-
ព្រះគ្រូចៅអធិការវត្តស្វាយរមៀតចែកស្បៀងដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសារ

សៀមរាប៖ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការក្នុងក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋានកាលពីព្រឹកថ្ងៃទី១២ ខែតុលា បានចែកជូនស្បៀងដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសារ នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។ ក្នុងឱកាសនេះព្រះសច្ចានុបាល នឿម វុទ្ធី បានមានថេរដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធា ជ្រះថ្លារបស់ព្រះសង្ឃដូចនេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និង ខិតខំប្រឹងប្រែងស្វែងរកទ្រព្យបន្ថែមទៀត ពីព្រោះការជួយ នេះមិនអាចដោះស្រាយបញ្ហាខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែបានជួយដោះស្រាយមួយ រយៈពេលខ្លីប៉ុណ្ណោះ។ ចំណែកព្រះធម្មានុរ័ក្ខញាណ ស៊ុ ពិសិទ្ធ ព្រះសមុហ៍ គណខេត្តសៀមរាបបានមានថេរដីកាថា ការផ្តល់ជាគ្រឿងឧភោគបរិភោគរបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។ ពុទ្ធបរិស័ទទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា៕ដោយ៖ប៊ុនរដ្ឋា
-
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់យុវជនផ្នែកក្រសួង-ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធាន សមាជិកផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋាន ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណ ២៥០នាក់ ។ មានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបជូនអង្គប្រជុំ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយ.គ.ក. បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្នែក ជំនួយការផ្នែក និងក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ដែលសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃជំនួបប្រចាំត្រីមាសនេះ ដែលបានរួមចំណែកលើកកម្ពស់…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ការអភិវឌ្ឍថ្នាលនិងប្រព័ន្ធសម្រាប់រដ្ឋាភិបាល ចែករំលែកបទពិសោធក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អបអរសាទរ ចំពោះក្រុមនិស្សិតរបស់កម្ពុជា បានឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង Tech4Good

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរចំពោះក្រុមនិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសារធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យខេមតិច ដែលមានទេពកោសល្យ ចូលរួមតំណាងឱ្យកម្ពុជា បានឈ្នះជើងឯកក្នុងកម្មវិធីប្រកួតប្រជែង Tech4Good ដ៏ល្បីល្បាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ការប្រកួតប្រជែងឆ្នាំនេះមានអ្នកចូលរួមសរុបចំនួន ១៣០ នាក់មកពី ១៨ ប្រទេស។ គម្រោងដែលក្រុមនិស្សិតនាំយកទៅប្រកួតប្រជែងហើយឈានទៅទទួលបានជ័យជំនះមានឈ្មោះថា WeSync ដែលជាកម្មវិធីឆ្លាតវៃជួយអ្នកមានជំងឺសម្ពាធឈាមខ្ពស់ ក្នុងការតាមដាន និងគ្រប់គ្រងសម្ពាធឈាមរបស់ពួកគេ។ ក្រុមនិស្សិតជ័យលាភី នឹងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង Tech4Good Global ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅប្រទេសចិន នាពេលខាងមុខ។ កម្មវិធី Tech4Good គឺជាការប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី ដែលរៀបចំដោយក្រុមហ៊ុន Huawei ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើនិន្នាការឌីជីថលថ្មីៗ និងការបង្កើតដំណោះស្រាយទាំងផ្នែកបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីដោះស្រាយចំពោះបញ្ហា និងតម្រូវការសង្គម៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ធ្វើសកម្មភាពសង្គម និងពិធីចែកអំណោយនៅខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ នៅក្នុងការបង្ហាញដ៏មានសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមសហគមន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង ដោយមានអ្នកចូលរួមជាង៤០០នាក់ កម្មវិធីនេះបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ស្ថាប័នទាំងនេះក្នុងការជំរុញការអប់រំ និងការអភិវឌ្ឍសុខភាពនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា ឯកឧត្តម យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអ្នកតំណាងមកពីសាលាបឋមសិក្សាចំនួន២០ នៅស្រុកទឹកផុស ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលនេះជាឱកាសដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការបន្តរវាងកម្ពុជា និងកូរ៉េខាងត្បូង ។ ចំណុចស្នូលនៃកម្មវិធីនេះគឺ ការចែកចាយធនធានសំខាន់ៗក្នុងគោលបំណងលើកកម្ពស់ការអប់រំ និងលទ្ធផលសុខភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ…
-
អ៊ីស្រាអែលបាញ់ចំទីតាំងកងរក្សាសន្តិភាព UN

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃសុក្រ បាននិយាយថា ការបាញ់របស់អ៊ីស្រាអែល លើក្រុមរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហៅកាត់ UN នៅប្រទេសលីបង់ មិនអាចទទួលយកបានទេ។ លោកស្រី Giorgia Meloni បានថ្កោលទោសថា «ជាការមិនអាចទទួលយកបាន» ចំពោះការបាញ់របស់អ៊ីស្រាអែល ប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីបង់ ជាកន្លែងដែលអ៊ីតាលីមានទាហានច្រើនជាង១,០០០នាក់ នៅទីនោះ។ លោកស្រី Meloni បាននិយាយ នៅឯកិច្ចប្រជុំកំពូលអឺរ៉ុប និងមេឌីទែរ៉ាណេ ថា «ទីស្នាក់ការបេសកកម្ម UNIFIL និងមូលដ្ឋានទ័ពអ៊ីតាលីចំនួនពីរ ត្រូវបានវាយប្រហារដោយការបាញ់ប្រហារ របស់កងកម្លាំងអ៊ីស្រាអែល… វាមិនអាចទទួលយកបានទេ..វាបំពានលើអ្វី ដែលត្រូវបានបង្កើតឡើង ក្រោមដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លេខ «1701»ដែលគ្រប់គ្រងវត្តមាន របស់កងរក្សាសន្តិភាព»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ លោក Najib Mikati ជំរុញឱ្យអង្គការសហប្រជាជាតិ អនុម័តដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ «ភ្លាមៗ» រវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា…
-
នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំសាលារៀន

មណ្ឌលសុខភាព ផ្លូវ ទឹក ភ្លើង និងតម្រូវការចាំបាច់ផ្សេងទៀតសម្រាប់គ្រួសារ និងសហគមន៍ ដើម្បីជួយជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ការអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យទីតាំងសហគមន៍ជនជាតិភាគតិចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ១២ តុលា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដំណឹងដល់អតិថិជនរបស់ បុរី វី អាយ ភី (VIP)

នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបង់ប្រាក់មិនទាន់គ្រប់ចំនួន មកធ្វើការអះអាងអំពីការបង់ប្រាក់ ដើម្បីចាប់អនុវត្តជំហានទី២ ដោយភ្ជាប់ឯកសារដូចមាននៅក្នុងសេចក្តីជូនដំណឹង។ ទីតាំង៖ បន្ទប់លេខ ១១៦ ជាន់ទី១ (សម្រាប់អតិថិជនបុរី VIP ខេត្តព្រះសីហនុ) និងបន្ទប់លេខ ៧០៦ ជាន់ទី៧ (សម្រាប់អតិថិជនបុរី VIP រាជធានីភ្នំពេញ) នាទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលបរិច្ឆេទ ៖ ថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ #ams1minute
-
ក្រុងប៉ៃលិន ខេត្តប៉ែលិន
