-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កញ្ញា ២០២៤

១. រដ្ឋាភិបាលជំរុញឱ្យដាំស្រូវសែនក្រអូប០១ ព្រោះមានទីផ្សារល្អ – AMS Economy ២. រោងចក្រផលិតសំបកកង់រថយន្ដទី៣ របស់កម្ពុជាតម្លៃ ១៤០លានដុល្លារ នៅខេត្ដក្រចេះ ដាក់ឲឱ្យដំណើរការជាផ្លូវការ – FN ៣. កិច្ចប្រជុំប្រាក់ខែកម្មករ២០២៥៖ សហជីពស្នើតួលេខត្រឹម១០ដុល្លារវិញ ខណៈភាគីថៅកែហ៊ានឡើង ២ដុល្លារ – កម្ពុជាថ្មី ៤. ចិនជម្លៀសប្រជាជនជាង ៤០០ ០០០នាក់ នៅខេត្ត Hainan មុនការមកដល់នៃព្យុះទីហ្វុងកំណាច Yagi – AFP ៥. អាមេរិក-ចិន គ្រោងរៀបចំកិច្ចសន្ទនា កម្រិតមេបញ្ជាការយោធាប្រចាំតំបន់ ក្នុងពេលឆាប់ៗ – Reuters #ams1minute
-
ឯកឧត្តមអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មីប្រចាំកម្ពុជា Kanat TUMYSH៖

កាហ្សាក់ស្ថានចង់ពង្រីកទំនាក់ទំនងជាមួយកម្ពុជា ដែលជាដៃគូដ៏ល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។ ឯកឧត្តមក៏បានបង្ហាញអំពីបំណងចង់ឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស តាមរយៈការហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបង្ហាញអំពីការបន្តគាំទ្ររបស់កម្ពុជាចំពោះកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ នានា ហើយបានស្នើទៅកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ផងដែរ។ សម្តេចតេជោបន្តថា ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេសនិងប្រទេសនោះទេ គឺគួរធ្វើក្នុងកម្រិតតំបន់និងតំបន់ផងដែរ ពោលគឺក្នុងកម្រិត អឺរ៉ាស៊ី និងអាស៊ាន។ #ams1minute
-
ប្រធានាធិបតីបារាំង លោក Emmanuel Macron តែងតាំងលោក Michel Barnier

-
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៖

-
ការជួសជុលកំណាត់ផ្លូវជាតិលេខ៧

-
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន

-
Cambodian Banana Agricultural Co.,Ltd គឺជាក្រុមហ៊ុនដាំដុះចេកអំបូងរបស់ក្រុមហ៊ុន

-
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ

-
របាយការណ៍នៅថ្ងៃទី៥ កញ្ញា

-
ប្រព័ន្ធធារាសាស្រ្តម្កាក់ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៥ ០០០ហិកតា
