-
រាជរដ្ឋាភិបាល មិននៅស្ងៀមនោះទេ គឺបានរៀបចំផែនការ និងបន្តសកម្មភាពជាប់ជាប្រចាំ

-
ចិនមានអត្រាអ្នកប្រើប្រាស់ស្មាតហ្វូនលើសកម្រិតខ្ពស់បំផុតក្នុងពិភពលោក ខណៈអារ៉ាប៊ីសាអូឌីតជាប្រទេសទីពីរតាមពីក្រោយចិន

-
ផ្ទុះឡានដឹកប្រេងនីហ្សេរីយ៉ា ស្លាប់មនុស្សជិត១៥០នាក់

បរទេស៖ មន្ត្រីបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ចំនួន១៤៧នាក់ បានស្លាប់ ក្នុងហេតុការណ៍ឆេះរថយន្តដឹកសាំងមួយគ្រឿង នៅទីក្រុង Majiya ប្រទេសនីហ្សេរីយ៉ា។ ប៉ូលីសបាននិយាយថា ឡានដឹកប្រេងបានបើកគេច ពីរថយន្តផ្សេងទៀត ហើយក៏បានក្រឡាប់ នៅទីក្រុង Majiya រដ្ឋ Jigawa កាលពីល្ងាចថ្ងៃអង្គារ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋបានចោមរោមមើលរថយន្តដឹកប្រេងដែលក្រឡាប់ ដើម្បីប្រមូលយកប្រេង ដែលលេចធ្លាយ ក៏បណ្តាលឲ្យឆេះស្លាប់មនុស្សច្រើនសន្ធឹកសន្ធាប់ ដ៏រន្ធត់។ រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ AFP ថា តួលេខនេះ គិតតែពីសាកសពដែលកប់ក្នុងផ្នូរដ៏ធំមួយប៉ុណ្ណោះ ហើយបានព្រមានថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងជាងនេះ។ ខ្មោចជនរងគ្រោះរាប់សិបនាក់ ត្រូវបានដុតឆេះ មើលលែងស្គាល់។ ប្រេងឥន្ធនៈបានក្លាយទៅជាទំនិញដ៏មានតម្លៃ នៅក្នុងប្រទេសដែលកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងពេលបច្ចុប្បន្ន។ ការផ្ទុះឡានប្រេង កើតមានញឹកញាប់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិកមួយនេះ ហើយផ្លូវថ្នល់ មិនត្រូវបានថែទាំបានល្អ។ ចាប់តាំងលុបចោលការឧបត្ថម្ភធន កាលពីឆ្នាំមុន តម្លៃប្រេងសាំងបានកើនឡើង ៥ដង ហើយ ជារឿយៗ មានការខ្វះខាត នាំឲ្យមនុស្សចាត់ទុកសាំង សំខាន់ខ្លាំង៕…
-
មេដឹកនាំយោធាមីយ៉ាន់ម៉ានឹងហោះទៅចិនខែក្រោយ

ណៃពិដោ៖ ប្រភពពីរដែលស្និទ្ធនឹងរបបយោធាបានប្រាប់កាសែតបារាំង AFP កាលពីថ្ងៃពុធថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយនេះ។ ក្នុងខែវិច្ឆិកា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺចិន។ នេះបើតាមប្រភពស្និទ្ធនឹងរបបយោធា។ នេះជាការបំពេញទស្សនកិច្ចលើកដំបូងនៅទីក្រុងប៉េកាំង ចាប់តាំងពីគាត់បានដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២១។ ប៉ុន្តែប្រភពមិនបានបង្ហើបឱ្យដឹងលំអិត អំពីកាលបរិច្ឆេតច្បាស់លាស់ទេ ហើយស្ថានទូតមីយ៉ាន់ម៉ា និងភាគីចិនក៏មិនបានផ្តល់ចម្លើយដែរ។ លោក Min Aung Hlaing ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយផ្សេងទៀត និងជាអ្នកផ្គត់ផ្គង់សព្វាវុធ ជាច្រើនដង ចាប់តាំងពីរដ្ឋប្រហារ រួមទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin ក្នុងឆ្នាំ ២០២២។ រីឯទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធរបស់របបយោធាដ៏ឯកោនៅលើឆាកអន្តរជាតិ ដែលកំពុងប្រយុទ្ធជាមួយគូប្រជែងនៅទូទាំងប្រទេសខ្លួន បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ ២០២១។ អ្នកវិភាគនិយាយថា ចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលកាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនផងដែរ។ ដោយសារតែរដ្ឋសាន របស់មីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ខេត្តយូណាន របស់ចិន ហើយជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ទីក្រុងប៉េកាំង៕ ប្រភព៖…
-
អ៊ីស្រាអែលដណ្តើមបានទីតាំងរឹងមាំ របស់ក្រុមហេសបូឡា និងសម្លាប់ អភិបាលក្រុង

បេរូត : អ៊ីស្រាអែលវាយប្រហារលើគោលដៅរាប់សិបទីតាំងរបស់ក្រុម ហេសបូឡាក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់អភិបាលក្រុងមួយរូប។ គោលដៅរាប់សិបកន្លែងរបស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់ រងការវាយប្រហារពីអ៊ីស្រាអែល ដោយបានសម្លាប់អភិបាលក្រុងមួយរូប កម្ទេចអគារ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅតំបន់ភាគខាងត្បូង។ ការវាយប្រហារចុងក្រោយនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង បន្ទាប់ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បានរងរបួស និងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើគោលដៅរបស់ក្រុម ហេសបូឡា រាប់សិបកន្លែងនៅក្នុងទីក្រុង Nabatiyeh ភាគខាងត្បូងប្រទេសលីបង់ ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត Amal កាន់កាប់។ ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១៦នាក់បានស្លាប់ និង ៥២នាក់រងរបួស នៅក្នុងការវាយប្រហារលើអគារចំនួនពីរនៅក្នុងទីក្រុងនេះ។ យោងតាមក្រុមមន្ត្រី និងរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងការវាយប្រហារផ្សេងទៀត។ អភិបាលក្រុង Nabatiyeh ស្ថិតក្នុងចំណោមអ្នកស្លាប់។ ភ្លើងសង្គ្រាមបណ្តាលឲ្យមនុស្សយ៉ាងតិច ១.៣៧៣នាក់ស្លាប់ក្នុងប្រទេសលីបង់ នេះ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់ បើទោះជាចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាខ្ពស់ជាងនេះក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រាសាទតាព្រហ្ម ក្រុងអង្គរ ខេត្តសៀមរាប

-
មន្រ្តីប្រៃសណីយ៍ និងប្រតិបត្តិការទូរគមនាគមន៍ ទទួលបានបទពិសោធថ្មីៗពាក់ព័ន្ធនឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ មន្រ្តីក្រសួងប្រៃសណីយល៍ និងទូរគមនាគមន៍ និងប្រតិបត្តិករ ក្រុមហ៊ុនទូរសព្ទចល័ត ទទួលបានបទពិសោធថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន នៅក្នុងសិក្ខាសាលាស្តីពី “ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ។ សិក្ខសាលានេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្ដមនាយឯកឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងលោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត អង្គភាពក្រោមឱវាទក្រសួង បណ្តាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ សរុបប្រមាណ ២២០រូប។ មានប្រសាសន៍ នៅក្នុងឱកាសនេះ ឯកឧត្តម ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន។ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមថា…
-
អ្នកចម្រៀងប៉ុប Liam Payne ធ្លាក់ពីសណ្ឋាគារស្លាប់

បរទេស៖ តារាចម្រៀងប៉ុបអង់គ្លេស Liam Payne អតីតសមាជិកក្រុម One Direction បានស្លាប់ក្នុងវ័យ៣១ឆ្នាំ ក្រោយពេលធ្លាក់បានចុះពីជាន់ទី៣ នៃសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ មរណៈភាពលោក Liam Payne បានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តជាខ្លាំង និងបានប្រមូលផ្តុំគ្នាកកកុញ នៅជិតកន្លែងកើតហេតុ។ សេចក្តីថ្លែងការណ៍របស់ប៉ូលីស បាននិយាយថា «លោក Liam Payne ជាអ្នកនិពន្ធបទភ្លេង និងអ្នកលេងហ្គីតា ព្រមទាំង ជាអតីតសមាជិកក្រុម One Direction បានទទួលមរណភាព បន្ទាប់ពីធ្លាក់ពីលើសណ្ឋាគារ ជាន់ទី៣»។ ក្រុមសង្គ្រោះបន្ទាន់ព្យាយាមជួយផងដែរ តែមិនមានលទ្ធភាពសង្គ្រោះជីវិតទាន់នោះទេ។ ប្រភពថា Payne ទំនងជាបាក់ឆ្អឹងក្បាល ក្រោយពេលធ្លាក់កម្ពស់ប្រហែល ១៣ ឬ ១៤ ម៉ែត្រ នៅវេលាល្ងាច ថ្ងៃអង្គារ។ ក្រុម One Direction បានផ្ទុះល្បីខ្លាំង ក្នុងឆ្នាំ២០១០ មានសមាជិកសុទ្ធតែជាយុវវ័យ ដោយពេលនោះ រួមមាន…
-
ទឹកធ្លាក់ឡែងកៅ ក្លាយជាគោលដៅទេសចរណ៍ថ្មី របស់ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅរយៈមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិឆ្ពោះទៅកាន់ទីរួម ខេត្ត មណ្ឌលគិរី ទឹកធ្លាក់ឡែងកៅ គឺជម្រើសមួយរបស់អ្នកទេសចរក្នុងការចូលលេងកម្សាន្ត ក្នុងចំណោមតំបន់ ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងជីវចម្រុះដ៏សម្បូរបែប និងវប្បធម៌ជនជាតិដើមភាគតិចពូនង(ព្នង)នៅទឹកដី ភាគឦសានរបស់កម្ពុជាមួយនេះ។ ទឹកធ្លាក់ដែលអមទៅដោយព្រៃឈើខៀវស្រងាត់ ទឹកធ្លាក់ និងសត្វព្រៃចម្រុះ កំពុងទាក់ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ និងអ្នកចូលចិត្តការកំសាន្តបែបផ្សងព្រេងនោះគឺទឹកធ្លាក់ឡែងកៅដែលស្ថិតនៅសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទីតាំងមួយនេះកំពុងត្រូវបានគេកំពុងរៀបចំដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍កន្លែងថ្មីដែលមានទំហំផ្ទៃដីជាង ១៨ហិកតា។ ទឹកធ្លាក់មាន៣ដំណាក់ ដែលបានមកពីរឿងព្រេងដ៏ពេញនិយមមួយអំពីខ្លាឃ្មុំសង្គ្រោះម្ចាស់វាពីការវាយប្រហារដោយសត្វខ្លានេះ នារដូវខែវស្សា បានបញ្ចេញសម្លេងយ៉ាងរណ្តំដូច តូរ្យតន្រ្តីប្រគុំនៅទីកណ្តាលព្រៃភ្នំ ដែលតែងរន្ថាន់ចិត្តអ្នកទេសចរកាលចង់ទៅទស្សនា និង ងូតទឹកលេងដើម្បីសម្រាកលំហែកាយនាថ្ងៃឈប់សម្រាក។ ក្នុងសម្តីបែបជាអ្នកស្រុក និងរួមទាំងសម្លៀកបំពាក់ជាជនជាតិដើមភាគតិចពូនង(ព្នង)ផង អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានឱ្យដឹងថា៖ ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស។ពេលនេះភ្ញៀវទេសចរក្នុងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យ តែងសម្រុកចូលទស្សនាពីទឹកធ្លាក់ដ៏ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរមួយនេះ។ទីព្រៃដែលធ្លាប់តែស្ងាត់ជ្រងំ គេមិនធ្លាប់ស្គាល់ បានក្លាយជាគោលដៅអ្នកទេសចរ គួរជាទី មោទនភាពរបស់ពួកអ្នកស្រុក។ លោក ទូច តាក អ្នកមើលខុសត្រូវ និងជាអ្នកយាមប្រចាំនៅខាងមុខផ្លូវចូលនៃទឹកធ្លាក់ឡែងកៅ បានឱ្យដឹងថាបើប្រៀបធៀបកាលពីមុនឃើញថាកំណើនភ្ញៀវទេសចរបានចូលមកទស្សនាច្រើនជាងមុន។កាលពីមុនក្នុងមួយថ្ងៃមានមនុស្សតែប្រមាណ២០ទៅ៣០ចូលទស្សនាតែបច្ចុប្បន្នអាចឈានដល់៥០ទៅជាង១០០នាក់។កំណើននេះធ្វើឱ្យសហគមន៍អាចរកថវិការបានប្រសើរជាងមុន និងអ្នកលក់បន្លែផ្លែឈើ ផ្សេងៗក៏បានទទួលចំណូលដូចគ្នា។…
-
អនុមោទនា ពិធីបុណ្យចេញព្រះវស្សា 🙏
