-
កត្តាទាំង ៧ចំណុច ដែលត្រូវពិចារណាមុនជ្រើសរើសជំនាញរៀននៅសាកលវិទ្យាល័យ 🧑🏻🎓👩🏻🎓📚

-
ឆ្នេរសមុទ្រអង្កោលឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ តុលា ២០២៤

១. ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមាន ១៦១ ៣៧៣ TEUs កើនជាង ២៦% – AMS Economy ២. ចិន និងវៀតណាម គ្រោងបង្កើតរោងចក្រកែច្នៃចំនួន៣ នៅខេត្តព្រះសីហនុ – AMS Economy ៣. ការទូទាត់ជាប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក មានកំណើនជិត ២ដង ក្នុងឆមាសទី១ ឆ្នាំ២០២៤ – FN ៤. UN ប្រទេសកោះប៉ាស៉ីហ្វិក ប្រឈមហានិភ័យក្លាយជាទីតាំងឈរជើង របស់ក្រុមឧក្រិដ្ឋកម្មសកល – Asahi ៥. អាមេរិកជឿជាក់ថា អ៉ីរ៉ង់មិនទាន់សម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរ នៅឡើយទេ – Reuters #ams1minute
-
រដ្ឋបាលខណ្ឌកំបូល ចេញសេចក្តីជូនដំណឹងស្តីពីការចុះពិនិត្យវាស់វែងបំបែកក្បាលដីជូនអតិថិជននៅក្នុងដីឡូត៍

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការងារចាំបាច់បន្តទៀត

សូមអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ គិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្មខេត្តរតនគិរី ឱ្យទៅជាខេត្តដែលទាក់ទាញគេមកលម្ហែ និងកំសាន្ត ប្រជាជនមានការងារធ្វើ និងដើម្បីធានាថាខេត្តរតនគិរីកាន់តែរីកចម្រើន រក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះ ក៏សំណូមពរឱ្យរដ្ឋបាលខេត្ត ពិនិត្យមើលមន្ត្រីរាជការដែលមានជីវភាពខ្វះខាត ដើម្បីគិតគូរផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់។ ថ្លែងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ១១ តុលា ២០២៤ 📷 MLMUPC #ams1minute
-
ប្រជាពលរដ្ឋក្រីក្រ គ្រួសារពលី ពិការ និងអតីតយុទ្ធជន ៥១គ្រួសារ ទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ព្រះវិហារ៖មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់គ្រួសារអតីតយុទ្ធជន គ្រួសារពលី ពិការ និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ៥១គ្រួសារ មកពីឃុំនានា នៅក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ អំណោយជាគ្រឿងឧបភោគ បរិភោគ នៅពេលនោះ រួមមាន អង្ករ ,មី ,ទឹកត្រី និងត្រីខកំប៉ុង។ដោយឡែក គ្រួសារសពអតីតយុទ្ធជនកម្ពុជាចំនួន២គ្រួសារទទួលបានថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។ក្នុងនេះឈ្មោះ ប៉ែន ហៃ ភេទប្រុស អាយុ ៦៩ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ទទួលបានថវិកា ៤លានរៀល និងឈ្មោះ សៀង សាន ភេទប្រុស អាយុ ៦១ ឆ្នាំ ជានិវត្ដន៍ជន…
-
អភិបាលខេត្តកំពង់ចាម សួរសុខទុក្ខចៅសង្កាត់ដែលកំពុងព្យាបាលជំងឺ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី កាលពីរសៀលថ្ងៃទី៩១០ ខែតុលាបានអញ្ជើញចុះជួបសួរសុខទុក្ខលោក ប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងក្រុងកំពង់ចាម។ លោក ប្លោក សុវណ្ណ គឺជាចៅសង្កាត់គំរូមួយរូបដែលបានឆក់យកបេះដូងប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ចាម រហូតថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត។លោកបានជាប់ជាចៅសង្កាត់កំពង់ចាម ៥អាណត្តិ ជាប់ៗគ្នា។ក្រៅពីក្នុងតួនាទីជាចៅសង្កាត់កំពង់ចាម លោកក៏មានតួនាទី ជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ប្រចាំខេត្តកំពង់ចាមផងដែរ។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តលោក ប្លោក សុវណ្ណ ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរស្តាប់តាមវេជ្ជបញ្ជា រួមនិងការសម្រាក ហូបចុកឱ្យបានគ្រប់គ្រាន់។ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យខេត្ត ឱ្យនាំយកលោកចៅសង្កាត់ទៅសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ជាសះស្បើយ។ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួនជូនដល់លោកចៅសង្កាត់ដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវការ៕ដោយ៖លីពៅ
-
៩ខែ! វៀតណាមបានចំណូល៧ពាន់លានដុល្លារពីការនាំចេញជលផល

ហាណូយ៖ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ VASEP បានរាយការណ៍ថា ការនាំចេញជលផលរបស់វៀតណាម បានឈានដល់ ៧,១៦ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ កន្លងមកនេះ កើនឡើង ៨,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត VNexpress ចុះផ្សាយថ្មីៗនេះ។ ប្រភពបន្តថា គ្រាន់តែក្នុងខែកញ្ញា ប្រទេសនេះរកចំណូលបាន ៨៦៦លានដុល្លារ ពីការនាំចេញជលផល។ បង្គា នៅតែជាទំនិញជលផល ផ្តល់ចំណូលច្រើនជាងគេ ដល់វៀតណាម មានតម្លៃប្រហែល ២.៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែមកនេះ ដែលកើនឡើង ១០.៥%។ ក្រៅពីនេះ ត្រីត្រា ក៏មានកំណើនគួរកត់សម្គាល់ គឺមានតម្លៃ ១.៤៦ពាន់លានដុល្លារអាមេរិក។ រីឯការនាំចេញត្រីធូណា បានធ្លាក់ចុះទំហំនាំចេញ ចាប់តាំងពីខែសីហាមក ដោយសារកង្វះខាតវត្ថុធាតុដើម ប៉ុន្តែ នៅតែកើនឡើងតម្លៃ ១៦% ដែលមានជាង ៧០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា មកនេះ។ ក្រៅពីនេះ ក៏មានក្តាម ដែលផ្តល់ចំណូល ប្រមាណ២២៧លានដុល្លារផងដែរ។ VASEP ព្យាករណ៍ថា…
-
ក្នុងកិច្ចកំពូលប្រជុំអាស៊ាន រុស្ស៊ីចោទអាមេរិកថាបង្កការបំផ្លិចបំផ្លាញនៅអាស៊ី

បរទេស៖ នៅថ្ងៃសុក្រនេះ ក្នុងកិច្ចកំពូលប្រជុំអាស៊ាន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានហៅសកម្មភាពអាមេរិកនៅអាស៊ីថា ជាការធ្វើឲ្យខូចខាតធ្ងន់ធ្ងរ តាមរយៈជំរុញយោធាក្នុងតំបន់។ លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកនៅពីក្រោយ «សកម្មភាពជំរុញយោធា» របស់ប្រទេសជប៉ុន និង ប៉ុនប៉ងបង្វែរប្រទេសផ្សេងទៀត ប្រឆាំងនឹងរុស្ស៊ី និងចិន នេះជាអ្វីដែលលោក Lavrov បានប្រាប់អ្នកយកព័ត៌មាន នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងប្រទេសឡាវ។ លោកបញ្ជាក់ថា «ចរិតបំផ្លិចបំផ្លាញនៃសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងផ្នែក នៃពិភពលោកនេះ គឺឃើញជាក់ស្តែង»។ នៅពេលសួរអំពីសំណើរបស់ជប៉ុន សម្រាប់កតិកាសញ្ញាអាស៊ី បែប NATO លោក Lavrov បាននិយាយថា «គំនិតអំពីការបង្កើតប្លុកយោធា តែងតែមានហានិភ័យនៃការប្រឈមមុខដាក់គ្នា ដែលអាចកើនឡើង»។ លោក Lavrov ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងអូស្ត្រាលី បានព្យាយាមធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល «នយោបាយយ៉ាងស៊ីជម្រៅ» ដូច្នេះ «មិនអាចទទួលយកបាន»។ លោកបាននិយាយថា ប្រទេសលោកខាងលិចចង់កេងប្រវ័ញ្ចទំនាក់ទំនងរបស់ពួកគេ ជាមួយអាស៊ាន «ប្រឆាំងនឹងផលប្រយោជន៍ របស់រុស្ស៊ី…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការងារចុះបញ្ជីដីបង្ហើយ គឺទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់កម្មសិទ្ធិស្របច្បាប់

(មណ្ឌលគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការងារចុះបញ្ជីដីបង្ហើយ គឺឲ្យប្រជាពលរដ្ឋទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់កម្មសិទ្ធិស្របច្បាប់ ។ នេះជាការលើកឡើងរបស់ឯកឧត្តឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការងារចាំបាច់បន្តទៀត សូមចូលរួមគិតគូររៀបចំប្លង់គោលសម្រាប់ខេត្ត ដោយរៀបចំដីសម្រាប់កសិកម្ម លំនៅឋាន សួនច្បារ ព្រំប្រទល់ភូមិ ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន…