាប់ៗគ្នានៅក្នុងខែសីហា។ បុរសខ្លាំងរុស្ស៊ីរូបនេះបន្តថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជន អាយុក្រោម ២៥ឆ្នាំ បានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស។ លោកថា ឥឡូវនេះវាតិចជាង ៩% បន្ទាប់ពីបានធ្លាក់ចុះច្រើនជាង ១ភាគរយក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំមុន វាមានចំនួន ១១.៦%។ ទីភ្នាក់ងារស្ថិតិរដ្ឋ Rosstat បានឱ្យដឹងក្នុងខែនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ីក្នុងខែសីហា នៅតែស្ថិតក្នុងកម្រិតទាបក្នុងខែទី៣ ជាប់ៗគ្នា។ កម្រិតអប្បបរមាជាប្រវត្តិសាស្ត្រ គឺ២.៤% ត្រូវបានឈានដល់ក្នុងខែមិថុនា ឆ្នាំ ២០២៤។ បើតាមទីភ្នាក់ងារស្ថិតិរដ្ឋ Rosstat មនុស្ស ១.៨លាននាក់ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ត្រូវបានចាត់ថ្នាក់ជាអ្នកគ្មានការងារធ្វើ គិតត្រឹមខែសីហាឆ្នាំនេះ។ លោក ពូទីន បាននិយាយដោយដកស្រង់ការព្យាករណ៍ថា នៅចុងឆ្នាំ២០២៤នេះ GDP របស់រុស្ស៊ីនឹងកើនឡើងចំនួន ៣.៩% ដែលខ្ពស់ជាងមធ្យមភាគសកល។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា IMF…
-
ប្រាសាទប្រែរូប ស្រុកបន្ទាយស្រី ខេត្តសៀមរាប
