-
The UN once made the grave mistake of recognizing the Khmer Rouge and allowing them a seat at the United Nations.

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៦ កក្កដា ២០២៥

-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទង្វើប្រកបដោយអរិភាពដែលបានកើតឡើងតាំងពីនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ភ្នំទ្រព្យ

និងតំបន់ផ្សេងៗទៀតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ក្នុងព្រំដែនកម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ គឺជាការរំលោភបំពានដោយទៅដល់អធិបតេយ្យភាពកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានប្រដាប់អាវុធរបស់កងកម្លាំងយោធាថៃដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែដល់សន្តិភាព ស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ #ams1minute
-
គិតត្រឹមម៉ោង ១១ព្រឹកនេះ នៅភូមិសាស្ត្រខេត្តកោះកុង មិនមានការផ្ទុះអាវុធនៅឡើយទេ

-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១១:១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ

-
គិតត្រឹមម៉ោងជិត១១ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត – FN

-
អភិបាលខេត្តឧត្តរមានជ័យ៖ ស្ថានភាពតាមព្រំដែន ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅព្រឹកនេះ

-
លទ្ធផលនៃកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ កក្កដា ២០២៥៖

-
៤៨៨ សាលារៀនបានបិតតាមបណ្តាខេត្ត

-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នៅថ្ងៃទី២៦ កក្កដា ក្រុមប្រឹក្សាសន្ដិសុខ បានរំលេចនូវចំណុចសំខាន់ ០២ ដល់អង្គប្រជុំ៖

១. រំលេចអំពីជំហរខុសគ្នារវាងកម្ពុជា និងថៃ ដោយបញ្ជាក់ថា កម្ពុជាបានផ្ញើលិខិតដល់ក្រុមប្រឹក្សាសន្តិសុខ មុន ដើម្បីស្នើកោះប្រជុំបន្ទាន់មុន បន្ទាប់មកទើបទទួលបានលិខិតពីភាគីថៃ ប៉ុន្ដែមិនបានស្នើកោះប្រជុំបន្ទាន់ឡើយ។ ២. ការសម្របសម្រួលរបស់ប្រធានប្ដូរវេនអាស៊ានកម្ពុជា-ថៃ ឱ្យមានកិច្ចឈប់បាញ់គ្នា ហើយកម្ពុជាបានទទួលយកសំណើរ ដែលភាគីថៃដំបូងក៏បានទទួលយក ប៉ុន្ដែបន្ទាប់មកបានផ្លាស់ប្ដូរជំហរវិញ។ #ams1minute