Category: One-Minute

  • ថៃ​លើកទឹកចិត្តពលករទៅធ្វើការ​ក្រៅប្រទេស​

    ថៃ​លើកទឹកចិត្តពលករទៅធ្វើការ​ក្រៅប្រទេស​

    បរទេស៖ ក្រសួងការងារបានរាយការណ៍ថា ប្រទេសថៃបានបញ្ជូនពលករជាង៥៥,០០០នាក់ ទៅធ្វើការនៅក្រៅប្រទេស ក្នុងកំឡុងឆ្នាំសារពើពន្ធ២០២៤ ដែលបង្កើតបានប្រាក់ចំណូល ចំនួន២៧០ពាន់លានបាត ឬជាង៨ពាន់ដុល្លារអាមេរិក ផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat បាននិយាយបែបនេះ កាលពីថ្ងៃសុក្រ អំឡុងការសាកសួរសុខទុក្ខ និងផ្តល់ពាក្យលើកទឹកចិត្ត ដល់ពលករ ជាង៣៦០នាក់ ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាល មុនចេញដំណើរ ទៅធ្វើការនៅតៃវ៉ាន់ អ៊ីស្រាអែល និងជប៉ុន។ ពួកគេបំពេញមុខតំណែង ក្នុងផ្នែកផលិតគ្រឿងអេឡិចត្រូនិក, ជាងដែក, ជាងសំណង់, ជាងឈើ និងក្រឡាក្បឿង ព្រមទាំង តួនាទីថែទាំ នៅប្រទេសទាំងនោះ។ ពលករត្រូវបញ្ជូនទៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារការងារ។ លោក Phiphat បានលើកទឹកចិត្តដល់កម្មករ កម្មការិនី ឱ្យបំពេញភារកិច្ច ដោយការទទួលខុសត្រូវ អនុវត្តតាមច្បាប់ និងទំនៀមទម្លាប់ របស់ប្រទេសទាំងនោះ ព្រមទាំង រៀបចំផែនការសន្សំប្រាក់ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ។ បើតាមរដ្ឋមន្ត្រីរូបនេះ ថៃគ្រោងបញ្ជូនពលករទៅក្រៅប្រទេសឲ្យកើនដល់១០ម៉ឺននាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៥៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

  • កម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់ធ្វើដំណើរតាមរថយន្ត ទៅធ្វើការ

    កម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់ធ្វើដំណើរតាមរថយន្ត ទៅធ្វើការ

    (ភ្នំពេញ)៖ គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់កំពុងធ្វើដំណើរតាមរថយន្តសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ ក្នុងនោះមានរថយន្តមួយចំនួនមិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះអាចបង្កហានិភ័យគ្រោះថ្នាក់ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។ ឯកឧត្តម ខឹម បូរិន បានគូសបញ្ជាក់បន្ថែមថា ខេត្តដែលមានរថយន្តដឹកកម្មករនិយោជិតច្រើនជាងគេមានដូចជា ខេត្តកំពង់ស្ពឺមានជាង ៩០០គ្រឿង និងខេត្តបន្តបន្ទាប់ទៀតមានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ជាដើម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុងនូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គ្មានបទដ្ឋានសុវត្ថិភាព ​និងគ្មានផាសុកភាពនៅពេលខាងមុខដ៏ខ្លី។ ឯកឧត្តម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ…

  • ក្រុងក្រចេះ ខេត្តក្រចេះ

    ក្រុងក្រចេះ ខេត្តក្រចេះ
  • ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

    ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ

    ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ

    ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ ។ សូមអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឱ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង ដែលអាចប្រែក្លាយពលរដ្ឋកម្ពុជាជាឱ្យទៅជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។ ចំពោះសំណង់អគារត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឱ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដូចជាថ្មអារ និងម៉ាបជាដើម ដើម្បីជាប្រភពចំណូលរបស់ខេត្ត ហើយអាចយកមកគិតគូរទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្តវិញ។ កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ១២ តុលា ២០២៤ 📷 MLMUPC #ams1minute

  • ឯកឧត្តម សោម ស៊ុន ពិនិត្យវឌ្ឍនភាពការសាងសង់ទី​ស្នាក់ការ​គណបក្សនៅឃុំដងកាំបិត

    ឯកឧត្តម សោម ស៊ុន ពិនិត្យវឌ្ឍនភាពការសាងសង់ទី​ស្នាក់ការ​គណបក្សនៅឃុំដងកាំបិត

    កំពង់ធំ៖ឯកឧត្តម សោម ស៊ុន, សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិង​សហការី​នៅចុង​សប្ដាហ៍នេះបានអញ្ជើញ​ពិនិត្យការសាងសង់ទីស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជានៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោក ឃួន សុខមករា តំណាងក្រុមជាងសំណង់ បានរាយការណ៍ថា ការសាងសង់បានដំណើរការទៅជាដំណាក់កាល និង​សម្រេចបាន​ប្រមាណ ៨០%។ ក្រុមជាងសំណង់បានខិត​ខំប្រឹងប្រែងអនុវត្តការងារ​តាមផែនការដែលបានកំណត់ទុក ទោះបីមាន​ការពន្យាពេលខ្លះដោយ​សាររដូវបុណ្យភ្ជុំបិណ្ឌ និងភ្លៀងធ្លាក់ជាប់ៗក៏ដោយ។ ក្នុងឱកាសនេះឯកឧត្តមក៏បានផ្តល់ថវិកាបន្ថែមដល់ក្រុមជាងសំណង់ ដើម្បីជួយឧបត្ថម្ភជីវភាពប្រចាំថ្ងៃផងដែរ៕ ដោយ​៖ប៊ុន​រដ្ឋា

  • ក្រុមការងារចុះត្រួតពិនិត្យការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង

    ក្រុមការងារចុះត្រួតពិនិត្យការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង

    បាត់ដំបង៖ក្នុងសប្ដាហ៍នេះក្រុមការងារបេសកកម្មត្រួតពិនិត្យនៃ​គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់អភិវឌ្ឍន៍​បារាំង​(AFD)បានចុះធ្វើការវាយតម្លៃ លើដំណើរការនៃការអនុវត្តគម្រោង​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ខេត្តបាត់ដំបង។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ដែលបានអម​ដំណើរ​ក្រុមការងារបេសកកម្មខាងលើនេះ បានបញ្ជាក់ថាគម្រោងផ្គត់ផ្គង់​ទឹកស្អាតនិងអនាម័យរបស់ខេត្តបាត់ដំបងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានវាយតម្លៃ​វឌ្ឍនភាព​ការងារ ដោយធៀបនឹងកម្មវិធីផែនការសកម្មភាពការងារ និងពិនិត្យបញ្ហាប្រឈមនានា ដើម្បីពិភាក្សាដោះស្រាយ កែសម្រួល​និងលើកជាសំណើផ្សេងៗ សម្ដៅជំរុញឱ្យការអនុវត្តគម្រោង​​ប្រព្រឹត្តទៅបាន​ឆាប់រហ័ស​តាម​ការគ្រោងទុកនៃផែនការមេ។ សូមជម្រាបថា គម្រោងខាងលើនេះមានការសាងសង់ស្ថានីយ​បូមទឹកឆៅមួយកន្លែង, សាងសង់រោងចក្រទឹកស្អាត​ដែលមាន​សមត្ថភាពផលិតទឹកស្អាតបាន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, រៀបចំពង្រីកបំពង់ទឹកស្អាតប្រវែង៩៤គីឡូម៉ែតដែលជាការពង្រីក​​នូវ​សមត្ថភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបង ដែលអាចបន្ថែមពី ៣៣​ ៥២០ម៉ែត្រ​គូបក្នុងមួយថ្ងៃ​ឱ្យ​ឡើងដល់​៨៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ និងដើម្បីសម្រេចគោលដៅតំបន់​សេវាកម្មឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០ ខាងមុខ។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានឱ្យ​ថា បច្ចុប្បន្ន​រដ្ឋាករទឹកបាត់ដំបង មានរោងចក្រផលិត​ទឹកស្អាត​ចំនួន២​ទីតាំង ដែលមានសមត្ថភាពផលិតសរុប ៣៣ ៥២០ ម៉ែត្រគូប​ក្នុងមួយថ្ងៃ ។មានប្រវែងបំពង់ទឹកស្អាត​ ៧៩១ គីឡូម៉ែត្រ មានអតិថិ​ជនសរុប ៣៧ ៥៥៩គ្រួសារស្មើនិងតំណ ខណៈសេវាគ្របដណ្តប់បាន ៨៥ ភូមិ ក្នុងចំណោមភូមិគោលដៅ​សរុបចំនួន៩៩ភូមិ​ស្ថិតក្នុងស្រុកចំនួន២ និងក្រុង១៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • អភិបាលស្រុកស្ទោងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិតពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន

    អភិបាលស្រុកស្ទោងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិតពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន

    កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋឱ្យនិយាយការពិត និងរាយការណ៍​ពីចំណុច​អវិជ្ជមាន​របស់​អាជ្ញាធរមូលដ្ឋាន។លោកបានលើកឡើងដូច្នេះក្នុងឱកាស​ចុះសួរសុខ​ទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៥ គ្រួសារ នៅភូមិ​ស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤។ ក្នុងនោះ, លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំ​បន្ទាយ​ស្ទោង និងក្រុមការងារពាក់ព័ន្ធឲ្យយកចិត្តទុក​ដាក់ខ្ពស់លើ​សុខុមាល​ភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ ដើម្បីអាចជួយសង្គ្រោះ និងផ្ដល់បណ្ណសមធម៌ និងបណ្ណក្រីក្រ ដែល​ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ជូន​ពួកគាត់បានទាន់ពេលវេលា៕ដោយ៖​ប៊ុន​រដ្ឋា

  • អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យសកម្មភាពហាត់សម​របស់​ក្រុមកីឡាទូក នៅស្រុកបាធាយ

    អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យសកម្មភាពហាត់សម​របស់​ក្រុមកីឡាទូក នៅស្រុកបាធាយ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពី​រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ​សកម្ម​ភាពហាត់សមរបស់ក្រុមកីឡាទូក ង ឈ្មោះ​ បាធាយ​ តេជោ​សែន​ជ័យ​ នៃវត្តបទុមតារារាម ហៅទួលចាន់​ ស្ថិតក្នុងឃុំច្បារអំពៅ ស្រុក​បាធាយ ដើម្បីត្រៀមចូលរួមប្រកួតក្នុងឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាង​មុខនេះ ។ ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្ត​ដល់ក្រុមកីឡាករទាំងអស់ ត្រូវខិតខំគោរពវិន័យ ជាពិសេស​ត្រូវគោរព​តាមលក្ខន្តិកៈ របស់គណៈកម្មការរៀបចំការប្រកួត ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវខិតខំធ្វើការហ្វឹកហាត់ និងថែរក្សាប្រពៃណី វប្បធម៌ ។ក្នុងពេលប្រកួតត្រូវរួមសាមគ្គីភាព និងសហការគ្នាជាក្រុម។ការរួមគ្នាជា​ក្រុម ជាកត្តាទទួលបានជោគជ័យ។ ការដណ្តើមជ័យជម្នះសម្រាប់​បន្តទៅ​ចូលរួម​ប្រកួតនៅកំរិតថ្នាក់ជាតិនាពេលខាងមុខ។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយៈពេល ពេញមួយថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។នៅពេលរាត្រី មានការ​បណ្តែត​ប្រទីប និងអុជកាំជ្រួច។ ព្រមទាំងមានតាំងពិព័រណ៍សមិទ្ធផលរបស់ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផល​នានា និងការប្រគំតន្ត្រីខ្នាតធំ…

  • អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំតម្រង់ទិស​លើការងារព័ត៌មាន និងសាធារណៈមតិនៅខេត្តកំពង់ធំ

    អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំតម្រង់ទិស​លើការងារព័ត៌មាន និងសាធារណៈមតិនៅខេត្តកំពង់ធំ

    កំពង់ធំ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធាន​ក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​តម្រង់​ទិសលើការងារព័ត៌មាននិងសាធារណៈមតិដល់មន្ត្រីមន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ។ ក្នុងកម្មវិធីកាលពីរសៀលថ្ងៃទី១១ ខែតុលា ឯកឧត្តម ទេព អស្នារិទ្ធ ជាមួយនឹងការកោត​សរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ​មន្ទីព័ត៌មានដែលបានខិតខំបំពេញការដោយទទួលបានលទ្ធផលល្អប្រសើរ ។ក្នុងតួយ៉ាងសំខាន់ និងជាសេនាធិការផ្ទាល់​ឱ្យសាលា​ខេត្ត ជាពិសេសទៅលើវិស័យព័ត៌មានឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់នូវការតម្រង់ទិស ឱ្យយកចិត្តទុកដាក់​លើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​ ,ការគ្រប់គ្រងអ្នកសារព័ត៌មាន ដើម្បីឱ្យព័ត៌មានទទួលបាន​លទ្ធផលល្អ, ការឆ្លើយតបទៅ​នឹងព័ត៌មាន​ក្លែង​ក្លាយ ក្រុមសាធារណៈ​មតិទាំងអស់ត្រូវតែទប់ស្កាត់ជាបន្ទាន់រាល់ព័ត៌មានដែលផ្សាយមិនប្រក្រតី។ ឯកឧត្តមក៏បានជំរុញកិច្ច​សហការ​ជាមួយមន្ទីរអង្គភាព សាលាខេត្ត និងបណ្ដាក្រុងស្រុកក្នុងមូលដ្ឋាន។ សូមជម្រាបថា ក្នុងកម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក មន្ទីរ​ព័ត៌មានខេត្ត​កំពង់ធំ  លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ  កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គ​នាយក​ដ្ឋានព័ត៌មាន និងសោតទស្សន៍   កញ្ញា បូរិន សុភាវុទ្ធតិ៍ អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្រប​សម្រួលរាជធានី/ខេត្ត និងមន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា​នៃមន្ទីរព័ត៌មានខេត្តកំពង់ធំជាច្រើននាក់៕ ដោយ៖​ប៊ុន​រដ្ឋា