Category: One-Minute

  • ក្រុមហ៊ុន Heineken ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

    ក្រុមហ៊ុន Heineken ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

    ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ ហើយបានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត។ #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បាននិងកំពុងកំណត់មុខគ្រឿងបង្គុំសំណង់ដែលបាននិងកំពុងប្រើប្រាស់ជាប្រចាំនៅកម្ពុជា រួមមាន៖ ឫស្សី ស្មាច់ អាកាស្យាជាដើម។សិក្ខាសាលាស្តីពីគោលនយោបាយជាតិស្តីពីឫស្សី មានគោលបំណងសំដៅលើកកម្ពស់ និងតាក់តែងគោលនយោបាយឱ្យបានជាក់លាក់ក្នុងការកំណត់យកឫស្សីជាគ្រឿងបង្គុំសំណង់ដ៏មានសារៈសំខាន់មួយ។ ក្រៅពីនេះទៀត ក្រសួងបានកំណត់គ្រឿងបង្គុំសំណង់ដទៃទៀតដូចជាដីឥដ្ឋ ថ្ម ស៊ីម៉ងត៍ ស្មាច់ គ្រួសក្រហម ផ្កាលម្អជាដើម ដើម្បីលើកកម្ពស់និងរក្សាឧត្ដមប្រយោជន៏របស់កម្ពុជាយូរអង្វែងដែលរបស់ទាំងអស់នេះគឺប្រើប្រាស់ដើម្បីបម្រើឱ្យវិស័យសំណង់។ ១០ កញ្ញា ២០២៤ 📷 MLMUPC #ams1minute

  • ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

    ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

    🎥 Kilotravel & 2GoAdventure #ams1minute

  • អនុស្សារណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    អនុស្សារណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    និងបណ្តាសាកលវិទ្យាល័យ ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាន គឺជាការប្រមូលផ្តុំនូវបញ្ញាវ័ន្ត ដើម្បីកសាងធនធានមនុស្ស ពង្រឹងស្ថាប័នទាំងក្រសួងនិងដៃគូ និងការលើកទឹកចិត្តមនុស្សឱ្យមានការចូលរួម។ នេះជាការឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់ធនធានមនុស្សជាកត្តាស្នូល រួមទាំងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់សាធារណៈដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ។ ពិធីអនុស្សារណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី ១០ កញ្ញា ២០២៤។ 📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី៩ កញ្ញា

    របាយការណ៍នៅថ្ងៃទី៩ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ កញ្ញា ២០២៤ #ams1minute

  • វិធានការទប់ស្កាត់ការបង្កអសន្តិសុខ នៅថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ

    វិធានការទប់ស្កាត់ការបង្កអសន្តិសុខ នៅថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ
  • កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក

    កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក

    ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក នៅវិមានសន្តិភាព ១០ កញ្ញា ២០២៤ #ams1minute

  • ភាសាបារាំងនៅតែជាភាសាមួយដែលមានមនុស្សជាច្រើនក្នុងពិភពលោកប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ

    ភាសាបារាំងនៅតែជាភាសាមួយដែលមានមនុស្សជាច្រើនក្នុងពិភពលោកប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ

    បច្ចុប្បន្ន មានមនុស្សប្រមាណ ៣០០ លាននាក់ដែលចេះនិយាយភាសាបារាំង ដោយមួយចំណែកធំគឺប្រជាជនបារាំង។ ស្ថិតក្នុងចំណាត់ថ្នាក់ទីពីរ គឺ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានអ្នកនិយាយភាសាបារាំងដើមកំណើត ១២ លាននាក់ – Visual Capitalist #ams1minute

  • ផ្ទុះឡានដឹកសាំងស្លាប់ ៥៩នាក់នៅនីហ្សេរីយ៉ា

    ផ្ទុះឡានដឹកសាំងស្លាប់ ៥៩នាក់នៅនីហ្សេរីយ៉ា

    បរទេស៖ ទីភ្នាក់ងារជួយសង្គ្រោះ នៅប្រទេសនីហ្សេរីយ៉ា បាននិយាយថា រថយន្តដឹកប្រេងមួយគ្រឿង បានផ្ទុះ បន្ទាប់ពីបានបុកជាមួយរថយន្តដឹកអ្នកដំណើរ និងសត្វពាហនៈ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងតំបន់ Agaie។ ដំបូងឡើយ រថយន្តដឹកប្រេងសាំង PMS បានបុកជាមួយរថយន្តសណ្តោងរ៉ឺម៉ក ដែលផ្ទុកអ្នកដំណើរ និងគោក្របី។ គោក្របី ជាង៥០ក្បាល ត្រូវបានដុតទាំងរស់។ ក្រោយមក ក៏មានរថយន្តពីរគ្រឿង ផ្សេងទៀត រួមមាន រថយន្តស្ទូចមួយគ្រឿង និងរថយន្តភីកអាប់ ក៏បានជ្រុលចូលមក ក្នុងពេលឆាបឆេះឡានដឹកប្រេង ផងដែរ។ ការផ្ទុះឡានដឹកសាំង កើតមានជាញឹកញាប់ នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៅទ្វីបអាហ្រ្វិក មួយនេះ ខណៈដែលផ្លូវថ្នល់ មិនត្រូវបានថែទាំ បានល្អ។ យោងតាមគណៈកម្មការសុវត្ថិភាពផ្លូវថ្នល់ បានឲ្យដឹងថា មនុស្សជាង ៥០០០នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសនីហ្សេរីយ៉ា ក្នុងឆ្នាំ២០២៣៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • វៀតណាមស្លាប់ព្រោះព្យុះកើនដល់ជាង៦០នាក់

    វៀតណាមស្លាប់ព្រោះព្យុះកើនដល់ជាង៦០នាក់

    ហាណូយ៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម កើនឡើងដល់ ៦៤នាក់ គិតត្រឹមយប់ថ្ងៃចន្ទ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមអ្នកឧតុនិយម បានឲ្យដឹងថា Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតពុំធ្លាប់មាន ក្នុងពេល៣០ឆ្នាំ បានវាយប្រហារភាគខាងជើង ប្រទេសវៀតណាម បំផ្លាញស្ពាន របើកដំបូលអគារ និងរោងចក្រខូចខាតយ៉ាងដំណំ ដោយបានបោកបក់ កាលពីថ្ងៃសៅរ៍ ក្នុងល្បឿន ១៤៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ដែរថា ក្នុងចំណោមមនុស្សស្លាប់សរុប មាន៤៤នាក់បានស្លាប់ដោយសារការបាក់ដី និង ទឹកជំនន់ភ្លាមៗ។ ក្រៅពីនេះ មនុស្សប្រមាណ ២៥០នាក់ផ្សេងទៀត បានរងរបួស។ ការដាច់ចរន្តអគ្គិសនី បណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់រោងចក្រ នៅភាគខាងជើង ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដូចជា Samsung និង Foxconn ជាដើម។ មនុស្សប្រហែល ១.៥ លាននាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់ កាលពីថ្ងៃចន្ទ ហើយស្ពានដ៏សំខាន់មួយឆ្លងកាត់ទន្លេ ប្រវែង៣៧៥ម៉ែត្រ នៅក្នុងខេត្ត Phu Tho បានបាក់ដាច់…