-
កម្ពុជា ទទួលបាន ហិរញ្ញប្បទានដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក

ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ សម្រាប់គម្រោងចំនួន៨ ដែលផ្តោតលើ៖ ១. ទេសចរណ៍ ២. សកម្មភាពមីន ៣. កសិកម្ម អភិវឌ្ឍន៍ជនបទ ៤. ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ៥. ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ៦. ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៧. ការកសាងសមត្ថភាព ៨. ការគ្រប់គ្រងហានិភ័យទឹកជំនន់។ #ams1minute
-
ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប

-
ប្រទេសប៉េរូរឹបអូសកង្កែបរាប់រយក្បាលដែលប្រើជាថ្នាំសម្រើប

បរទេស៖ អាជ្ញាធរប៉េរូបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានរឹបអូសកង្កែប ជិតផុតពូជរាប់រយក្បាល ដែលគេយកចេញពីបឹងTiticaca ហើយអាជ្ញាធរចោទថា កង្កែបប្រភេទនេះ ត្រូវបានជួញដូរខុសច្បាប់ ហើយយកទៅប្រើប្រាស់ សម្រាប់ផលិតជាថ្នាំសម្រើប។ សេវាកម្មព្រៃឈើ និងសត្វព្រៃជាតិ បាននិយាយថា កង្កែបដែលរឹបអូសបាន មានចំនួន ៣៩០ក្បាល នៅក្នុងប្រអប់ក្រដាសកាតុងធ្វើជាកេស នៅក្នុងឡានដឹកទំនិញ ក្នុងតំបន់ Puno នៅលើច្រាំងនៃបឹងដែលស្ថិតជាប់ព្រំដែន ជាមួយប្រទេសបូលីវី។ អាជ្ញាធរបានអះអាងថា មានការប៉នប៉ុងដឹកជញ្ជូន កង្កែបទាំងនេះ ទៅកាន់រដ្ឋធានី Lima ជាកន្លែងដែលកង្កែបត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ធ្វើជាឱសថបុរាណ ក៏ដូចជា នៅក្នុងចានអាហារ ដែលត្រូវបានសម្គាល់ថា ជាការជំរុញចំណង់ផ្លូវភេទរបស់អតិថិជន ដែលទទួលទាន។ គ្រូបុរាណខ្លះ យកកង្កែបទាំងនេះ ទៅចម្រាញ់ធ្វើជាភេសជ្ជៈ ដែលពួកគេហៅថា «Viagra of the Incas»។ កង្កែបនៅបឹង Titicaca ដែលគេហៅថា Telmatobius coleus គឺជាប្រភេទកង្កែបដ៏ធំបំផុតមួយក្នុងពិភពលោក មានដើមកំណើត នៅប្រទេសប៉េរូ និងផ្នែកខ្លះនៃប្រទេសបូលីវី។ ក្នុងរយៈពេល ១៥…
-
ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

-
ការកែទម្រង់រដ្ឋបាលសាធារណៈ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាព

និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ដែលជាវិធានការ គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ប្រភព៖ Gazette ប្រជាជន #ams1minute
-
ក្រុងចតុមុខធិបតី

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កញ្ញា ២០២៤

១. កម្ពុជាគ្រោងតម្លើងស្ថានីយឧតុនិយមជាង ១ ៦០០កន្លែង ដើម្បីគ្រប់គ្រងបញ្ហាអាកាសធាតុ – AMS Economy ២. កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ – FN ៣. រោងចក្រផលិតសំបកកង់រថយន្ត តម្លៃជាង ១៣០លានដុល្លារ ស្ថិតនៅខេត្តក្រចេះ នឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការនាថ្ងៃទី៦ កញ្ញា ខាងមុខ – កម្ពុជាថ្មី ៤. អាមេរិក បដិសេធការបណ្ដេញអគ្គកុងស៊ុលចិន ប្រចាំរដ្ឋញូវយ៉ក ចេញពីប្រទេស – CNN ៥. លោក Netanyahu បញ្ជាក់ឡើងវិញថានឹងមិនដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀងព្រំដែនហ្គាហ្សាទេ លុះត្រាតែធានាបានសុវត្ថិភាព – Reuters #ams1minute
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

-
ប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

-
អបអរសាទរកម្ពុជា ត្រូវបានចាត់ទុកជាគោលដៅវប្បធម៌
