Category: One-Minute

  • ៩ខែ! វៀតណាមកើបលុយពីក្តាម ​២២៧លានដុល្លារ

    ៩ខែ! វៀតណាមកើបលុយពីក្តាម ​២២៧លានដុល្លារ

    បរទេស៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមរកចំណូលបាន២២៧លានដុល្លារអាមេរិក ពីការនាំចេញក្តាម ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ បានកើនឡើង ៦៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយត្រូវបានចាត់ទុកថា ជាកំណើនខ្លាំងបំផុតដែលត្រូវបានកត់ត្រា ក្នុងចំណោមផលិតផលនេសាទសំខាន់ៗ។ ផ្អែកតាមប្រភពដដែល សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ VASEP បាននិយាយនៅក្នុងរបាយការណ៍មួយថា ការកើនឡើងខ្លាំងបែបនេះជំរុញ ជាពិសេស ដោយទីផ្សារប្រទេសចិន ដែលមានកំណើនតម្រូវការ។ ប្រទេសជប៉ុន ក៏ជាទីផ្សារដ៏សំខាន់ផងដែរ ខណៈដែលគុណភាពក្តាមវៀតណាម កាន់តែអាចប្រកួតប្រជែង នៅទីនោះ។ វៀតណាមបានដាក់ក្តីរំពឹងថា ការនាំចេញក្តាមនឹងឈានដល់ តម្លៃសរុប ៣០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ពេញមួយឆ្នាំ២០២៤នេះ។ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ក៏បានព្យាករណ៍ដែរថា ការនាំចេញអាហារសមុទ្រសរុប របស់វៀតណាម នៅឆ្នាំ២០២៤ អាចកើនឡើង ៧% ពោលគឺនឹងមានតម្លៃរហូតដល់ ៩.៥ពាន់លានដុល្លារ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

  • ដំរីពីរក្បាលលង់ទឹកងាប់នៅទីតាំងទេសចរណ៍ថៃ

    ដំរីពីរក្បាលលង់ទឹកងាប់នៅទីតាំងទេសចរណ៍ថៃ

    បរទេស៖ សត្វដំរីពីរក្បាលបានលង់ទឹកងាប់ អំឡុងពេលទឹកជំនន់ភ្លាមៗ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម នៃខេត្ត Chiang Mai ប្រទេសថៃ ខណៈដែលអាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកទេសចរ ចេញពីសណ្ឋាគារ និងហាងនានា ដែលត្រូវបិទទ្វារ។ កាសែត The Nation បានចេញផ្សាយថា ដំរីញីទាំងពីរក្បាលនេះ មានឈ្មោះ Fah Sai និង Ploy Thon នៅក្នុងសួន Elephant Nature Park នៃខេត្ត Chiang Mai ហើយនៅទីនោះ ទឹកបានជន់លិចភ្លាមៗ កាលពីថ្ងៃសុក្រ។ ប្រភពបន្តថា ដំរី Fah Sai និង Ploy Thong ត្រូវបានទឹកហូរនាំទៅបាត់ ហើយក្រោយមក សាកសពរបស់ពួកវាត្រូវបានប្រទះឃើញ នៅលើដីរមណីយដ្ឋានមួយកន្លែង ក្បែរទន្លេ Mae Taeng កាលពីថ្ងៃសៅរ៍។ ប្រភពបន្តថា សាកសពដំរីទាំងពីរក្បាលត្រូវបានរៀបចំពិធីបញ្ចុះ ឬ កប់ នៅទីនោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វដំរីជាង…

  • ហាន់ជ័យបែមប៊ូរីសត​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ហាន់ជ័យបែមប៊ូរីសត​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

    🎥 MLMUPC #ams1minute

  • លោក ស៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង

    លោក ស៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង

    ប៉េកាំង៖ មេដឹកនាំចិន កាលពីថ្ងៃអាទិត្យ បានប្រាប់សមភាគីកូរ៉េខាងជើងថា ទីក្រុងប៉េកាំងនឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាងឱ្យរឹតតែខ្លាំងក្លាថែមទៀត។ ការថ្លែងបែបនេះរបស់លោក Xi ត្រូវបានធ្វើឡើងខណៈដែលមេដឹកនាំទាំងពីរបានផ្លាស់ប្តូរសារអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កូរ៉េខាងជើង។ ប្រទេសចិន និងកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តសង្គមនិយមប្រពៃណី ហើយទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់រដ្ឋាភិបាលឯកោខាងការទូតរបស់ទីក្រុងព្យុងយ៉ាងជាយូរមកហើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ បានឱ្យដឹងថា លោក Xi បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយភាគីកូរ៉េខាងជើង។ លោកថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានធ្វើការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ រីឯទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Kim បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងខិតខំយ៉ាងខ្ជាប់ខ្ជួន ក្នុងការបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន។ អ្នកវិភាគនិយាយថា ទីក្រុងព្យុងយ៉ាងពឹងផ្អែកខ្លាំងលើក្រុមហ៊ុន និងធនាគាររបស់ចិន…

  • មេធំយូអិនអំពាវនាវឱ្យពន្លត់ភ្លើងសង្គ្រាមហ្គាហ្សា និងលីបង់

    មេធំយូអិនអំពាវនាវឱ្យពន្លត់ភ្លើងសង្គ្រាមហ្គាហ្សា និងលីបង់

    វ៉ាស៊ីនតោន៖ ប្រមុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន បានធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឱ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសក្រុមហាម៉ាស និងបានទទូចឱ្យបញ្ឈប់ “អំពើហិង្សា និងការបង្ហូរឈាម” នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់។ លោក Guterres បាននិយាយថា សង្រ្គាមកាលពីមួយឆ្នាំមុន នៅតែបន្តបំផ្លាញជីវិតមនុស្ស និងបង្កការឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយឥឡូវនេះ ធ្លាក់លើប្រជាជនលីបង់។ លោក Guterres ក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីជម្លោះដែលរីករាលដាលដល់ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានវាយលុកក្រុមសម្ព័ន្ធមិត្តហាម៉ាស គឺក្រុមហេសបូឡា ដោយបានសម្លាប់មនុស្សជាងមួយពាន់នាក់ និងបង្ខំឱ្យមនុស្សជាងមួយលាននាក់ទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ លោក Guterres បានបញ្ជាក់យ៉ាងដូច្នេះថា វាដល់ពេលហើយ សម្រាប់ការដោះលែងចំណាប់ខ្មាំង… ដល់ពេលទម្លាក់អាវុធ… ដល់ពេលបញ្ឈប់ការឈឺចាប់… ហើយក៏ដល់ពេលស្វែងរកសន្តិភាព ច្បាប់អន្តរជាតិ និងយុត្តិធម៌។ គួរបញ្ជាក់ថា ថ្ងៃចន្ទនេះ គឺជាខួបមួយឆ្នាំចាប់តាំងពីក្រុមហាម៉ាសបានកាប់សម្លាប់ និងចាប់ជំរិតមនុស្សនៅក្នុងទឹកដីអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។ ហើយឥឡូវនេះ ប្រទេសលីបង់ក៏បានទាញចូលទៅក្នុងភាពច្របូកច្របល់ផងដែរ ខណៈមេដឹកនាំពិភពលោកបានព្រមានអំពីវិបត្តិក្នុងតំបន់ដែលអាចកើតមាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • អ៊ីស្រាអែលសម្លាប់សមាជិកក្រុមហេសបូឡាជាង ៤០០នាក់ក្នុងសង្គ្រាមលីបង់

    អ៊ីស្រាអែលសម្លាប់សមាជិកក្រុមហេសបូឡាជាង ៤០០នាក់ក្នុងសង្គ្រាមលីបង់

    បេរូត៖ កាលពីដើមខែនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់សមាជិកក្រុមហេសបូឡាចំនួន ៤៤០នាក់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា ខ្លួនបានសម្លាប់សមាជិកក្រុមហេសបូឡាចំនួន ៤៤០នាក់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាជើងគោកនៅប្រទេសលីបង់កាលពីដើមខែតុលានេះ។ ឧត្តមសេនីយទោ Daniel Hagri អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា យើងកំពុងកម្ទេចក្រុមហេសបូឡានៅលីបង់។ លោកបន្តថា ចាប់តាំងពីផ្តើមប្រតិបត្តិការយោធាជើងគោក អ៊ីស្រាអែលបានសម្លាប់ពួកភេរវករហេសបូឡាប្រហែល ៤៤០នាក់ ក្នុងនោះមាន ៣០នាក់ជាមេបញ្ជាការ។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ប្រហារគ្នាជាប្រចាំ ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន បន្ទាប់ពីការវាយឆ្មក់របស់ពួកហាម៉ាសយ៉ាងសាហាវចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ក្រុមប្រដាប់អាវុធលីបង់បានប្តេជ្ញាបន្តវាយប្រហារអ៊ីស្រាអែល រហូតដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាកើតឡើង។ ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីពេលថ្មីៗនេះថា មនុស្សជាង ២,០០០នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ដើម្បីប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីខែតុលាឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ៦ចំណុច ដែលបេក្ខជនប្រឡងបាក់ឌុបត្រូវត្រៀម

    ៦ចំណុច ដែលបេក្ខជនប្រឡងបាក់ឌុបត្រូវត្រៀម

    ប្រភព៖ UYFCPP #ams1minute

  • រដ្ឋាភិបាលជំរុញការអភិវឌ្ឍផ្សេងៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងទំនប់ស្ទាក់ទឹកនានា ដើម្បីគាំទ្រដល់កសិករ

    រដ្ឋាភិបាលជំរុញការអភិវឌ្ឍផ្សេងៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងទំនប់ស្ទាក់ទឹកនានា ដើម្បីគាំទ្រដល់កសិករ
  • របាយការណ៍នៅថ្ងៃទី៥ តុលា

    របាយការណ៍នៅថ្ងៃទី៥ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៦ តុលា ២០២៤ #ams1minute

  • អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 💐🇰🇭

    អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ 💐🇰🇭

    ៦ តុលា ២០២៤ #ams1minute