-
វាយតម្លៃគ្រូពេទ្យដោយសមត្ថភាពព្យាបាល រីឯវាយតម្លៃគ្រូបង្រៀនដោយសមត្ថភាពសិស្ស

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ តុលា ២០២៤

១. ចំណូលពីផលិតផលបរិក្ខារអគ្គិសនី កើនដល់ជិត ១ពាន់លានដុល្លារ – AMS Economy ២. ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក Gulfstream Aerospace Corporation ចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា – AMS Central ៣. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងទទួលបានអ្នកដំណើរជាង ១,៥លាននាក់ នៅដំណាច់ឆ្នាំ២០២៤ – FN ៤. ចិនអាចបោះផ្សាយមូលបត្របំណុលថ្មី ទំហំ ៨៥០ពាន់លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច – AFP ៥. អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្រកាសបង្កើតក្រុមថ្មី ដើម្បីឃ្លាំមើលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង – Reuters #ams1minute
-
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD អន្តរជាតិ នឹងប្រព្រឹត្តទៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ក្រុមការរងារសហព័ន្ធកីឡាយានយន្តកម្ពុជា ដឹកនាំដោយឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធ និងជាប្រធានគ្រួសារ Off Road កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ ២០២៤។ការរៀបចំកម្មវិធីនេះទៀតសោតក្នុងគោលបំណងទាក់ទាញទេសចរ និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជាទៅពិភពលោកផងដែរ។ ក្នុងកិច្ចពិភាក្សាដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផង លោក ឈិន សីហា អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជាបានបទបង្ហាញ ពីការរៀបចំការប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុ ។លោកថា ព្រឹត្តិការណ៍នេះដើម្បីបង្កើតការជួបជុំគ្រួសាររថយន្ត (OFF ROAD)ដ៏ធំនៅកម្ពុជា មកពីបណ្តាក្លឹប និងប្រទេសនានា។ លោកបានគូសរំលេចថា ការប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកប្រកួតបង្ហាញសមត្ថភាព បែបឆ្លងកាត់ឧបសគ្គដែលមាន វាលភក់ ឆ្លងទឹក ថ្ម និងឧបសគ្គជាច្រើន រួមទាំងការបោះតង់ អាំងសាច់…
-
ប្រជាជនកូរ៉េខាងជើង១លាននាក់សម្រុកចូលធ្វើជាកងទ័ព

នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានអះអាងថា យុវជនជាង១លាននាក់ទូទាំងប្រទេស រួមមានទាំងសិស្សានុសិស្ស នាសប្តាហ៍នេះ បានសម្រុកស្ម័គ្រចិត្ត ចូលធ្វើជាកងទ័ព ខណៈដែលស្ថានការណ៍អរិភាពរវាងកូរ៉េខាងត្បូង និងខាងជើងបានឡើងកម្តៅខ្លាំងឡើងវិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង KCNA។ ប្រភពបានបញ្ជាក់ថា មន្ត្រី យុវជន និងសិស្ស ជាង១លាន៤សែននាក់ នៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពប្រជាជនកូរ៉េ នៅថ្ងៃទី១៤ និង១៥ ខែតុលា។ ជាការសម្រុកចូលរួម បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចោទប្រកាន់យោធាកូរ៉េខាងត្បូងថា បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ Drone ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ជាបន្តបន្ទាប់។ កាលពីថ្ងៃអង្គារ កូរ៉េខាងជើង ថែមទាំងបានបំផ្ទុះផ្លូវ និងផ្លូវដែកជានិមិត្តរូបដ៏សំខាន់ ដែលតភ្ជាប់ប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីកើតហេតុ Drone នេះ ដោយរដ្ឋបាលក្រុងព្យុងយ៉ាងចាត់ទុកថា ជាការប្រកាសសង្គ្រាម ហើយបានបញ្ជាឱ្យទាហាន នៅតាមព្រំដែន ត្រៀមបាញ់ជានិច្ច។ ទោះបីទីក្រុងសេអ៊ូលបដិសេធលើរឿងនេះ កូរ៉េខាងជើងបានអះអាងថា ខ្លួនមានភស្តុតាងច្បាស់លាស់ថា ខិត្តប័ណ្ណឃោសនាប្រឆាំង ត្រូវបាន Drone ដឹកមកទម្លាក់ចោលរាយប៉ាយពាសពេញរដ្ឋធានី របស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា កូរ៉េខាងជើងមានគោលការណ៍បំពេញកាតព្វកិច្ចយោធា សម្រាប់បុរសទាំងអស់ ជាពិសេស រាល់ពេលដែលស្ថានភាពតានតឹងតែងខ្លាំង…
-
ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក បង្ហាញចំណាប់អារម្មណ៍លើទីផ្សារអាកាសចរណ៍កម្ពុជា

ភ្នំពេញ៖សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើ គ្រប់វិស័យនៅកម្ពុជា និងបង្ហាញការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោកបានជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុនមានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។ ជាការឆ្លើយតបសម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយតំបន់ និងពិភពលោក។ បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕ដោយ៖វណ្ណលុក
-
វេណេស៊ុយអេឡាចោទលោក Elon Musk ជះលុយ ១ពាន់លានដុល្លារធ្វើរដ្ឋប្រហារ

ការ៉ាកាស់ ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បានជះលុយយ៉ាងហោចណាស់ ១ពាន់លានដុល្លារ ញុះញង់ឱ្យមានអំពើហិង្សានៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីដើមឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។ លោក Maduro បានចោទប្រកាន់លោក Musk នៅក្នុងកម្មវិធីផ្សាយតាមកញ្ចក់ទូរទស្សន៍ប្រចាំសប្តាហ៍ថា មានប្រភពទម្លាយថា មេធំ SpaceX ដែលបានចូលរួមនៅក្នុងជម្លោះសាធារណៈដ៏យូរអង្វែងរូបនេះ បានចំណាយមិនតិចជាង ១ពាន់លានដុល្លារលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ជាពិសេស ការផ្ទុះឡើងនៃពួកហ្វាស៊ីស ដែលបង្កអំពើហឹង្សាប្រឆាំងនឹងដំណើរការបោះឆ្នោតនៅវ៉េណេស៊ុយអេឡា។ លោក Maduro ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដោយអាជ្ញាធររៀបចំការបោះឆ្នោតជាតិ បើទោះបីជាសហរដ្ឋអាមេរិកអះអាងថា ជ័យជំនះនេះត្រូវបានលួចពីបេក្ខភាពគណបក្សប្រឆាំង លោក Edmundo Gonzalez ក៏ដោយ។ បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា លោក Musk បានចោទប្រកាន់លោក Maduro ពីការក្លែងបន្លំការបោះឆ្នោត ខណៈប្រធានាធិបតីវេណេស៊ុយអេឡារូបនេះប្រកាសថា មហាសេដ្ឋីមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងរូបនេះ ជាសត្រូវរបស់គាត់ ដែលគ្រប់គ្រងការពិតបែបប្រឌិតបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះបីជាយ៉ាងណា អ្នកទាំងពីរបានយល់ព្រមដោះស្រាយការខ្វែងគំនិតគ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដែលមិនធ្លាប់កើតមានពីមុនមក៕…
-
ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក Gulfstream Aerospace Corporation

-
ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម

-
ឥណ្ឌូណេស៊ី មានចំនួនអាកាសយានដ្ឋានសរុប ៥១៣ទីតាំង ដែលជាចំនួនច្រើនជាងគេលំដាប់ទីពីរនៅក្នុងអាស៊ី បន្ទាប់ពីចិន

-
ទឹកឈូ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
