-
ឥណ្ឌាមានប្រជាជនប្រើប្រាស់ ChatGPT ច្រើនជាងគេលើពិភពលោករហូតដល់ ៤៥%

-
អាមេរិក និងចិន គឺជាគោលដៅនាំចេញចម្បងសម្រាប់ប្រទេស G20 ក្នុងឆ្នាំ ២០២២

ប្រទេសអាស៊ីភាគច្រើន ដូចជាឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង នាំចេញទៅកាន់ប្រទេសចិន ខណៈប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង នាំចេញទៅកាន់អាមេរិក។ សម្រាប់ប្រទេសចិនខ្លួនឯង អាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ការនាំចេញរបស់ចិនទៅអាមេរិកមានទំហំ៥៥១ពាន់លានដុល្លារ ឬ១៥%នៃការនាំចេញសរុប។ ប៉ុន្តែសម្រាប់អាមេរិកវិញ ចិនឈរនៅលេខ៣ ដោយមានទំហំការនាំចេញប្រមាណជាង ១៩៥ពាន់លានដុល្លារ ឬ៨%នៃការនាំចេញសរុប – Visual Capitalist #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ” រាជរដ្ឋាភិបាលគ្រប់អាណត្តិ

មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិ ទី៧ នេះក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ៖ ១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ២. ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ ៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ កម្មវិធីគោលនយោបាយទាំងបីនេះ បាន និងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ សម្រាប់រក្សាលំនឹងតម្លៃស្រូវ ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ២៥០នាក់រួចមកហើយ និងគ្រោងប្រឡងជ្រេីសបន្ថែមចំនួន១០០០នាក់នៅឆ្នាំក្រោយ ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២ ០០០ ហិកតា”។ #ams1minute
-
មេធំ SpaceX នឹងបញ្ជូនយានអវកាសទៅភពអង្គារនៅឆ្នាំ ២០២៦

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាពេលថ្មីៗនេះថា SpaceX នឹងចាប់ផ្តើមដំណើរការបញ្ជូនយានអវកាស Starships ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០២៦ មុនពេលចិនធ្វើបានសម្រេចនៅឆ្នាំ ២០២៨។ លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា ការបញ្ចូនយានគ្មានអវកាសយានិកនេះ ជាការសាកល្បងចុះចតនៅលើភពព្រះអង្គារ និងថា ប្រសិនបើការចុះចត នោះដំណើរការរលូន ក្រុមហ៊ុនអវកាសរបស់គាត់នឹងចាប់ផ្តើមការហោះហើរយានមានផ្ទុកអវកាសយានិកលើកដំបូងទៅកាន់ភពអង្គារក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀតនេះ។ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ភពអង្គារនឹងកើនឡើងជាលំដាប់ ជាមួយនឹងគោលដៅបង្កើតទីក្រុងនៅទីនោះដែលគ្រោងនឹងចំណាយពេលប្រហែល ២០ឆ្នាំ។ លោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០០២ កំពុងពឹងផ្អែកលើយានអវកាស Starship ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្លួន ក្នុងការផលិតយានអវកាសជំនាន់ក្រោយដ៏ធំ និងពហុបំណង ដែលអាចមានសមត្ថភាពបញ្ជូនមនុស្ស និងទំនិញទៅកាន់ឋានព្រះចន្ទ នៅចុងទស្សវត្សរ៍នេះ ហើយបន្ទាប់មក នឹងបន្តហោះហើរទៅកាន់ភពអង្គារ៕ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ចតុស្ដម្ភ អប់រំទាំង៤យ៉ាង💡✍️📚

-
គោលនយោបាយដីធ្លីពិសេសព្រួញ ១ បាញ់បានសត្វ ២

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កញ្ញា ២០២៤

១. ៨ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២៧លានដុល្លារ – AMS Economy ២. ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ចង់វិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា – AMS Economy ៣. កម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្ត ២ថែមទៀត នៅខេត្ដក្រចេះ និងខេត្ដស្វាយរៀង ទុនវិនិយោគសរុបជិត ៧០០លានដុល្លារ – FN ៤. អាមេរិក ព្រមានអ៉ីរ៉ង់ពីផលវិបាក បើរកឃើញថាពិតជាផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៉ី – AFP ៥. សិង្ហបុរីនឹងចាប់ផ្តើមសាងសង់ស្ថានីយទីប្រាំ នៃអាកាសយានដ្ឋានអន្តរជាតិ Changi នៅឆ្នាំក្រោយ – Economic Times #ams1minute
-
សម្តេចធិបតី៖ “ពីឆ្នាំ២០១០-២០២៤ កម្ពុជាបានពង្រីកវិសាលភាព

និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន តាមរយៈការបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងលើកទឹកចិត្តគ្រប់ប្រភេទ”។ ពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ថ្ងៃទី១០ កញ្ញា ២០២៤ #ams1minute
-
“សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានសម្រាប់អ្វីៗទាំងអស់ និងគ្រប់យ៉ាង របស់អាស៊ាន”

សម្តេចតេជោ៖ ការរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក”។ សុន្ទរកថាពិសេស ក្រោមប្រធានបទ៖ “មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន” ក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ថ្ងៃទី ១០ កញ្ញា ២០២៤។ #ams1minute
-
តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក លោក Patrick Murphy៖
