Category: One-Minute

  • ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី

    ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី

    កម្ពុជាកំពុងបោះជំហានលើវិថីដ៏ត្រឹមត្រូវ ហើយយើងត្រូវខិតខំដើរទៅមុខបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរបស់យើង។ ពិធីសម្ពោធបើកលក់ជាផ្លូវការ ប៊ូយ៉ុងថោន ៨ តុលា ២០២៤ 📷 MLMUPC #ams1minute

  • ពាក្យថាជាតិនិយមជាកិច្ចការល្អ តែកុំជាតិនិយមជ្រុល

    ពាក្យថាជាតិនិយមជាកិច្ចការល្អ តែកុំជាតិនិយមជ្រុល
  • តំបន់អាស៊ីនាំមុខគេក្នុងការបរិភោគមីកញ្ចប់

    តំបន់អាស៊ីនាំមុខគេក្នុងការបរិភោគមីកញ្ចប់

    ដោយប្រទេសចិនជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីដែលមានការបរិភោគមីកញ្ចប់ជាអាហារដែលពេញនិយមខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្ដែង ប្រជាជនចិនបរិភោគមីកញ្ចប់ប្រមាណ ៤២ ពាន់លានកញ្ចប់ក្នុងឆ្នាំ ២០២៣។ ដោយឡែក នៅខាងក្រៅអាស៊ី ប្រជាជនអាមេរិកបរិភោគមីកញ្ចប់ប្រមាណ ៥,១ពាន់លានកញ្ចប់។ នៅទ្វីបអាហ្រ្វិក ប្រជាជនក្នុងប្រទេសនីហ្សេរីយ៉ា បរិភោគមីកញ្ចប់សរុប ១ ពាន់លានកញ្ចប់ – Seasia #ams1minute

  • ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិខេត្តសៀមរាប ចាប់ផ្តើម​ដោយរលូន

    ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិខេត្តសៀមរាប ចាប់ផ្តើម​ដោយរលូន

    សៀមរាប៖ ដូចជាបណ្ដារាជធានី ខេត្តដទៃដែរ តាមមណ្ឌលប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនានានៅក្នុងខេត្ត​សៀមរាប​បានចាប់ផ្តើមពីម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤​។ឯកឧត្តម ភូ សំអាត សមាជិកក្រុម​ប្រឹក្សាខេត្តអញ្ជើញជា​អធិបតីកាត់វិញ្ញាសាប្រឡងនៅមណ្ឌលសាលាបឋមសិក្សាវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ការបើកវិញ្ញាសាប្រឡង មានវត្តមានចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួង ថ្នាក់ខេត្ត អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ខេត្តសៀមរាបមានបេក្ខជនប្រឡងចំនួន ១១.០៩២នាក់ និងមាន​មណ្ឌលប្រឡងចំនួន១៦មណ្ឌល ស្មើនឹង៤៤៧បន្ទប់។ក្នុងនេះ មានថ្នាក់វិទ្យាសាស្ដ្រមាន៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គម ១១មណ្ឌល។ ក្នុងឱកាសអញ្ជើញចូលរួមឯកឧត្ដម ភូ សំអាត បានណែនាំបន្ថែម​ដល់មន្រ្តីមានសមត្ថកិច្ច អាជ្ញាធរដែនដី ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តលើការងារសន្តិសុខ រួមទាំងសណ្តាប់​ធ្នាប់ ឱ្យបានសម្រាប់រយៈពេលពីរថ្ងៃគឺ ថ្ងៃទី៨-៩ ខែ តុលា៕ដោយ៖ប៊ុន រដ្ឋា

  • ហាម៉ាសប្តេជ្ញាធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ក្នុងថ្ងៃខួប១ឆ្នាំ

    ហាម៉ាសប្តេជ្ញាធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ក្នុងថ្ងៃខួប១ឆ្នាំ

    បរទេស៖ ក្រុមប្រដាប់អាវុធហាម៉ាសបានប្តេជ្ញាថា នឹងមានសង្គ្រាមដ៏យូរអង្វែងប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ជាថ្ងៃរម្លឹកខួប១ឆ្នាំ នៃការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលនាំឲ្យមានសង្គ្រាម មកដល់បច្ចុប្បន្ន។ លោក Abu Obeida អ្នកនាំពាក្យ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសបានពិពណ៌នាថា ជា «សង្រ្គាមដ៏យូរអង្វែង», «យើងជ្រើសរើសបន្តការប្រយុទ្ធនៅក្នុងសង្គ្រាមដ៏យូរអង្វែង ដែលជាការឈឺចុកចាប់»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសច្ចាថា «ខ្ញុំនឹងមិនចុះចាញ់ឡើយ ដរាបណាពលរដ្ឋរបស់យើងមិនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព យើងនឹងបន្តប្រយុទ្ធ»។ នៅតំបន់ហ្កាហ្សា មានស្លាប់មនុស្សចំនួន ៤១,៩០៩នាក់ ហើយ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • បេក្ខជនប្រឡងបាក់ឌុបដែលមានពិការភាពនឹងត្រូវប្រឡងវិញ្ញាសារតែមួយដូចបេក្ខជនទូទៅ និង ត្រូវបានរៀបចំបន្ទប់ដោយឡែក

    បេក្ខជនប្រឡងបាក់ឌុបដែលមានពិការភាពនឹងត្រូវប្រឡងវិញ្ញាសារតែមួយដូចបេក្ខជនទូទៅ និង ត្រូវបានរៀបចំបន្ទប់ដោយឡែក

    ភ្នំពេញ៖ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្រសួងបានរៀបចំបន្ទប់សម្រាប់បេក្ខជនពិការភាពដាច់ដោយឡែក ប៉ុន្តែសម្រាប់ប្រធានវិញ្ញសារវិញគឺដូចគ្នាទាំងអស់។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពីធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានឱ្យដឹងថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលពិការភ្នែកវិញ្ញាសារនឹងត្រូវបកជាភាសាប្រាយដែលជាអក្សរស្ទាប(អក្សរស្ទាប Braille )។បេក្ខជនសរសេរចម្លើយ និងសម្រាប់កំណែវិញ មានគ្រូកែពិសេស ដែលមានគ្រូបង្រៀនមកពីវិទ្យាស្ថានពិសេសដែលឯកទេសខាងភាសាប្រាយ។សម្រាប់បេក្ខជនពិការស្តាប់មិនលឺក៏ពុំមានបញ្ហាអ្វីដែរគឺបេក្ខជនអាចមើលប្រធានវិញ្ញសារហើយធ្វើសំណេរប្រឡងដូចបេក្ខជនទូទៅដែរ។ គួរបញ្ជាក់ថាបើតាមមន្រ្តីក្រសួងអប់រំកន្លងមកបានឱ្យដឹងថាបេក្ខជនដែលពិការភាពបានដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ ហើយក្នុងចំណោមនេះក៏បានជាប់សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សាក៏មានចំនួនច្រើនមិនចាញ់បេក្ខជនទូទៅប៉ុន្មាននោះដែរ។ ដោយឡែកសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន…

  • ២៣ខេត្តនៅ​ថៃ​លិចលង់ ប៉ះពាល់ ៦៦,០០០គ្រួសារ

    ២៣ខេត្តនៅ​ថៃ​លិចលង់ ប៉ះពាល់ ៦៦,០០០គ្រួសារ

    បរទេស៖ អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ កាលពីថ្ងៃចន្ទ បានរាយការណ៍ពីទឹកជំនន់កំពុងកើតមាននៅក្នុងខេត្តចំនួន២៣ ដែលភាគច្រើននៅភាគខាងជើង និង ភាគឦសាន ប៉ះពាល់ដល់គ្រួសារជាង ៦៦,០០០គ្រួសារ នេះបើតាមកាសែត Bangkok Post។ យោងតាមអគ្គនាយកដ្ឋានមួយនេះបានឲ្យដឹងថា ទឹកជំនន់បានបន្តមាននៅក្នុងខេត្តភាគខាងជើង ចំនួន៩ រួមមានទាំងខេត្ត Chiang Mai និង Chiang Rai ផងដែរ។ នៅភាគឦសាន ខេត្តចំនួន៧ ត្រូវបានជន់លិច រួមមានទាំង ខេត្ត Buri Ram និង ខេត្ត Chaiyaphum ផងដែរ។ នៅតំបន់ទំនាបកណ្តាល មានទឹកជំនន់នៅក្នុងខេត្តចំនួន៥ រួមមានទាំង ខេត្ត Ang Thong និង Ayutthaya ផងដែរ។ នៅភាគខាងត្បូង គ្រោះទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួនពីរ គឺខេត្ត Nakhon Si Thammarat និងខេត្ត Songkhla ។ អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍ផងដែរថា…

  • អភិបាលខេត្តស្វាយរៀង លើកទឹកចិត្តដល់សិស្សប្រឡង បាក់ឌុបនៅថ្ងៃដំបូង

    អភិបាលខេត្តស្វាយរៀង លើកទឹកចិត្តដល់សិស្សប្រឡង បាក់ឌុបនៅថ្ងៃដំបូង

    ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្ត​ដល់សិស្សានុ សិស្សទាំងអស់ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យ​អស់ពី​សមត្ថភាពដោយត្រូវគោរព ឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ ដោយមានវត្តមានមន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡាក្នុងពិធី បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​នៅមណ្ឌលវិទ្យា ល័យស្វាយរៀង ក្រុងស្វាយរៀង ជាមួយនឹងការលើកទឹកចិត្ត ការក្រើន រំលឹក ឯកឧត្តម ប៉េង ពោធិ៍សាក៏បាន ​ជូន​​ពរ​​ដល់បេក្ខជនទាំងអស់ឱ្យ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត ត្រៀម រង្វាន់សម្រាប់ផ្ដល់ជូន​សិស្សដែលទទួល បាននិទ្ទេសល្អប្រសើរផងដែរ។ មន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យ ប្រឡង៖៨ តុលា ២០២៤ មានបេក្ខជនចំនួន ៤ ២១៤នាក់ , មាន៦ មណ្ឌលប្រឡង ស្មើ ១១៩បន្ទប់។ ជាមួយគ្នានេះរដ្ឋបាលខេត្ត​បានដាក់កម្លាំងនគរបាល និងកងរាជ អាវុធហត្ថចំនួនជាង២០០នាក់ ដើម្បីរៀបចំសណ្តាប់ធ្នា​ប់នៅ​តាម មណ្ឌលសំណេរនានាផងដែរ…

  • វិថីសម្តេចវិបុល​ បញ្ញា សុខអាន​ ក្រុងសៀមរាប ខេត្តសៀមរាប

    វិថីសម្តេចវិបុល​ បញ្ញា សុខអាន​ ក្រុងសៀមរាប ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • រដ្ឋមន្រ្តីក្រសួងអប់រំ៖ ឆ្នាំខាងមុខការប្រឡងបាក់ឌុបនឹងរំកិលមកត្រឹមខែសីហាវិញ

    រដ្ឋមន្រ្តីក្រសួងអប់រំ៖ ឆ្នាំខាងមុខការប្រឡងបាក់ឌុបនឹងរំកិលមកត្រឹមខែសីហាវិញ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថានៅឆ្នាំខាងមុខទៀតនេះ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)​នឹងត្រូវលើកមកធ្វើនៅ​ខែសីហាវិញ ការធ្វើបែបនេះគឺក្រៅពីជួយមិនឱ្យប៉ះពាល់ដោយសារ​ជំនន់ទឹក​ភ្លៀងហើយនៅជួយឱ្យសិស្សដែលប្រឡងជាប់អាចចូលរៀនទាន់ពេលវេលានៅតាមសាកលវិទ្យាល័យនានានៅបរទេសថែមទៀត។ ថ្លែងក្រោយបញ្ចប់ពីធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា់ការបង្ខិតពេលវេលាប្រឡង​របស់បេក្ចជន មកប្រឡងត្រឹមខែតុលាវិញនេះដោយសារតែថាធ្វើឱ្យដូច​កាលពី​មុនមកនេះពោលគឺមុនការរីករាលដាលនៃការផ្ទុះជំងឺកូវីដ១៩។ដោយសារ​តែការ​កើតជំងឺកូវីដ១៩ កន្លងមកក្រសួងបានធ្វើការពន្យាពេលការប្រឡងនេះដល់ខែខែធ្នូ និងខែមករាថែមទៀត ។ អញ្ចឹងពេលនេះក្រសួងចង់បង្ខិតវាមកដល់ខែសីហាវិញ។ ទាក់ទិនទៅនឹងការចង់បង្ខិតពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកត្រឹមខែសីហាវិញនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានធ្វការពន្យល់ថាគឺប្រយោជន៍ដើម្បី​ឱ្យ​សិស្ស និស្សិតដែលប្រឡងហើយមានឱកាសដាក់ពាក្យទៅរៀននៅ​បរទេស​ឬទទួល​អាហាររូបករណ៍នៅបរទេស។ បើសិនបើមិនប្រឡងចប់ខែសីហាទេនឹងជួបការលំបាកពីព្រោះថានៅបរទេសបវេសនកាលនៅខែកញ្ញា។អញ្ចឹងឆ្នាំនេះយើងរុញការប្រឡងមកត្រឹមខែតុលា ហើយនៅឆ្នាំ​ខាង​​មុខការប្រឡងនឹងធ្វើនៅខែសីហាវិញ។ជាមួយគ្នាសម្រាប់ខែសីហា​មិនមាន​បញ្ហា​ប្រឈមនឹងការលិចទឹក និងពិសេសជាឱកាសដល់សិស្ស និស្សិតងាយដាក់ពាក្យ​ចូល​រៀន​នៅបរទេសថែមទៀត។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨…