Category: One-Minute

  • គ្មាននរណាម្នាក់ចង់ធ្វើទេសចរណ៍នៅប្រទេសដែលមានសង្គ្រាមនោះទេ

    គ្មាននរណាម្នាក់ចង់ធ្វើទេសចរណ៍នៅប្រទេសដែលមានសង្គ្រាមនោះទេ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ តុលា ២០២៤

    ១. ៩ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករជាង ៤៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៣០០លានដុល្លារ – FN ២. ធនាគារជាតិចាប់ដៃគូជាមួយ Alipay+ សម្រាប់ពង្រីកការទូទាត់ឆ្លងដែនកាន់តែទូលំទូលាយ – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលបានជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក – កម្ពុជាថ្មី ៤. ប្រមុខ UN ថាការវាយប្រហារលើកងទ័ពមួកខៀវ នៅលីបង់ អាចនឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម – Reuters ៥. អាមេរិកប្រកាសបញ្ជូនខែលការពារមីស៊ីល THAAD និងទ័ព ១០០នាក់ ទៅជួយអ៉ីស្រាអែល – Al Jazeera #ams1minute

  • ក្រុមការងារសហព័ន្ធសហជីពកម្ពុជា ចូលរួមសិក្ខាសិលាស្តីពីសុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិក និងសុខជុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈកម្ពុជា

    ក្រុមការងារសហព័ន្ធសហជីពកម្ពុជា ចូលរួមសិក្ខាសិលាស្តីពីសុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិក និងសុខជុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈកម្ពុជា

    (សៀមរាប)៖ លោក ស្រុង វ៉ាន់ណូ ប្រធាន សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ និងជា សមាជិក សហភាពសហជីពមរតកជាតិកម្ពុជា CCTUH ឯកឧត្តម តុល ផាន់មឿង ជាប្រធាន បានដឹកនាំក្រុមការងារចូលរួមសិក្ខាសិលាដ៏មានសារៈសំខាន់មួយស្តីពី សុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិក និងសុខជុមនីយកម្ម នៃទំនាក់ទំនង វិជ្ជាជីវៈកម្ពុជា នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ដើម្បីចែករំលែកចំណេះដឹងនានា រួមទាំងបែងចែកពង្រីកចំណេះគោលការណ៍សំខាន់ៗផ្សព្វផ្សាយដល់សមាជិកខាងក្រោមបន្តទៀត ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ត្រូវការការកែសម្រួលឲ្យមានភាពសមរម្យ និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងន័យនេះគឺមិនចាំបាច់ទាល់តែត្រូវតែផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតបច្ចុប្បន្នទាំងស្រុងនោះទេ គឺគ្រាន់តែកែសម្រួលរថយន្តឲ្យមានកន្លែងអង្គុយសមរម្យ ជំនួសឲ្យរថយន្តណាដែលតម្រូវឲ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ…

  • Boeing កាត់បន្ថយបុគ្គលិក ១៧,០០០នាក់

    Boeing កាត់បន្ថយបុគ្គលិក ១៧,០០០នាក់

    បរទេស៖ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះអាមេរិក គ្រោងនឹងកាត់បន្ថយបុគ្គលិក ១០ភាគរយ ស្មើនឹង ១៧,០០០នាក់ ទូទាំងពិភពលោក រួមមានទាំង អ្នកគ្រប់គ្រង ព្រមទាំង ពន្យាពេលផ្គត់ផ្គង់យន្តហោះ ក្រោយពេលមានកូដកម្មរបស់បុគ្គលិក រយៈពេល១ខែ ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួល, ស្តារប្រាក់សោធននិវត្តន៍ ចំពេលមានអតិផរណា។ ក្រុមហ៊ុនបានបញ្ជាក់ថា ព្រោះកូដកម្ម នាំឲ្យយន្តហោះប្រភេទ 777X ត្រូវផ្អាកការចែកចាយ ជាលើកដំបូង ដោយពន្យាពេល ពីឆ្នាំ២០២៥ ទៅ ឆ្នាំ២០២៦។ កូដកម្មបានបណ្តាលឲ្យក្រុមហ៊ុនខាតបង់ ៥ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ហើយភាគហ៊ុនរបស់ Boeing ក៏បានធ្លាក់ចុះ ១.១ភាគរយ។ លោក Kelly Ortberg នាយកប្រតិបត្តិ Boeing បាននិយាយថា ការកាត់បន្ថយការងារ ក្នុងទំហំនេះ គឺស្របទៅតាមស្ថានភាពហិរញ្ញវត្ថុ បន្ទាប់ពីបុគ្គលិក ៣៣,០០០នាក់ នៅរោងចក្រ West Coast មិនព្រមចូលធ្វើការ។ លោក Ortberg បាននិយាយថា ជាការសម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត សម្រាប់អនាគត…

  • អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖បណ្តឹងក្នុងមួយខែស្ថិតនៅក្នុងចន្លោះ៤០ទៅជាង៥០ពាក្យប្តឹង

    អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖បណ្តឹងក្នុងមួយខែស្ថិតនៅក្នុងចន្លោះ៤០ទៅជាង៥០ពាក្យប្តឹង

    (ភ្នំពេញ)ពាក្យប្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់មកអង្គភាពប្រឆាំងអំពើពុករលួយជាទូទៅស្ថិតនៅក្នុងចន្លោះពី៤០ទៅដល់ជាង៥០ជារៀងរាល់ខែ ដោយក្នុងចំណោមនេះភាគច្រើនបានប្រឆាំងនឹងការប្រព្រឹត្តិអំពើពុករលួយរបស់មន្រ្តីសាធារណៈ និងមួយចំនួនទៀតពលរដ្ឋក៏បានដាក់ពាក្យប្តឹងដែលមិនមែនជាការប្រព្រឹត្តិអំពើពុករលួយផងដែរជាហេតុធ្វើឳ្យមិនមានចំណាត់ការទេ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៣៩អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ពាក្យប្តឹងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះស្ថិតនៅក្នុងចន្លោះរវាង៤០ទៅជាង៥០ ហើយចំនួននេះឃើញថាមិនថយ និងមិនចុះប៉ុន្មានដែរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ពាក្យប្តឹងមួយចំនួនបានតម្រូវឱ្យអ្នកដាក់ពាក្យប្តឹងមកបញ្ជាក់ប្រាប់មូលហេតុនិងមានភស្ថុតាងដាក់បន្ទុកដើម្បីងាយស្រួលក្នុងការធ្វើចំណាត់ការលើជនល្មើសដែលប្រព្រឹត្តិអំពើពុករលួយ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់ពាក្យប្តឹងក្នុងខែ កញ្ញាកន្លងមកសរុបមានចំនួន៤៩។ ដោយឡែកសម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញក្នុងខែកញ្ញាកន្លងមកមានមន្ត្រីចំនួន ២៣០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១៥រូប ដោយឡែកមន្ត្រី ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៥លើក ដូចជា៖១) ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ ក្រសួងអភិវឌ្ឍជនបទ ដែលរៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងក្រសួងមុខងារសាធារណៈ (២) ការប្រឡង ជ្រើសរើសគ្រូសម្រាប់មត្តេយ្យសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារ សាធារណៈទាំងពីរដំណាក់កាល (៣)…

  • ទិដ្ឋភាពមនុស្សរត់គេចពេលអ៊ីស្រាអែលស្ទាក់ចាប់មីស៊ីល

    ទិដ្ឋភាពមនុស្សរត់គេចពេលអ៊ីស្រាអែលស្ទាក់ចាប់មីស៊ីល

    បរទេស៖ ក្រុមមនុស្សម្នាបានរត់ដើម្បីគេចខ្លួន រកកន្លែងមានសុវត្ថិភាព ក្នុងពេលដែលមានការស្ទាក់ចាប់ ការបាញ់មីស៊ីល របស់ពួកហេសបូឡា ដោយប្រព័ន្ធការពារមីស៊ីល នៅជុំវិញទីក្រុង ហៃហ្វា (Haifa) របស់អ៊ីស្រាអែល។ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើង ខណៈដែលប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ដំណើរការស្ទាក់ចាប់ការបាញ់មីស៊ីល របស់ពួកសកម្មប្រយុទ្ធ ចូលទៅលើតំបន់កំពង់ផែ ហៃហ្វា (Haifa)។ មេទ័ពអ៊ីស្រាអែលបាននិយាយ នៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់ក្រុមហេសបូឡា លើមូលដ្ឋានហ្វឹកហ្វឺនយោធា បានសម្លាប់ទាហាន យ៉ាងហោចណាស់ បួននាក់ កាលពីចុងសប្តាហ៍ ហើយវាគឺជារឿងដ៏អាក្រក់ និង ឈឺចាប់។ អំឡុងពេលទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនកងពលតូច ហ្គូឡានី (Golani) ដែលត្រូវបានវាយប្រហារ កាលពីយប់ថ្ងៃអាទិត្យ លោកឧត្តមសេនីយ៍ឯក ហឺហ្ស៊ី ហាឡេវី (Herzi Halevi) បានប្រាប់ទាហានថា «យើងកំពុងមានសង្រ្គាម ហើយការវាយប្រហារលើមូលដ្ឋានហ្វឹកហ្វឺន នៅផ្នែកខាងមុខ គឺជារឿងពិបាក ហើយលទ្ធផលគឺឈឺចាប់ ដែលសំដៅលើតំបន់ ប៊ីនយ៉ាមីណា (Binyamina) ភាគខាងត្បូងនៃទីក្រុង ហៃហ្វា (Haifa)…

  • ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាម QR Code និងក្រុមហ៊ុន Ant International តាមរយៈប្រព័ន្ធបាគង និង Alipay Plus

    ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាម QR Code និងក្រុមហ៊ុន Ant International តាមរយៈប្រព័ន្ធបាគង និង Alipay Plus

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បាន ញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ គម្រោងទូទាត់ឆ្លងដែន QR Code ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International តាមរយៈប្រព័ន្ធ បាគង និង Alipay Plus ដើម្បីផ្តល់ អត្ថប្រយោជន៍ដល់អតិថិជន ខណៈកិច្ចសហប្រតិបត្តិ​ការនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព ពាណិជ្ជកម្ម ទេសចរណ៍ និងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កិច្ចសហការរវាងធនាគារជាតិ​នៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ NBC ដើម្បីជំរុញការធ្វើឌីជីថល នៅទូទាំងប្រទេសកម្ពុជា។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន…

  • នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហើបថា​ នឹងទៅជិះរថភ្លើងនៅថ្ងៃណាមួយដោយមិន​ប្រាប់​ជាមុន ដើម្បីពិនិត្យជាក់ស្តែង

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហើបថា​ នឹងទៅជិះរថភ្លើងនៅថ្ងៃណាមួយដោយមិន​ប្រាប់​ជាមុន ដើម្បីពិនិត្យជាក់ស្តែង

    (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា នៅថ្ងៃណាមួយ សម្តេចនឹងទៅជិះរថភ្លើង ដោយមិនប្រាប់ជាមុន ដើម្បីពិនិត្យជាក់ស្តែង ព្រោះផ្លូវដែកនេះ គឺជារឿងមួយសំខាន់ ក្នុងការដឹកជញ្ជូនមនុស្ស និងការដឹកជញ្ជូនទំនិញ គឺកាត់បន្ថយការចំណាយ និងពេលវេលាបានច្រើន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្ដេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធដែលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និងចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន ។…

  • គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ទទួលបានចំណេះដឹងទៅលើ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ ពីអ្នកជំនាញ

    គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ទទួលបានចំណេះដឹងទៅលើ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ ពីអ្នកជំនាញ

    (សៀមរាប)៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ទទួលបានចំណេះដឹងទៅលើ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ ពីអ្នកជំនាញ តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលរៀបចំឡើងនៅសណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ ៤០ រូប។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ2024 ។ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ ដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលអាចទទួលបាននូវ ការចែករំលែកចំណេះដឹង និងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ជាអាទិ៍ បច្ចេកវិទ្យាដែលប្រើក្លោដជាគោល ការយល់ដឹងអំពីសន្តិសុខ និងអធិបតេយ្យភាពនៃទិន្នន័យ ពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន និងវិធីសាស្ត្រផ្សេងទៀតដែលប្រើទិន្នន័យ ។…

  • នាយករដ្ឋមន្ត្រីកម្ពុជា រំលេចសកម្មភាពសំខាន់ៗ ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម

    នាយករដ្ឋមន្ត្រីកម្ពុជា រំលេចសកម្មភាពសំខាន់ៗ ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចសកម្មភាពសំខាន់ៗចំនួន ៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ទាំង និងដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះផលវិបាក និងការប្រឈម ហើយរាជរដ្ឋាភិបាលអណ្ណតទី៧នេះ បានដាក់ចេញនូវបន្ទាត់យុទ្ធសាស្រ្ដ និងគោលនយោបាយ យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីបន្តជំរុញការអភិវឌ្ឍ ឲ្យបានជោគជ័យ។ សកម្មភាពសំខាន់ៗចំនួន ៥ចំណុច ដែលសម្ដេចធិបតី បានគូសរំលេចឡើងនោះរួមមាន៖ ទី១៖ ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និង អង្ករ,…