-
ចិន និងរុស្ស៊ីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី

ប៉េកាំង : ប្រមុខការពារជាតិចិន និងរុស្ស៊ីសន្យាកាលពីថ្ងៃចន្ទថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។ រដ្ឋមន្ត្រីការពារជាតិចិន និងរុស្ស៊ីសន្យាថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត ខណៈដែលពួកគេបានជួបគ្នានៅរដ្ឋធានីប៉េកាំង។ អំឡុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun និងសមភាគីរុស្ស៊ី លោក Andrei Belousov បានអំពាវនាវឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និង បន្តជំរុញទំនាក់ទំនងយោធា។ បើតាមក្រសួងការពារជាតិចិន លោក Dong បាននិយាយថា ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងចិន-រុស្ស៊ីបានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ លោក Belousov ក៏បានអះអាងដែរថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ លោក Belousov បន្ថែមថា កិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាស្ថិរភាពពិភពលោក និងក្នុងតំបន់។ ហើយលោកសង្ឃឹមថា កិច្ចពិភាក្សារបស់គាត់នៅទីក្រុងប៉េកាំងនេះ នឹងជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន ក្នុងវិស័យការពារជាតិ។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ…
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

-
Donald Trump គំរាមប្រើយោធាកំចាត់ផ្ទៃក្នុង

បរទេស៖ លោកស្រី Harris បានថ្កោលទោស លោក Trump ជុំវិញការគំរាមកំហែងយោធា លើអ្វីដែលលោកហៅថា «សត្រូវពីខាងក្នុង» ដែលលោកចោទថា គ្រោះថ្នាក់ជាងប្រទេសផ្សេង ទៅទៀត។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានជំរុញដោយទទូច ដល់អ្នកបោះឆ្នោតអាមេរិក ប្រឆាំងនឹងអាណត្តិទីពីរ របស់ Trump ដោយលើកឡើងពីការគំរាមកំហែងរបស់លោក ក្នុងការប្រើប្រាស់យោធាអាមេរិក ប្រឆាំងនឹង «សត្រូវខាងក្នុង» រួមទាំង ក្រុមដែលលោកហៅថា ពួកឆ្វេងនិយម ផងដែរ។ លោកស្រី Harris បាននិយាយ អំឡុងការប្រមូលផ្តុំធ្វើយុទ្ធនាការ នៅតំបន់ Erie នៃ រដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់មួយសង្ឃឹមឈ្នះការបោះឆ្នោត កាលពីថ្ងៃចន្ទថា «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា អាណត្តិទីពីររបស់ Trump នឹងក្លាយជាហានិភ័យដ៏ធំ សម្រាប់អាមេរិក និងគ្រោះថ្នាក់»។ នៅពេលសួរសំណួរដោយ Fox News ថាតើថ្ងៃបោះឆ្នោតនឹងមានសន្តិភាព ឬ យ៉ាងណានោះ លោក Trump…
-
វៀតណាមទាក់ចិត្តសេដ្ឋីៗ២០០នាក់ទៅឈូងសមុទ្រ

បរទេស៖ មហាសេដ្ឋីអឺរ៉ុបជាង២០០នាក់ នឹងទៅទស្សនាឈូងសមុទ្រ Ha Long នៅវៀតណាម តាមរយៈកម្មវិធីបុណ្យអន្តរជាតិមួយ ទាក់ទងនឹងការជិះនាវាទំនើបៗ រយៈពេល១សប្តាហ៍។ បើតាមកាសែត VNpress ចេញផ្សាយកាលពីថ្ងៃចន្ទ អាជ្ញាធរខេត្ត Quang Ninh បាននិយាយថា មហាសេដ្ឋីទាំងជាង២០០នាក់ នឹងទៅចូលរួមមហោស្រព «សិល្បៈដើម្បីអាកាសធាតុ ឈូងសមុទ្រ Ha Long» ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥។ មន្ត្រីខេត្តបានបង្ហាញផែនការ កំណត់កោះ និងឆ្នេរស្ងប់ស្ងាត់ចំនួន៧ ត្រៀមសម្រាប់ដល់មហាសេដ្ឋីអន្តរជាតិ និងភ្ញៀវទេសចរ ដែលចំណាយខ្ពស់ផ្សេងទៀត។ បើតាម VNexpress ដដែល ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៤ ខេត្តមួយនេះទទួលបានភ្ញៀវទេសចរចំនួន ១៦លាន៦សែននាក់ កើនឡើង២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ចំនួននេះ ផ្តល់ចំណូលប្រមាណ ១.៥ពាន់លានដុល្លារ។ ភ្ញៀវភាគច្រើនមកពីចិន កូរ៉េខាងត្បូង ឥណ្ឌា និងបារាំង។ ឈូងសមុទ្រ Ha Long ធ្លាប់បានជ្រើសរើស…
-
Elon Musk បញ្ចេញផ្ទះលក់តម្លៃ១២,០០០ដុល្លារ

បរទេស៖ លោកមហាសេដ្ឋីពិភពលោក Elon Musk បានអះអាងថា ក្រុមហ៊ុន Tesla របស់លោកនឹងសង់ផ្ទះលក់តម្លៃ១២,០០០ដុល្លារអាមេរិក នៅឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Reportultra កាលពីចុងសប្តាហ៍។ លោក Elon Musk ដែលត្រូវបានព្យាករណ៍ថា នឹងក្លាយជាមហាសេដ្ឋីដំបូងគេ មានទ្រព្យ១ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២៧ខាងមុខ រូបនេះ បានអះអាងថា ផ្ទះតូច «Tesla» គឺជាគំនិតថ្មី ដែលធ្វើបដិវត្តន៍ ក្នុងលំនៅដ្ឋាន ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យ។ ផ្ទះនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Tesla ផ្ទាល់ ហើយ មានម៉ូឌុលសន្សំសំចៃថាមពល និងអាចផ្គុំបាន ក្នុងរយៈពេល តិចជាងមួយម៉ោង។ ម្ចាស់បណ្តាញសង្គម X និង ក្រុមហ៊ុនអវកាស SpaceX រូបនេះ បានបន្តថា ផ្ទះ «Tesla» ត្រូវបានរចនាឡើង ដើម្បីអាចដឹកជញ្ជូនបាន និងប្រមូលផ្តុំគ្រប់ទីកន្លែង ក្នុងពិភពលោក។ ផ្ទះនេះជាជម្រើសល្អសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងអាចចល័តបាន។ លំនៅដ្ឋានបែបនេះ ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់រស់ នៅក្រៅបណ្តាញ…
-
ការត្រៀមខ្លួន និងលក្ខណៈសម្បត្តិទាំង៧ ក្នុងការសិក្សាជំនាញវេជ្ជសាស្រ្ត 🏥💉🎓

-
អ្នកជំនាញកំពុងធ្វើការជួសជុលប្រាសាទនាគព័ន្ធ ឱ្យមានសោភ័ណភាពដូចសភាពដើមឡើងវិញ

ភ្នំពេញ៖ គម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរឡើងវិញនោះកំពុងបានសម្រុកធ្វើដើម្បីសំដៅធ្វើយ៉ាងណាឱ្យប្រាសាទបុរាណដ៏ល្អឯករបស់ខ្មែរមួយនេះមានសភាពល្អដែលជាទីទាញភ្ញៀវទេសចរ។ អ្នកបុរាណវិទូ លោក ជា សារិទ្ធ ឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។ លោកថាក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។ គួរបញ្ជាក់ថារចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងដែរថាចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។ក្នុងនេះឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលទបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។ នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤ និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាល និងជណ្ដើរថ្មបាយក្រៀមផងដែរ។ នាពេលបច្ចុប្បន្ននេះដែរក្រុមអ្នកជំនាញរបស់នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងប្រឹងប្រែងលើការងារជួសជុលជាច្រើននៃប្រាសាទបុរាណខ្មែរដែលទទួលរងការខូចខាតដោយសារកត្តាអាយុកាល ធម្មជាតិនាកន្លងមក៕ ដោយ ៖ ម៉ាដេប៉ូ
-
សួនច្បារព្រះមេរុ ស្ថិតក្នុងភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំ ១៧ ៥៨៦ ម៉ែត្រការ៉េ ត្រូវបានចុះបញ្ជីជាដីរដ្ឋ

-
កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ឆ្នាំ២០២៤ នៅខែក្រោយ

ភ្នំពេញ៖ បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ឆ្នាំ២០២៤ នៅខែក្រោយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ យោងតាមការផ្សាយនៅផេកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះ បានបង្កើតឡើងដោយកូនខ្មែរផងដែរ ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោល គឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ ។ បវរកញ្ញាកម្ពុជាធ្លាប់បានជាប់ Best National Costume (ឈុតតំណាងជាតិល្អជាងគេ) ក្នុងកម្មវិធីប្រកួតសម្រស់ Miss Planet…
-
គ្មាននរណាម្នាក់ចង់ធ្វើទេសចរណ៍នៅប្រទេសដែលមានសង្គ្រាមនោះទេ
