-
អ្នកឧកញ៉ា គួច ម៉េងលី ដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា និងលើកទស្សនៈវិជ្ជាមួយថា អ្វីដែលមើលមិនឃើញ ពុំគួរជឿជាក់ឡើយ

ភ្នំពេញ៖ ក្នុងឱកាសសម្ពោធការបោះពុម្ពសៀវភៅថ្មី ដែលមានចំណងជើងថា «ធម្មជាតិក្នុងចិត្ត» និពន្ធដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ក្នុងមូលដ្ឋានសង្លាត់បឹងកក់ទី២ ខណ្ឌទួលគោក អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន បានថ្លែងដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា ដែលខ្លួនបដិបត្តិ និងបានលើកទស្សនៈវិជ្ជាមួយថា អ្វីដែលមើលមើលឃើញ ពុំគួរជឿជាក់ឡើយ ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា វណ្ណកម្មថ្មី សៀវភៅទី១២ «ធម្មជាតិក្នុងចិត្ត» ជាការបណ្តុះផ្នត់គំនិតឱ្យស្រឡាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣ កន្លងទៅ និងទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ដែលមានសារសំខាន់ៗ ហើយត្រូវបានលើកយកមកពិភាក្សាទាក់ទងនឹងសន្តិភាពដែលគួរបណ្តុះពីក្នុងចិត្ត, ការចូលរួមស្រឡាញ់ និងថែរក្សាធម្មជាតិ, ការផ្សះផ្សារបួសក្នុងធម្មជាតិ, សេរីភាពក្នុងការគោរព…
-
“ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត”

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និង ទី៣ បន្ថែមទៀត ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរផ្ទុកទំនិញ និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែនៅក្នុងពិភពលោក ដោយពុំមានឧបសគ្គជម្រៅទឹក ដែលនេះធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាមានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។ #ams1minute
-
នាំគ្នាទៅវិនិយោគនៅខេត្តភាគឦសាន និងទៅលេងនៅទីនោះឱ្យបានច្រើន

-
របាយការណ៍នៅថ្ងៃទី១១ កញ្ញា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កញ្ញា ២០២៤

១. ៨ខែ ឆ្នាំ២០២៤ កម្ពុជាចំណាយជាង ២៥០លានដុល្លារសម្រាប់នាំចូលជីកសិកម្មពីបរទេស កើនជាង២៤ % – FN ២. “ប្រាសាទបាទជុំ” គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ – ស៊ីស៊ីថាមស៍ ៣. ៨ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំជាង ១០ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. ចិនដាក់ឱ្យប្រើប្រាស់សាកល្បង នូវវ៉ាក់សាំងការពារជំងឺ mpox ផលិតក្នុងស្រុក – CNA ៥. លោក Putin ថាសមយុទ្ធជើងទឹកជាមួយចិន មានគោលដៅទប់ទល់ជាមួយអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក – Reuters #ams1minute
-
ក្រុងកែប ខេត្តកែប

-
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ

-
ផ្តើមចេញពីពិព័រណ៍នាថ្ងៃនេះ យើងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ

ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិយើង។ ពិព័រណ៍នេះពិតជាបានផ្តល់នូវជម្រើសជូនទៅដល់ប្រជាជនកម្ពុជា ទាំងតម្លៃ និងទាំងភាពសម្បូរបែប ទាក់ទិនទៅនឹងវិស័យសំណង់ជារួម។ថ្លែងនៅក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍វិស័យ សំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ ១ នៅកម្ពុជា។ ១១ កញ្ញា ២០២៤ 📷 MLMUPC #ams1minute
-
របាយការណ៍នៅថ្ងៃទី១០ កញ្ញា

-
សូមថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងអរគុណប្រជាពលរដ្ឋគ្រប់ទិសទី
