Category: One-Minute

  • ភូមិសំរោងស្នោ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង

    ភូមិសំរោងស្នោ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង

    🎥 នាំផ្លូវ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៣ តុលា

    របាយការណ៍នៅថ្ងៃទី១៣ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ២នាក់ និងរបួស ១នាក់។ ១. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៤ តុលា ២០២៤ #ams1minute

  • មូលដ្ឋានសមត្ថភាព និងធនធានមនុស្ស របស់កម្ពុជាអាចឱ្យយើងចាប់យកឱកាសថ្មី និងប្រែក្លាយកម្ពុជា

    មូលដ្ឋានសមត្ថភាព និងធនធានមនុស្ស របស់កម្ពុជាអាចឱ្យយើងចាប់យកឱកាសថ្មី និងប្រែក្លាយកម្ពុជា

    ពីសេដ្ឋកិច្ចដែលពឹងផ្អែកតែលើឧស្សាហកម្មកាត់ដេរកម្រិតស្រាល ទៅជាឧស្សាហកម្មកម្រិតមធ្យម ដូចជាគ្រឿងយន្ត ឬការផលិតគ្រឿងបង្គុំអេឡិចត្រូនិក។ ល។ #ams1minute

  • ជំនាញ ដើម្បីយកទៅបម្រើការងារក្នុងរយៈពេល ៥ឆ្នាំខាងមុខ នឹងមានការផ្លាស់ប្តូរ

    ជំនាញ ដើម្បីយកទៅបម្រើការងារក្នុងរយៈពេល ៥ឆ្នាំខាងមុខ នឹងមានការផ្លាស់ប្តូរ

    ៥០% នៃនិយោជិកនៅទូទាំងពិភពលោក នឹងតម្រូវឱ្យមានជំនាញការងារថ្មីបន្ថែមឡើងវិញ ក្នុងនោះការត្រិះរិះពិចារណា និងការដោះស្រាយបញ្ហាស្មុគស្មាញ ជាជំនាញចាំបាច់បំផុតក្នុងទីផ្សារការងារ។ ជំនាញថ្មីមួយចំនួនទៀត ដូចជាជំនាញក្នុងការគ្រប់គ្រងខ្លួនឯង ដូចជាការរៀនសូត្រសកម្ម ភាពធន់ ភាពអត់ធ្មត់ និងភាពបត់បែន ក៏រឹតតែសំខាន់ថែមទៀត – weforum #ams1minute

  • ហាង 7-Eleven បិទទ្វារជាង ៤០០ទីតាំងនៅអាមេរិកខាងជើង

    ហាង 7-Eleven បិទទ្វារជាង ៤០០ទីតាំងនៅអាមេរិកខាងជើង

    បរទេស : ជារឿងមួយគួរឱ្យភ្ញាក់ ហាងលក់ទំនិញដ៏ល្បី 7-Eleven បានប្រកាសថ្មីៗនេះថា ទីតាំងរាប់រយកន្លែងនៅទូទាំងអាមេរិកខាងជើងកំពុងបិទ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ក្រុមហ៊ុន Seven & I Holdings ដែលជាមេធំរបស់ 7-Eleven នៅប្រទេសជប៉ុន បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រាក់ចំណូលថា ទីតាំងចំនួន ៤៤៤ របស់ 7-Eleven កំពុងបិទទ្វារ។ ហេតុផលដែលនាំឱ្យ 7-Eleven បិទហាងរាប់រយទីតាំងបែបនេះ គឺដោយសារតែខ្លួនប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមូលហេតុចម្បង មានដូចជាការលក់ធ្លាក់ចុះខ្លាំង និងសម្ពាធអតិផរណា។ Seven & I និយាយថា ស្របពេលដែលសេដ្ឋកិច្ចអាមេរិកខាងជើងហាក់ទន់ខ្សោយ ការសម្រេចចិត្តនេះ ជាវិធីសាស្រ្តប្រុងប្រយ័ត្ន ពីហានិភ័យអតិផរណាជាប់លាប់ អត្រាការប្រាក់ខ្ពស់ និង បរិយាកាសការងារយ៉ាប់យឺន។ ទោះបីជាយ៉ាងណា 7-Eleven មានហាងច្រើនជាង ១៣,០០០ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដូច្នេះការបិទហាងទាំងនេះ មានចំនួនប្រហែល ៣%ប៉ុណ្ណោះ៕ ប្រភព : CNN ប្រែសម្រួលដោយ :…

  • អ៊ុយក្រែនអះអាងថាកូរ៉េខាងជើងបញ្ជូនកងទ័ពទៅរុស្ស៊ី

    អ៊ុយក្រែនអះអាងថាកូរ៉េខាងជើងបញ្ជូនកងទ័ពទៅរុស្ស៊ី

    បរទេស៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនកងទ័ព ឲ្យទៅជួយដល់កម្លាំងយោធានៅប្រទេសរុស្ស៊ី។ នៅក្នុងការថ្លែងជាទៀងទាត់ កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថា «យើងឃើញការបង្កើនសម្ព័ន្ធភាព រវាងប្រទេសរុស្ស៊ី និងរបបនានា ដូចជា នៅក្នុងប្រទេសកូរ៉េខាងជើង»។ លោកបានបន្តថា «វាមិនមែនគ្រាន់តែជាការផ្ទេរសព្វាវុធទេ តាមពិតទៅ គឺនិយាយអំពីការផ្ទេរមនុស្សពីកូរ៉េខាងជើង ទៅចូលរួមជាមួយកងកម្លាំងយោធារុស្ស៊ី»។ ការអត្ថាធិប្បាយរបស់លោក Zelensky បែបនេះ បានកើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានទៅទស្សនកិច្ច នៅបណ្តារដ្ឋមួយចំនួននៅអឺរ៉ុប ដើម្បីស្វែងរកជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ បន្ថែមទៀត នៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី។ ប្រភពមួយ នៅក្នុងប្រទេសអ៊ុយក្រែន បានប្រាប់កាសែត The Guardian ថា «មានជនជាតិកូរ៉េខាងជើងរាប់សិបនាក់ នៅពីក្រោយកងទ័ពរុស្ស៊ី នៅក្នុងក្រុមដែលជួយផ្នែកប្រព័ន្ធបាញ់មីស៊ីល KN-23»។ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីឆ្នាំមុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ខណៈដែល លោក គីម និងលោក…

  • តំបន់ស្នូល​ ដាតាម៉ៃ​ ខេត្តពោធិ៍សាត់

    តំបន់ស្នូល​ ដាតាម៉ៃ​ ខេត្តពោធិ៍សាត់

    🎥 MLMUPC #ams1minute

  • ហេសបូឡាសប្រើដ្រូនវាយបកសងសឹកលើអ៊ីស្រាអែល

    ហេសបូឡាសប្រើដ្រូនវាយបកសងសឹកលើអ៊ីស្រាអែល

    បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់ក្រុមសកម្មប្រយុទ្ធ Hezbollah បានសម្លាប់មនុស្ស ៤នាក់ និងរបួសរាប់សិបនាក់ នៅមូលដ្ឋានអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ពួក Hezbollah បានសម្លាប់ទាហានបួននាក់ នៅឯមូលដ្ឋានភាគខាងជើងរបស់ខ្លួន ខណៈដែលខ្លួនបានពង្រីកការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសលីបង់ ហើយកងទ័ពបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ ឆ្លងព្រំដែន។ ការវាយប្រហារលើជំរុំហ្វឹកហ្វឺនយោធា នៅទីក្រុង Binyamina ក្បែរទីក្រុង ​Haifa គឺជាការវាយប្រហារដ៏សាហាវបំផុត លើមូលដ្ឋានអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា ដោយពេលនោះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើក្រុម Hezbollah ក្នុងប្រទេសលីបង់។ សេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា មនុស្សជាង ៦០នាក់បានរងរបួស។ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនពិតជាបានបាញ់បង្ហោះ «កងយន្តហោះគ្មានមនុស្សបើក» វាយប្រហារ នៅឯជំរុំមួយនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងធំ Haifa។ ការវាយប្រហារនេះ​ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល​ កាលពីថ្ងៃព្រហស្បតិ៍ ​សម្លាប់មនុស្ស​ យ៉ាងតិច ២២នាក់ នៅកណ្តាលទីក្រុងបេរូត ប្រទេសលីបង់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ” ដែលបានពិភាក្សាអំពីវិធានការ​សុវត្ថិ​ភាព​និងការធ្វើកូដនីយកម្មទិន្នន័យ ការពង្រឹងអ្នកប្រើប្រាស់ ចំណេះដឹងផ្នែកឌីជីថល

    វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ” ដែលបានពិភាក្សាអំពីវិធានការ​សុវត្ថិ​ភាព​និងការធ្វើកូដនីយកម្មទិន្នន័យ ការពង្រឹងអ្នកប្រើប្រាស់ ចំណេះដឹងផ្នែកឌីជីថល

    សៀមរាវ៖ វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ” ដែលបានពិភាក្សាអំពីវិធានការសុវត្ថិភាពនិងការធ្វើកូដនីយកម្មទិន្នន័យ ការពង្រឹងអ្នកប្រើប្រាស់ ចំណេះដឹងផ្នែកឌីជីថល ការជ្រើសរើសអ្នកផ្តល់សេវាក្លោដដោយផ្អែកលើការគាំទ្រនិងកិច្ចព្រមព្រៀង ព្រមទាំងការគ្រប់គ្រងទិន្នន័យរបស់អង្គភាពនិងការបង្កើនប្រសិទ្ធភាព។ កិច្ចពិភាក្សានេះធ្វើឡើងកាលពីរសៀលថ្ងៃទី១២ តុលា ២០២៤ បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ។ កិច្ចពិភាក្សាខាងលើមានការអញ្ជើញចូលរួមពីវាគ្មិន៖ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេច ធិបតី ហ៊ុន ម៉ាណែត ចូលរួមខួបលើកទី២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)

    សម្តេច ធិបតី ហ៊ុន ម៉ាណែត ចូលរួមខួបលើកទី២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមខួបលើកទី២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៤។