Category: One-Minute

  • លីបង់ប្រឈមនឹងការវិនាសដូចហ្គាហ្សា

    លីបង់ប្រឈមនឹងការវិនាសដូចហ្គាហ្សា

    បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាន កាលពីថ្ងៃពុធថា ប្រទេសលីបង់អាចប្រឈមមុខនឹង «វង់នៃសេចក្តីវិនាស» ដូចគ្នានឹងតំបន់ Gaza ដែលកំពុងមានសង្គ្រាម រវាងអ៊ីស្រាអែលនិងហាម៉ាស់។ លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសលីបង់បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសលីបង់ ពីការរីករាលដាល ទៅជាទិដ្ឋភាពនៃការបំផ្លិចបំផ្លាញស្រដៀងគ្នាដូចដែលបានឃើញ នៅក្នុងតំបន់ហ្គាហ្សា។ លោក Matthew បានលើកឡើងថា «យើងអាចចូលទៅក្នុងប្រភេទនៃសេចក្តីវិនាសដូចគ្នា» ដោយលោកបន្ថែមថា «យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់វា កុំឲ្យកើតឡើង ដូចហ្គាហ្សាទៀត»។ គួរបញ្ជាក់ថា មនុស្សជាង៤ម៉ឺននាក់បានស្លាប់ ក្នុងសង្គ្រាមប្រមាណ១ឆ្នាំ នៅហ្គាហ្សា។ រីឯ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ១,១០០ នាក់ និងបានជម្លៀសមនុស្សលើសពីមួយលាននាក់ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • កម្ពុជានាំចេញផលិតផលកសិកម្មជាច្រើនប្រភេទទៅក្រៅប្រទេស ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ

    កម្ពុជានាំចេញផលិតផលកសិកម្មជាច្រើនប្រភេទទៅក្រៅប្រទេស ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ តុលា ២០២៤

    ១. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្នើឱ្យក្រុមហ៊ុនពិចារណាកំណត់តម្លៃលំនៅឋានឱ្យសមស្រប តាមសមត្ថភាពប្រជាជនកម្ពុជា – FN ២. គម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយពលរដ្ឋចៀសពីការចាញ់បោកផ្នែកហិរញ្ញវត្ថុ – ថ្មីៗ ៣. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ត្រូវបានអនុម័តក្រោមទុនវិនិយោគ ៧០លានដុល្លារ – កម្ពុជាថ្មី ៤. មីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងចូលរួម កិច្ចប្រជុំកំពូលអាស៊ាន ជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ – AFP ៥. អង្គការសហប្រជាជាតិ (UN) ប្រកាសថា បណ្តាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍រីកដុះដាលកាន់តែច្រើន តាមរយៈកម្មវិធី Telegram – Reuters #ams1minute

  • ហាណូយវ៉ាដាច់បាងកក,សិង្ហបុរី ក្លាយជាទីក្រុងធ្វើម្ហូបដ៏ល្អបំផុតប្រចាំអាស៊ី

    ហាណូយវ៉ាដាច់បាងកក,សិង្ហបុរី ក្លាយជាទីក្រុងធ្វើម្ហូបដ៏ល្អបំផុតប្រចាំអាស៊ី

    បរទេស៖ ទីក្រុងហាណូយនៅប្រទេសវៀតណាមបានវ៉ាដាច់ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងនៅប្រទេសសឹង្ហបុរី, ហុងកុង, សេអ៊ូល និងតូក្យូ ក្លាយជាគោលដៅធ្វើម្ហូបដ៏ល្អបំផុតរបស់អាស៊ី ប្រចាំឆ្នាំ២០២៤ នៅក្នុងកម្មវិធីពានរង្វាន់សកល World Culinary Awards។ ថ្មីៗនេះ ទីក្រុងហាណូយបានលេចចេញជារូបរាង នូវភោជនីយដ្ឋានចំនួន៣ នៅលើផែនទីទេសចរណ៍ពិភពលោក រួមមាន Hibana by Koki, Tam Vi និង Gia ដែលសុទ្ធតែទទួលបានផ្កាយ Michelin ដំបូង នៅក្នុងពានរង្វាន់ Michelin Guide ឆ្នាំ២០២៣ ហើយរក្សាបានដោយជោគជ័យ នូវតំណែងកំពូលនេះ នៅឆ្នាំ២០២៤។ បូករួមទាំង៣នេះទៀត ភោជនីយដ្ឋានលំដាប់ផ្កាយ Michelin នៅក្នុងទីក្រុងហាណូយ មានសរុបចំនួន៧។ មុខម្ហូបល្បីៗរបស់ទីក្រុងហាណូយ មានដូចជា pho ឬ ហ្វឺ , bun cha ឬ បាយដំណើបជាមួយសាច់ជ្រូកដុត និងរុក្ខជាតិក្លិនក្រអូប។ ក្រៅពីនេះ មានមុខម្ហូប cha ca…

  • មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា

    មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា

    បរទេស៖ ប្រទេសមីយ៉ាន់ម៉ានឹងបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា កាលពីបីឆ្នាំមុន នេះបើតាមប្រភពពីមន្ត្រីការទូតមួយរូប បានប្រាប់កាសែត AFP នៅថ្ងៃអង្គារនេះ។ មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន គ្រោងនឹងជួបប្រជុំជាមួយគ្នា នៅប្រទេសឡាវ នាថ្ងៃពុធ សប្តាហ៍នេះ ខណៈ វិបត្តិនៅមីយ៉ាន់ម៉ា គឺជារបៀបវារៈកម្រិតខ្ពស់។ បញ្ហាជម្លោះប្រដាប់អាវុធ នៅមីយ៉ាន់ម៉ា នាំឲ្យអាស៊ានបានរារាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកំពូល ពោលគឺបន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ អាស៊ានឲ្យតំណាងមីយ៉ាន់ម៉ា ដែលមិនមែនជាតំណាងនយោបាយចូលរួមដែរ ប៉ុន្តែ ឧត្តមសេនីយ៍ ដែលបានដឹកនាំរដ្ឋប្រហារ បានបដិសេធ មិនបញ្ជូនឲ្យចូលរួមទេ នាពេលកន្លងមក។ យ៉ាងណាមិញ មីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ានមួយដែរ បានសម្រេចបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប ជាអ្នកតំណាងរបស់ខ្លួន ទៅកិច្ចប្រជុំ រយៈពេលបីថ្ងៃ នៅទីក្រុងវៀងចន្ទន៍ ក្នុងសប្តាហ៍នេះ នេះបើតាមអ្នកការទូតនៅអាស៊ីអាគ្នេយ៍ម្នាក់ ដែលចូលរួមក្នុងកិច្ចប្រជុំ បានប្រាប់ AFP។ អ្នកកាសែត AFP បានមើលឃើញថា លោក Aung Kyaw Moe…

  • កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ និង សន្ដិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល អប់រំ និង ការកសាងហេដ្ឋារចនា សម្ព័ន្ធ តភ្ជាប់ប្រទេសទាំងពីរ។ #ams1minute

  • នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

    បោសសម្អាតមីន និងកាកសំណល់សង្រ្គាម បានទទួលមរណភាព នៅវេលាម៉ោង ៦:០០នាទីយប់ ថ្ងៃទី ៨ តុលា ២០២៤ នៅក្នុងមន្ទីរពេទ្យសាន់រ៉ាយ ដោយរោគគាពាធ ក្នុងជន្មាយុ ៦៥ឆ្នាំ។ 📷 កម្ពុជាថ្មី #ams1minute

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ

    ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច សម្រាប់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន។ យោងតាមស្មារតីនៃការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនាទានក្នុងការរៀបចំផែនការនេះ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។ ៨ តុលា ២០២៤ 📷 MLMUPC #ams1minute

  • ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះខេត្តពោធិ៍សាត់មានបេក្ខជនសរុបចំនួន៣ ៧៨១នាក់

    ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះខេត្តពោធិ៍សាត់មានបេក្ខជនសរុបចំនួន៣ ៧៨១នាក់

    ពោធិ៍សាត់៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ​ប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤​នៅខេត្តពោធិ៍សាត់ប្រព្រឹត្ត​ដោយ​រលូនបន្ទាប់ពីឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកវិញ្ញាសាប្រឡងដោយផ្ទាល់នៅវិទ្យាល័យពោធិ៍សាត់។ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានឱ្យដឹងថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឆ្នាំសិក្សា​២០២៣-២០២៤នេះខេត្តពោធិ៍សាត់មានបេក្ខជនសរុបចំនួន៣ ៧៨១អង្គ/នាក់ (ស្រី២១៣៤នាក់)។ ក្នុងនោះបេក្ខជន​ចំណេះទូទៅ​ចំនួន៣ ០៤៣នាក់ , បេក្ខជនស្វៃរិន ៦៦៣នាក់ បេក្ខជនបំពេញវិជ្ជា​៣០អង្គ/នាក់ និងបេក្ខជនស្វៃ​រិនបំពេញ​វិជ្ជា​៤៥អង្គ/នាក់។ ខេត្តមាន៦​មណ្ឌល ស្មើនឹង១៥២បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនមណ្ឌល​នៅដដែល តែកើនមួយបន្ទប់និង បេក្ខជនកើនឡើង២១អង្គ/នាក់។ ក្នុងឱកាសនេះឯកឧត្តម អ៊ឹម កុច និងឯកឧត្តម ខូយ រីដា បានផ្តាំ​ផ្ញើដល់បេក្ខជនទាំងអស់​កុំតក់ស្លុត ត្រូវបញ្ចេញ​អស់ពីសមត្ថភាព​ដែលបានខិតខំរៀនសូត្រកន្លងមក។លោកក៏បានជូនពរដល់បេក្ខជន​ទាំងអស់ប្រឡងជាប់ទាំងអស់គ្នា ពិសេសទទួលបាននិទ្ទេស​ល្អទៀតផង៕ដោយ៖ចេង ពុំ

  • ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តកំពង់ចាមមានបេក្ខជនជាង៨ពាន់នាក់

    ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តកំពង់ចាមមានបេក្ខជនជាង៨ពាន់នាក់

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសា​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤​នាសម័យប្រឡងថ្ងៃទី៨​-៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ នៅវិទ្យាល័យ​ព្រះសីហនុ (ជើង) ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំង​អំពើពុក​រលួយ អ្នកសង្កេតការណ៍សហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានជូនពរដល់បេក្ខជន​​ទាំងអស់ សូមឱ្យមាន​សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស ទទួលបានលទ្ធផលល្អ ក្នុងការប្រឡងជាប់ និងជោគជ័យ ពោលគឺត្រូវខិតខំឱ្យអស់​ពីសមត្ថភាព​ដើម្បីឈានទៅដល់ទទួលបានអាហាររូបករណ៍បន្តទៅរៀននៅមហាវិទ្យាល័យ។ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៨ ៩៨២នាក់។ មានមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើនឹង ៣៦១បន្ទប់ ក្នុងនេះ ក្រុងកំពង់ចាមមានចំនួន ១០មណ្ឌល,ស្រុកកំពង់សៀមមាន ២មណ្ឌលនិងនៅស្រុកជើងព្រៃមាន ២មណ្ឌល៕ដោយ៖លី ពៅ