Category: One-Minute

  • សម្តេចធិបតី និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ

    សម្តេចធិបតី និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ

    នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងលោកជំទាវទី១ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ទីក្រុងវៀងចន្ទន៍, ៩ តុលា ២០២៤ #ama1minute

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ 🇰🇭🇱🇦

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ 🇰🇭🇱🇦

    ៩ តុលា ២០២៤ #ams1minute

  • សម្តេចធិបតី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន

    សម្តេចធិបតី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន

    លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ 🇰🇭🇱🇦 ៩ តុលា ២០២៤ #ams1minute

  • គីរីរម្យ ខេត្តកំពង់ស្ពឺ

    គីរីរម្យ ខេត្តកំពង់ស្ពឺ

    🎥 MLMUPC #ams1minute

  • អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ សាលី ហ្វីលីន

    អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ សាលី ហ្វីលីន

    ដែលឈ្នះបាន មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ WGP1 World Serie America-USA ជុំទី២ លើវិញ្ញាសា Amateur Runabout Rec Lites សហរដ្ឋ​អាមេរិក ថ្ងៃទី៨ តុលា ២០២៤ #ams1minute

  • អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ មុីន មូសស្តាន

    អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ មុីន មូសស្តាន

    ដែលឈ្នះបាន មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ WGP1 World Serie America-USA ជុំទី២ លើវិញ្ញាសា Novice Runabout 1100 Stock សហរដ្ឋ​អាមេរិក ថ្ងៃទី៨ តុលា ២០២៤ #ams1minute

  • ឆ្នាំ២០២៤ នៅទូទាំងខេត្តរតនគិរី មានបេក្ខជនចំនួន ១,៧២២នាក់ ស្រី ៨៧៥នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ឆ្នាំ២០២៤ នៅទូទាំងខេត្តរតនគិរី មានបេក្ខជនចំនួន ១,៧២២នាក់ ស្រី ៨៧៥នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    រតនគិរី៖ នៅព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្រ​មធ្យម​​សិក្សា​​ទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤ បានចាប់ផ្តើមដំណើរ​ការ​ហើយ​នៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ខេត្តរតនគិរី ក៏បានដំណើរការប្រឡង​ប្រព្រឹត្តិទៅប្រកបដោយភាពរលូន ។ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី៨-៩ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រឡង សរុបមាន ១.៧២២នាក់ ស្រី ៨៧៥ នាក់ ក្នុងនោះជនជាតិដើមភាគ​តិច ៤៧.២១% មាន០៣ មណ្ឌលប្រឡងរួមមាន៖ ១. មណ្ឌលប្រឡងអនុវិទ្យាល័យប៊ូថង ទេសអន្លុង ថ្នាក់វិទ្យាសាស្ត្រ ចំនួន១០បន្ទប់ មានបេក្ខជនសរុប ២៣០នាក់ ស្រី១៤០នាក់។ ២. មណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន៣២បន្ទប់ មានបេក្ខជន សរុប៨០០នាក់ ស្រី៤០៤នាក់។ ៣. មណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន ភូមិថ្មី ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន២៨បន្ទប់ មានបេក្ខជនសរុប…

  • អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ កៃ វ៉ាន់ស៊ីដែន

    អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ កៃ វ៉ាន់ស៊ីដែន

    ដែលឈ្នះបាន មេដាយមាស ក្នុងព្រឹត្តិការណ៍ WGP1 World Serie America-USA ជុំទី២ លើវិញ្ញាសា Novice Ski Stock សហរដ្ឋ​អាមេរិក ថ្ងៃទី៨ តុលា ២០២៤ #ams1minute

  • អ៊ីស្រាអែល វាយប្រហារប្រទេសស៊ីរី ស្លាប់ជនស៊ីវិល ៧នាក់

    អ៊ីស្រាអែល វាយប្រហារប្រទេសស៊ីរី ស្លាប់ជនស៊ីវិល ៧នាក់

    បរទេស៖ រដ្ឋាភិបាលស៊ីរីបាននិយាយថា ជនស៊ីវិល៧នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ។ អ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើអគារ ដែលប្រើប្រាស់ដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហេសបូឡា នៅប្រទេសលីបង់។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបាននិយាយថា «អ៊ីស្រាអែលបានកំណត់គោលដៅលើអគារ ដែលជាញឹកញាប់ គ្រប់គ្រងដោយឆ្មាំបដិវត្តន៍ជាន់ខ្ពស់ និងប្រតិបត្តិករហេសបូឡា ក៏ដូចជា រថយន្ត ដែលចតនៅមុខអគារ»។ ប៉ុន្តែ ក្រសួងការពារជាតិស៊ីរីបាននិយាយថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ Mazzeh នៃរដ្ឋធានី ដាម៉ាស ដែលជាប្លុករបស់ស្ថានទូត និងទីស្នាក់ការសន្តិសុខ។ ក្រសួងការបរទេសស៊ីរីបានថ្កោលទោស «នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត» ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះប្រឆាំងនឹងជនស៊ីវិល។ ខ្លួនបានអំពាវនាវឱ្យមាន «វិធានការជាបន្ទាន់» ដើម្បីបញ្ឈប់អ៊ីស្រាអែល ពីការអូសទាញតំបន់នេះ ធ្លាក់ចូលទៅក្នុងការប្រឈមមុខគ្នា ដែលនឹងផ្តល់ផលវិបាកដ៏មហន្តរាយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • មាសវៀតណាមឡើងថ្លៃ ទោះតម្លៃជាសកលធ្លាក់ចុះ

    មាសវៀតណាមឡើងថ្លៃ ទោះតម្លៃជាសកលធ្លាក់ចុះ

    បរទេស៖ កាសែត VNexpress បានចេញផ្សាយថាតម្លៃមាសរបស់វៀតណាមបានកើនឡើង បើទោះបីជាតម្លៃមាសពិភពលោកធ្លាក់ចុះក៏ដោយ ក្នុងនោះ គិតត្រឹមថ្ងៃអង្គារ ដើមសប្តាហ៍នេះតម្លៃដុំមាសរបស់វៀតណាមបានកើនឡើង ១.១៩% នាំឲ្យមួយតម្លឹងឡើងថ្លៃដល់ ជាង៣,៤២0ដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីចុងខែឧសភា។ បើតាមកាសែត រ៉យទ័រ បានរាយការណ៍ថា តម្លៃមាសនៅទូទាំងពិភពលោកបានធ្លាក់ចុះទាប កាលពីថ្ងៃអង្គារ ដោយសារតែប្រាក់ដុល្លារកាន់តែរឹងមាំ ខណៈពេលដែលអ្នកចូលរួមទីផ្សារមាស កំពុងតាមដាន លទ្ធផលកិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក ជុំវិញអត្រាការប្រាក់។ ប្រភពបន្តថា ហាងឆេងមាស Spot Gold បានធ្លាក់ចុះ ០.២% មកនៅត្រឹម ជាង២,៦៣៩ដុល្លារ ក្នុងមួយអោន ជារង្វាល់អន្តរជាតិ ដែលស្មើនឹងជិតមួយតម្លឹងមាស។ លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បាននិយាយថា មាសបានបាត់បង់សន្ទុះមួយចំនួន ដោយសារតែការកើនឡើងនៃប្រាក់ដុល្លារអាមេរិក ប៉ុន្តែ អាចឡើងថ្លៃវិញ ព្រោះជម្លោះជាសកល ខណៈដែលពេលមានសង្គ្រាម មាសជាទ្រព្យសម្បត្តិមានសុវត្ថិភាពជាងគេ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត