-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កញ្ញា ២០២៤

១. កម្ពុជា សង់ជម្រកសិប្បនិម្មិតសម្រាប់ត្រី ដើម្បីស្តារបង្កើនជីវ:ចម្រុះបាតសមុទ្រឡើងវិញ – AMS Economy ២. កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនរវាងប្រទេសទាំង២ – AMS Economy ៣. ផ្លូវល្បឿនលឿនវៀតណាម តភ្ជាប់មកព្រំដែនកម្ពុជា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ – កម្ពុជាថ្មី ៤. អង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភពីការចាប់ខ្លួនស្ថាបនិក Telegram – Reuters ៥. ព្យុះបោកបក់លើប្រទេសអូស្រ្តាលី បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ និងមនុស្សជាង ១២០ ០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ #ams1minute
-
រាជរដ្ឋាភិបាលបន្តជំរុញការបង្កើតរោងចក្រក្នុងខេត្តកំពង់ឆ្នាំង

-
ឧទ្យានជាតិកែប ខេត្តកែប

-
រូបភាពពីអតីតកាល និងបច្ចុប្បន្នរង្វង់មូលតោពីរក្នុងក្រុងព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី២ កញ្ញា

-
ប្រជាជនឡាវទទួលទានគ្រឿងស្រវឹងជាមធ្យម ១១,៧១លីត្រក្នុងមួយឆ្នាំ

ខណៈវៀតណាមតាមពីក្រោយយ៉ាងប្រកៀកដោយពលរដ្ឋម្នាក់ជាមធ្យម ប្រើគ្រឿងស្រវឹង ៩,៧២លីត្រក្នុងមួយឆ្នាំ។ កម្ពុជាស្ថិតក្នុងលំដាប់ទី៣ ក្នុងតំបន់ដោយពលរដ្ឋទទួលទានគ្រឿងស្រវឹងជាមធ្យម ៩,៣៨លីត្រក្នុងមួយឆ្នាំ។ ថៃ ដែលត្រូវបានគេស្គាល់ថាជាកន្លែងកម្សាន្តពេលរាត្រី និងជាគោលដៅទេសចរណ៍ដ៏មមាញឹក ជាប់ចំណាត់ថ្នាក់ទី ៤ ជាមួយនឹងការប្រើប្រាស់ជាមធ្យម ៧,៧៩ លីត្រក្នុងមនុស្សម្នាក់ – Seasia #ams1minute
-
ចង់ស្វែងរកការងារមែនទេ?

សម្រាប់ថ្ងៃទី០២ ខែកញ្ញា ដល់ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៣ ២៩៦កន្លែង កំពុងរង់ចាំអ្នក! សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។ #ams1minute
-
ធ្លាប់មានខ្យល់អាកាសបរិសុទ្ធ រដ្ឋធានីទំនើបរបស់ប្រេស៊ីលគ្រប់ដណ្តប់ដោយផ្សែងភ្លើងឆេះព្រៃ

បរទេស៖ ទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល ដែលធ្លាប់តែមានខ្យល់អាកាសបរិសុទ្ធ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទ បណ្តាលមកពីអគ្គីភ័យឆាបឆេះព្រៃ នៅក្នុងផ្នែកខ្លះៗ នៃប្រទេសមួយនេះ។ ប្រជាជនរស់នៅផ្នែកជាច្រើននៃប្រទេសប្រេស៊ីលកំពុងថប់ដង្ហើម ដោយសារតែភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ប៉ុន្តែសម្រាប់រដ្ឋធានីទំនើបនិយមរបស់ប្រេស៊ីល Sao Paulo ដែលប្រជាជនធ្លាប់តែរីករាយនឹងផ្ទៃមេឃពណ៌ខៀវ និងខ្យល់អាកាសបរិសុទ្ធក្នុងរដូវប្រាំង កំពុងជួបហេតុការណ៍មិនធ្លាប់មាន រាប់សិបឆ្នាំ។ លោក Santo អាយុ៤៧ឆ្នាំ ជាអ្នកបើកបរ បាននិយាយថា «ខ្ញុំបានរស់នៅក្នុងទីក្រុង អស់រយៈពេល ៣០ឆ្នាំមកហើយ ជាលើកដំបូង ដែលខ្ញុំបានឃើញផ្សែង បែបនេះ»។ លោកបន្តថា «វាធ្វើឱ្យប៉ះពាល់ដល់ការដកដង្ហើមរបស់យើង ភ្នែករបស់យើង ហើយវាគួរឱ្យព្រួយបារម្ភសម្រាប់ក្មេងៗ ដោយពួកគេទទួលរងនូវផ្សែង ទាំងអស់នេះ»។ ភ្លើងឆេះព្រៃបានឆាបឆេះ អស់រយៈពេល ជាច្រើនសប្តាហ៍ នៅក្នុងប្រទេសប្រេស៊ីល ជាពិសេស នៅក្នុងព្រៃអាម៉ាហ្សូន នៅភាគខាងជើង និងតំបន់ដីសើម Pantanal នៅកណ្តាលភាគខាងលិច នៃប្រទេស។ ភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញផ្ទៃដីកសិកម្ម រាប់ពាន់ហិកតា កាលពីសប្តាហ៍មុន។ អាជ្ញាធរនិយាយថា អគ្គិភ័យ ភាគច្រើន បង្កឡើងដោយមនុស្ស៕ ប្រភពពី…
-
អាមេរិករឹបអូសយន្តហោះរបស់មេដឹកនាំវេណេស៊ុយអេឡា

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរឹបអូសយកយន្តហោះរបស់ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro នៅសាធារណរដ្ឋ ដូមីនីកែន។ យន្តហោះត្រូវបានរឹបអូស នៅពេលហោះទៅដល់រដ្ឋផ្លរីដា របស់អាមេរិក។ មន្ត្រីសហរដ្ឋអាមេរិកអះអាងថា យន្តហោះឯកជន Dassault Falcon 900EX ដែលប្រើដោយសមាជិករដ្ឋាភិបាលវេណេហ្ស៊ុយអេឡា រួមទាំង លោក Maduro ត្រូវបានទិញដោយខុសច្បាប់។ អគ្គមេធាវីអាមេរិក លោក Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះមួយគ្រឿងនេះ ត្រូវបានរត់ពន្ធចេញពីអាមេរិក ក្នុងតម្លៃ ១៣លានដុល្លារអាមេរិក ដែលមានការចាំបាច់ត្រូវរឹបអូស»។ យ៉ាងណាមិញ ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការរឹបអូសនេះ។ ប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ បានរៀបរាបល់ថា «ជាថ្មីម្តងទៀត អាជ្ញាធរអាមេរិកបានធ្វើរឿងឧក្រិដ្ឋកម្ម ដែលជាទង្វើលួចប្លន់ ច្បាស់ៗ»។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួន នៅអាមេរិកឡាទីនបានបដិសេធមិនទទួលស្គាល់ ការឈ្នះឆ្នោតរបស់លោកប្រធានាធិបតី Maduro ។ ការតវ៉ាមួយរយៈចុងក្រោយនេះ កើតមាននៅក្នុងប្រទេស បណ្តាលឲ្យមនុស្ស ២៧ នាក់ស្លាប់…
-
ព្យុះត្រូពិកបង្កការបាក់ដីនៅហ្វីលីពីន ផ្តាច់ជីវិតមនុស្សអស់ ១១នាក់

ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្ស ចំនួន ១១នាក់ បន្ទាប់ពីព្យុះត្រូពិចដ៏កាចសាហាវមួយ ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើប្រទេសហ្វីលីពីនរយៈពេលពីរថ្ងៃ។ Read. ព្យុះត្រូពិច Yagi បង្កជាភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេលពីរថ្ងៃ នាំឱ្យមានទឹកជំនន់ និងការរអិលបាក់ដីសម្លាប់មនុស្សចំនួន ១១នាក់។ ព្យុះត្រូពិចនេះ បានបោកបក់ឆ្លងកាត់តំបន់ Bicol ភាគអាគ្នេយ៍នៃទីក្រុងម៉ានីលពេញមួយយប់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានរំពឹងថា នឹងបោកបក់មកលើឆ្នេរភាគឦសាននៃកោះលូហ្សូន។ ជាវិធានការប្រុងប្រយ័ត្ននោះ សាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងរដ្ឋធានីម៉ានីលបានបិទមួយថ្ងៃ។ រីឯសេវាសាឡាងនៅក្នុងតំបន់រងផលប៉ះពាល់បានផ្អាក និងជើងហោះហើរក្នុងស្រុកចំនួន២៩ ក៏បានលុបចោល ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផលផងដែរ។ មនុស្សជាង ៣០០នាក់នៅតែបន្តជ្រកកោនក្នុងជំរុំភៀសខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីក្នុងតំបន់បាននិយាយថា ទឹកជំនន់នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅចំនួន ២១០,០០០នាក់បានថយចុះយឺត។ សេវាឧតុនិយមជប៉ុនបានរាយការណ៍ថា ព្យុះត្រូពិច Yagi បានបន្តឆ្ពោះទៅភាគខាងជើងនៃឆ្នេរសមុទ្រ លូហ្សូន កាលពីរសៀលថ្ងៃចន្ទ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង កើនឡើងពី ៧៦គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលទៅដល់ វានឹងបង្កឱ្យមានការរអិលបាក់ដីនៅខេត្ត Isabela ភាគខាងជើង ដោយមានទីក្រុងចំនួន៤ និងមនុស្សប្រហែល ៣៣,០០០។ គិតមកទល់ពេលនេះ ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន…