Category: One-Minute

  • របាយការណ៍នៅថ្ងៃទី៤ កញ្ញា

    របាយការណ៍នៅថ្ងៃទី៤ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៥នាក់ និងរបួស ៧នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ កញ្ញា ២០២៤ #ams1minute

  • អគារ Burj Khalifa ជាអគារដ៏ល្បីល្បាញរបស់ទីក្រុងឌូបៃ

    អគារ Burj Khalifa ជាអគារដ៏ល្បីល្បាញរបស់ទីក្រុងឌូបៃ

    និងជាអគារខ្ពស់ជាងគេលើពិភពលោក ថែមទាំងត្រូវបានដាក់ឈ្មោះតាមអតីតប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Khalifa bin Zayed Al Nahyan។ អគារនេះមានកម្ពស់ ៨២៨ ម៉ែត្រ និងសាងសង់រួចរាល់ក្នុងឆ្នាំ ២០១០ ដោយចំណាយអស់ ១,៥ពាន់លានដុល្លារ – Visual Capitalist #ams1minute

  • ការរៀបចំក្រុង និងទីប្រជុំជន

    ការរៀបចំក្រុង និងទីប្រជុំជន

    🎥 MLMUPC #ams1minute

  • ការរៀបចំផ្ទះស្នាក់​ ខេត្តមណ្ឌលគិរី​

    ការរៀបចំផ្ទះស្នាក់​ ខេត្តមណ្ឌលគិរី​

    🎥 MLMUPC #ams1minute

  • កុមារអាមេរិកបាញ់មនុស្សស្លាប់៤នាក់នៅសាលា

    កុមារអាមេរិកបាញ់មនុស្សស្លាប់៤នាក់នៅសាលា

    អាមេរិក៖ ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំម្នាក់ បានសម្លាប់មនុស្ស៤នាក់ មានសិស្ស២នាក់ គ្រូបង្រៀន២នាក់ ហើយ៩នាក់ផ្សេងទៀតរងរបួស អំឡុងការបាញ់ប្រហារ នៅសាលារៀនមួយកន្លែង ក្នុងរដ្ឋ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។ មន្ត្រីអនុវត្តច្បាប់បាននិយាយថា ខ្មាន់កាំភ្លើង ដែលជាសិស្សសាលា ត្រូវបានចាប់ខ្លួន។ ការិយាល័យស៊ើបអង្កេតរដ្ឋ Georgia បាននិយាយថា កុមាររូបនេះនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត ហើយត្រូវកាត់ទោស ជាមនុស្សពេញវ័យ។ ប៉ូលិសមិនទាន់ដឹងថា តើអ្នកបាញ់សម្លាប់មនុស្ស ជាមុខសញ្ញា ឬក៏អត់ ហើយសមត្ថកិច្ចក៏មិនទាន់កំណត់អត្តសញ្ញាណអាវុធនោះដែរ។ ការបាញ់ប្រហារនៅសាលាបានក្លាយទៅជារឿង ដ៏គួរឱ្យសោកស្ដាយ ដែលកើតឡើង ជាទៀងទាត់ នៅក្នុងសហរដ្ឋអាមេរិក។ ប្រហែលមួយភាគបីនៃមនុស្សពេញវ័យ មានអាវុធក្នុងដៃ ហើយបទប្បញ្ញត្តិស្តីពីការទិញអាវុធ សូម្បីតែ កាំភ្លើងបែបយោធា ក៏មានភាពធូររលុងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ការសិក្សាថ្មីមួយបង្ហាញថា ពិភពលោកប្រឈមមុខនឹងភ្លៀងអាចម៍ផ្កាយ

    ការសិក្សាថ្មីមួយបង្ហាញថា ពិភពលោកប្រឈមមុខនឹងភ្លៀងអាចម៍ផ្កាយ

    វ៉ាស៊ីនតោន ៖ ការសិក្សាថ្មីមួយបានបង្ហាញថា កម្ទេចកម្ទីអាចម៍ផ្កាយ Rocky ដែលកើតចេញពីអាចម៍ផ្កាយ Dimorphos នៅពេលដែលយានអវកាស DART របស់អង្គការ NASA បានបុកកម្ទេចកាលពីឆ្នាំ ២០២២នោះ អាចនឹងបង្កើតបានជាភ្លៀងអាចម៍ផ្កាយបង្កឡើងពីមនុស្សជាលើកដំបូង ដែលគេស្គាល់ថា Dimorphids។ ក្រោយអង្គការ NASA បានសម្រេចជាផ្លូវការនូវបេសកកម្ម DART (Double Asteroid Redirection Test) ដែលជាការធ្វើតេស្តបញ្ជូនយានឲ្យហោះទៅបុកដើម្បីបង្វែរទិសដៅអាចម៍ផ្កាយកាលពីខែកញ្ញា ឆ្នាំ២០២២ ដោយពេលនេះ ឥទ្ធិពលនៃការបុកនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា នឹងជះប៉ះពាល់មកលើភពផែនដីវិញនៅមួយទសវត្សរ៍ខាងមុខ។ យោងតាមលទ្ធផលសិក្សាថ្មីរបស់ក្រុមអ្នកជំនាញផ្នែកវិស្វកម្ម និងអវកាសមកពីវិទ្យាស្ថានតារាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំទីក្រុងមីលែន ប្រទេសអ៊ីតាលី ដែលត្រូវបានបញ្ចេញក្នុងខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដុំថ្មតូចៗរាប់លានដុំ ដែលបង្កឡើងពីការបុករបស់យាន DART ជាមួយអាចម៍ផ្កាយ Dimorphos នោះ ទំនងជាកំពុងស្ថិតក្នុងគន្លងផ្លូវមកកាន់ផែនដី ហើយអាចធ្លាក់ស្រោចមកលើផែនដីវិញ នៅអំឡុងមួយទសវត្សរ៍ខាងមុខ។ ក្រុមអ្នកជំនាញបានអះអាងថា ពួកវាត្រឹមជាដុំថ្មតូចៗប៉ុណ្ណោះ ហើយប្រសិនបើវាធ្លាក់ស្រោចមកលើផែនដីមែន ក៏មិនខុសនឹងដុំថ្មអវកាសខ្នាតតូច (meteorite) ទូទៅនោះដែរ នោះគឺនឹងធ្លាក់បុកបរិយាកាសផែនដី ហើយឆាបឆេះក្លាយជាធូលីផេះផង់អស់មិនខាន។ ទោះបីជាពួកវាមិនបង្កហានិភ័យដល់ផែនដី…

  • ប្រមុខការទូតអ៊ុយក្រែនចុះចេញពីតំណែង ចំពេលសង្គ្រាមកាន់តែឡើងកំដៅ

    ប្រមុខការទូតអ៊ុយក្រែនចុះចេញពីតំណែង ចំពេលសង្គ្រាមកាន់តែឡើងកំដៅ

    គៀវ៖ ប្រធានសភាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ប្រមុខការទូតអ៊ុយក្រែនបានដាក់ពាក្យលាលែងពីតំណែងរបស់ខ្លួន ដែលនេះជាផ្នែកមួយនៃការរុះរើដ៏សំខាន់មួយរបស់រដ្ឋាភិបាល។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃពុធនេះ បានដាក់ពាក្យសុំលាលែងពីតំណែង ដែលនេះជាផ្នែកនៃការរុះរើដ៏ធំបំផុតមួយ របស់រដ្ឋាភិបាល អំឡុងសង្រ្គាមរយៈ៣០ខែ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ជាមួយគ្នានេះ រដ្ឋមន្ត្រីមួយចំនួនទៀតក៏បានសុំលាលែងពីតំណែងផងដែរ ក្នុងនោះមានដូចជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧស្សាហកម្មយុទ្ធសាស្ត្រ និងការការពារបរិស្ថាន។ ការរុះរើរដ្ឋមន្រ្តីនេះកើតឡើងចំពេលដែលកងកម្លាំងរបស់រុស្ស៉ីកំពុងតែបន្តរុលឆ្ពោះទៅមុខនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនបានបញ្ជូនកងកម្លាំងខ្លួនបើកការវាយលុកចូលទៅក្នុងតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី តាំងតែពីដើមខែមុន។ រុស្ស៉ីក៏បានបង្កើនការវាយប្រហារដោយប្រើយន្តហោះដ្រូន និងមីស៊ីលមកលើអ៊ុយក្រែនផងដែរ ដោយកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សរាប់សិបនាក់នៅទីក្រុង Poltava ភាគកណ្តាល ហើយនៅថ្ងៃពុធ បានផ្តាច់ជីវិត៧នាក់ទៀតនៅទីក្រុង Lviv ភាគខាងលិច៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កញ្ញា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កញ្ញា ២០២៤

    ១. កម្ពុជាដាក់ដំណើរការម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទដោយស្វ័យប្រវត្តិ នៅសៀមរាប – AMS Economy ២. ស្ពានកម្ពុជា-កូរ៉េ ដែលត្រូវសាងសង់ស្ពានចំនួន២ នឹងបើកការដ្ឋានសាងសង់ខែមិថុនា ឆ្នាំ២០២៥ – កម្ពុជាថ្មី ៣. អាល្លឺម៉ង់ ផ្តល់ជំនួយចំនួន ៣,១២លានដុល្លារ ដេីម្បីគាំទ្រអង្គការបោសសម្អាតមីននៅកម្ពុជា – ស៊ីស៊ីថាមន៍ ៤. ព្រះមហាក្សត្រថៃ អនុម័តយល់ព្រម ចំពោះគណៈរដ្ឋមន្រ្តីថ្មីរបស់ នាយករដ្ឋមន្រ្តី Paetongtarn Shinawatra ៥. ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចាប់ផ្ដើមនៅអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីជាច្រើននាក់លាលែងពីតំណែង – Reuters #ams1minute

  • របាយការណ៍នៅថ្ងៃទី៣ កញ្ញា

    របាយការណ៍នៅថ្ងៃទី៣ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ១នាក់ និងរបួស ៣នាក់។ ២. កូវីដ ករណីថ្មី ១នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៤ កញ្ញា ២០២៤ #ams1minute

  • បច្ចុប្បន្ន ចិន វិនិយោគយ៉ាងច្រើនលើវិស័យថាមពល

    បច្ចុប្បន្ន ចិន វិនិយោគយ៉ាងច្រើនលើវិស័យថាមពល

    ដោយបានពង្រីកលទ្ធភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន បានដល់ទំហំ ៦០៩ ៩២១ មេហ្គាវ៉ាត់។ អាមេរិកឈរនៅលេខ២ ដោយអាចផលិតបាន ១៣៩ ២០៥ មេហ្គាវ៉ាត់ ខណៈជប៉ុនអាចផលិតបាន ៨៧ ០៦៨ មេហ្គាវ៉ាត់។ តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានមុខគេក្នុងបដិវត្តកម្មថាមពលព្រះអាទិត្យ ដោយមានប្រទេសចំនួន ៦ ដូចជា ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង និងវៀតណាម ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលវិនិយោគលើវិស័យថាមពល – Visual Capitalist #ams1minute