-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ និស្សិតសិក្សានៅ CADT និង AUPP មានឱកាសទទួលបានអាហាររូបកណ៍ ចំនួន ៦០កន្លែងសម្រាប់កម្មវិធីសិក្សាជប៉ុននៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីឱកាសអាហារូបកណ៍ចំនួន ៦០ កន្លែង សម្រាប់កម្មវិធីសិក្សាជប៉ុននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលក្នុងនោះអាហារូបកណ៍ចំនួន៣០ កន្លែងសម្រាប់និស្សិត CADT និង៣០ កន្លែងទៀត សម្រាប់និស្សិត AUPP។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០២៤ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិស្សិត ដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សរុបប្រមាណ ៥២០នាក់ នៅ CADT។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា និស្សិតនិងមានឱកាសទៅធ្វើការនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពីបញ្ចប់វគ្គសិក្សា លើសពីនេះទៅទៀតសម្រាប់និស្សិតដែលប្រឡងមិនជាប់ ក៏មានឱកាសទទួលបានការងារក្នុងវិស័យបច្ចេកវិទ្យា នៅប្រទេសកម្ពុជាផងដែរ ដែលណែនាំដោយសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុន Next Makeផងដែរ។ ដោយ ង៉ាន់ ទិត្យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ (27th ASEAN – China Summit)

-
ព្យុះសង្ឃរាបិសាច Milton បោកបក់មកលើឆ្នេរអាមេរិក

បរទេស ៖ ព្យុះសង្ឃរាបិសាច Milton បានបោកបក់លើឆ្នេរសមុទ្រ ក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃពុធ ជាមួយនឹងខ្យល់បក់បោកខ្លាំង ខណៈភ្លៀងគំរាមកំហែង ដល់អាយុជីវិតមនុស្ស។ ជាការកើតមានឡើង បន្ទាប់ពីព្យុះសង្ឃរាកាលពីពីរសប្តាហ៍មុន វាយប្រហារសហរដ្ឋអាមេរិក ស្លាប់មនុស្សជាង២៣០នាក់។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ របស់អាមេរិក ហៅកាត់ NHC បានចាត់ទុកថា ជាព្យុះប្រភេទទី៣ ដ៏គ្រោះថ្នាក់ខ្លាំង ដែលធ្វើឱ្យមានការបាក់ដី នៅជិតប្លុក Siesta Key នៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅយ៉ាងច្រើន នៅលើឆ្នេរសមុទ្រភាគខាងលិច របស់រដ្ឋមួយនេះ។ អភិបាលរដ្ឋ Florida បានប្រាប់សន្និសីទសារព័ត៌មានមួយ មុនពេលនៃការមកដល់របស់ព្យុះ Milton ថា ព្យុះនេះគំរាមកំហែងដល់អាយុជីវិត ជាមួយនឹងទឹកជំនន់ភ្លាមៗ ឬ Flash Flood ដែលត្រូវជន់លិច នៅភាគខាងលិចនៃរដ្ឋផ្លរីដា។ បន្ទាប់រដ្ឋមួយនេះ ព្យុះ Milton ត្រូវបានគេព្យាករណ៍ថា នឹងឆ្លងកាត់តំបន់ដីគោក ទៅកាន់មហាសមុទ្រអាត្លង់ទិក រួមទំាង មជ្ឈមណ្ឌលទេសចរណ៍ Orlando នេះបើតាម NHC ដដែល។…
-
ប្រមុខការទូតអ៊ីរ៉ង់ហោះទៅអារ៉ាប៊ីសាអូឌីតជជែកពីសង្គ្រាមហ្គាហ្សា និងលីបង់

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃពុធ ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចពិភាក្សាស្តីពីសង្រ្គាមនៅហ្គាហ្សា និងលីបង់។ ប្រមុខការទូតអ៊ីរ៉ង់ លោក Abbas Araghchi ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងគោលបំណងជជែកពីកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡាក្នុងប្រទេសលីបង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ការធ្វើដំណើរទស្សនកិច្ចរបស់លោក Araghchi នឹងផ្តោតសំខាន់បញ្ឈប់អំពើប្រល័យពូជសាសន៍ និងការឈ្លានពានរបស់អ៊ីស្រាអែល ក៏ដូចជាកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជននៅហ្គាហ្សា និងលីបង់។ អ៊ីរ៉ង់បានចោទអ៊ីស្រាអែលដែលជាសត្រូវរបស់ខ្លួនម្តងហើយម្តងទៀត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាចាប់ផ្តើម។ យ៉ាងណាមិញ បន្ទាប់ពីជម្លោះរីករាលដាលដល់ប្រទេសលីបង់ លោក Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់ គាំទ្រកិច្ចខិតខំប្រឹងប្រែងបង្កើតបទឈប់បាញ់ដំណាលគ្នា ទាំងនៅក្នុងប្រទេសលីបង់ និងទឹកដីប៉ាឡេស្ទីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយនាយករដ្ឋមន្ត្រីឡាវ និងវៀតណាម

-
ក្រោយប្រឡងបាក់ឌុបបញ្ចប់ក្រសួងអប់រំដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដើម្បីទុកដាក់ឱ្យមានសុវត្ថិភាព

ភ្នំពេញ៖ ក្រោយបញ្ចប់ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្រសួងអប់រំយុវជន និង កីឡាបានរៀបចំទុកដាក់សន្លឹកកិច្ចការរបស់បេក្ខជនយ៉ាងមានសុវត្តិភាពមុននឹងនាំយកទៅធ្វើកំណែចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក្រោយប្រឡងបញ្ចប់បានចុះពិនិត្យសកម្មភាព នៃការរៀបចំទទួលទុកដាក់ហឹបសន្លឹកកិច្ចការរបស់បេក្ខជន មកពីមណ្ឌលប្រឡងទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីយកមករក្សាទុកឱ្យមានសុវត្ថិភាពក្នុងបន្ទប់រក្សាទុកសន្លឹកកិច្ចការ។ហឹបសន្លឹកកិច្ចការទាំងអស់បានបិតសាឡេការពារនៅលើទ្វារបន្ទប់ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្រសួងអប់រំបានឱ្យដឹងដែរថាសម្រាប់សន្លឹកកិច្ចការនៅមណ្ឌលប្រឡងតាមខេត្ត ក៏បាននិងកំពុងដឹកជញ្ជូនយកមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព យុត្តិធម៌ និងតម្លាភាព ដោយការមានបិតសាឡេការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយតាមមណ្ឌលនីមួយៗផងដែរ ដើម្បីរង់ចាំដល់ព្រឹកស្អែក នឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ។ ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថាក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅប្រកបដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ក្រុមការងារពាក់ព័ន្ធទាំងអស់ ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ គួរបញ្ជាក់ដែរថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕…
-
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត

-
វិធី ៦ យ៉ាងជួយឱ្យការរស់នៅល្អប្រសើរ

-
ពុទ្ធឱវាទ

-
កាត់បន្ថយថ្លៃដឹកជញ្ជូនផលិតផល តាមរយៈការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ
