-
Tesla បញ្ចេញឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង គ្មានដៃចង្កូត ឬឈ្នាន់ហ្គ៊ែរ តម្លៃចាប់ពី៣ម៉ឺនដុល្លារ

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បញ្ចេញឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង ឬ Robotaxi ដែលមានទ្វារពីរ តែគ្មានដៃចង្កូត ឬឈ្នាន់ជាន់ហ្គ៊ែរ ក្នុងអំឡុងព្រឹត្តិការណ៍ដ៏រំជើបរំជួលមួយ កាលពីថ្ងៃទី១០ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះនិយាយថា ការផលិតឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯងនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ជាមួយនឹងតម្លៃចាប់ពី ៣០,០០០ដុល្លារក្នុងមួយគ្រឿង។ លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា អនាគតឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង គឺនៅទីនេះ… យើងមានឡានប្រភេទនេះចំនួន៥០គ្រឿង… នៅទីនេះនៅយប់នេះ។ អ្នកនឹងឃើញឡានតាក់ស៊ីអគ្គិសនីម៉ូដែល Ys និង Cybercab ដែលមិនត្រូវការអ្នកបើកបរទាំងអស់នៅឆ្នាំ ២០២៦។ នៅក្នុងព្រឹត្តិការណ៍នេះដែរ លោក Musk ក៏បានបញ្ចេញឡានអគ្គិសនីបើកខ្លួនឯង មានទំហំធំជាងឡានទាំងពីរម៉ូដែល ដែលមានឈ្មោះថា Robovan អាចមានសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ ២០នាក់ និងបានបង្ហាញមនុស្សយន្ត Optimus របស់ Tesla ផងដែរ៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ផ្លូវជាតិលេខ១០ ចេញពីរង្វង់មូលប្រម៉ោយ ឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង

-
កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការពង្រឹង

-
ភាពធន់ និងការបត់បែន នឹងបង្កើតបាននូវសមត្ថភាពក្នុងការប្រកួតប្រជែង បទពិសោធន៍ និងចីរភាពនៃការអភិវឌ្ឍ

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញមកផ្ទាល់

ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននៅស្រុកកោះញែកដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។ ការងារចាំបាច់បន្តទៀត សូមចូលរួមគិតគូររៀបចំប្លង់គោលសម្រាប់ខេត្ត ដោយរៀបចំដីសម្រាប់កសិកម្ម លំនៅឋាន សួនច្បារ ព្រំប្រទល់ភូមិ ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងជៀសវាងបញ្ហាទៅមុខទៀត។ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ១១ តុលា ២០២៤ 📷 MLMUPC
-
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតជួបសំណេះសំណាលជាមួយ

-
“ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន៣ រិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា”

-
នាយករដ្ឋមន្ត្រីកម្ពុជា-នូវែលសេឡង់ ឯកភាពជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគ

-
សូមជម្រាបជូន អតិថិជនរបស់ បុរី ម៉ន ដានី គម្រោងទី២៩ ឱ្យបានជ្រាបថា

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) ខេត្តកំពង់ស្ពឺ នឹងចុះវាស់វែងនិងផ្ទៀងផ្ទាត់ទីតាំងដីទំហំ ៥០០ ០០១ ម៉ែត្រការ៉េ នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ ដោយឡែកសម្រាប់ លោក លោកស្រី ដែលនៅមិនទាន់ប្រគល់ឯកសាររណបពាក់ព័ន្ធនឹងការផ្ទេរ កម្មសិទ្ធិជូនក្រុមការងារ សូមយកឯកសារទាំងនោះទៅប្រគល់ជូន មន្ទីរ ដ.ន.ស.ស. ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនេះ នៅរៀងរាល់ម៉ោងធ្វើការ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ #ams1minute
-
ជាង ១/៣នៃពលរដ្ឋអាមេរិកវ័យ Gen Z ចំណាយពេលជាង ៤ ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
