Category: One-Minute

  • ក្រសួងអប់រំរៀបចំប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង”

    ក្រសួងអប់រំរៀបចំប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង”

    សៀមរាប៖នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប​កាលពី​ចុងសប្ដាហ៍កន្លងទៅ​ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ​កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ឆ្នាំ២០២៤ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង” ដោយមានការ​អញ្ជើញ​ចូលរួមពីលោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ​យុវជន និងកុមារ​នៃក្រសួងអប់រំ យុវជន និងកីឡាព្រមទាំង​លោក លោកស្រី​តំណាងមន្ទីរអប់រំយុវជនរាជធានី ខេត្តជាច្រើនរូប។ កម្មវិធីនេះមានបេក្ខជនប្រកួតប្រជែងចំនួន២៥ក្រុមដែលជាសិស្សមកពីវិទ្យាល័យនានា​ដែលបានជ្រើសរើសមក​ចូលរួមប្រកួត​ទាំង​២៥​រាជធានី ខេត្ត។លោក ម៉ិល ផនសីហា បាននិយាយថា កម្មវិធីប្រកួតប្រជែង​ស្នាដៃ​យុវជនសតវត្ស​រ៍ទី២១ឆ្នាំ២០២៤​នាពេលនេះ​មានគោល​បំណងដូចជា អភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា លើជំនាញសរសេរ​គម្រោងស្នាដៃ និងហ៊ានចូលរួម ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​,បណ្តុះស្មារតីយុវជនឱ្យចេះទទួលខុសត្រូវមានសេចក្តីក្លាហានចូលរួមចំណែកនិងទទួលយកបទពិសោធថ្មីៗ, បង្កើនការ​យក​ចិត្តទុកដាក់​ក្នុងការសិក្សា (STEM) និងមាន គំនិតផ្តួចផ្តើមច្នៃប្រឌិត និងនវានុវត្តន៍,​បង្កើតទម្លាប់ប្រើប្រាស់ថាមពលកកើត​ឡើងវិញប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង សន្សំសំចៃ ដើម្បីចីរភាពបរិស្ថានសារសំខាន់​នៃថាម​ពលបៃតង។ លោកបន្តថាក្នុងនាមយុវជនសតវត្សរ៍ទី២១ ត្រូវមានសមត្ថភាព មានទំនុកចិត្ត ភាពក្លាហាន ស្មារតីសាមគ្គីភាព ក្នុងកិច្ចការ ស្រាវ​ជ្រាវនូវអ្វីដែលថ្មី និងបង្កើតស្នាដៃថ្មីសម្រាប់ជាប្រយោជន៍ដល់​សង្គមជាតិ៕ដោយ៖​ប៊ុន​រដ្ឋា

  • វៀតណាម៖ ជិត៣០%នៃយានជំនិះនឹងប្រើអគ្គិសនី នៅឆ្នាំ២០៣០

    វៀតណាម៖ ជិត៣០%នៃយានជំនិះនឹងប្រើអគ្គិសនី នៅឆ្នាំ២០៣០

    បរទេស ៖ ក្រសួងដឹកជញ្ជូនវៀតណាមបានកំណត់គោលដៅថា រថយន្ត ៣០% និងម៉ូតូ ២២% នឹងដំណើរការ ដោយថាមពលអគ្គិសនី នៅឆ្នាំ២០៣០ នេះបើតាម VNexpress នៅថ្ងៃចន្ទនេះ។ ក្រសួងថា នេះគឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយនានា ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយ ៥.៩% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹកជញ្ជូន ក្រោមផែនការរបស់ក្រសួង ដែលបានដាក់ចេញ នាពេលថ្មីៗនេះ។ ក្រសួងនឹងបង្កើតសារាចរណែនាំ ស្តីពីការចាត់ថ្នាក់យានយន្ត តាមដងផ្លូវ, ផ្លាកសញ្ញាសម្គាល់យានជំនិះ ដែលប្រើប្រាស់ថាមពលស្អាត, បៃតង រួមនឹង បទប្បញ្ញត្តិ ស្តីពីស្ថានីយសាកថ្ម ផងដែរ។ នៅក្រោមផែនការនេះ ក្រសួងក៏បានកំណត់គោលដៅថា នឹងមានឡានក្រុងប្រើឧស្ម័នធម្មជាតិ ចំនួន ៦២៣គ្រឿង នៅឆ្នាំ២០៣០ ក្នុងនោះ នៅទីក្រុងហូជីមិញ ចំនួន ៤២៣ គ្រឿង និងនៅទីក្រុងហាណូយ ចំនួន២០០គ្រឿង៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

  • ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតទី៣ក្នុងពិភពលោកសម្រាប់ជនបរទេសរស់នៅ

    ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតទី៣ក្នុងពិភពលោកសម្រាប់ជនបរទេសរស់នៅ

    កត្តាចម្បងដែលទាក់ទាញឱ្យជនបរទេសមកស្នាក់នៅគឺ ភាពចម្រុះនៃវប្បធម៌ និងឱកាសការងារជាច្រើន – Seasia #ams1minute

  • ក្រុងបានលុង ខេត្តរតនគីរី

    ក្រុងបានលុង ខេត្តរតនគីរី

    🎥 MLMUPC #ams1minute

  • Trump បាត់បង់ ២ពាន់លានដុល្លារ ​​មុនការបោះឆ្នោត​

    Trump បាត់បង់ ២ពាន់លានដុល្លារ ​​មុនការបោះឆ្នោត​

    បរទេស ៖ ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្លាក់ចុះ នៅមុនការបោះឆ្នោត ដោយបានកាត់បន្ថយយ៉ាងខ្លាំង នូវទ្រព្យសម្បត្តិសុទ្ធ របស់លោក ក្នុងនោះ បានធ្លាក់ចុះជាង ២ពាន់លានដុល្លារអាមេរិក នេះបើតាម CNN។ បន្ទាប់ពីការកើនឡើង មិនសមហេតុផល ក្នុងរយៈពេល៥សប្តាហ៍ កន្លងមកនេះ ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក Trump បានធ្លាក់ចុះវិញ។ ឥឡូវនេះ វាបានបាត់បង់តម្លៃ ប្រហែល៤១% ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ តម្លៃភាគហ៊ុន Trump Media & Technology Group របស់ Truth Social បានធ្លាក់ចុះ ១៤% ទៀត កាលពីថ្ងៃសុក្រ បន្ទាប់ពីធ្លាក់ចុះ ១២% កាលពីថ្ងៃព្រហស្បតិ៍ និង ២២% កាលពីថ្ងៃពុធ ដែលជាការខាតបង់មួយថ្ងៃ ដ៏អាក្រក់បំផុតរបស់ Trump Media…

  • ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមថ្មីសម្រាប់ប្រជាជនអូស្ដ្រាលី នៅឆ្នាំ២០២៥

    ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមថ្មីសម្រាប់ប្រជាជនអូស្ដ្រាលី នៅឆ្នាំ២០២៥

    ដោយអត្រានៃចំណាប់អារម្មណ៍មកទស្សនាកើនដល់ ៥២៩%។ មូលហេតុចម្បងនៃការចង់មកទស្សនានេះ ដោយសារតែភាពសម្បូរបែបនៃវប្បធម៌ ប្រាង្គប្រាសាទ ម្ហូបអាហារ សកម្មភាពកម្សាន្ដ និងអាកាសធាតុ – SBS News #ams1minute

  • អរគុណដល់លោកគ្រូ-អ្នកគ្រូទូទាំងប្រទេស ដែលខិតខំពង្រឹងសមត្ថភាពយុវជន ដើម្បីកសាងជាតិយើងទៅអនាគត

    អរគុណដល់លោកគ្រូ-អ្នកគ្រូទូទាំងប្រទេស ដែលខិតខំពង្រឹងសមត្ថភាពយុវជន ដើម្បីកសាងជាតិយើងទៅអនាគត
  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ប្រពៃណី ទំនៀមទំលាប់ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ គឺជាផ្នែកមួយនៃបេតិកភណ្ឌអង្គរ 🌿 🇰🇭

    ប្រពៃណី ទំនៀមទំលាប់ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ គឺជាផ្នែកមួយនៃបេតិកភណ្ឌអង្គរ 🌿 🇰🇭

    📷 MLMUPC #ams1minute

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ នឹងធ្វើឱ្យប្រជាពលរដ្ឋស្គាល់ពីសក្តានុពល និងទាញប្រយោជន៍សម្រាប់ទាកទាញភ្ញៀវទេសចរណ៍

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ នឹងធ្វើឱ្យប្រជាពលរដ្ឋស្គាល់ពីសក្តានុពល និងទាញប្រយោជន៍សម្រាប់ទាកទាញភ្ញៀវទេសចរណ៍

    (ភ្នំពេញ)៖ ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ គ្រោងនឹងធ្វើឡើងដើម្បីណែនាំប្រជាជននៅតំបន់ឆ្នេរឱ្យស្គាល់ពីខ្លួនឯង និងប្រើប្រាស់សក្តានុពលដែលខ្លួនមានដើម្បីទាញយកប្រយោជន៍បង្កើនជីវភាពរស់នៅឱ្យប្រសើរឡើង ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ពិព័រណ៍វិថីសិក្សានិងការងារតំបន់ឆ្នេរសមុទ្រ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការងារនេះថាជាការងារសំខាន់ដែលនឹងប្រែក្លាយកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងមុនថែមទៀត ព្រោះតំបន់ឆ្នេរសមុទ្រគឺជារបៀងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដោយក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទាំងផែនការ និងទស្សនៈវិស័យសំរាប់តំបន់ឆ្នេរសមុទ្រដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងទាក់ទាញភ្ញៀវទេសចរណ៍ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរក្លាយជាប្រជាជនដែលមានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល ជាប្រជាជនដែលមានអរិយធម៌ មានភាពស៊ីវីល័យ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ទំនាក់ទំនងបដិសណ្ឋារកិច្ចល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ហើយកិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីស្នើសុំមតិយោបល់និងការឯកភាពរួមគ្នាក្នុងការជំរុញឱ្យពិព័រណ៍វិថីសិក្សានិងការងារតំបន់ឆ្នេរសមុទ្រប្រព្រឹត្តទៅបានល្អប្រសើរនិងធ្វើយ៉ាងណាណែនាំឱ្យប្រជាជននៅតំបន់ឆ្នេរស្គាល់ពីខ្លួនឯង ស្គាល់ពីសក្តានុពលដែលខ្លួនមាន និងធ្វើយ៉ាងណាប្រើប្រាស់សក្តានុពលទាំងនោះអោយបានល្អ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯងនិងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ពិព័រណ៍វិថីសិក្សានិងការងារតំបន់ឆ្នេរសមុទ្រ នឹងត្រូវធ្វើឡើងក្នុងគោលដៅដើម្បីណែនាំពីជម្រើសមុខវិជ្ជាក្នុងការសិក្សាដល់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាលើផ្នែកណាមួយ ដែលខ្លួនមានឧបនិស្ស័យនិងសមស្របតាមទីផ្សារការងារនៅតំបន់ឆ្នេរសមុទ្រ ដូចជាផ្នែកកសិកម្ម ទេសចរណ៍បដិសណ្ឋារកិច្ច ជាដើម និងជួយតម្រង់ទិសលើមុខវិជ្ជាទាំងនោះដល់សិស្សនិស្សិតបន្ថែមទៀត ដែលកិច្ចការនេះគឺតម្រូវឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមជួយដោយផ្ទាល់ និងមានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាននិងក្រុមការងារផងដែរ៕…