-
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ជួបសំណេះសំណាលជាមួយ

-
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួល ក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។ យោងតាមសារាចរណែនាំចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែក អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួល ដល់ប្រតិបត្តិការ ទូទាត់សងប្រាក់ របស់សហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖ ១៖ បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា «ឈ្មោះអាជីវកម្ម», «ឈ្មោះសហគ្រាស» «ឈ្មោះហាង» ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញបែបបទរដ្ឋបាលពេញលេញ និងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ ២៖ សម្រួល និងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល

(សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្ដីពី ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Government Leaders)” ដែលរៀបចំឡើងនៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ.ប្រមាណ ៤០រូប ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សាស្រ្តាចារ្យដែលអញ្ជើញមកពីស្ថាប័នបណ្តុះបណ្តាលល្បីកម្រិតអន្តរជាតិ ចំនួន ២រូប វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំនៃប្រទេសជាមិត្តក្នុងតំបន់ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដមកពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន AWS…
-
ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជំនួបរវាងប្រមុខដឹកនាំអាស៊ាន

-
ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងអន្តរសភាអាស៊ាន (AIPA) 🇰🇭🇱🇦

-
របាយការណ៍នៅថ្ងៃទី៨ តុលា

-
ហេតុអី្វរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើវិស័យអប់រំ ឬការបណ្តុះបណ្តាលធនធានមនុស្ស?

-
សម្តេចធិបតី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយ
