Category: One-Minute

  • លោកស្រី Meloni នឹងក្លាយជាមេដឹកនាំដំបូងគេទៅលីបង់

    លោកស្រី Meloni នឹងក្លាយជាមេដឹកនាំដំបូងគេទៅលីបង់

    បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នឹងក្លាយជាប្រមុខរដ្ឋ ឬ រដ្ឋាភិបាលដំបូងគេ ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសលីបង់ ចាប់តាំងពីមានការកើនឡើង នូវសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah កាលពីថ្ងៃទី២៣ ខែកញ្ញា។ នៅចំពោះមុខសមាជិកសភាជាន់ទាប កាលពីថ្ងៃអង្គារ លោកស្រីបានបញ្ជាក់ថា ទស្សនកិច្ចនេះនឹងធ្វើឡើង នៅថ្ងៃសុក្រ សប្តាហ៍នេះ។ លោកស្រីថែមទាំងបានប្រកាសប្រឆាំង «ការចង់ឲ្យដកកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ចេញពីលីបង់ តាមសំណើឯកតោភាគី របស់អ៊ីស្រាអែល ទៀតផង។ លោកស្រីបាននិយាយថា «ការដកខ្លួន ដោយផ្អែកលើសំណើឯកតោភាគីរបស់អ៊ីស្រាអែល នឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរ នឹងធ្វើឱ្យខូចដល់ភាពជឿជាក់នៃបេសកកម្មរបស់អង្គការសហប្រជាជាតិ»។ យ៉ាងហោចណាស់ មានកងរក្សាសន្តិភាព ចំនួន៥នាក់ បានរងរបួស ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ខណៈដែលអ៊ីស្រាអែលបានកំណត់គោលដៅ វាយប្រហារទៅលើក្រុមហេសបូឡា នៅភាគខាងត្បូង ប្រទេសលីបង់។ ទាហានអ៊ីតាលីគឺជាផ្នែកមួយនៃបេសកកម្មរបស់ UN នៅភាគខាងត្បូងលីបង់។ គួរបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពហៅកាត់ UNIFIL ដែលជាបេសកកម្មរបស់អង្គការសហប្រជាជាតិ មានកងទ័ពប្រហែល៩,៥០០នាក់ ជម្រុះជាតិសាសន៍នៅលីបង់៕ ប្រភពពី AFP ប្រែសម្រួល៖…

  • Baby ត្រីបាឡែនខ្នាតធំងាប់លើឆ្នេរអាហ្វ្រិកខាងត្បូង

    Baby ត្រីបាឡែនខ្នាតធំងាប់លើឆ្នេរអាហ្វ្រិកខាងត្បូង

    បរទេស៖ សាកសពកូនតូចរបស់ត្រីបាឡែនខ្នាតធំ Humpback មួយក្បាល ត្រូវបានបោកមកលើច្រាំងក្បែរនឹងក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ ត្រីបាឡែនប្រភេទនេះត្រូវបានគេដឹងថា អាចមានប្រវែង រហូតដល់ជិត២០ម៉ែត្រ និងមានទម្ងន់រហូតដល់ជាង៥០តោន។ សព Baby បាឡែនមួយក្បាលនេះ ត្រូវបានគេប្រទះឃើញ អណ្តែតលើឆ្នេរខ្សាច់មួយកន្លែង ក្នុងទីក្រុង Simon’s Town ដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ពីទីក្រុង Cape Town។ យោងតាមមន្ត្រីបានឱ្យដឹងថា មូលហេតុនៃការងាប់របស់ត្រីបាឡែននេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រងឆ្នេររបស់ទីក្រុង Cape Town បាននិយាយថា «វាជារឿងធម្មតាទេ ដែលត្រីបាឡែន ត្រូវបោក មកលើឆ្នេរសមុទ្របែបនេះ»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្មានរបួសស្នាមនៅលើកូនត្រីបាឡែនតូច មួយក្បាលនេះទេ។ សាកសពត្រូវបានគេរកឃើញ នៅព្រឹកថ្ងៃអង្គារ ហើយត្រូវបានយកចេញ នៅពេលរសៀល ដឹកយកទៅបោះចោល នៅកន្លែងចាក់សំរាម។ ត្រីបាឡែន Humpback ត្រូវបានគេប្រទះឃើញ ជាញឹកញាប់ នៅឆ្នេរសមុទ្រ Cape ចន្លោះខែមិថុនា និងខែធ្នូ ខណៈដែលពួកវាធ្វើដំណើរ ហែលចាកចេញពីទីកន្លែងកំណើតរបស់ពួកវា…

  • រាជរដ្ឋាភិបាលចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ

    រាជរដ្ឋាភិបាលចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ

    និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០ រៀល (ពីរសែនរៀល)នៅទូទាំងប្រទេស ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ #ams1minute

  • ការថែរក្សាឯកភាពជាតិ និងសន្ដិភាព គឺជាអ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវធ្វើ

    ការថែរក្សាឯកភាពជាតិ និងសន្ដិភាព គឺជាអ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវធ្វើ
  • គោលនយោបាយអាទិភាពដែលផ្ដោតលើការកសាងធនធានមនុស្ស គឺត្រូវមានសុខភាពល្អ មានសមត្ថភាព និងទទួលបានឱកាស

    គោលនយោបាយអាទិភាពដែលផ្ដោតលើការកសាងធនធានមនុស្ស គឺត្រូវមានសុខភាពល្អ មានសមត្ថភាព និងទទួលបានឱកាស
  • កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

    កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

    🎥 Gazette ប្រជាជន #ams1minute

  • របាយការណ៍នៅថ្ងៃទី១៤ តុលា

    របាយការណ៍នៅថ្ងៃទី១៤ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៤នាក់ និងគ្មានអ្នករបួស។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៥ តុលា ២០២៤ #ams1minute

  • កត្តាស្ថិរភាព និងសន្តិភាព បានបង្កឱ្យប្រជាពលរដ្ឋមានលទ្ធភាពទូលាយក្នុងការទទួលបានការអប់រំ

    កត្តាស្ថិរភាព និងសន្តិភាព បានបង្កឱ្យប្រជាពលរដ្ឋមានលទ្ធភាពទូលាយក្នុងការទទួលបានការអប់រំ
  • សៀមរាប ជាប់ចំណាត់ថ្នាក់លេខ ៣ ជាទិសដៅទេសចរណ៍ពេញនិយមបំផុត

    សៀមរាប ជាប់ចំណាត់ថ្នាក់លេខ ៣ ជាទិសដៅទេសចរណ៍ពេញនិយមបំផុត

    សម្រាប់ប្រជាជនអង់គ្លេសនៅឆ្នាំ២០២៥ ដោយការស្វែងរកក្នុងវេបសាយ SkyScanner កើនឡើងរហូតដល់ ២៤១% – SEA Infographics #ams1minute

  • ចិនប្រាប់អ៊ីស្រាអែលឱ្យបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា

    ចិនប្រាប់អ៊ីស្រាអែលឱ្យបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា

    ប៉េកាំង : ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយថា ប្រមុខការទូតចិន កាលពីថ្ងៃចន្ទ បានប្រាប់សមភាគីអ៊ីស្រាអែលថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគួរតែបញ្ចប់។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ីស្រាអែល លោក Israel Katz ថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគួរតែបញ្ចប់។ អំឡុងការសន្ទនាគ្នាតាមទូរស័ព្ទ លោក Wang បានប្រាប់លោក Katz យ៉ាងដូច្នេះថា គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាមិនគួរបន្តទៀតទេ ហើយការប្រឆាំងអំពើហិង្សាដោយអំពើហឹង្សា គឺមិនអាចដោះស្រាយកង្វល់ស្របច្បាប់របស់គ្រប់ភាគីទាំងអស់បានទេ។ លោក Wang បន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការធ្លាក់ចូលជ្រៅទៅក្នុងស្ថានភាពមិនអាចស្រោចស្រង់បាន ចំពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ជាមួយគ្នានេះ លោក Wang ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា ព្រមទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ផងដែរ។ យោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា ភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានសម្លាប់មនុស្សកើនឡើងដល់ ៤២,២៨៩នាក់ហើយ ដែលភាគច្រើនជាជនស៊ីវិល។ អង្គការសហប្រជាជាតិក៏បានទទួលស្គាល់តួលេខនេះផងដែរ និងថា អាចទុកចិត្តបាន៕ ប្រភព : AFP…