Category: One-Minute

  • ចំណុចទាំង៧ ដែលត្រូវពិចារណាមុនជ្រើសរើសការងារធ្វើ

    ចំណុចទាំង៧ ដែលត្រូវពិចារណាមុនជ្រើសរើសការងារធ្វើ

    ប្រភព៖ Gazette យុវជន #ams1minute

  • បើនិយាយពីជាតិ ត្រូវនិយាយពីមនុស្ស ហើយមនុស្សត្រូវផ្អែកលើកត្តា ២ ធំ គឺសុខភាព និងសមត្ថភាព

    បើនិយាយពីជាតិ ត្រូវនិយាយពីមនុស្ស ហើយមនុស្សត្រូវផ្អែកលើកត្តា ២ ធំ គឺសុខភាព និងសមត្ថភាព
  • សេដ្ឋីអារ៉ាប់ម្នាក់ទិញកោះឯកជន ឲ្យប្រពន្ធស្រួលស្លៀកបីគីនី

    សេដ្ឋីអារ៉ាប់ម្នាក់ទិញកោះឯកជន ឲ្យប្រពន្ធស្រួលស្លៀកបីគីនី

    បរទេស៖ លោក Jamal Al Nadak អ្នកជំនួញ នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បានទិញកោះឯកជនមួយ តម្លៃ៥០លានដុល្លារ ដើម្បីសុវត្ថិភាព នៃការស្លៀកឈុតប៊ីគីនី របស់ប្រពន្ធ ឈ្មោះ នាង Soudi។ បើយោងតាមសារព័ត៌មាន The Independent បង្ហាញថា នាង Soudi ដែលជាអ្នកមានឥទ្ធិពល ជនជាតិអង់គ្លេស និងជាស្ត្រីមេផ្ទះ បានបង្ហាញពីការទិញកោះនេះ នៅលើគណនី Instagram របស់នាងផ្ទាល់ នាពេលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មានឥណ្ឌា Hindustan Times នាង Soudi បានលាតត្រដាងថា «ការទទួលបានកោះមួយនេះគឺជាការរឿងដែលបានគ្រោងទុក ជាមួយស្វាមីរបស់នាង ផងដែរ។ នាងបានបញ្ជាក់បន្ថែមថា «សម្រាប់ហេតុផលឯកជនភាព យើងមិនបង្ហាញពីទីតាំងពិតប្រាកដទេ ប៉ុន្តែ វាស្ថិតនៅអាស៊ី ហើយតម្លៃគឺ ៥០ លានដុល្លារអាមេរិក»។ នាង Soudi និង លោក Jamal បានស្គាល់គ្នាកំឡុងពេលសិក្សា នៅឌូបៃ…

  • បារាំង-វៀតណាម​ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

    បារាំង-វៀតណាម​ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

    បរទេស៖ ប្រធានរដ្ឋវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ ឲ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាហេតុនាំឲ្យបារាំងបានក្លាយជាប្រទេសដំបូងគេ នៅសហភាពអឺរ៉ុប ដែលបានបង្កើតភាពជាដៃគូបែបនេះ ជាមួយវៀតណាម នេះបើតាមកាសែត VNexpress។ អំឡុងជួបពិភាក្សាទ្វេភាគី នៅបារាំង ថ្មីៗនេះ ភាគីទាំងពីរដាក់ចេញទិសដៅ និងវិធានការសំខាន់ៗ ដើម្បីធានាភាពជាដៃគូនេះ ឱ្យកាន់តែស៊ីជម្រៅ និងក្លាយជាការអនុវត្តជាក់ស្តែងបន្ថែមទៀត ដែលសមស្របនឹងបរិបទថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើតាមប្រភពដដែល។ ក្នុងពេលនោះ ក៏មានការចុះហត្ថលេខាលើឯកសារមួយចំនួន លើវិស័យអប់រំ និងអាកាសចរណ៍ ទៀតផង នេះបើតាមកាសែត AFP។ VNexpress បានចេញផ្សាយថា ក៏មានការពង្រឹងវិស័យ​លំហអាកាស, វិទ្យាសាស្ត្របច្ចេកវិទ្យា, ថាមពលកកើតឡើងវិញ និងថាមពលអ៊ីដ្រូសែន, បញ្ញាសិប្បនិមិត្ត ​បណ្តុះបណ្តាលធនធានមនុស្ស និង វិស័យកសិកម្មផងដែរ។ ​ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៣។ បារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៥ របស់វៀតណាម នៅអឺរ៉ុប ដោយទំហំពាណិជ្ជកម្ម ទ្វេភាគីមាន ៤.៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ…

  • ក្រសួងទេសចរណ៍កម្ពុជា និង មន្ទីរវប្បធម៌ ទេសចរណ៍ ប្រទេសចិន សហការគ្នាពង្រីកទីផ្សារទេសចរណ៍គ្នាទៅវិញទៅមក

    ក្រសួងទេសចរណ៍កម្ពុជា និង មន្ទីរវប្បធម៌ ទេសចរណ៍ ប្រទេសចិន សហការគ្នាពង្រីកទីផ្សារទេសចរណ៍គ្នាទៅវិញទៅមក

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសមនិងពីភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ដមន្ត្រី បានជម្រាបជូនថា វិស័យទេសចរណ៍កម្ពុជា គឺជាការងារដែលមានសារៈសំខាន់ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់បណ្ដាភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ។ ឯកឧត្តម ហួត ហាក់ បន្តថា វិស័យទេសចរណ៍កម្ពុជា ក៏មានតម្រូវការវិវត្តតាមលក្ខណៈបច្ចេកវិទ្យាទំនើប ដែលបានផ្ដល់នូវមធ្យោបាយចែករំលែកព័ត៌មានដែលមានភាពងាយស្រួល ឆាប់រហ័ស និងវិសាលភាពកាន់តែទូលំទូលាយ ដែលនេះជាកត្តាមួយចាំបាច់ដែលក្រសួងទេសចរណ៍ ត្រូវពង្រឹងយន្តការនៃការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ តាមរយៈផ្សព្វផ្សាយព័ត៌មានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង ដើម្បីបញ្ជ្រាបដល់ប្រជាជនខេត្តហេរ៉ុងជាំងឱ្យស្គាល់ពីកម្ពុជា។ បន្ទាប់ពីជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន បានសហការគ្នារៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងទិសដៅពង្រីកទីផ្សារទេសចរណ៍កម្ពុជាឱ្យមានទំហំកើនជាលំដាប់ ។ សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចការឭទេសចរណ៍កម្ពុជា-ចិនឱ្យមានវិសាលភាពកាន់តែធំជាមួយនឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធិ…

  • របាយការណ៍នៅថ្ងៃទី១២ តុលា

    របាយការណ៍នៅថ្ងៃទី១២ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួស ២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៣ តុលា ២០២៤ #amms1minute

  • នាង Kim Yo Jong ព្រមានឆ្លើយតបខ្លាំងក្លាចំពោះដ្រូនកូរ៉េខាងត្បូង

    នាង Kim Yo Jong ព្រមានឆ្លើយតបខ្លាំងក្លាចំពោះដ្រូនកូរ៉េខាងត្បូង

    បរទេស៖ នាង Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមាន កាលពីថ្ងៃសៅរ៍ថា កូរ៉េខាងត្បូងនឹងប្រឈមមុខនឹង «គ្រោះមហន្តរាយដ៏អាក្រក់» ប្រសិនបើយន្តហោះគ្មានមនុស្សបើក បានទៅដល់ទីក្រុងព្យុងយ៉ាង ម្តងទៀត។ កូរ៉េខាងជើង កាលពីថ្ងៃសុក្រ បាននិយាយថា ក្រុងសេអ៊ូលបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ដឹកខិត្តប័ណ្ណ ចូលទៅក្នុងដែនអាកាសរបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៣ ខែតុលា ហើយក៏កើតមាន ម្តងទៀត នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ បើទោះបីជាកូរ៉េខាងត្បូងបដិសេធចំពោះការចោទប្រកាន់នេះក្តី ក៏នាង Kim Yo Jong អ្នកនាំពាក្យកូរ៉េខាងជើង បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូនដោយ «ក្រុមក្មេងទំនើងយោធា» ដែលសំដៅទៅលើកងកម្លាំងរបស់ទីក្រុងសេអ៊ូល។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលត្រូវបានបញ្ជូនដោយកូរ៉េខាងត្បូងបានទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំង ដែលត្រូវបាន​ចាត់ទុកថា «ពាក្យចចាមអារ៉ាម និងសំរាម» ។ ​KCNA បានពណ៌នាឧបទ្ទវហេតុនេះថា ជា «ការបំពានច្បាប់អន្តរជាតិ និងជាការវាយប្រហារយោធា យ៉ាងធ្ងន់ធ្ងរ»។…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំពិធីជប់លៀងអាហារពេលល្ងាច​ ជូន អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំពិធីជប់លៀងអាហារពេលល្ងាច​ ជូន អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន

    (សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១២ តុលា ២០២៤ បានរៀបចំពិធីជប់លៀងអាហារពេលល្ងាច​ (Gala Dinner) ជូន ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន អនុប្រធាន និងសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន AWS ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Huawei ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”៕ ដោយ ៖ ង៉ាន់ ទិត្យ

  • មន្រ្តីកំណែក្រសួងអប់រំ ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបក្នុងមណ្ឌលកំណែទាំង១០

    មន្រ្តីកំណែក្រសួងអប់រំ ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបក្នុងមណ្ឌលកំណែទាំង១០

    (ភ្នំពេញ)៖ ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណៈកម្មការក្រុមមុខវិជ្ជាបានចុះពិនិត្យទៅតាមមណ្ឌលកំណែទាំង១០ ដែលកំពុងតែមានភាពមមាញឹកក្នុងការបន្តរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៨ តុលា ២០២៤។ ក្រសួងអប់រំបានឱ្យដឹងថាក្នុងដំណើរការប្រឡង ដំណើរការកំណែ និងសកម្មភាពផ្សេងៗទៀតនៃការប្រឡងបាក់ឌុបនេះគឺសុទ្ធតែស្ថិតនៅក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន យ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ដោយឡែកកាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ប្រធាន អនុប្រធានតាមមណ្ឌលកំណែទាំង១០ បានបើកកិច្ចប្រជុំណែនាំបច្ចេកទេស ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុននឹងចាប់ផ្ដើមនៅថ្ងៃនេះ។ ក្នុងកិច្ចប្រជុំនេះដែរប្រធាន អនុប្រធានមណ្ឌលកំណែ បានធ្វើការណែនាំលើការងារបច្ចេកទេសក្នុងការធ្វើអត្រាកំណែ ការបែងចែកក្រុមកំណែជាក្រុមតូចៗ ដែលមានចំនួនសមាជិកច្បាស់លាស់ ការប្រគល់ឯកសារ ប័ណ្ណសម្គាល់ ការណែនាំនូវការបម្រាមក្នុងការយកចូលនូវកាបូប ទូរសព្ទដៃ និងសម្ភារៈផ្សេងៗ ចូលក្នុងមណ្ឌលកំណែជាដាច់ខាត។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់…

  • អ៊ីស្រាអែលផ្តើមវាយលុកចូលដីលីបង់

    អ៊ីស្រាអែលផ្តើមវាយលុកចូលដីលីបង់

    បរទេស៖ ខុសពីរាល់ដង ដែលតែងតែវាយប្រហារតាមផ្លូវអាកាស អ៊ីស្រាអែលបានអះអាង កាលពីថ្ងៃសៅរ៍ថា ទាហានរបស់ខ្លួនបានវាយលុកចូលដីប្រទេសលីបង់ ហើយបូកសរុបទាំងការវាយលុកចូលដីនៅហ្គាហ្សា មានប្រហែ២៨០លើក នៅចុងសប្តាហ៍នេះ។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅភេរវករ អំឡុងប្រតិបត្តិការប្រយុទ្ធ នៅក្នុងប្រទេសលីបង់ និងហ្គាហ្សា។ ប្រភពបន្តថា «ក្នុងចំណោមគោលដៅទាំងនេះ មានទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី, កន្លែងផ្ទុកអាវុធ, មជ្ឈមណ្ឌលបញ្ជាការយោធា, កោសិកាភេរវករ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករបន្ថែម»។ អស់ជាច្រើនសប្តាហ៍មកហើយ ដែលអ៊ីស្រាអែលបាននិងកំពុងបង្កើនការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែន ភាគខាងជើង ខណៈដែលកំពុងវាយលុកទីតាំងរឹងមាំរបស់ក្រុមហេសបូឡា ជាមួយនឹងការវាយប្រហារតាមអាកាស នៅជាយក្រុង ភាគខាងត្បូង នៃទីក្រុងបេរូត។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងរបស់ខ្លួននៅតែបន្តធ្វើប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បានសម្លាប់មនុស្សជាង ១,២០០នាក់ហើយ នៅក្នុងប្រទេសលីបង់ នេះបើយោងតាមតួលេខក្រសួងសុខាភិបាលលីបង់ ហើយបានបង្ខំមនុស្សជាងមួយលាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ រីឯនៅហ្គាហ្សាវិញ ស្លាប់មនុស្ស ជាង៤ម៉ឺន២ពាន់នាក់ហើយ ក្នុងពេលជាង១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត