Category: One-Minute

  • ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុបចាប់ផ្តើម មានបេក្ខជនសរុបជាង១៣ម៉ឺននាក់

    ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុបចាប់ផ្តើម មានបេក្ខជនសរុបជាង១៣ម៉ឺននាក់

    ភ្នំពេញ៖ ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់ ។ គួរបញ្ជាក់ថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់) ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣…

  • ការអនុគ្រោះពន្ធនានា ជាផ្នែកមួយនៃការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យស្រូវអង្ករ

    ការអនុគ្រោះពន្ធនានា ជាផ្នែកមួយនៃការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យស្រូវអង្ករ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ តុលា ២០២៤

    ១. រដ្ឋចុះថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនកិនស្រូវ បង្កើនផលិតកម្មស្រូវ-អង្ករនាំទៅទីផ្សារពិភពលោក – AMS Economy ២. គម្រោងវិនិយោគចំនួន២៨ ក្រោមទុនវិនិយោគសរុប ៤៤៣លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ – FN ៣. រយៈពេល៥ឆ្នាំ វិនិយោគិនសិង្ហបុរីបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ៤០០លានដុល្លារ – កម្ពុជាថ្មី ៤. ទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ៣នាក់ – AFP ៥. ហូឡង់ប្តេជ្ញាវិនិយោគ ៤០០លានអឺរ៉ូ ក្នុងផែនការអភិវឌ្ឍដ្រូនរបស់អ៊ុយក្រែន និងសន្យាផ្តល់ F-16 បន្ថែម – Reuters #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    សូមអំពាវនាវដល់ប្រជាពលរដ្ឋដែល មានដីធ្លីបានចុះបញ្ជីរួចនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយពុំទាន់បានមកទទួលយកបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង តាមរយៈ ទូរស័ព្ទលេខ 016 350 111 ដើម្បីមកទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។ ៧ តុលា ២០២៤ #ams1minute

  • សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល

    សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល

    (កណ្ដាល)៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កិសិករ បញ្ញវ័ន្ដ ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋ ខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នេះគឺជាការលើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល នៅសាលាខេត្ត នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ធ្នូ ១៩៧៨…

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នា ទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នា ទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត។ ឯកឧត្តមរដ្ឋមន្រ្តី បានសួរសុខទុក្ខថ្នាក់ដឹកនាំ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដែលបានកន្លងហួសថ្មីៗនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីរបាយការណ៍នៃអ្នកគ្រោះថ្នាក់ចរាចរណ៍ នៅផ្តល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងរាជធានី ខេត្ត ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តី និងបុគ្គលិកសុខាភិបាលរបស់ខ្លួន ដោយត្រូវធ្វើនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលសមត្ថភាពឱ្យបានជាប់ជាប្រចាំនូវផ្នែកសំខាន់ៗ និងចំពោះមុខ ជាពិសេសផ្នែកបច្ចេកទេស និងសង្រ្គោះបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ស្របតាមវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានុសង្រ្គោះ ដោយក្នុងនោះត្រូវចាត់បញ្ជូនអ្នកបច្ចេកទេសតាមផ្នែកនីមួយៗ ទៅទស្សនកិច្ចសិក្សានៅតាមមូលដ្ឋានសុខាភិបាល ដែលអនុវត្តបានល្អ ដើម្បីយកគន្លឹះទាំងនោះទៅបំពេញបន្ថែម និងអភិវឌ្ឍន៍កន្លែងរបស់ខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងអ្នកជំនាញ ពិនិត្យ និងចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត…

  • បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តក្រចេះ ត្រៀមខ្លួនរួចរាល់

    បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តក្រចេះ ត្រៀមខ្លួនរួចរាល់

    ក្រចេះ៖ បេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​សម័យប្រឡង៖៨ តុលាឆ្នាំ២០២៤ ក្នុងខេត្តក្រចេះចំនួន២ ៤០ ៥នាក់(ស្រី ១ ៣៤៣នាក់) ក្នុងនេះ បេក្ខជនស្វៃរិន ៣៥៨នាក់ (ស្រី ១៦៨នាក់ )បានត្រៀមខ្លួនរួចជាស្រេចហើយ​ចូលរួមប្រឡង ក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារទី៨ និងថ្ងៃពុធទី៩ ខែតុលា ។ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះបាន​ឱ្យដឹងថា ខេត្តក្រចេះមានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រមានចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន ៣ ស្មើនឹង ៩៧បន្ទប់ ។ រីឯគណៈមេប្រយោគ មានចំនួនសរុប ៣២៤នាក់ (ស្រី ១២៥នាក់) ។ លោកប្រធានមន្ទីរឱ្យដឹងទៀតថា បេក្ខជនដែលចូលរួមប្រឡងសញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤បើធៀបទៅនឹងឆ្នាំ ២០២៣​ឃើញថាមានការកើនឡើង ៦១នាក់ ។ ដោយឡែកក្នុងសកម្មភាពពិនិត្យបញ្ជីឈ្មោះនៅថ្ងៃទី៧ ខែតុលា បេក្ខជន បានអះអាងថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញវិញ្ញាសារប្រឡងនៅថ្ងៃស្អែក ហើយក៏សង្ឃឹមថា ការប្រឡងរយៈពេល ២ថ្ងៃនេះ…

  • អ្នកជំនាញនៅប្រទេសអភិវឌ្ឍព្រមានឱ្យហាមសិស្សកុំឱ្យប្រើទូរស័ព្ទក្នុងសាលា

    អ្នកជំនាញនៅប្រទេសអភិវឌ្ឍព្រមានឱ្យហាមសិស្សកុំឱ្យប្រើទូរស័ព្ទក្នុងសាលា

    បរទេស៖ ការសិក្សាស្រាវជ្រាវអន្តរជាតិចំនួន៥ នាពេលថ្មីៗនេះបង្ហាញថា ការហាមឃាត់ប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀន បានបង្កើនសុខុមាលភាពសង្គមរបស់សិស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ ដោយបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិ Education Sciences ដែលមានមូលដ្ឋាននៅប្រទេសស្វីស ការវិភាគនេះផ្តោតសំខាន់លើការសិក្សានៅប្រទេសន័រវេស ស៊ុយអែត អេស្ប៉ាញ អង់គ្លេស និងឆេក។ លោក Klaus Zierer ដែលជាសហអ្នកនិពន្ធនៃការវិភាគ និងជាសាស្ត្រាចារ្យផ្នែកគរុកោសល្យនៅសាកលវិទ្យាល័យ Augsburg ប្រទេសអាល្លឺម៉ង់ បាននិយាយថា ផ្អែកតាមការសិក្សានេះ ការហាមឃាត់ប្រើស្មាតហ្វូនបានជួយកុមារមានអារម្មណ៍ធូរស្រាល និងរីករាយច្រើនជាងមុន ក្នុងការទៅសិក្សានៅសាលារៀន។ លោក Zierer បានគូសបញ្ជាក់ថា ការហាមឃាត់សិស្សប្រើស្មាតហ្វូន ក៏ធ្វើឱ្យសាលារៀនមានសុវត្ថិភាពជាងមុន ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និង ជះឥទ្ធិពលជាវិជ្ជមានទៅលើដំណើរការសិក្សារបស់សិស្សផងដែរ។ ទោះបីជាយ៉ាងណា លោក Zierer បានកត់សម្គាល់ថា ការហាមប្រើស្មាតហ្វូនតែមួយមុខ នឹងមិនជួយឱ្យការរៀនសូត្ររបស់សិស្សបានប្រសើរឡើងទេ ប៉ុន្តែយ៉ាងហោចណាស់វាអាចកម្ចាត់ផលរំខាន ដល់ការផ្តោតអារម្មណ៍រៀនសូត្ររបស់សិស្ស។ លោក Zierer ជឿជាក់ថា ការប្រើប្រាស់ស្មាតហ្វូនគួរតែត្រូវបានហាមឃាត់នៅក្នុងសាលារៀនទាំងអស់ ធ្វើដូច្នេះកុមារនឹងមានចរិតចាស់ទុំជាងមុន និងកាន់តែមានទំនួលខុសត្រូវផ្ទាល់ខ្លួន។ បើតាមការស្រាវជ្រាវរបស់អ្នកជំនាញបានឱ្យដឹងថា ការញៀនទូរស័ព្ទមានទំនាក់ទំនងទៅនឹងជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការទទួលអារម្មណ៍ឯកោ…

  • ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋីមានបំផុតទីពីររបស់ពិភពលោក

    ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋីមានបំផុតទីពីររបស់ពិភពលោក

    វ៉ាស៊ីនតោន៖ លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីទីពីររបស់ពិភពលោកជាលើកដំបូង វ៉ាដាច់មេធំ Amazon លោក Jeff Bezos។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។ ការវិនិយោគរបស់លោក Zuckerberg ទៅលើពិភពបច្ចេកវិទ្យា metaverse បានជំរុញឱ្យទ្រព្យសម្បត្តិសុទ្ធរបស់គាត់ កើនឡើងដល់ ២០៦.២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣ ខែតុលា កើនលើសទ្រព្យសម្បត្តិសុទ្ធ ២០៥.១ពាន់លានដុល្លាររបស់មេធំក្រុមហ៊ុន Amazon លោក Jeff Bezos។ នេះបើយោងតាម Bloomberg Billionaires Index។ បច្ចុប្បន្ន លោក Zuckerberg កំពុងតាមពីក្រោយមេធំក្រុមហ៊ុន Tesla, X និងSpaceX លោក Elon Musk មហាសេដ្ឋីមានបំផុតទី១របស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥៦ពាន់លានដុល្លារ ពោលគឺមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីរមានទ្រព្យសម្បតិ្តលើសគ្នាត្រឹមតែ ៥០ពាន់លានដុល្លារប៉ុណ្ណោះ។ មូលហេតុធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Facebook កើនឡើង គឺដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើងចំនួន ៦៨% ចាប់តាំងពីខែមករាដើមឆ្នាំនេះ។…

  • ខួបមួយឆ្នាំនៃសង្គ្រាមហ្គាហ្សា ក្រុមហេសបូឡាបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល

    ខួបមួយឆ្នាំនៃសង្គ្រាមហ្គាហ្សា ក្រុមហេសបូឡាបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល

    បេរូត៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមហេសបូឡាបានបាញ់ស្រោចគ្រាប់រ៉ុក្កែតលើទីក្រុង Haifa ដែលជាទីក្រុងធំទី៣របស់អ៊ីស្រាអែល ដែលនេះជាការវាយប្រហារដោយផ្ទាល់លើកដំបូងក្នុងតំបន់ភាគខាងជើង បណ្តាលឱ្យមនុស្ស ១០នាក់របួស។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាមួយ នៅភាគខាងត្បូងទីក្រុង Haifa ដោយប្រើមីស៊ីល Fadi 1។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គ្រាប់រ៉ុក្កែត២គ្រាប់បានវាយប្រហារទីក្រុង Haifa ដែលស្ថិតនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់អ៊ីស្រាអែល រីឯ៥គ្រាប់ទៀតវាយប្រហារទីក្រុង Tiberias ដែលនៅចម្ងាយ ៦៥គីឡូម៉ែត្រ។ ប៉ូលិសក្រុង Haifa បានរាយការណ៍ថា អគារ និងទ្រព្យសម្បត្តិមួយចំនួនត្រូវរងការខូចខាត ហើយមានរបាយការណ៍ច្រើនពីអ្នករបួសស្រាល ខណៈដែលភាគច្រើននៃពួកគេ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។ ប៉ុន្មានម៉ោងចុងក្រោយនេះ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួននៅលីបង់ ដែលកំណត់គោលដៅលើក្រុមហេសបូឡា បានធ្វើឱ្យខូចខាតឃ្លាំងស្តុកអាវុធនៅក្នុងទីក្រុងបេរូត។ ការវាយប្រហារដ៏កក្រើករវាងអ៊ីស្រាអែល និងក្រុមហេសបូឡានេះកើតឡើងចំពេលខួបមួយឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល។ បើតាមតួលេខរបស់កាសែតបារាំង AFP ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីឆ្នាំមុន បានសម្លាប់មនុស្ស ១,២០៥នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ អ៊ីស្រាអែលបានសងសឹកដោយការទម្លាក់គ្រាប់បែក និងវាយលុកតាមជើងគោកចូលតំបន់ហ្គាហ្សាស្ទ្រីប ដោយសម្លាប់មនុស្សយ៉ាងហោច ៤១,៨៧០នាក់ ភាគច្រើនជាជនស៊ីវិល៕ ប្រភព៖…