Category: One-Minute

  • ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • សម្តេចតេជោ ស្នើឱ្យភាគីកម្ពុជានិងថៃ

    សម្តេចតេជោ ស្នើឱ្យភាគីកម្ពុជានិងថៃ

    ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ #ams1minute

  • មិនធម្មតា! ជប៉ុនបង្កើតបង្គន់អាចប្តូរពណ៌ដំបូងគេលើពិភពលោក

    មិនធម្មតា! ជប៉ុនបង្កើតបង្គន់អាចប្តូរពណ៌ដំបូងគេលើពិភពលោក

    តូក្យូ ៖ ប្រទេសជប៉ុនបានដាក់ពង្រាយបង្គន់សាធារណៈចំនួន១៧ នៅក្នុងសង្កាត់ស៊ីប៊ូយ៉ា នៃទីក្រុងតូក្យូ ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យលើកដំបូង នោះគឺវាអាចផ្លាស់ប្តូរពណ៌បាន នៅពេលមានមនុស្សចេញ-ចូល។ អ្នកជំនាញច្នៃប្រឌិតចំនួន ១៦នាក់មកពីជុំវិញពិភពលោក បានចាប់ដៃគ្នាបង្កើតបង្គន់សាធារណៈនេះ ហើយបានដាក់ឈ្មោះថា “បង្គន់ថ្លា” ពីព្រោះជញ្ជាំងរបស់វាអាចមើលធ្លុះពីម្ខាងទៅម្ខាងបាន។ ពួកវាបង្កើតឡើងជាផ្នែកមួយនៃគម្រោង The Tokyo Toilet ដែលជួសជុលបន្ទប់ទឹកចាស់ៗ ហើយប្រែក្លាយពួកវាទៅជាបន្ទប់ទឹកសាធារណៈ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកទស្សនា និងទទួលយកបទពិសោធន៍ប្រើប្រាស់បន្ទប់ទឹកមិនធម្មតា និងផ្តិតយករូបភាព។ បង្គន់ថ្លានេះ ក៏ត្រូវបានគេថតនៅក្នុងខ្សែភាពយន្តមានចំណងជើងថា Perfect Days ដែលជាភាពយន្តទទួលបានពានរង្វាន់អំពីបង្គន់ផងដែរ។ ខ្សែភាពយន្តនេះ ដឹកនាំដោយផលិតករ Wim Wenders ហើយសាច់រឿងនេះ នឹងធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន និងចង់ប្រើប្រាស់បន្ទប់ទឹក។ បន្ទប់ទឹកបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃនេះ បានបើកដំណើរការជាសាធារណៈលើកដំបូងនៅឆ្នាំ ២០២០ ស្ថិតនៅទីតាំងសួនឧទ្យាន Yoyogi Fukamachi Kokoen៕ ប្រភព : soranews24 ប្រែសម្រួលដោយ : ឈឹម ទីណា

  • អាមេរិកបញ្ចេញគ្រឿងយន្តសម្អាតកញ្ចក់អគារខ្ពស់ៗដំបូងគេក្នុងពិភពលោក

    អាមេរិកបញ្ចេញគ្រឿងយន្តសម្អាតកញ្ចក់អគារខ្ពស់ៗដំបូងគេក្នុងពិភពលោក

    វ៉ាស៊ីនតោន ៖ អគារការិយាល័យកម្ពស់ ៤៥ជាន់ នៅទីក្រុងញូវយ៉ក បានក្លាយជាអគារដំបូងគេក្នុងពិភពលោកដែលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសម្អាតបង្អួចស្វ័យប្រវត្តិ មានឈ្មោះថា Ozmo។ ការបង្កើតគ្រឿងយន្តនេះឡើងមានគោលបំណងមិនត្រឹមតែជួយបំពេញកង្វះកម្លាំងពលកម្ម ដែលកំពុងកើនឡើងនៃអ្នកសម្អាតបង្អួចប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងការពារមនុស្សឱ្យរួចផុតពីគ្រោះថ្នាក់ជាយថាហេតុផងដែរ។ គ្រឿងយន្តឆ្លាតវៃនេះ រចនាឡើងភ្ជាប់ជាមួយនឹងដៃមនុស្សយន្តមួយគូ ក្បាលជក់ និងទឹក រួមទាំងឧបករណ៍ចាប់សញ្ញាកម្លាំង និងមុខងារបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការលាងសម្អាតកញ្ចក់ប្រកបដោយប្រសិទ្ធភាព។ វាអាចមានសមត្ថភាពលាងសម្អាតកញ្ចក់អគារខ្ពស់ៗ លឿនជាងមនុស្សដល់ទៅ ៣ដងឯណោះ។ បច្ចុប្បន្ន គ្រឿងយន្ត Ozmo នៅត្រូវការមនុស្សបញ្ជាវានៅឡើយ ប៉ុន្តែទៅថ្ងៃអនាគត ក្រុមហ៊ុន អ្នកជំនាញនឹងធ្វើការអាប់ដេតវាឱ្យអាចដំណើរការដោយខ្លួនឯងពេញលេញតែម្តង។ ក្រុមហ៊ុន Skyline Robotics បានអភិវឌ្ឍ និងសាកល្បងគ្រឿងយន្តនេះអស់រយៈពេលពីរបីឆ្នាំមកហើយ ទើបតែពេលនេះ ក្រុមហ៊ុនសម្រេចចិត្តដាក់ឱ្យដំណើរការជាផ្លូវការ ដែលនេះជាជំហានចាប់ផ្តើមការដាក់ពង្រាយជាសកល។ បើតាមការគ្រោងទុកនោះ ក្រុមហ៊ុន Skyline នឹងដាក់ដំណើរការគ្រឿងយន្ត Ozmo នៅចក្រភពអង់គ្លេស ជប៉ុន និងសិង្ហបុរី៕ ប្រភព : newatlas ប្រែសម្រួលដោយ : ឈឹម ទីណា

  • មេធំ SpaceX ព្រមានថា អាមេរិកកំពុងដើរទៅរកផ្លូវក្ស័យធនយ៉ាងលឿន

    មេធំ SpaceX ព្រមានថា អាមេរិកកំពុងដើរទៅរកផ្លូវក្ស័យធនយ៉ាងលឿន

    វ៉ាស៊ីនតោន ៖ ប្រធានក្រុមហ៊ុន SpaceX លោក Elon Musk បានព្រមានថា សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅរកការក្ស័យធនយ៉ាងឆាប់រហ័ស ដោយសារតែរដ្ឋាភិបាលបច្ចុប្បន្នកំពុងចំណាយប្រាក់ច្រើនពេក។ យោងតាមការព្យាករណ៍ពីថវិការដ្ឋាភិបាលអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ បានបង្ហាញថា ឱនភាពថវិកាអាចកើនឡើងពី ១.៨ពាន់ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន ដល់ជិត ១៦.៣ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣៥។ ឆ្លើយតបនឹងការព្យាករនេះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើវេទិកា X ថា យោងតាមអត្រានៃការចំណាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន សហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងផ្លូវយ៉ាងលឿនឆ្ពោះទៅរកការក្ស័យធន។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានសង្កត់ធ្ងន់ថា ការចំណាយដ៏លើសលុបរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាអ្វីដែលបណ្តាលឱ្យមានអតិផរណានៅក្នុងប្រទេស។ អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោម ៣ភាគរយនៅក្នុងខែកក្កដាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិក ដែលបានចេញផ្សាយកាលពីពីរសប្តាហ៍មុន។ កាលពីចុងខែកក្កដា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា បំណុលជាតិរបស់ប្រទេសខ្លួនបានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលកើនឡើង ១ពាន់ពាន់លានដុល្លារចាប់តាំងពីខែមករា។ ការិយាល័យថវិកាសភា (CBO) ក៏បានព្យាករណ៍ដែរថា នៅឆ្នាំ ២០៣៤ បំណុលនឹងកើនលើសពី ៥០ពាន់ពាន់លានដុល្លារ ដែលស្មើនឹងជាង ១២២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិក។ CBO…

  • អឺរ៉ុបរិះគន់ម៉ុងហ្គោលីដែលមិនហ៊ានចាប់ខ្លួនលោក ពូទីន

    អឺរ៉ុបរិះគន់ម៉ុងហ្គោលីដែលមិនហ៊ានចាប់ខ្លួនលោក ពូទីន

    ព្រុចសែល : សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានរិះគន់ប្រទេសម៉ុងហ្គោលី ដែលមិនហ៊ានចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ សហភាពអឺរ៉ុបបានរិះគន់ចំៗលើម៉ុងហ្គោលី ចំពោះការខកខានអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ។ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អឺរ៉ុបមានការសោកស្តាយជាខ្លាំង ក្រោយម៉ុងហ្គោលីដែលជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់ ICC មិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក ពូទីន។ មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានតុលាការ ICC មានមូលដ្ឋាននៅទីក្រុងឡាអេ ចេញដីកាចាប់ខ្លួន ពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ ចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ អ៊ុយក្រែនបានប្រតិកម្មចំពោះទស្សនកិច្ចនេះ ជាមួយនឹងកំហឹង ហើយចោទប្រកាន់ម៉ុងហ្គោលីថា «ចែករំលែកការទទួលខុសត្រូវ» សម្រាប់ “ឧក្រិដ្ឋកម្មសង្គ្រាម” របស់លោក ពូទីន ក្រោយពេលដឹងថា មិនមានការចាប់ឃុំខ្លួនគាត់នៅព្រលានយន្តហោះ។ ទីក្រុងគៀវ បានជំរុញម៉ុងហ្គោលីឲ្យអនុវត្តដីកាចាប់ខ្លួន ខណៈដែលតុលាការ ICC បាននិយាយ កាលពីសប្តាហ៍មុនថា សមាជិកទាំងអស់របស់ខ្លួន មានកាតព្វកិច្ច ក្នុងការឃុំខ្លួនអ្នកដែលត្រូវតុលាការស្វែងរកចាប់ខ្លួន៕ ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា

  • ម្រេចនាំចំណូលជាង ១ពាន់លាន ដុល្លារដល់វៀតណាម

    ម្រេចនាំចំណូលជាង ១ពាន់លាន ដុល្លារដល់វៀតណាម

    ហាណូយ ៖ វៀតណាមរំពឹងថា នឹងរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ ពីការនាំចេញម្រេចទៅក្រៅប្រទេសក្នុងពេលពេញមួយឆ្នាំ២០២៤នេះ។ យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានឱ្យដឹងថា វៀតណាមបានព្យាករថា ខ្លួននឹងអាចរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ ពីការនាំចេញម្រេចទៅកាន់ទីផ្សារក្រៅប្រទេសក្នុងពេលពេញមួយឆ្នាំ២០២៤នេះ ដោយផ្អែកលើតម្រូវការសកលខ្ពស់ និងការផ្គត់ផ្គង់មានកម្រិត។ សមាគម VPSA បាននិយាយថា ឧស្សាហកម្មម្រេចកំពុងស្ថិតនៅលើផ្លូវមួយត្រលប់ទៅប្រាក់ចំណូលខ្ទង់ពាន់លានដុល្លារ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកក្កដាប៉ុណ្ណោះ វៀតណាមរកចំណូលពីការនាំចេញម្រេចឈានដល់ជាង ៧៦៤លានដុល្លារ។ ក្នុងរយៈពេល៧ខែមកនេះ ម្រេចវៀតណាមជាង ១៦៤,៣០០ តោនត្រូវបានលក់ទៅកាន់ទីផ្សារបរទេស ក្នុងតម្លៃនាំចេញជាមធ្យម ៤,៥៦៨ដុល្លារក្នុងមួយតោនសម្រាប់ម្រេចខ្មៅ កើនឡើង ៣៣,៧ភាគរយ និង ៦,១៩៥ដុល្លារក្នុងមួយតោនសម្រាប់ម្រេចស កើនឡើង ២៥ភាគរយ។ សហរដ្ឋអាមេរិកគឺជាអ្នកទិញម្រេចធំជាងគេរបស់វៀតណាម បន្ទាប់មកគឺអាល្លឺម៉ង់ អារ៉ាប់រួម និងឥណ្ឌា។ ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ការផ្គត់ផ្គង់ម្រេចអាចនឹងយឺតជាងតម្រូវការ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ VPSA នៅក្នុងតំបន់ Central Highlands បានឱ្យដឹងថា បញ្ហាអាកាសធាតុអាក្រក់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនោះ កសិករបានជ្រើសរើសការដាំទុរេន និងកាហ្វេល្អជាងម្រេច៕…

  • មិនខ្លាចអត់ភ្ញៀវ នូវែលហ្សេឡង់បង្កើនពន្ធលើទេសចរអន្តរជាតិ ដើម្បីបរិស្ថានធម្មជាតិ

    មិនខ្លាចអត់ភ្ញៀវ នូវែលហ្សេឡង់បង្កើនពន្ធលើទេសចរអន្តរជាតិ ដើម្បីបរិស្ថានធម្មជាតិ

    បរទេស៖ កាសែតអារ៉ាប់ Aljazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រកាសពីផែនការដំឡើងពន្ធ ជិតបីដង លើសេវាកម្មផ្តល់ឲ្យភ្ញៀវទេសចរអន្តរជាតិ ដើម្បីយកមូលនិធិទ្រទ្រង់ដល់បរិស្ថានធម្មជាតិ ព្រមទាំង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ទេសចរណ៍ទាំងនោះ។ វិធានការនេះ ត្រូវបានរិះគន់ថា នឹងបាត់បង់ភ្ញៀវទេសចរ ទៅលេងកម្សាន្តប្រទេសមួយនេះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Matt Doocey បាននិយាយថា ការតំឡើងពន្ធនេះ នឹងអនុញ្ញាតឱ្យប្រទេសខ្លួន រីកចម្រើនលើឧស្សាហកម្មទេសចរណ៍ទៅវិញទេ ព្រោះធានាថា ភ្ញៀវទេសចរទាំងនោះ រួមចំណែកដល់ការការពារតំបន់អភិរក្ស, គាំទ្រជីវៈចម្រុះ នៅក្នុងឧទ្យានជាតិ ទប់ស្កាត់កុំមានភ្ញៀវទេសចរ ទៅទស្សនាច្រើនពេក នាំឲ្យប៉ះពាល់ដីអភិរក្សសាធារណៈ មិនមាននិរន្តរភាព។ លោក Doocey បាននិយាយទៀតថា វិធានការតំឡើងពន្ធនេះ នឹងត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែតុលា។ បើតាមឧស្សាហកម្មទេសចរណ៍ Aotearoa ដែលជាស្ថាប័នកំពូលលើវិស័យទេសចរណ៍របស់ប្រទេសនូវែលសេឡង់ បាននិយាយថា បង្កើនពន្ធទេសចរណ៍ នឹងធ្វើឱ្យប្រទេសនេះ មានតម្លៃសេវាកម្មថ្លៃខ្លាំង មិនគួរឱ្យជឿ។ ប្រភពបន្តថា ការតំឡើងនេះ រួមជាមួយនឹងការកើនឡើង៦០ភាគរយ នៃថ្លៃទិដ្ឋាការរបស់ភ្ញៀវផងដែរ ក្រៅតែពីកំណើនពន្ធលើសេវាកម្ម ផ្សេងៗទៀត។ យ៉ាងណាមិញ…

  • ហែកគុកដ៏កក្រើកស្លាប់មនុស្ស ១២៩នាក់នៅកុងហ្គោ

    ហែកគុកដ៏កក្រើកស្លាប់មនុស្ស ១២៩នាក់នៅកុងហ្គោ

    បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសកុងហ្គោបាននិយាយ មនុស្សយ៉ាងហោចណាស់ ចំនួន១២៩នាក់បានស្លាប់ អំឡុងពេលការប៉ុនប៉ង ហែកគុករត់របស់អ្នកទោស កាលពីចុងសប្តាហ៍ នៅឯពន្ធនាគារ ក្នុងទីក្រុង Kinshas។ លោក រដ្ឋមន្ត្រី Jacquemain Shabani បាននិយាយកាលពីថ្ងៃអង្គារថា អ្នកស្លាប់ខ្លះត្រូវបានបាញ់ស្លាប់ ក្រោយការព្រមាន មិនឲ្យរត់ ហើយមនុស្សជាច្រើននាក់ទៀត ត្រូវបានគេវាយ ឬ ថប់ដង្ហើមស្លាប់ ព្រមទាំង មានករណីស្ត្រីមួយចំនួន ត្រូវបានគេចាប់រំលោភទៀតផង។ លោកបន្តថា ក្រៅពីស្លាប់ជាង១០០នាក់ ក៏មានមនុស្ស៥៩នាក់ផ្សេងទៀត រងរបួសដែរ។ សាក្សីបានប្រាប់ AFP ថា ការបាញ់កាំភ្លើងបានចាប់ផ្តើមក្នុងពន្ធនាគារ នៅម៉ោងប្រហែល ២ទៀបភ្លឺ ឈានចូលដល់ព្រឹកថ្ងៃចន្ទ ហើយបានអូសបន្លាយ អស់ជាច្រើនម៉ោង។ ក្រោយមក រថយន្តរបស់កងកម្លាំងសន្តិសុខបានយកសាកសពចេញ ពីទីនោះ នៅព្រឹកព្រលឹម។ អាជ្ញាធរមិនបានបញ្ជាក់ពីចំនួនអ្នកទោសប៉ុន្មាននាក់ ដែលបានរត់គេចខ្លួន ឬ ប៉ុនប៉ងធ្វើដូច្នេះទេ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ទូរទស្សន៍ជាតិថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងវិញ នៅត្រឹមព្រឹកថ្ងៃច័ន្ទ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • មនុស្ស ៧ប្រភេទ ដែលគួរនៅក្បែរ 🥰🤝🕊️☘️

    មនុស្ស ៧ប្រភេទ ដែលគួរនៅក្បែរ 🥰🤝🕊️☘️

    ប្រភព៖​ Gazette យុវជន #ams1minute