Category: One-Minute

  • ព្យុះភ្លៀងវាយលុកអូស្រ្តាលី ស្រ្តីម្នាក់ស្លាប់ និង ១២ម៉ឺននាក់គ្មានអគ្គិសនីប្រើ

    ព្យុះភ្លៀងវាយលុកអូស្រ្តាលី ស្រ្តីម្នាក់ស្លាប់ និង ១២ម៉ឺននាក់គ្មានអគ្គិសនីប្រើ

    កង់បេរ៉ា ៖ អាជ្ញាធរបានរាយការណ៍នៅក្នុងថ្ងៃចន្ទនេះថា ស្រ្តីម្នាក់បានបាត់បង់ជីវិត និងមនុស្សច្រើនជាង ១២០,០០០នាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធប់វាយប្រហារភាគខាងត្បូងនៃប្រទេសអូស្រ្តាលី។ សេវាសង្គ្រោះបន្ទាន់រដ្ឋ Victory បានទទួលការ ស្នើសុំជំនួយជាង ២,៨០០លើកក្នុងមួយយប់ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាដើមឈើដួលរលំ និងការខូចខាតអគារ។ គិតមកទល់ពេលនេះ ការព្រមានពីហានិភ័យផ្នែកអាកាសធាតុនៅតែបន្តធ្វើឡើងនៅតំបន់ឆ្នេរភាគអាគ្នេយ៍របស់រដ្ឋ Victory ខណៈដែលកម្លាំងខ្យល់ព្យុះប្រហែល ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយលុករដ្ឋនេះពេញមួយយប់។ ទីប្រឹក្សារដ្ឋាភិបាលរដ្ឋ Victoria នៅថ្ងៃចន្ទនេះ បានប្រាប់ប្រជាជនឱ្យជៀសវាងធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ដោយសារតែទឹករលកដ៏គ្រោះថ្នាក់ ហានិភ័យបាក់ដីនៅតំបន់ច្រាំងថ្មចោទ និងទឹកជំនន់នៅតំបន់វាលទំនាប។ កោះភាគខាងត្បូងនៃរដ្ឋ Tasmania របស់អូស្រ្តាលី ក៏បានរងគ្រោះដោយសារអាកាសធាតុអាក្រក់ផងដែរ ដោយមនុស្សរាប់ពាន់នាក់មិនមានអគ្គិសនីប្រើប្រាស់នោះទេកាលពីថ្ងៃអាទិត្យម្សិលមិញ។ ខ្យល់ព្យុះនេះកើតឡើងបន្ទាប់ពីអូស្រ្តាលីទើបទទួលរងការវាយប្រហារពីរលកកំដៅរហូតជិត ៣០អង្សាសេនៅក្នុងទីក្រុង Sydney នៃរដ្ឋ New South Wales ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សណ្ឋាគារធំៗអាមេរិកចំណេញខ្លាំង មិនចែកបុគ្គលិក ផ្ទុះកូដកម្ម១ម៉ឺននាក់

    សណ្ឋាគារធំៗអាមេរិកចំណេញខ្លាំង មិនចែកបុគ្គលិក ផ្ទុះកូដកម្ម១ម៉ឺននាក់

    បរទេស៖ បុគ្គលិកសណ្ឋាគារអាមេរិក ចំនួន១ម៉ឺននាក់បានធ្វើកូដកម្ម នៅថ្ងៃពលកម្ម កាលពីចុងសប្តាហ៍ នៅក្នុងទីក្រុងចំនួនប្រាំបី របស់សហរដ្ឋអាមេរិក ដើម្បីទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌល្អប្រសើរ ខណៈដែលសណ្ឋាគារទាំងនោះ ចំណេញខ្លាំងបំផុត តែមិនប្តូរវិធានការកាត់បន្ថយចំណាយ កាលពីជំនាន់កូវីដ១៩។ កាលពីថ្ងៃអាទិត្យ បុគ្គលិកសណ្ឋាគារបានដើរចេញពីការងារ នៅក្នុងទីក្រុងនានា រួមមានទាំង Boston, Honolulu, San Francisco, San Diego និង Seattle បន្ទាប់ពីសហជីព UNITE HERE និងខ្សែសង្វាក់សណ្ឋាគារធំៗ មានដូចជា Hilton, Hyatt និង Marriott បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងក្នុងការចរចារួមគ្នា។ លោកស្រី Gwen Mills ប្រធានអន្តរជាតិនៃ UNITE HERE បាននិយាយថា សហជីពបានប្រកាសពីការធ្វើកូដកម្ម កាលពីថ្ងៃចន្ទមកម្ល៉េះ ដោយសារតែសណ្ឋាគារទាំងនោះ មិនបានផ្លាស់ប្តូរវិធានការកាត់បន្ថយការចំណាយ ដែលបានណែនាំ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 បើទោះបីជាទទួលបាន «ប្រាក់ចំណេញ ជាកំណត់ត្រា»។ លោកស្រី Mills បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា…

  • រុស្ស៊ីប្រើត្រីបាឡែន ធ្វើចារកម្ម

    រុស្ស៊ីប្រើត្រីបាឡែន ធ្វើចារកម្ម

    បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ Aljazeera នៅថ្ងៃចន្ទនេះ បានចេញផ្សាយថា ត្រីបាឡែនចារកកម្ម របស់រុស្ស៊ី សម្បុរស ប្រវែងជាង៤ម៉ែត្រ ទម្ងន់ជាង១២០០គីឡូក្រាម មានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំ ត្រូវបានប្រទះឃើញងាប់ នៅប្រទេសន័រវេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋន័រវេស NRK បានរាយការណ៍ថា សាកសពត្រីបាឡែននេះ ត្រូវបានរកឃើញអណ្តែត ចេញពីឆ្នេរសមុទ្រ នៅតំបន់ Risavika នាភាគខាងត្បូង ប្រទេសន័រវេស កាលពីថ្ងៃសៅរ៍ ដោយក្រុមអ្នកនេសាទ។ ត្រីបាឡែនមួយក្បាលនេះ ត្រូវបានរកឃើញមានខ្សែដ៏ចម្លែកមួយ បំពាក់ជាមួយនឹងឧបករណ៍សម្រាប់ដាក់កាមេរ៉ា ដែលមានពាក្យថា « Equipment St Petersburg » ជាឈ្មោះ ដែលធ្លាប់ត្រូវបានដាក់ ដោយប្រធានាធិបតីរុស្ស៊ី លោកពូទីន ទើបគេសន្មត់ថា ជាត្រីបាឡែន ចារកម្មរុស្ស៊ី។ អង្គការមិនស្វែងរកប្រាក់ចំណេញ Marine Mind ដែលបានតាមដានចលនារបស់ត្រីប្រភេទនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិយាយ នៅលើបណ្តាញសង្គមថា ត្រីបាឡែនប្រភេទនេះ មានឈ្មោះ Beluga…

  • លក្ខណៈសម្បត្តិ ៥ ចំណុចដើម្បីក្លាយខ្លួនជាពលរដ្ឋសកល

    លក្ខណៈសម្បត្តិ ៥ ចំណុចដើម្បីក្លាយខ្លួនជាពលរដ្ឋសកល
  • សម្តេចធិបតីអំពាវនាវដល់ជនរួមជាតិឱ្យចូលរួមការពារបឹងទន្លេសាប

    សម្តេចធិបតីអំពាវនាវដល់ជនរួមជាតិឱ្យចូលរួមការពារបឹងទន្លេសាប

    ដើម្បីធានាបានធនធានជលផល សន្តិសុខស្បៀង សន្តិសុខទឹក និងតុល្យភាពប្រព័ន្ធអេកូឡូស៊ី #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កញ្ញា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កញ្ញា ២០២៤

    ១. ទេសចរបរទេសជាង ៦៥ម៉ឺននាក់ ចូលលេងរមណីយដ្ឋានអង្គរ កើន ៣០% – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចការសាងសង់បានជាង៨០% – ស៊ីស៊ីថាមស៍ ៣. នាវាទ័ពជើងទឹកអូស្រ្តាលី ១គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ – FN ៤. កូរ៉េខាងត្បូងបើកការស៊ើបអង្កេតលើ Telegram ជុំវិញឧក្រិដ្ឋកម្មផ្លូវភេទតាមអ៉ិនធឺណិត – Reuters ៥. រុស្ស៊ីត្រៀមប្ដូរគោលការណ៍នុយក្លេអ៊ែរ ដោយសារការលូកដៃកាន់តែខ្លាំងរបស់ប្រទេសលោកខាងលិច – RT #ams1minute

  • យើងទាំងអស់គ្នាត្រូវចូលរួមរៀបចំកម្ពុជាមាតុភូមិយើង

    យើងទាំងអស់គ្នាត្រូវចូលរួមរៀបចំកម្ពុជាមាតុភូមិយើង

    ឱ្យក្លាយទៅជាទឹកដីសុវណ្ណភូមិដែលអាចគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។ មានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពីបទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរំលឹកពីទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យមានការចូលរួមពីយើងទាំងអស់គ្នាដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីសុវណ្ណភូមិ តាមរយៈការរៀបចំទីក្រុង ទីប្រជុំជន និងការបែងចែកតំបន់ទៅតាមសក្តានុពល ដែលអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម បង្កើតការងារ និងបង្កើនចំណូលជូនប្រជាជន។ ២ កញ្ញា ២០២៤ 📷 MLMUPC #ams1minute

  • ការពង្រឹងប្រសិទ្ធភាពថាមពលក្នុងការរៀបចំក្រុង

    ការពង្រឹងប្រសិទ្ធភាពថាមពលក្នុងការរៀបចំក្រុង

    នគរូបនីយកម្ម និងការសាងសង់អគារ មិនត្រឹមតែចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបលោក Joseph Scheuer ប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក Michael Williamson ប្រធានផ្នែកប្រសិទ្ធភាពថាមពលនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាការងារពង្រឹងប្រសិទ្ធភាពថាមពលក្នុងការរៀបចំក្រុងនិងនគរូបនីយកម្ម ការសាងសង់និងរចនាអគារ និងការរៀបចំបទប្បញ្ញតិបច្ចេកទេសសំណង់។ 📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី១ កញ្ញា

    របាយការណ៍នៅថ្ងៃទី១ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៦នាក់ និងរបួស ១២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២ កញ្ញា ២០២៤ #ams1minute

  • រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងពិភពលោក

    រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងពិភពលោក

    ដោយមានរហូតសរុប ៤ ៣៨០គ្រាប់ ច្រើនជាងអាមេរិក ដែលមានត្រឹម ៣ ៧០៩គ្រាប់។ ចិនបានបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៩០គ្រាប់ ទៅក្នុងឃ្លាំងអាវុធរបស់ខ្លួនចាប់តាំងពីខែមករា ២០២៣ ដោយបានបង្កើនពី៤១០គ្រាប់ មក ៥០០គ្រាប់។ ឥណ្ឌា និងកូរ៉េខាងជើង ក៏បានផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមដែរ – Statista #ams1minute