Category: One-Minute

  • ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ 🇰🇭

    ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ 🇰🇭

    ប្រភព៖ Gazette យុវជន #ams1minute

  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កញ្ញា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កញ្ញា ២០២៤

    ១. ខែសីហាតែមួយ កម្ពុជាទទួលបានគម្រោងថ្មី ១ ២០០លានដុល្លារ – AMS Economy ២. គម្រោងវិនិយោគ ៥៣ សរុបទុនជាង ១,២ពាន់លានដុល្លារ ត្រូវបានអនុម័តក្នុងខែសីហា – FN ៣. ប.ស.ស នឹងជំរុញឱ្យផ្លាស់ប្ដូររថយន្តដឹកទំនិញកែច្នៃដឹកកម្មករ ទៅជារថយន្តដឹកអ្នកដំណើរ យ៉ាងយូរត្រឹមឆ្នាំ២០២៧ – កម្ពុជាថ្មី ៤. ចិន និងរុស្ស៉ី ត្រៀមធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែកញ្ញានេះ – AFP ៥. អ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ២៤នាក់ និង ២៩៩នាក់រងរបួស – Reuters #ams1minute

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត

    ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) ដោយមានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ទីក្រុងអ៉ីនឆន់ សាធារណរដ្ឋកូរ៉េ ថ្ងៃទី ៩ កញ្ញា ២០២៤ #ams1minute

  • កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

    កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

    ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីរវាងប្រទេសទាំងពីរ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី៨ កញ្ញា

    របាយការណ៍នៅថ្ងៃទី៨ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួស ១២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៩ កញ្ញា ២០២៤ #ams1minute

  • ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ

    ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ

    ផ្លូវក្រវាត់ព្រំដែន មិនមែនដោយសារតែរដ្ឋខ្វះថវិកានោះទេ តែជាការភ្ជាប់សមានចិត្តរបស់ពលរដ្ឋក្នុងការការពារដែនសីមា #ams1minute

  • ចិន មានរថភ្លើងលឿនបំផុតចំនួន៣គ្រឿង

    ចិន មានរថភ្លើងលឿនបំផុតចំនួន៣គ្រឿង

    រួមមានរថភ្លើង Shanghai Maglev(៤៦០km/h), រថភ្លើង China Railway Harmony (៣៥០km/h) និងរថភ្លើង China Railway Fuxing (៣៥០km/h)។ រថភ្លើង Tōkaidō Shinkansen របស់ Japan Rail គឺជារថភ្លើងចំណាស់ជាងគេបំផុតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ហើយក៏ជាប្រព័ន្ធរថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោក។ រថភ្លើងនេះត្រូវបានបើកដំណើរការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩៦៤ នៅទីក្រុងតូក្យូ ដោយភ្ជាប់ទីក្រុងតូក្យូទៅទីក្រុងអូសាកាក្នុងល្បឿន ២១០ km/h – Visual Capitalist #ams1minute

  • ស្រុកបាណន់​ ខេត្តបាត់ដំបង

    ស្រុកបាណន់​ ខេត្តបាត់ដំបង

    🎥 MLMUPC #ams1minute

  • មេបក្សប្រឆាំងវេណេស៊ុយអេឡាជ្រកកោននៅអេស្ប៉ាញ

    មេបក្សប្រឆាំងវេណេស៊ុយអេឡាជ្រកកោននៅអេស្ប៉ាញ

    បរទេស ៖ យន្តហោះរបស់មេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា លោក Edmundo Gonzalez Urrutia បានចុះចត នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ពោលគឺបន្ទាប់ពីលោកត្រូវបានផ្តល់សិទ្ធជ្រកកោនយោបាយ នៅទីនោះ។ លោក Urrutia ក្នុងវ័យ៧៥ឆ្នាំ ដែលទទូចថា ប្រធានាធិបតីបច្ចុប្បន្ន គឺលោកបុរសខ្លាំង Nicolas Maduro បានអំណាចដោយខុសច្បាប់នោះ បានប្តេជ្ញាថា នឹង «បន្តការប្រយុទ្ធ» ដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ អាជ្ញាធររៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោត ប៉ុន្តែ ក្រុមប្រឆាំងបានស្រែកថា មិនស្របច្បាប់ ដោយចោទថា លោក Maduro មានឥទ្ធិពលលើ គ.ជ.ប ហើយសហគមន៍អន្តរជាតិភាគច្រើន បានបដិសេធ មិនទទួលយកលទ្ធផលនេះ។ ក្នុងពេលសុំសិទ្ធិជ្រកកោន នៅប្រទេសអេស្ប៉ាញ មេបក្សប្រឆាំង លោក Gonzalez Urrutia ត្រូវបានជ្ញាធរវេណេហ្ស៊ុយអេឡា ចេញដីកាចាប់ខ្លួន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត