Category: One-Minute

  • ហ្វីលីពីនចង់ក្លាយជាប្រទេសអព្យាក្រឹតភាពប្លាស្ទិក

    ហ្វីលីពីនចង់ក្លាយជាប្រទេសអព្យាក្រឹតភាពប្លាស្ទិក

    ម៉ានីល ៖ ហ្វីលីពីនសង្ឃឹមថា ច្បាប់ថ្មីរបស់ខ្លួន ដែលតម្រូវឱ្យក្រុមហ៊ុនធំៗបង់ប្រាក់ដោះស្រាយបញ្ហាកាកសំណល់ នឹងធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសអព្យាក្រឹតភាពប្លាស្ទិកនាពេលអនាគត។ កាលពីឆ្នាំមុន ច្បាប់ទំនួលខុសត្រូវរបស់អ្នកផលិត ហៅកាត់ EPR បានចូលជាធរមាន ដែលនេះជាច្បាប់ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងអាជីវកម្មធំៗ ជុំវិញបញ្ហាកាកសំណល់ប្លាស្ទិក។ អាជីវកម្មទាំងនោះ មានកាតព្វកិច្ចកាត់បន្ថយ ២០ភាគរយដំបូង នៃការវេចខ្ចប់ប្លាស្ទិករបស់ពួកគេ ដោយគណនាផ្អែកលើទម្ងន់នៃការវេចខ្ចប់ប្លាស្ទិកដែលពួកគេដាក់ចូលទៅក្នុងទីផ្សារ។ កាតព្វកិច្ចនេះនឹងកើនឡើងដល់ ៨០ភាគរយនៅឆ្នាំ ២០២៨។ រហូតមកដល់ពេលនេះ ប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនស្ថិតក្រោមច្បាប់នេះ បានចាប់ផ្តើមអនុវត្តកម្មវិធី EPR។ ហើយក្រុមហ៊ុនជាង ១,០០០ទៀតក៏ត្រូវតែធ្វើដូច្នេះដែរនៅត្រឹមចុងខែធ្នូ បើមិនដូច្នោះនឹងប្រឈមមុខការផាកពិន័យរហូតដល់ ៣៤៣,០០០ដុល្លារ ឬក៏ត្រូវដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ពួកគេ។ យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា ហ្វីលីពីនដែលមានប្រជាជនចំនួន ១២០លាននាក់ បានបង្កើតកាកសំណល់ប្លាស្ទិកចំនួន ១.៧លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ មួយភាគបីនៃសំណល់ប្លាស្ទិក ត្រត្រូវបានគេបោះចោលនៅកន្លែងចាក់សំរាម ហើយ ៣៥ភាគរយបោះចោលនៅតាមទីសាធារណ:៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ប្រាសាទព្រះខ័ន ក្រុងសៀមរាប ខេត្តសៀមរាប

    ប្រាសាទព្រះខ័ន ក្រុងសៀមរាប ខេត្តសៀមរាប

    🎥 AMS Khmer Civilization #ams1minute

  • ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

    ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
  • វៀតណាម៖ ព្យុះទីហ្វុងស្លាប់មនុស្ស, លិចដីកសិកម្មរាប់រយហិកតា

    វៀតណាម៖ ព្យុះទីហ្វុងស្លាប់មនុស្ស, លិចដីកសិកម្មរាប់រយហិកតា

    ហាណូយ៖ ទឹកជំនន់បង្កឡើង ដោយសារតែព្យុះ Trami បានសម្លាប់មនុស្សប្រាំនាក់ នៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី៣១ ខែតុលា នេះបើតាមអាជ្ញាធរ។ គួររម្លឹកថា កាលពីខែកញ្ញា ភាគខាងជើងប្រទេសវៀតណាមត្រូវបានបំផ្លិចបំផ្លាញ ដោយសារព្យុះទីហ្វុង Yagi ដែលបានឆក់យកជីវិតមនុស្ស ចំនួន៣៤៥នាក់ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ប៉ាន់ស្មានថា មានចំនួន ៣.៣ ពាន់លានដុល្លារអាមេរិក។ អាជ្ញាធរគ្រោះមហន្តរាយវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាថា ទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម បានសម្លាប់មនុស្សចំនួន៥នាក់ និងរបួស៥នាក់ទៀត ព្រមទាំង ខូចខាតផ្ទះរាប់រយខ្នង និងបំផ្លាញដំណាំកសិកម្ម ១៣០០ហិកតា បន្ទាប់ពីព្យុះត្រូពិច Trami បានធ្វើឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងប្រទេស។ ព្យុះ Trami បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការហែកហួរ ឆ្លងកាត់ប្រទេសហ្វីលីពីន ជាទីដែលព្យុះនេះ បានសម្លាប់មនុស្ស ជាង១០០នាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ហេតុ៦យ៉ាង ដែលនាំឱ្យអាយុវែង

    ហេតុ៦យ៉ាង ដែលនាំឱ្យអាយុវែង

    ប្រភព៖ Gazetteយុវជន #ams1minute

  • ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

    ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

    📷 Gazetteប្រជាជន #ams1minute

  • រាជរដ្ឋាភិបាលបន្តវិនិយោគ និងធ្វើការតភ្ជាប់តំបន់ភាគឦសាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទាញបាននូវសក្តានុពលអភិវឌ្ឍនានា

    រាជរដ្ឋាភិបាលបន្តវិនិយោគ និងធ្វើការតភ្ជាប់តំបន់ភាគឦសាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទាញបាននូវសក្តានុពលអភិវឌ្ឍនានា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៤

    ១. ក្រសួងសុខាភិបាល ចាប់ផ្តើម ផ្តល់ថ្នាំបង្ការកញ្ជ្រឹល និងស្អូច ដល់កុមារទូទាំងប្រទេស – ថ្មីៗ ២. ADB អនុម័តប្រាក់កម្ចី ៨០លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបាន និងគុណភាពការអប់រំថ្នាក់មធ្យមសិក្សានៅកម្ពុជា – FN ៣. សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា ៦% នៅឆ្នាំ២០២៤ និង ៦,៣% នៅឆ្នាំ២០២៥ – កម្ពុជាថ្មី ៤. តៃវ៉ាន់ប្រកាសបិទដំណើរការនានា ខណៈព្យុះទីហ្វុង Kong-rey បោកបក់ទៅដល់ ហើយបង្កឱ្យមនុស្សម្នាក់ស្លាប់ និង ៧៣នាក់របួស – Reuters ៥. អាមេរិក រកឃើញវីរុសផ្ដាសាយបក្សី H5N1 ក្នុងខ្លួនសត្វជ្រូក ជាលើកដំបូង – Reuters #ams1minute

  • អង្គការ AHF កម្ពុជា អំពាវនាវឱ្យតំបន់អាស៊ីដឹកនាំការប្រយុទ្ធ ដើម្បីទទួលបានសមធម៌សុខភាព នៅក្នុងកិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក

    អង្គការ AHF កម្ពុជា អំពាវនាវឱ្យតំបន់អាស៊ីដឹកនាំការប្រយុទ្ធ ដើម្បីទទួលបានសមធម៌សុខភាព នៅក្នុងកិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក

    ភ្នំពេញ ៖ ជាផ្នែកមួយនៃការចូលរួមនៃយុទ្ធនាសកលការសង្គ្រោះសង្គមរបស់ (SOS) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាផ្តល់ការផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះតួនាទីរបស់តំបន់អាស៊ីក្នុងការស្វែងរកការគាំទ្រ ដើម្បីសមធម៌ក្នុងការចរចាលើ កិច្ចព្រមព្រៀងឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពុងជិតដល់ទីបញ្ចប់។ តាមរយះបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមក្នុងការធានាបាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀត តំបន់អាស៊ីត្រូវតែស្វែងរក្របខណ្ឌនៃការរៀបចំជាមួយការធ្វើវិមជ្ឈការនូវវិធីសាស្រ្តក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិទាំងឡាយក្នុងតំបន់ ។ ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើអោយអាស៊ីចាប់យកជំហរតែមួយគត់ក្នុងការស្វែងរកការគាំទ្រ សម្រាប់ក្របខ័ណ្ឌសមធម៌ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងពិភពលោក។ សមត្ថភាពក្នុងការផលិតដែលមានស្រាប់ក្នុងតំបន់ និងភាពជាដៃគូជាមួយតំបន់ផ្សេងទៀត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្តល់ឱកាសអោយប្រព័ន្ធសុខភាពមានភាពធនកើនឡើងនៅទូទាំងតំបន់អាស៊ី ព្រមទាំងពិភពលោកនៅផ្នែកខាងត្បូងនេះផងដែរ។ “ជំងឺរាតត្បាត COVID-19 បានបង្ហាញនូវគម្លាតដ៏សំខាន់ក្នុងការទទួលបានការថែទាំសុខភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមដែលលទ្ធភាពទទួលបានវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈសង្គ្រោះជីវិតនៅយឺតជាងប្រទេសមានចំណូលខ្ពស់។ តាមរយៈការជំរុញវិមជ្ឈការនៃការផលិត និងការជម្រុញការចែករំលែកបច្ចេកវិទ្យា តំបន់អាស៊ីអាចដឹកនាំ និង ទទួលខុសត្រូវ ដែលជាក្របខណ្ឌ ត្រូវបានត្រៀមទុកនិងប្រសើរជាងមុន” លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា ៖  «តាមរយៈការប្តេជ្ញាចិត្តរួមគ្នាចំពោះសមធម៌ យើងអាចបង្កើតកិច្ចព្រមព្រៀងជំងឺរាតត្បាត ដែលមិនត្រឹមតែសម្រាប់តំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពសុខមាលភាពសម្រាប់ទាំងអស់គ្នា ដោយធានាថាគ្មានតំបន់ណាដែលងាយរងគ្រោះក្នុងវិបត្តិនាពេលអនាគត»។ អ្នកតស៊ូមតិស្វែងរកការគាំទ្រក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់(SOS) កំពុងជំរុញឱ្យកិច្ចព្រមព្រៀងការរាតត្បាតថ្មីរួមមាន ៖ 

  • លទ្ធផលប្រឡងបាក់ឌុប ខេត្តរតនគិរីបេក្ខជនប្រឡងជាប់ជាង៨១. ៧៥ភាគរយ

    លទ្ធផលប្រឡងបាក់ឌុប ខេត្តរតនគិរីបេក្ខជនប្រឡងជាប់ជាង៨១. ៧៥ភាគរយ

    រតនគិរី៖លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤បានអម ដំណើរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តអញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ។ ជាលទ្ធផលបង្ហាញថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី៨ខែតុលា ២០២៤ ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តរតនគិរីមាន​បេក្ខជន​ប្រឡងចំនួន ១៦៨៨នាក់ (ស្រី ៨៥៥នាក់)។ក្នុងនេះប្រឡង​ជាប់ស្ថាពរចំនួន ១.៣៨០នាក់(ស្រី ៧២៣នាក់)ស្មើ៨១. ៧៥​ភាគរយ(ស្រី ៨៤. ៥៦%)។សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៩នាក់ (ស្រី៥នាក់), និទ្ទេស B ចំនួន ៩៣នាក់ (ស្រី៥៣នាក់), និទ្ទេស C ៣០៧នាក់ (ស្រី ១៧៥នាក់), និទ្ទេស D ៥២៦នាក់ (ស្រី ២៩១នាក់),និង និទ្ទេស E ចំនួន ៤៤៥នាក់( ស្រី ១៩៩នាក់)។ ក្នុងឱកាសនេះឯកឧត្តម…