Category: One-Minute

  • ព្រលានយន្តហោះអារ៉ាប់បំពាក់សូឡាច្រើនបំផុតក្នុងលោក

    ព្រលានយន្តហោះអារ៉ាប់បំពាក់សូឡាច្រើនបំផុតក្នុងលោក

    បរទេស៖ ជាគម្រោងដ៏ធំបំផុត ពុំធ្លាប់មាន នៅលើពិភពលោក បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ សូឡា ប្រមាណ៦៣០០០បន្ទះ ដែលអាចបង្កើតថាមពលកកើតឡើងវិញ បានជាង៦ម៉ឺនមេហ្គាវ៉ាត់ម៉ោង (MWh) ជារៀងរាល់ឆ្នាំ នឹងត្រូវបំពាក់ នៅលើដំបូលអាកាសយានដ្ឋាន នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ ក្រុមហ៊ុន Dubai Airports បានចាប់ដៃគូជាមួយក្រុមហ៊ុន Etihad Clean Energy Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាជ្ញាធរទឹកនិងអគ្គិសនីឌូបៃ ហៅកាត់ DEWA ក្នុងគម្រោងដ៏ធំមួយនេះ ហើយត្រូវបានគេរំពឹងថា នឹងដំណើរការពេញលេញ នៅឆ្នាំ២០២៦ គ្របដណ្តប់លើអាកាសយានដ្ឋានអន្តរជាតិ DXB និង អាកាសយានដ្ឋានអន្តរជាតិ Dubai World Central – Al Maktoum ហៅកាត់ DWC។ បន្ទះសូឡាទាំងនេះ ត្រូវបានគេជឿថា នឹងកាត់បន្ថយកាបូនឌីអុកស៊ីត CO2 នៅអាកាសយានដ្ឋានប្រមាណ ២៣,០០០តោន ជារៀងរាល់ឆ្នាំ ដែលស្មើនឹងការដករថយន្តចំនួន ៥,០០០គ្រឿង ចេញពីផ្លូវថ្នល់ ឬ…

  • ខែកញ្ញាគម្រោងវិនិយោគចំនួន២៨ដែលទុនវិនិយោគប្រមាណ៤៤៣លានដុល្លារត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    ខែកញ្ញាគម្រោងវិនិយោគចំនួន២៨ដែលទុនវិនិយោគប្រមាណ៤៤៣លានដុល្លារត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    ភ្នំពេញគម្រោងវិនិយោគចំនួន២៨ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័ត ដោយក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោង​ពង្រីក​ផលិតកម្មចំនួន២គម្រោង ដែលមានទុន​វិនិយោគសរុប​ប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបាន​ប្រមាណ​ជិត២៥ពាន់កន្លែង។ ក្នុងចំណោម​គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច​ពិសេស​មានចំនួន៦គម្រោង និងគម្រោង​វិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។ ប្រភពដដែលបន្តថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាព​លេចធ្លោជាងគេប្រចាំខែកញ្ញា ក្នុងនេះ៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃ​កីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុន វិនិយោគបន្ថែម​១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន២.៥០៥​កន្លែង។ ដោយឡែកក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖គម្រោងបង្កើ​ត​តំបន់​សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ​ជាង៧០លានដុល្លារ និងអាច បង្កើតការងារបានចំនួន៧០៨​កន្លែង។គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងផ្លុង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុង ទុនវិនិយោគចំនួន៥៥លានដុល្លារ…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់

    គោលការណ៍ទាំង៥ នៃច្បាប់សំណង់រួមមាន៖ ច្បាប់នេះមានគោលបំណងធានា៖ ៧ តុលា ២០២៤ 📷 MLMUPC #ams1minute

  • ថៃឆេះឡានជាថ្មីទៀត បន្ទាប់ពីឆេះស្លាប់គ្រូនិងសិស្សបាន៤ថ្ងៃ

    ថៃឆេះឡានជាថ្មីទៀត បន្ទាប់ពីឆេះស្លាប់គ្រូនិងសិស្សបាន៤ថ្ងៃ

    បាងកក ៖ កាសែតថៃ Bangkok Post បានចេញផ្សាយថា មនុស្ស៥នាក់បានរងរបួស ក្នុងហេតុការណ៍ឆេះឡានតាក់ស៊ី កែច្នៃប្រើហ្គាស មួយគ្រឿង នៅបាងកក។ ហេតុការណ៍នេះបានកើតឡើង ក្រោយពេល៤ថ្ងៃ ដែលមានករណីឆេះឡានក្រុងស្លាប់គ្រូ និងសិស្ស២៣នាក់ ដោយគេដឹងថា ឡានមួយគ្រឿងនេះ បានកែច្នៃ ប្រើឧស្ម័នធម្មជាតិ ឬ ហ្គាស LPG ដូចគ្នា។ Bangkok Post បានរៀបរាប់ថា ឡានតាក់ស៊ីមួយគ្រឿងនេះ បានឆាបឆេះនៅផ្លូវ Rama IX កាលពីព្រឹកថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យរងរបួស ទាំងអ្នកដំណើរ និងអ្នកបើកបរ។ ភ្លើងបានឆាបឆេះ នៅម៉ោង៨និង១០នាទីព្រឹក ហើយប្រើពេល១៥នាទី ទើបរលត់ទៅវិញ។ តាមការសន្និដ្ឋានបឋមអំពីមូលហេតុនៃការឆេះ គឺបណ្តាលមកពីគ្រោះថ្នាក់ ក្នុងនោះ រថយន្តតាក់ស៊ីមួយគ្រឿងនេះ បានបើកទៅបុករបាំងថ្ម នៅចំណុចផ្លូវកោង ហើយក្រឡាប់ផ្ងារជើង។ រថយន្តតាក់ស៊ីមួយគ្រឿងនេះ បានប្រើសាំងផង និងហ្គាស LPG ផង ប៉ុន្តែ មិនមានការបញ្ជាក់ច្បាស់ថា នេះគឺជាកត្តាបង្កឲ្យឆេះនោះទេ ខណៈដែលការស៊ើបអង្កេតរបស់ប៉ូលីស កំពុងបន្តធ្វើបន្ថែមទៀត។…

  • កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”

    កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”

    (ភ្នំពេញ)៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ ។ ឯកឧត្តម បណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ថាកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីពានរង្វាន់ថ្នាក់ជាតិធំបំផុត ទាក់ទងជាមួយនិងវិស័យឌីជីថល ក្រោមកិច្ចខំនិងរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល១០មកហើយ ដើម្បីជំរុញដល់វិស័យសំខាន់ៗចំនួន ទី១ វិស័យប្រៃសណីយ៍ ទី២វិស័យទូរគមនាគមន៍ និងទី៣ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬហៅថាវិស័យឌីជីថល ។ ឯកឧត្តម គូសបញ្ជក់បន្ថែមថា រាជរដ្ឋាភិបាលដាក់ចេញនូវសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្នាំ២០២១ដល់ឆ្នាំ២០៣៥ ដើម្បីជំរុញនូវការអភិវឌ្ឍន៍ឌីជីថល ដែលផ្តោតទៅលើសរស្តម្ភចំនួន ៣ គឺរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា…

  • រាជធានីភ្នំពេញ​សហសម័យ

    រាជធានីភ្នំពេញ​សហសម័យ

    🎥 STHM #ams1minute

  • គន្លឹះសំខាន់ៗដល់ប្អូនៗសិស្សានុសិស្ស ក្នុងការត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិនៅថ្ងៃស្អែក

    គន្លឹះសំខាន់ៗដល់ប្អូនៗសិស្សានុសិស្ស ក្នុងការត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិនៅថ្ងៃស្អែក
  • របាយការណ៍នៅថ្ងៃទី៦ តុលា

    របាយការណ៍នៅថ្ងៃទី៦ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ តុលា ២០២៤ #ams1minute

  • កុំធ្វើជាមនុស្សទឹកកក ពេលរៀន រៀនឱ្យបាន ១០០% ពេលធ្វើការ ធ្វើឱ្យបាន ១២០%

    កុំធ្វើជាមនុស្សទឹកកក ពេលរៀន រៀនឱ្យបាន ១០០% ពេលធ្វើការ ធ្វើឱ្យបាន ១២០%
  • នៅឆ្នាំ ២០២៤ ចិននៅតែបន្តឈានមុខគេក្នុងវិស័យថាមពលកកើតឡើងវិញរបស់អាស៊ី ដោយមាន

    នៅឆ្នាំ ២០២៤ ចិននៅតែបន្តឈានមុខគេក្នុងវិស័យថាមពលកកើតឡើងវិញរបស់អាស៊ី ដោយមាន

    ទំហំថាមពលកកើតឡើងវិញ ១,៤៥ លានមេហ្គាវ៉ាត់ (MW)។ តាមពីក្រោយប្រទេសចិន ឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ី ជាមួយនឹងទំហំថាមពលកកើតឡើងវិញសរុប ១៧៥ ៩៥៣ MW។ ជប៉ុនដែលមានទហំ ថាមពល ១២៨ ៧៨២ MW ឈរលេខ៣ក្នុងបញ្ជីនេះ។ ក្រៅពីនេះ ប្រទេសដូចជាវៀតណាម (៤៦ ០១២MW) ឥណ្ឌូណេស៊ី (១៣ ៣៣២ MW), ថៃ (១២ ៥៤៧MW) និងឡាវ (៩ ៩៣៩MW) ក៏កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញរបស់ពួកគេ – Seasia #ams1minute