-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ តុលា ២០២៤

១. ក្រុមហ៊ុនអាកាសចរ IndiGo របស់ឥណ្ឌា នឹងចាប់ផ្តើមបើកការហោះហើរត្រង់មកភ្នំពេញ និងសៀមរាប នៅដើមឆ្នាំ២០២៥ – AMS Economy ២. គម្រោងវិនិយោគចំនួន ២៨ ក្រោមទុនវិនិយោគសរុប ៤៤៣លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត នៅក្នុងខែកញ្ញា ២០២៤ – FN ៣. ធនាគារពិភពលោកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៥,៣ – កម្ពុជាថ្មី ៤. កូរ៉េខាងជើង កាត់ផ្ដាច់ផ្លូវ និងខ្សែរថភ្លើងទាំងស្រុង ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង – AFP ៥. អ្នករស់នៅរដ្ឋ Florida របស់អាមេរិក កំពុងជម្លៀសខ្លួន មុនការមកដល់នៃព្យុះហឺរីខេន Milton – Reuters #ams1minute
-
យន្តហោះអូស្ត្រាលីចាក់ភាពយន្តមានឆុតឆាកស្នេហាស្រើបស្រាល ឲ្យអ្នកដំណើរមើល

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី បានសុំទោសចំពោះការចាក់ផ្សាយខ្សែភាពយន្តមានឆុតឆាកស្នេហាស្រើបស្រាលដល់អ្នកដំណើរ នៅលើជើងហោះហើរ រវាងទីក្រុង Sydney ទៅទីក្រុង Tokyo ប្រទេសជប៉ុន កាលពីពេលសប្តាហ៍មុន។ ខ្សែភាពយន្ត ដែលមានចំណងជើងថា «Daddio» និងសម្តែងដោយនាង Dakota Johnson និង លោក Sean Penn ត្រូវបានចាក់ផ្សាយ ទៅកាន់កាប៊ីនកន្លែងអង្គុយទាំងមូល នេះបើតាមសេចក្តីរាយការណ៍ របស់កាសែតអាមេរិក NBC News។ កាសែត The New York Times បានរាយការណ៍ថា ភាពយន្តដែលមានការខ្លឹមសារផ្លូវភេទ និងរូបភាពអាក្រាតកាយ ខ្លីៗ បានចាក់រយៈពេលជិតមួយម៉ោង ហើយមិនអាចផ្អាក ឬ បិទបានទេ នេះបើតាមសម្តីរបស់អ្នកដំណើរម្នាក់ ដែលបានរាយការណ៍។ ប្រភពបាននិយាយថា «វាជារឿងមិនល្អ សម្រាប់អ្នករាល់គ្នា ជាពិសេស ជាមួយក្រុមគ្រួសារ និងកុមារ នៅលើយន្តហោះ»។ ក្រុមហ៊ុន Qantas Airways បានសុំទោសចំពោះឧបទ្ទវហេតុ…
-
ស្ថានភាពទឹកជំនន់ក្នុងប្រទេសថៃ និងវិធានការសុវត្ថិភាពសម្រាប់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងករណីមានគ្រោះទឹកជំនន់

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។ ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និស្សិត និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិ។ ៩ តុលា ២០២៤ 📷 MLMUPC #ams1minute
-
អគ្គនាយកដ្ឋានជំនាញប្រាប់ពីអនុវត្តច្បាប់”ស្តីពីការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់”

បាត់ដំបង៖ការអនុវត្តច្បាប់ស្ដីពី៖ ការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវបានលើកមកធ្វើជាប្រធានបទក្នុងសិក្ខាសាលាមួយនៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ សិក្ខាសាលានេះរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.)នៃក្រសួងពាណិជ្ជកម្មដោយមានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង តំណាងស្ថាប័នអយ្យការអមសាលាដំបូង តំណាងអង្គភាពកងកម្លាំងតំណាង ស្ថាប័ន អង្គភាព មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេង សភាពាណិជ្ជកម្មកម្ពុជា អាជ្ញាធរក្រុង ស្រុក និង ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននាក់។ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»បានប្រាប់ថា អង្គសិក្ខាសាលានេះគឺផ្តោតសំខាន់ ស្ដីពីការពិភាក្សាផ្លាស់ប្ដូរទស្សនទាន លើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្ត។ ចំណែកលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមទាំងអស់មានអ្នកអនុវត្តច្បាប់និងធុរជន ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត សម្រាប់ការផ្លាស់ប្តូរ ការចែករំលែកនូវបទពិសោធន៍ល្អៗ…
-
ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(ឡាវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដល់ សម្តេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំពិសារអាហារពេលព្រឹកការងារនាពេលនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរប្រទេសកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី រយៈពេលជាង១ឆ្នាំកន្លងមកនេះ…
-
ចិនបំបែកកំណត់ត្រាកើបទាំងប្រាក់ចំណូល និងភ្ញៀវទេសចរ ថ្ងៃសម្រាក “សប្តាហ៍មាស”

ប៉េកាំង ៖ ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មី ក្នុងការស្រូបទាញទាំងភ្ញៀវទេសចរ និង ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ ក្នុងអំឡុងថ្ងៃឈប់សម្រាក “សប្តាហ៍មាស” ឬ “Golden Week” ចាប់ពីថ្ងៃទី ១ដល់៧ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន China daily។ ទិន្នន័យពីការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំង បានបង្ហាញថា ក្នុងអំឡុងថ្ងៃបុណ្យជាតិ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ២១.៦លាននាក់ កើនឡើងរហូតដល់ ១៨.៣៥ភាគរយ។ ជាមួយគ្នានេះ ប្រទេសចិនក៏បានកត់ត្រាពីចំណូលទទួលបានពីវិស័យទេសចរណ៍សរុបចំនួន ២៦.៩ពាន់លានយន់ ឬប្រហែល ៣.៨ពាន់លានដុល្លារ កើនឡើងដល់ ១១.៦៧ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្នុងនាមជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើក ដែលជាកន្លែងសម្រាប់ទីតាំងប្រវត្តិសាស្ត្រល្បីៗ ដូចជាព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City និងមហាកំផែង ព្រមទាំងការលាយបញ្ចូលគ្នានៃប្រពៃណីបុរាណ និងសម័យរបស់រដ្ឋធានីប៉េកាំង បានធ្វើឱ្យប្រទេសចិនក្លាយជាគោលដៅទេសចរដ៏គួរឱ្យចាប់អារម្មណ៍មួយ សម្រាប់ភ្ញៀវទេសចរ។ ក្នុងអំឡុងពេលវិស្សមកាល តំបន់ជនបទនៃទីក្រុងប៉េកាំងបានស្វាគមន៍ភ្ញៀវទេសចរសរុបចំនួន ៤.៥លាននាក់ កើនឡើងចំនួន ១៣.៦ភាគរយ ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការឈានដល់ជាង ៨៥លានដុល្លារ កើនឡើងចំនួន ៤.៥ភាគរយ បើធៀបនឹងថ្ងៃឈប់សម្រាកបុណ្យជាតិឆ្នាំមុន។ ក្នុងអំឡុងថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍នេះទៀតសោត…
-
នាយឧត្តមសេនីយ៍ វង្ស ពិសេនអញ្ជើញចុះត្រួតពិនិត្យការត្រៀមប្រារព្វខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០

ភ្នំពេញ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំអបអរសាទរខួបលើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥.តុលា.១៩៩៤- ១៥.តុលា.២០២៤) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ។ សូមជម្រាបថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកបានកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។ ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការតាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខ័ណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានសម្រួលឈ្មោះពីកងពលតូចថ្មើរជើង លេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា…
-
វាគ្មិន ៦រូប ធ្វើបទបង្ហាញ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ វាគ្មិន ៦រូប មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ» បន្ទាប់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបើកសិក្ខាសាលា ស្តីពី «ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ» រួចមក ។ អង្គសិក្ខាសាលា បានដំណើការបន្តតាមរបៀបវារៈ ដែលបានកំណត់ រួមមាន៖ (១) បទបង្ហាញស្តីពី “សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួម នៃការជ្រើស រើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់កជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស កែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. (២) បទបង្ហាញស្តីពី“ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងមហាផ្ទៃ ”ដោយ ឯកឧត្តម អ៊ុ ចំរើន អគ្គនាយករង…
-
បេក្ខជនប្រឡងបាក់ឌុបម្នាក់ក្តៅខ្លួនសន្លប់តែក្រោយការសង្រ្គោះពីក្រុមគ្រូពេទ្យដឹងខ្លួនឡើងវិញគណៈមេប្រយោគឱ្យប្រឡងបន្ត

(ភ្នំពេញ)៖ក្នុងដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នារសៀលថ្ងៃទី២ដែលជាថ្ងៃបញ្ចប់នៃការប្រឡងនេះយុវជនម្នាក់ដោយសារសភាពក្តៅខ្លួនខ្លាំងបានសន្លប់បាត់បង់ស្មារតី ហើយត្រូវបានម្តាយដឹកមកកាន់មណ្ឌលប្រឡង និងក្រោយការ ជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ បេក្ខជនបានមានស្មារតីឡើងវិញ។ តាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាយុវជនដែលជួបបញ្ហាសុខភាពនេះមានឈ្មោះញ៊ាំ សៅលី ភេទប្រុស លេខតុ ៥៨១ លេខបន្ទប់ ២៤នៅខេត្តកំពត។ ប្រភពខាងលើដដែលនេះបានឱ្យដឹងថា៖ក្រោយការដឹងខ្លួន និងបន្ទាប់ពីពិភាក្សាប្រធានគណៈមេប្រយោគ ប្រចាំមណ្ឌល បានឱ្យបេក្ខជនប្រឡងនៅកន្លែងពិនិត្យព្យាបាលផងដែរ។ គួរបញ្ជាក់ថា មណ្ឌលសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។ ដោយឡែកសម្រាប់ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុបនេះដែរ មាន បេក្ខជន អវត្តមាន ២.៣៦៤ នាក់ ស្រី៩០៧ នាក់ ដែលកើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់…